The Night We Met [VK] ✔️

By iraemptycan

5.2K 232 1

"It all started with the one nightstand but little did they know they went too far beyond the word they had... More

"Cigarette" (M)
"Coincidence"
"Strawberry combined with Cigarette" (M)
"Toy"
"The mistake they made"
"One last time" (Slightly M)

"1 time in past 2 time in present"

942 56 1
By iraemptycan

-The End-

#ថ្ងៃថ្មី

_ព្រឹកនៃថ្ងៃថ្មីបានរំកិលឈានចូលមកដល់ស្របនឹង ពន្លឺព្រះអាទិត្យក៏សាចឡើងចែងចាំងទៅប៉ះនឹងផ្ទាំងកញ្ចក់ថ្លាឆ្វង់នៃបន្ទប់គេងដ៏ធំទូលាយបណ្ដាលអោយពន្លឺឆ្លុះបញ្ចាំងទៅឃើញកម្លោះរូបសង្ហារមាឌមាំទាំកំ ពុងតែគេងលង់លក់យ៉ាងស្រណុកសុខស្រួលនៅ លើគ្រែធំលាតសន្ធឹងតែម្នាក់ឯង

_ដោយសារតែពន្លឺព្រះអាទិត្យមានឥទ្ធិពលខ្លាំងក្លាពេ កជាហេតុធ្វើអោយកម្លោះសង្ហារជុងហ្គុកគេងលែង ស្កប់ហើយក៏ត្រូវញោចត្របកភ្នែកបើកឡើងសន្សឹមៗ ទាំងបង្ខំខណៈដែលដៃម្ខាងកំពុងតែរាវចុះឡើងនៅ លើពូកដូចជាកំពុងតែរកអ្វីម្យ៉ាងប៉ុន្តែនៅពេលដែលរាវមិនបានទើបនាយបើកភ្នែកទាំងគូយ៉ាងពេញលេ ញស្របនឹងចិញ្ចើមទាំងគូក៏ក្បួចចូលគ្នាកាលបើមិន ឃើញរាងតូចច្រឡឹងដែលរួមដំណេកជាមួយនាយ កាលពីយប់មិញនេះនៅក្បែរ

«ថេយ៍!!»អ្នកកម្លោះងើបអង្គុយឆ្ងក់មុននឹងហើបបបូរ មាត់ឡើងហៅរករាងតូចតែនៅពេលដែលមិនទទួល បានការឆ្លើយតបនាយក៏សម្រេចចិត្តរំកិលខ្លួនចុះពីគ្រែរើសកន្សែងមករុំនឹងចង្កេះរួចក៏ដើរសម្ដៅទៅបន្ទ ប់ទឹកក្រែងល៎រាងតូចនៅក្នុងនោះ

«ថេយ៍ហា៎!! អូននៅក្នុងបន្ទប់ទឹកមែនទេ?»រាងក្រាស់ស្រដីឡើងស្របនឹងដៃក៏លើកទៅគោះទ្វារបន្ទប់ទឹកតិចៗប៉ុន្តែអ្វីដែលនាយទទួលបានមកវិញគឺភាពស្ងៀម ស្ងាត់បណ្ដាលអោយនាយកាន់តែមានចម្ងល់ទើបស ម្រេចចិត្តមូលសោរទ្វារបើកចូលទៅហើយអ្វីដែលនា យបានឃើញដំបូងគេក្រោយពីបើកទ្វាររួចនោះគឺឃើញតែភាពទទេរស្អាតគ្មានឃើញវត្តមានរបស់រាងល្អិតឡើយ

«ប្រហែលជានៅផ្ទះបាយហើយ»ដោយមិនគិតពិចារ ណាច្រើនជុងហ្គុកក៏បើកទ្វារបន្ទប់គេងចាកចេញស ម្ដៅទៅកាន់ផ្ទះបាយព្រោះនឹងគិតថាថេយ៉ុងនៅទី នោះតែពេលដែលនាយទៅដល់បរិយាកាសនៅក្នុងផ្ទះបាយគឺស្ងាត់ជ្រងំសម្បីតែស្រមោលរបស់រាងតូច ក៏មិនឃើញ

_ហើយពេលនោះហើយដែលរាងក្រាស់ចាប់ផ្ដើមស្លោរស្លន់ទឹកមុខប្រែជាភ័យស្លេកស្លាំងអស់ព្រោះថា នៅក្នុងខុនដូដ៏ធំមួយនេះគឺមានតែវត្តមានរបស់នាយតែម្នាក់ឯងប៉ុណ្ណោះ, បានន័យថាថេយ៉ុងមិនបាននៅទី នេះទេ

_គិតមកដល់ចំណុចនេះជុងហ្គុកក៏ប្រញាប់ប្រញាល រត់ចូលទៅក្នុងបន្ទប់គេងវិញរួចក៏ស្ទុះទៅបើកមើលទូរខោអាវហើយរូបភាពដែលនាយឃើញនោះគឺភាពទ ទេរស្អាត សម្បីតែអាវយឺតមួយសម្រាប់សម្រាប់ពាក់ក៏មិនមាន បញ្ជាក់យ៉ាងច្បាស់អោយនាយសង្ហារដឹងថារាងតូចមិនត្រឹមតែមិនមានវត្តមាននៅទីនេះទេតែថែមទាំងចាកចេញពីទីនេះចោលនាយទៀតផង

