💖💢ចំណងស្នេហ៍ទ្វេរភព💢💥

By seaklingseakly

61.3K 5.3K 153

Jeon Jungkook top Taehyung bottom ស្នេហាដែលកើតឡើងខុសភពខុសវណ្ណះគ្នាម្នាក់មកពីអតីតកាលតែឆ្លងភពមកក្នុងអនាគតហើយត្រ... More

💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💔💖
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💜Mine💜
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
💖💢ចំណងស្នេហ៍ទ្វេរភព💢💥
❤️💢ចំណងស្នេហ៍ទ្វេរភព💢💥
ឈុតពិសេស
❤️💢ចំណងស្នេហ៍ទ្វេរភព💢💥
🙏B_Y_M_E💜
❤️💢ចំណងស្នេហ៍ទ្វេរភព💢💥

❤️💢ចំណងស្នេហ៍ទ្វេរភព💢💥

2.6K 242 13
By seaklingseakly

«ថេយ៍ៗ~ឯងមកសាលាលឿនម្លេះថ្ងៃនេះ!?ហើយឯងកើតអីប្ដីលួចមានស្រីឬបានជាមុខស្អុយយ៉ាងនេះ»ជីមីនដែលទើបរត់មកពីណាមិនដឹងបានមកឈរងក់នៅមុខរាងតូចដែលកំពុងឈរធ្វើស្អុយដាក់គេទើបអត់និងសួរមិនបាន

«ថ្ងៃនេះជុងប្រញាប់ទៅធ្វើការទើបយើងមកលឿនបែបនេះ ហើយរឿងដែលថាប្ដីមានស្រីនោះគឺគ្មានទេប្ដីយើងជាមនុស្សល្អណាស់ទាល់ត្រង់ថាមុខងាប់បន្តិចនិងឯង»ថេយ៉ុងក៏ប្រញាប់គ្រវីក្បាលប្រកែក មុននិងនិយាយពីអ្វីដែលមិត្តភក្ដិហើយក៏ឆ្លៀតជេររាងក្រាស់មួយម៉ាត់ទៀត(ប្ដីនៅប្ដីវាយហើយចឹងៗអី)។

ភ្លាមនោះដែរថេយ៉ុងនិងជីមីនកំពុងឈរនិយាយសុខៗស្រាប់តែមានសិស្សស្រី៣នាក់ដែលតាមដឹងជាសិស្សស្រីដែលមានមនុស្សប្រុសចាប់អារម្មណ៍និងតាមស្រឡាញ់ច្រើនជាងគេព្រោះតែសម្រស់និងវង្សត្រកូលជាកូនអ្នកមាន តែបើអតចរិកវិញមិនខុសពីក្មេងបៀមដៃមិនដឹងអី ចូលចិត្តតែឈ្នានីសច្រណែនអ្នកណាស្អាតជាងខ្លួនមិនបាន ហើយពួកនាងក៏ធ្លាប់វាយគ្នាជាមួយជីមីននិងស៊ូប៊ីនម្ដងដែរដោយសាពួកនាងចូលចិត្តដៀមដាមbullyអ្នកក្រអីបែបនេះ

«ហីយ៉ា នាងអ៊េលឯងមានធំខ្លិនស្អុយពួកអ្នកក្រទេ មកចុះវាស្អុយខ្លាំងណាស់ ហាសហា »ឈែរី នាងដើរមកឈរជិតរាងតូចជីមីនមុននិងបោះសម្ដីសួរទៅកាន់មិត្តខ្លួនរបៀបខ្ពើមរអើម

«ពិតមែនហើយឯង ជាពិសេសអាខ្ទើយខ្លះយកខ្លួនដោះដូរចាប់ប្រុសអ្នកមាន ហួយ៎ កោតតែលោកចននេះចេះរើសសុីរបស់អន់ៗរាបស្មើទៅកើត»

«នេះនាង!!»ដោយទ្រាំស្ដាប់សម្ដីដៀមដាមឌឺដងរបស់ពួកនាងមិនបាន ជីមីនក៏យៀរដៃរកទះមាត់ អ៊ែលរៀលតែថេយ៉ុងក៏ចាប់ជាប់ព្រោះយ៉ាងណាពួកគេជាប្រុសសំខាន់គេក៏នឹកឃើញសម្ដីរាងក្រាស់មកពីផ្ទះថាហាមបង្ករឿងនៅសាលា

«កុំអីជីមីន គេថាឆ្កែព្រុសកុំព្រុសតាមឆ្កែតែវាព្រុសហត់វាឈប់ព្រុសហើយ តោះទៅជិតដល់ម៉ោងចូលរៀនហើយ»ថេយ៉ុងទាញដៃជីមីនមកកាន់ជាប់មុននិងបោះសម្ដីដ៏សែនចុកឈាមទៅកាន់ពួកនាងយ៉ាងចាស់ដៃ អ្នកណាថាគេស្លូតនោះ មិនមែនស្លូតតែមិនចង់ប្រើកម្លាំងត្រឹមតែពាក្យសម្ដីក៏វារាងឆ្អែតបាយដែរ និយាយចប់រាងតូចទាំងពីរក៏បោះជំហានចូលទៅក្នុងថ្នាក់