«មិនពិតទេ, ថេយ៍នឹងមិនទៅចោលបងទេ»ស្របនឹង សម្ដីនាយក៏បែរខ្នងដើរសម្ដៅទៅកាន់តុក្បាលគ្រែដើ ម្បីបម្រុងថានឹងយកទូរសព្ទ័ចុចខលទៅរករាងតូចតែ កែវភ្នែកទាំងគូក៏ប្រទះទៅឃើញកូនក្រដាសណូតព ណ៌ផ្កាឈូកស្រាលដែលដាក់នៅក្រោមខ្នងទូរសព្ទ័ របស់នាយនោះហើយមិនអូសបន្លាយពេលវែងឆ្ងាយជុងហ្គុកក៏បង្វែរចំណាប់អារម្មណ៍ពីទូរសព្ទ័ទៅចាប់កញ្ឆក់ក្រដាសនោះយកមកមើល

"ជុងហ្គុក!! ខ្ញុំសុំទោសបើសិនជាយប់មិញខ្ញុំបង្ខិតបង្ខំលោកប៉ុន្តែខ្ញុំគ្រាន់តែចង់សាងការចងចាំមួយដ៏មាន តម្លៃជាមួយលោកមុនពេលដែលខ្ញុំចាកចេញប៉ុ
ណ្ណោះ, ខ្ញុំលាសិនហើយ, លោកអាចសប្បាយចិត្តបានហើយនៅពេលដែលគ្មានវត្តមានខ្ញុំនៅចំពោះមុខ លោកទៀតក៏សង្ឃឹមថាលោកអាចនឹងស្វែងរកគូ ស្នេហ៍ពិតប្រាកដរបស់លោកក្នុងថ្ងៃណាមួយនៅ ពេលដែលលោកចាស់ចិត្តចាស់គំនិត"

"ហើយកុំព្រួយណាថានឹងជំពាក់កម្មនឹងខ្ញុំ មិនបាច់ភ័យទេខ្ញុំចាកចេញខ្ញុំមិនស្ពាយយកនូវគំនុំទៅជាមួយទេ។ ជុងហ្គុកខ្ញុំអត់ទោសអោយលោក, ហើយពាក្យចុងក្រោយដែលខ្ញុំចង់និយាយតាំងពីយប់មិញអោយលោកបានដឹងនោះគឺ: ជុងហ្គុកហា៎!!! ខ្ញុំស្រលាញ់លោកណា" គ្រាន់តែអាននូវពាក្យរៀបរាប់របស់រាងតូចដែលសរសេរនៅលើក្រដាសណូតនោះចប់ភ្លាម ទឹកនេត្រាថ្លាឆ្វង់ក៏ហូរស្រក់ចុះមកពីប្រឡង់ភ្នែកមូល ក្លំរបស់ជុងហ្គុកខណៈដៃមាំក៏ក្ដាប់កូនក្រដាសនោះ មូលខ្ញុកចូលគ្នាបណ្ដាលអោយវាខ្ទក់ខ្ទីលែងមានស ភាពស្អាត

«ទេ!! បងមិនបានសប្បាយចិត្តនឹងការចាកចេញរប ស់អូនទេ, គីមថេយ៉ុង!!! អូនមិនអាចមកសារភាពស្នេ ហ៍ដាក់បងហើយទុកបងចោលអោយនៅម្នាក់ឯងបែ បនេះបានទេ, វាមិនយុត្តិធម៌ឡើយ»នាយស្រដីឡើងមុននឹងគប់កូនក្រដាសនោះចោលរួចក៏ចាប់យកទូរ សព្ទ័ចុចខលទៅលេខរបស់រាងតូចទាំងដៃញ័រទទ្រើត

"លេខទូរសព្ទ័ដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះសុំព្យាយាមម្ដងទៀត នៅពេលក្រោយ"

«ថេយ៉ុង!!! បងសុំអង្វរ, កុំធ្វើបែបនេះដាក់បងអី»រាងក្រាស់ថាចប់ក៏ចាប់ផ្ដើមចុចខលទៅលេខរាងតូចជាថ្មីម្ដងទៀតទាំងទឹកភ្នែកសស្រេចសស្រាក់

_នាយខលទៅលេខរបស់គេជារឿយៗរហូតទាល់តែអស់ចិត្តទើបរាងសង្ហារដកទូរសព្ទ័ចេញពីត្រចៀកវិញ រួចក៏៖

*ប្រាវ*សម្លេងទូរសព្ទ័ហោះផ្លោងទៅខ្ទប់នៅជញ្ជាំងសក្បុសក៏បន្លឺឡើងខណៈឧបករណ៍ទំនើបមួយគ្រឿង នោះក៏ប្រេះបែកខ្ញែកជាពីរខូចខាតនូវទ្រង់ទ្រាយដើម ទាំងអស់ស្របពេលដែលម្ចាស់ទូរសព្ទ័ក៏សម្រូតខ្លួនចុះអង្គុយផ្អែកខ្នងនឹងពូកបណ្ដោយអោយទឹកភ្នែកស្រ ក់ហូរចុះមករាប់លានដំណក់ដល់ថ្នាក់ឃាត់ឃាំងលែងបាន