«អាយ៎!!!អាខ្ទើយ អាប្រុសលក់ខ្លួន ហឹុសចាំមើលចុះពួកឯង»ចំណែកអ្នកនាងអ៊ែលនិងឈើរី ឈូសុី ស្រែកទន្រាំជើងដោយសារធ្វើអីមិនបានសម្ដីមិញនេះដៀលគេច្បាស់ណាស់ តែមិនថ្វីទេដរាបណាពួកនាងមិនទាន់បានវាយរាងតូចទាំងពីររឿងក៏វាមិនបញ្ចប់ដែរ។

នៅខាងក្នុងថ្នាក់

«ជីមីន ឯងកើតអីមិចក៏មើលទៅខឹងខ្លាំងម្លេះ»គ្រាន់តែចូលមកដល់ថ្នាក់ភ្លាម ជីមីនក៏បោះកាតាបទៅលើតុក្បែរដៃស៊ូប៊ីន មុននិងដាក់ខ្លួនអង្គុយទាំងក្ដាប់ដៃជាប់កែវភ្នែកឡើងក្រហមសង្ស័យតែខឹងអ្នកណាមកទៀតហើយ

«គឺគ្មានអ្នកណាក្រៅពីក្រុមស្រីហាច់៣នាក់នោះទេ »

«ពួកនាង៣នាក់នោះឬ!? ពួកនាងធ្វើអីឯងប្រាប់មកចេញលេងយើងទៅសំពងក្បាលតែម្ដង ផាច់~អូយ៎»គ្រាន់តែលឺថាពួកនាងភ្លាម ស៊ូប៊ីនក៏មូលដៃអាវហើយថែមទាំងទាញជ្រលរសៀវភៅលើក្បាលយ៉ុនជូនដែលអង្គុយតុមុខនោះទៅវិញទៅមក តែក៏ធ្វើឲ្យអ្នកដែលអង្គុយមិនមាត់មិនករងចាំស្ដាប់ជាយូរនោះក៏លើកដៃវៃដៃស៊ូប៊ីនដែលកាន់សៀវភៅជ្រលរក្បាលខ្លួននោះមួយដៃលាន់លឺឡើងផាច់ ធ្វើឲ្យនាយតូចស៊ូប៊ីនខាំមាត់ងាកសម្លក់ឆ្វាច់ដោយសារការឈឺ មួយដៃមិញនេះឡើងក្រហមសាច់ថាអត់ឈឺមួយម៉ាត់ទៅ

«សំណាងហើយនៅទីនេះគ្មានថូផ្កា កុំអីក្បាលឯងបែកបាត់ទៅហើយ ហឹុស»យ៉ុនជូនក៏ក្រោបឈរដើរចេញពីថ្នាក់ដោយបោះសម្ដីប៉ុន្មានម៉ាត់ទៅកាន់នាយតូចស៊ូប៊ីនព្រោះគេមិនចូលចិត្តឲ្យអ្នកមករវីរវល់ជ្រលរនេះជ្រលរនោះលើក្បាលរបស់គេទេ ហើយនាយតូចស៊ូប៊ីននេះក៏ចឹងដែរដឹងដែរថានាយយ៉ុនជូននេះមិនចូលចិត្តតែប្រឹងផ្គើនថែម

«យ៉ាប់ណាស់ឯងនេះ ឃើញទេយ៉ុនជូនខឹងទៀតហើយចាំមើលទៅឯងមិនរស់ដល់ស្អែកទេ»ជីមីននិយាយដោយសម្លឹងមើលដំណើរយ៉ុនជូនដែលកំពុងចាកចេញទៅនោះ

«ឆឹស !!បានហើយនិយាយរឿងមិញនេះមកមិនបាច់ខ្វល់ពីនាយប្រធានមុខងាប់និងទេ»

«គឺពួកនាងអស់នោះមើលងាយថេយ៉ុងថាជា ប្រុសលក់ខ្លួន ចាប់ពួកអ្នកមានអីបែបនេះ ទើបយើងខឹងនិងណា នេះបើកុំតែថេយ៉ុងចាប់ដៃយើងទេកុំអីឡានពេទ្យមកដឹកពួកនាងហើយ»