«អូនមិនអាចធ្វើបែបនេះបានទេថេយ៉ុង, មិនអាចទេ» រាងក្រាស់និយាយឡើងទាំងគ្រវីក្បាលតតាត់មុននឹង លើកដៃទាំងគូដែលមានសាច់ដុំហាប់ណែននោះក្ដោ បក្បាលរបស់ខ្លួនក្នុងសភាពលំបាកវេទនា

_ពេលនេះនាយធ្វើអ្វីមិនចេញគិតអ្វីក៏មិនត្រូវហើយក៏ មិនដឹងទៀតថារាងតូចគេនឹងទៅទីណាកន្លែងណាអោយប្រាកដព្រោះថានាយនិងថេយ៉ុងស្គាល់គ្នាក្នុង រយៈពេលខ្លីដូច្នេះចំណង់ចំណូលចិត្តរវាងគ្នាគឺនាយ ដឹងមិនសូវជាច្រើនប៉ុន្មានឡើយជាពិសេសនោះគឺទីកន្លែងដែលរាងតូចតែងតែចូលចិត្តទៅពេលដែលជួប ទុក្ខសោកលំបាកវេទនាផ្លូវចិត្ត។

_គិតមកដល់ចំណុចនេះបេះដូងដែលកំពុងបែកស្រាំនោះក៏កាន់តែឈឺឡើងខ្លាំងថែមមួយកម្រិតទៀត, នេះបើនាយស្វែងយល់ពីចិត្តនិងបេះដូងខ្លួនឯងច្បាស់ សិក្សាពីអារម្មណ៍របស់ខ្លួនដែលមានចំពោះរាងតូច បានលឿនជាងនេះម្ល៉ោះហើយពេលនេះពួកគេមិនត្រូវមកឈឺចាប់រៀងខ្លួនទេ, ពេលវេលាដែលចំណា យពេលជាមួយរាងតូចកន្លងមកវាមិនមែនជាពេលវេ លាចំណាយពេលនៅជាមួយមនុស្សកំណាន់ចិត្តកំដរអារម្មណ៍អីទេតែនាយចំណាយពេលនៅជាមួយគូជី វិតឬហៅថាមនុស្សដែលនាយស្រលាញ់ទៅវិញទេ, មកទល់ពេលនេះទើបនាយដឹងច្បាស់ថានាយមិនបានចាត់ទុករាងតូចគ្រាន់តែជាដៃគូលើគ្រែប៉ុន្តែចាត់ទុក ជាម្ចាស់ជីវិតម្ចាស់បេះដូងដែលមិនអាចខ្វះបាន

_បើសិនជានាយស្គាល់ពីតម្រូវការនៃបេះដូងរបស់ខ្លួនបានលឿនជាងនេះ បើសិនជានាយស្គាល់ពាក្យថាស្រលាញ់ព្រមនឹងពាក្យថាស្នេហាលឿនជាងនេះ កុំអីពេលនេះនាយនិងថេយ៉ុងច្បាស់ជារស់នៅជាមួយ គ្នាទាក់ទងគ្នាស្រលាញ់មើលថែគ្នាយ៉ាងមានក្ដីសុខ ហើយមិនមែនមកអង្គុយរងភាពឈឺចាប់គ្រាំចិត្តជា មួយនឹងវិប្បដិសារីឡើយ...ឱកាសនាយមាននៅនឹងមុខយូរមកហើយប៉ុន្តែនាយល្ងង់ខ្លៅដែលមើលមិន ឃើញឱកាសដែលហែលអណ្ដែតនៅចំពោះមុខ នាយនោះ

_ពេលនេះអ្វីគ្រប់យ៉ាងវាហួសពេលអស់ទៅហើយ, ទោះជាចង់អូសទាញពេលវេលាអោយត្រឡប់ក្រោ យហើយកែខៃគ្រប់យ៉ាងអោយដូចដើមវិញក៏វាគ្មានឱកាសផងព្រោះថាមនុស្សដែលអាចផ្ដល់ឱកាសមួយ នេះអោយនាយបានចាកចេញបាត់ទៅហើយបន្សល់តែស្នាមស្នេហ៍អនុស្សាព្រមនឹងក្ដីឈឺចាប់រុំពទ្ធ័បេះដូងដែលកំពុងមានរបួសនោះ

_ទោះជាបន្ទោសនាយក៏វាបន្ទោសមិនបានព្រោះគ្រប់ យ៉ាងវាមិនមែនជាកំហុសចេតនារបស់នាយឡើយ, ធ្វើម៉េចបើនាយមិនដែលស្គាល់ស្នេហាពិតសម្បីតែ ម្ដងនៅពេលដែលបានមកស្គាល់គ្រប់យ៉ាងក៏វាយឺតពេលបាត់ទៅហើយ, ចង់លុបលាងកំហុសទាំងប៉ុន្មានក៏នាយមិនអាចសម្បីតែគិតផងព្រោះថានាយអស់ឱកាសទៅហើយសម្បីតែឱកាស ១% ក៏គ្មានអោយនាយដែរ។ ព្រហ្មលិខិតដាច់ធម៌មេត្តាចំពោះនាយពេកហើយឬមួយនេះគឺជាទោសដែលនាយទទួលបានក្រោយពីទង្វើថោកទាបដែលនាយធ្វើដាក់រាងតូច? ថាអញ្ចឹងក៏វាត្រូវព្រោះពេលនេះនាយឈឺចាប់ស្ទើរតែឆ្គួតស្មារតីទៅហើយ~

"នៅពេលដែលនាយប្រព្រឹត្តទង្វើអស់នោះឡើង នាយមិនបានគិតឡើយពីរឿងស្ដាយក្រោយ, ពេល នេះស្ដាយក្រោយហើយថែមទាំងគ្មានឱកាសបាន លុបលាងនូវកំហុសចំពោះទង្វើថោកទាបដែលនាយធ្វើទៀត....សម្បីតែឱកាសលុបលាងកំហុសក៏គ្មានផង"

#Time Skip

-៥ ឆ្នាំក្រោយមក-

#ប្រលានយន្តហោះអន្តរជាតិក្នុងប្រទេសកូរ៉េ, ទីក្រុងសេអ៊ូល, វេលាម៉ោង ៩ យប់

តុប តុប តុប«សម្លេងបាតស្បែកជើងកកិតនឹងឥដ្ឋសរ លោងក្នុងប្រលានយន្តហោះបានសូរឡើងខណៈកា យតូចល្អិតកំពុងធ្វើដំណើរបោះជំហានចាកចេញពី ប្រលានជាមួយនឹងវ៉ាលិសមួយសម្រាប់ស្ថិតក្នុងសម្លៀ កបំពាក់បែបយុវជនសុីវីល័យជាហេតុបណ្ដាលអោយវត្តមានទាំងមូលរបស់គេចាប់ទាញយកស្មារតីបូករួមទាំងចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាដែលនៅទី នោះងាកមកផ្ដោតកែវភ្នែកមកលើតែគេម្នាក់ក៏ព្រោះ តែការស្លៀកពាក់បែបហាយសូជាមួយនឹងរូបសម្ផស្សដ៏ស្រស់ល្អគន់គ្មានទាស់របស់គេនោះ»

_រាងតូចដើរចេញមកដល់ខាងមុខប្រលានក៏ឈប់ង៉ក់ មុននឹងលើកដៃស្រឡូនមកដោះវ៉ែនតាខ្មៅរបស់ខ្លួនចេញស្របនឹងកែវភ្នែកស្រស់ស្អាតទាំងគូក៏សង្កេតមើ លទិដ្ឋភាពជុំវិញខ្លួនទាំងស្នាមញញឹមស្រាលស្រទន់, ត្បិតតែខ្លួនទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយអ្នក ម្ដាយនៅទីនេះអស់រយៈពេលច្រើនឆ្នាំក៏មែនពិតប៉ុន្តែនៅពេលដែលត្រឡប់មកវិញរូបភាពសោភណ័ភាព របស់ទីក្រុងពណ៌ស្វាយមួយនេះទៅតែស្រស់ស្អាត មិនផ្លាស់ប្ដូរ

_ពិតមែនហើយ!!! ក្រោយពីរឿងរ៉ាវគ្រប់យ៉ាងបានកើតឡើងរួចមក គីម ថេយ៉ុង ក៏សម្រេចចិត្តធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីរស់នៅទីនោះជាមួយអ្នក ម្ដាយក្នុងបំណងចង់គេចវេសពីការឈឺចាប់ដែលគេ ទទួលបានពីមនុស្សម្នាក់ហើយក៏មានបំណងក្នុងការព្យាបាលបេះដូងដែលមានរបួសធ្ងន់ធ្ងរដែរ, ត្បិតថា មកទល់ពេលនេះរបួសបេះដូងព្រមនឹងសម្ពាធផ្លូវចិត្តរបស់គេមិនទាន់ជាសះ ១០០% ក៏ពិតមែនប៉ុន្តែអាចគ្រាន់បើមានចិត្តក្លាហានបានមកជាន់ទឹកដីកំណើត ដែលខ្លួនបែកអស់រាប់ឆ្នាំត្រៀមចិត្តប្រឈមជាមួយនឹងអតីតកាលគ្រប់យ៉ាងដែលគេកប់វាទុកចោលរួចជា ស្រេច

«អ្នកប្រុសតូច»រាងតូចងាកទៅខាងក្រោយខ្នងខ្លួនកាលបើឈរសុខៗក៏មានសម្លេងមនុស្សហៅហើយអ្វីដែលគេឃើញនោះគឺអុំប្រុសចំណាស់ម្នាក់បើតាមគេ ចាំគាត់គឺជាសូហ្វ័រឡានផ្ទាល់ខ្លួនម៉ាក់របស់គេតែហេ តុអ្វីក៏គាត់មកនៅទីនេះ

«លោកស្រីបានខលមកប្រាប់ខ្ញុំថាអោយមករងចាំទទួ លអ្នកប្រុសត្រឡប់ទៅភូមិគ្រឹះ»អុំម្នាក់នោះស្រដីឡើ ងទាំងកាយវិការអោនលំទោននាំសារនាំពាក្យរបស់លោកស្រីដែលខលមកពីសហរដ្ឋនោះអោយរាងតូចដឹងលឺ

«ខ្ញុំមានខុនដូខ្ញុំតើ»

«លោកស្រីគាត់ចង់អោយអ្នកប្រុសត្រឡប់ទៅរស់ នៅភូមិគ្រឹះវិញ, ណាមួយភូមិគ្រឹះគ្មាននរណានៅក្រៅពីអ្នកបម្រើចាំមើលថែបោសជូតវាស លោកស្រីចង់អោយអ្នកប្រុសទៅមើលថែភូមិគ្រឹះនោះកាលបើ វាជាកម្មសិទ្ធរបស់អ្នកប្រុសហើយពេលនេះ»

«ហឹមក៏បាន!! ប៉ុន្តែពេលនេះខ្ញុំមិនទាន់ចង់ទៅផ្ទះទេ» រាងតូចនិយាយរួចក៏ងាកសម្លឹងទៅមើលផ្លូវថ្នល់ដែល មានឡានម៉ូតូធ្វើដំណើរខ្វាត់ខ្វែងខណៈមនុស្សគ្រប់ វ័យដើរឆ្លងផ្លូវឆ្វែលឆ្វាត់ទាំងដែលពេលនេះម៉ោង ៩ ជាងទៅហើយទីក្រុងមួយនេះនៅតែអ៊ូរអរ, មូលហេតុ នោះគឺមកពីថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំចាស់មិនប៉ុ ន្មានម៉ោងទៀតទេវាឆ្លងចូលឆ្នាំថ្មីហើយទើបមនុស្ស គ្រប់គ្នាចេញដើរលេងរងចាំឆ្លងឆ្នាំរួមគ្នាជាមួយគ្រួ សារឬគូស្នេហ៍

«អ្នកប្រុសចង់ទៅណាវិញ?»លឺបែបនេះរាងតូចក៏ញ ញឹមខ្ជិបមុននឹងដើរទៅខ្សឹបដាក់ត្រចៀកគាត់រួចក៏ បែរខ្នងដើរត្រុយចូលឡានដែលចតក្បែរនោះខណៈអុំចំណាស់ក៏គ្រវីក្បាលហួសចិត្តនឹងអ្នកប្រុសតូចតែ មួយគត់របស់គាត់រួចក៏សម្រេចចិត្តឡើងឡាននាំជូនអ្នកប្រុសទៅកន្លែងដែលគេចង់ទៅ

_មិនបានប៉ុន្មានផងឡានទំនើបក៏បានមកឈប់សំចត នៅខាងមុខក្លឹបរាត្រីមួយដែលតាមចាំវាជាក្លឹបរាត្រីដែ លរាងតូចឧស្សាហ៍មករំសាយអារម្មណ៍កាលពីវ័យនៅភ្លើតភ្លើនហើយពេលនេះគេក៏មកភ្លើតភ្លើននៅទី នេះម្ដងទៀតក្រោយពីខានមកអស់រយៈពេល ៥ ឆ្នាំ។ ដោយមិនចង់អោយពេលវេលាខាតបង់ឥតប្រយោជ ន៍រាងតូចក៏ប្រញាប់ចុះពីឡានហើយដើរចូលទៅខាង ក្នុងក្លឹបតែម្នាក់ឯងដោយមិនភ្លេចបញ្ជាអោយលោកអុំដែលជាសូហ្វ័រឡាននោះត្រឡប់ទៅភូមិគ្រឹះវិញដោ យទុកអោយខ្លួននៅសប្បាយទីនេះតែម្នាក់ឯងរំលឹកអតីតកាលកាលពីនៅវ័យក្មេងខ្លះ, ឥឡូវក៏មិនទាន់ចាស់ទើបតែ ២៥ ឆ្នាំសម្រស់គេកាន់តែស្អាតឡើងទ្វេដង។

_ថេយ៉ុងអង្គុយផឹកស្រាស្ដាប់ភ្លេងក្នុងក្លឹបនោះប្រហែ លជា ២ ម៉ោងជាងជិត ៣ ម៉ោងទើបគេសម្រេចចិត្តថាឈប់ព្រោះតែថាគេស្រវឹងស្រឿងៗហើយដូច្នេះកាលបើគេស្រវឹងបែបនេះគេត្រូវការជក់បារីមួយដើមបន្ធូរអារម្មណ៍ហើយវាក៏ក្លាយជាទម្លាប់មួយរបស់គេ ដែលមិនអាចកាត់បានទៅហើយ

_ក្រោយពីទូទាត់លុយកាក់ថ្លៃស្រាដែលគេផឹករួចរាងតូចក៏ដើរចេញពីក្លឹបដោយមិនភ្លេចសុំចែកបារីនិងដែកកេសពី bartender ដោយសារតែគេមកទីនេះមិន បានជាប់បារីមកតាមខ្លួនទើបធ្វើអោយគេត្រូវសុំចែកអ្នកដទៃមួយចប់បែបនេះតែក៏មិនភ្លេចអោយលុយជាសំណងដែរ។

«ហីយ៉ា!!! ខ្យល់ត្រជាក់ៗបែបនេះជក់បារីល្អណាស់» នៅពេលដែលដើរមកខាងក្រៅក្លឹបថេយ៉ុងក៏ធ្វើដំ ណើរឆ្ពោះទៅកៀនក្លឹបដើម្បីរកកន្លែងស្ងាត់បង្ហុយ ផ្សែងបារីលេង

_រាងតូចច្រឡឹងឈរផ្អែកខ្នងនៅនឹងជញ្ជាំងមុននឹង ដាក់បារីបៀមនៅនឹងមាត់រួចក៏លើកដែកកេសមកកេះឈីតៗតែកេះពីរបីដងហើយវាមិនលោតអណ្ដាតភ្លើងចេញមកសោះជាហេតុបណ្ដាលអោយរាងតូចជ្រួញចិញ្ចើមទាំងមួរម៉ៅព្រោះអាចង្រៃអ្នកក្រឡុកស្រានោះអោយដែកកេសគ្មានទឹកមកគេ

«សាំមែនវើយ!!»ថេយ៉ុងត្អូញត្អែរទាំងមួរម៉ៅមុននឹងគប់ដែកកេសចោលហើយក៏ចាប់ចុងបារីបម្រុងហូតវាចេញពីមាត់ប៉ុន្តែក៏បញ្ឈប់សកម្មភាពនៅពេលដែល លឺសម្លេងកេះដែកកេសនៅក្បែរខ្លួន

_ហើយមិនបន្លាយពេលយូររាងតូចក៏ងើយមុខឡើងងាកទៅខាងប្រភពសម្លេងហើយអ្វីដែលគេឃើញ នោះគឺកម្លោះសង្ហាររាងខ្ពស់ស្រឡះកំពុងឈរកេះ ដែកកេសនៅចំពោះមុខគេខណៈដៃម្ខាងទៀតជ្រែងចូលហោប៉ៅជះនូវរាងល្អស្អាតរបស់នាយ

_រាងតូចច្រឡឹងហាក់គាំងភ្លឹកស្មារតីប្រៀបដូចជាវិញ្ញា ណហោះចេញពីខ្លួនដល់ថ្នាក់មិនដឹងឡើយថាប្រឡង់ភ្នែកទាំងគូរបស់គេកំពុងតែដក់ពោរពេញទៅដោយទឹកនេត្រាថ្លាឆ្វង់ក្រោយពីបានឃើញវត្តមានប្រុស ម្នាក់នោះតាំងពីដង្ហើមដំបូងមកម្ល៉េះ

_ជានាយ, គឺជានាយពិតមែន, នាយគឺជាមនុស្សប្រុសតែម្នាក់គត់ដែលរាងតូចហ៊ានលះបង់នូវខ្លួនប្រាណ ក្ដីស្រលាញ់ ការទុកចិត្តព្រមនឹងចិត្តស្មោះអោយទៅ កាន់នាយគ្មានសេសសល់អ្វីឡើយហើយក្រោយពី បែកគ្នាអស់រយៈពេល ៥ ឆ្នាំជាងមកនេះពេលនេះនា យក៏បានបង្ហាញខ្លួននៅចំពោះមុខគេម្ដងទៀតនៅក ន្លែងដដែលក្នុងស្ថានភាពដដែល

«រួចរាល់ហើយ»សម្លេងគ្រល័រមានភាពជាបុរសពេញ វ័យបានបន្លឺឡើងហៅនាំស្មារតីរាងតូចមកវិញជាហេ តុធ្វើអោយគេដឹងថាកន្ទុយបារីរបស់គេត្រូវបានអុចដោយស្នាដៃរបស់នាយរួចហើយមែនគឺនាយ ចន ជុងហ្គុក

«អ-អរគុណ»រាងតូចស្រដីចប់ក៏ប្រញាប់បែរខ្នងប្រុង នឹងឈានជើងដើរចេញទៅប៉ុន្តែនាយម្នាក់នោះរហ័ សចាប់ក.ដៃគេជាប់បណ្ដាលអោយគេទច់ង៉ក់ជំហាន រួចក៏ងាកក្រោយសន្សឹមៗសម្លឹងមុខនាយក្នុងបំណងអោយនាយលែងដៃរបស់គេ

«បន្ទាប់ពីទុកបងចោលអស់រយៈពេល ៥ ឆ្នាំមកពេល នេះអូនគ្មានអ្វីបកស្រាយអោយបងដឹងទេឬ?» ជុងហ្គុកហាស្ដីឡើងដោយពាក្យសម្ដីផ្អែមល្ហែមដូចជាសុភា ពបុរសមើលសភាពនាយពេលនេះទៅគឺដូចជាសម សួនជាងកាលពី ៥ ឆ្នាំមុនហើយ, ពេលនេះនាយមើ លទៅដូចជាចាស់ទុំជាងមុនមិនមែនប៉ោឡែដូចជាកា លនៅរៀនឡើយ បើមើលតាមការសម្លៀកបំពាក់នាយពេលនេះទៅក៏ដឹងថានាយធ្វើការងារធំដុំដែរ

_ពិតមែនហើយ!!! ចន ជុងហ្គុក ពេលនេះឡើងបន្តដំណែងពីលោកប៉ារបស់នាយក្លាយទៅជាអគ្គនាយកក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចមួយកន្លែងដែលមាន
កត្តិនាមល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូងនេះ

_លឺជុងហ្គុកនិយាយរួចរាងតូចក៏ញញឹមចុងមាត់មុន នឹងទម្លាក់បារីជាន់កម្ទេចចោលរួចក៏ងើយមុខឡើងប្រឈមមុខនឹងនាយជាមួយស្នាមញញឹមវិញ

«បកស្រាយអីទៅ? ពួកយើងបានដាច់ស្រេចគ្នារួចតាំងពី ៥ ឆ្នាំមុនម្ល៉េះ, គ្មានអ្វីដែលខ្ញុំត្រូវបកស្រាយឡើយ»

«តែបងមិនបានចង់ដាច់ស្រេចជាមួយអូនទេថេយ៍, ភ្លេចហើយឬថាបងទៅលុតជង្គង់សុំឱកាសពីអូន នោះ?»

«ជុងហ្គុក!!! គ្រប់យ៉ាងវាក្លាយជាអតីតកាលអស់ទៅ ហើយកុំជីកកកាយយកវាមកឡូកឡំជាមួយបច្ចុប្បន្នអី»

«ពេលនេះពួកយើងត្រឹមជាអ្នកដទៃ, លោកនៅដោ យលោកឯខ្ញុំក៏នៅដោយខ្ញុំគ្មានជាប់ពាក់ពន្ធ័អ្វីនឹងគ្នាទៀតទេ, អោយកម្មពៀររបស់យើងទាំងពីរដែលជាប់ ជំពាក់គ្នានោះអោយវាហូររសាត់ទៅតាមពេលវេលា ដែលកំពុងដើរទៅ, សុំកុំមកសាងកម្មជាមួយគ្នាទៀតអី។ ខ្ញុំបានរស់នៅដោយសប្បាយចិត្តក្នុងជីវិតដែលខ្ញុំចង់បានហើយដូច្នេះលោកគួរតែធ្វើបែបនោះដូចគ្នា» ស្របនឹងសម្ដីរាងតូចក៏ញញឹមឡើងទាំងទឹកភ្នែករលីង រលោងមុននឹងលើកដៃទៅប្រឡេះដៃក្រាស់ដែលកាន់ក.ដៃគេជាប់នោះចេញរួចក៏សម្រេចចិត្តបោះជំ ហានដើរហួសនាយប៉ុន្តែក៏ឈប់ង៉ក់នៅពេលដែលលឺ ប្រយោគរបស់នាយនិយាយឡើងថា៖

«ចាកចេញទៅតែខ្លួនបានហើយកុំយកបេះដូងបង ទៅជាមួយ»លឺបែបនេះរាងតូចក៏ដាច់ចិត្តបង្ហូរទឹកភ្នែកដែលខំទប់ទល់យូរនោះចេញមកអស់គ្មានសល់មួយដំណក់ណាឡើយ

«ឈប់គេចពីបងទៅថេយ៍!!! អូនដឹងទេថាកន្លងមក នេះបងតាមរកអូនស្ទើរឆ្គួតហើយតែពេលដែលមកជួបអូនក៏ចង់គេចវេសពីបងទៀតមិនត្រឹមតែប៉ុណ្ណឹង នៅនាំយកបេះដូងរបស់បងទៅជាមួយទៀត»

«បងសួរអូនតាមត្រង់ទៅចុះ!! ធ្វើបែបនោះធ្វើអី? បើ ធ្វើហើយឈឺចាប់ខ្លួនឯងដដែលហេតុអ្វីចាំបាច់ធ្វើវា? ហេតុអ្វីមិនព្រមបើកឱកាសអោយខ្លួនឯងរកក្ដីសុខដែ លខ្លួនឯងចង់បាន? ហេតុអ្វីក៏នៅតែឃុំខ្លួនឯងជាមួយការឈឺចាប់, ឬក៏អូនកំសាកមិនហ៊ានទទួលស្គាល់ការ ពិតថាអូននៅស្រលាញ់បង?»ជុងហ្គុកនិយាយឡើងទាំងគំហកដាក់រាងតូចភ្ជាប់ជាមួយនឹងទឹកភ្នែកជាច្រើ នដំណក់ក៏ហូរស្រក់ចុះមកប្រណាំងគ្នាជាមួយថេយ៉ុង ដែលឈរយំបែរខ្នងដាក់នាយនោះ

«ផ្ដល់ឱកាសអោយខ្លួនឯងហើយនិងរូបបងម្ដងទៅ ណាបងសុំអង្វរ, ឈប់គេចវេសហើយប្រឈមមុខនឹងការពិតទៅថេយ៍បងសុំអង្វរ, ពួកយើងមកចាប់ផ្ដើមថ្មីណាពេលនេះបងកែប្រែខ្លួនហើយ»នាយហាស្ដីឡើ ងទាំងកែវភ្នែកដែលដក់ពោរពេញទៅដោយក្ដី ស្រ លាញ់នោះសម្លឹងមើលផែនខ្នងរាងតូចជាមួយក្ដីសង្ឃឹ មតិចតួច

«ហេតុអ្វីសុំឱកាស? ហេតុអ្វីកែប្រែខ្លួនធ្វើអី? ហើយ ហេតុអ្វីខ្ញុំត្រូវធ្វើតាមពាក្យលោកនោះ?»លឺបែបនេះ រាងក្រាស់ក៏គាំងឆ្កឹងរកពាក្យមកបរិយាយមិនចេញ ទាំងដែលចម្លើយមានកប់នៅក្នុងបេះដូងរួចទៅហើ យ, ថារាងតូចកំសាកតែខ្លួននាយក៏កំសាកមិនហ៊ាន និយាយចេញមក

«ខ្ញុំបានផ្ដល់ឱកាសអោយខ្លួនឯងរួចហើយលោកមិន បាច់មកចេះបង្គាប់បញ្ជាឡើយហើយចំពោះឱកាស លោកនោះ....»និយាយមកដល់ត្រឹមរាងតូចក៏ឈប់មួយខណៈដើម្បីសម្រួលអារម្មណ៍មុននឹងនិយាយ ឡើងម្ដងទៀត

«វាអស់តាំងពី ៥ ឆ្នាំមុនម្ល៉េះ»ចប់សម្ដីរាងតូចក៏ចាប់បោះជើងឈានដើរទៅមុខខណៈជុងហ្គុកលឺសម្ដីរាងតូចហើយក៏ប្រលែងទឹកភ្នែកមកហូរជោគជន់គ្មានត្រាប្រណី

«សុំអង្វរ...បងស្រលាញ់អូន...ស្រលាញ់ខ្លាំងណាស់ សុំអង្វរណាបេះដូងរបស់បង ផ្ដល់ឱកាសអោយបង ម្ដងទៀតទៅណា»គ្រាន់តែលឺឃ្លាប្រយោគដែលជុង ហ្គុកខ្ជាកចេញមកមុននេះរាងតូចក៏ឈប់ជំហានរបស់ខ្លួនសឹងតែមិនជឿនូវអ្វីដែលខ្លួនលឺមុននេះ

"ទីបំផុត ចន ជុងហ្គុក សារភាពប្រាប់គេហើយ"

_ថេយ៉ុងបែរមុខសន្សឹមៗទៅសម្លឹងមើលមុខជុងហ្គុកខណៈអ្នកម្ខាងទៀតក៏មានស្នាមញញឹមទុក្ខសោកព្រម នឹងទឹកភ្នែកជាច្រើនដំណក់នៅលើផ្ទៃមុខ

«បងសុំអង្វរណា, ផ្ដល់ឱកាសអោយបងបានមើលថែអូនក្នុងនាមជា...គូស្នេហ៍....ផងទៅ»គ្រាន់តែនាយបញ្ចប់សម្ដីភ្លាមរាងតូចក៏យំហ៊ូចេញមកលែងខ្មាសមុននឹងបកជំហានឈានទៅរកនាយម្ដងមួយជំហានទៅមួយជំហានហើយចុងក្រោយក៏សម្រេចចិត្តរត់ព្រូចូលទៅក្នុងរង្វង់ដៃកក់ក្ដៅរបស់នាយខ្ទប់មុខនៅនឹងទ្រូងហាប់ណែននោះប្រលែងទឹកភ្នែកចេញមកប្រជែ ងគ្នានឹងរាងក្រាស់

_ជុងហ្គុកជាអ្នកដំបូងដែលលែងចេញពីការអោបមុន នឹងនាយលើកដៃទៅក្ដោបមុខរបស់រាងតូចរួចក៏អោនថើបថ្ងាសរបស់គេមួយខ្សឺតទាំងក្ដីស្រលាញ់រួមរឹត ពេញបេះដូង

«ផ្ដល់ឱកាសអោយបងបានទេ?»រាងតូចមិនឆ្លើយតប បានត្រឹមតែងក់ក្បាលផ្ងក់ៗជាចម្លើយខណៈដែលជុង ហ្គុកក៏អោនមកថើបថ្នាក់ថ្នមបបូរមាត់របស់គេស្របពេលដែលសម្លេងកាំជ្រួចក៏សូរឡើងមកទាំងព្រមជា មួយផ្កាភ្លើងពណ៌ចម្រុះបែកសាចពេញផ្ទៃមេឃបញ្ជា ក់អោយដឹងថាវេលានៃឆ្នាំថ្មីបានឆ្លងចូលមកដល់ស្របពេលដែលគូស្នេហ៍មួយគូនេះក៏បានចាប់ផ្ដើមទំនាក់ទំនងថ្មីរបស់ពួកគេនៅក្នុងថ្ងៃថ្មីឆ្នាំថ្មីដោយមាន ភ្លើងនិងសម្លេងកាំជ្រួចជាសាក្សីដឹងលឺ

_ជុងហ្គុកផ្ដាច់បបូរមាត់ចេញពីរាងតូចរួចក៏ផ្អឹបថ្ងាសរបស់ខ្លួនជាប់នឹងថ្ងាសរបស់រាងតូចមុននឹងញញឹមចេ ញមកទាំងទឹកភ្នែករលីងរលោង

«បងស្រលាញ់អូនណាបេះដូងរបស់បង»

«អូនក៏ស្រលាញ់បងដែរ»ចប់សម្ដីពួកគេទាំងពីរក៏ផ្អឹបបបូរមាត់នៅនឹងគ្នាសារជាថ្មីដោយមិនភ្លេចភ្ជាប់នូវក្ដីស្រលាញ់ព្រមនឹងចិត្តស្មោះដែលកប់ទុកនៅក្នុងបេះ ដូងជាយូរនោះអោយគ្នាទៅវិញទៅមកតាមរយៈស្នាមថើបដ៏ផ្អែមល្ហែមក្រោមពន្លឺភ្លើងកាំជ្រួច

-ចប់-

Continue Reading

You'll Also Like

32.1K 6.9K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
1.1K 114 10
សម្បថនិស្ស័យស្នេហ៍មួយនេះយេីង ចន ជុងហ្គុក និងតាមយកគ្រប់ៗជាតិ មិនថាទោះទ្រង់ក្លាយជាអ្វី ក៏ទ្រង់មិនអាចគេចវេសពីយេីងបានដែរ។មិនថាជាតិណាទ្រង់នៅតែជាទាករលេីគ្រ...
1.8K 401 16
Taekook serie