«ឡានពេទ្យដឹកពួកនាងតែឡានប៉ូលីសដឹកឯងណានាងមីន យ៉ាងមិចចង់ចូលប៉ុសទាំងព្រឹកឬ»ស៊ូប៊ីននិយាយចប់ក៏សើចតិចៗនឹកឃើញកាលពួកគេទាំងពីរនាក់ជីមីនទៅដើរលេងក្លឹបជប់លៀងទទួលបានលេខ១ថ្ងៃនោះចំជាស៊យអីជួបពួកនាង៣នាក់នោះនៅទីនោះ ពួកនាងដៀមដាមចុះឡើងក៏ត្រូវជីមីនទះមួយកម្លៀងដួលលើឥដ្ឋ ថ្ងៃនោះចាំមិនភ្លេចទេគេនិងជីមីនឡើងជិះវាយពួកនាងអស់នោះមិនតិចជា២០ដៃទេ បើសក់ក្បាលវិញដូចព្រាយកាលនោះបើមានទូរសព្ទថតបង្អួតមេឃដីតែម្ដង តែក៏ចង្រៃពួកនាងចូលពេទ្យ ចំណែកជីមីននិងគេក៏ត្រូវជាប់ខ្នោះពេញមួយយប់ព្រោះតែវាយបង្ករបួសស្នាមលើមនុស្សស្រីដោយចេតនា ហើយអ្នកដែលមកធានាខ្លួនពួកគេចេញពីគុកគឺលោកប្រធានមុខងាប់យ៉ុនជូននេះឯង។

«កុំរលឹករឿងនោះអីលឺដល់ណាខ្មាសគេដល់និង »ជីមីនក៏ទាញសៀវភៅមកគ្របក្បាលជិតព្រោះឲ្យតែនិយាយរឿងនេះដឹងគេមានអារម្មណ៍ថាខ្មាសអៀនដោយសារវាយមនុស្សស្រីហើយក៏នឹកឃើញដល់មនុស្សប្រុសដែលជាSugar daddyរបស់ខ្លួនដែលជួយគេពីពួកនាងនៅថ្ងៃនោះដែរកុំតែបាននាយកុំអីគេមុខជាបានដេកពេទ្យមិនមែនដេកគុកទេ ចំណែកឯថេយ៉ុងនិងស៊ូប៊ីនបានតែគ្រវីក្បាលតិចៗ ព្រោះតែអាកប្បកិរិយារបស់ជីមីន។

ត្រឡប់មកមើលរាងក្រាស់ឯណេះវិញ នាយអង្គុយគ្រវីប៊ិចចុះឡើងៗដោយសញ្ជឹងគិតពីអ្វីមិនដឹងជាហេតុធ្វើឲ្យអ្នកជាជំនិតអត់ឆ្ងល់មិនបាន

«ចៅហ្វាយបាទ កើតអីមែនទេឃើញចៅហ្វាយគ្រវីប៊ិចរហូតបើមានរឿងអីប្រាប់អាវីនមកអាវីននិងចាត់ការជូនចៅហ្វាយមិនឲ្យទាស់ចិត្តទេ!!!» គ្រាន់តែលឺសម្ដីប្រកដប្រជារបស់ជំនិតភ្លាម ជុងគុកក៏ទម្លាក់ប៊ិចចោលមុននិងនិយាយទៅកានវីនវិញ

«ឯងគិតថាថេយ៉ុងស្រឡាញ់យើងទេ!?»

«មុខជាស្រឡាញ់ហើយ បើមិនស្រឡាញ់មិនមែនទ្រាំនៅជាមួយចៅហ្វាយ*មុខងាប់ឯងទេ*»ពាក្យចុងក្រោយគេបានតែនិយាយក្នុងចិត្តមិនហ៊ាននិយាយចេញមកទេតែក៏មានអារម្មណ៍រអាតិចៗពេលឃើញចៅហ្វាយនាយកំពុងសម្លក់មកកាន់គេ

«ហួយ៎ ចៅហ្វាយអាវីននិយាយលេងទេ ចៅហ្វាយទាំងសង្ហារចិត្តល្អ បែបនេះអ្នកណាក៏គេស្រឡាញ់ចៅហ្វាយដែរ»គ្រាន់តែឃើញក្រសែរភ្នែកបែបនេះភ្លាមគេក៏ប្រញាប់ប្ដូរពាក្យថ្មីយ៉ាងលឿនទាន់ភ្នំភ្លើងមិនទាន់ផ្ទុះផូង*ផាំង

«បានហើយ ចេញពីមុខពីមាត់យើងទៅឃើញមុខឯងអស់អារម្មណ៍ធ្វើការឈឹង»ជុងគុកក៏ប្រញាប់ដេញនាយវីនចេញព្រោះមិនចង់ត្រប៉ែរច្រើនខ្លាចទប់មិនបានសំពងក្បាលចូលពេទ្យបាត់

«អូ៎ ចៅហ្វាយភ្លេចប្រាប់បន្តិចទៀតលោកលី មីនហូ(ប្រពន្ធចុងអេដមីន😑)និងមកទីនេះដើម្បីចុះកិច្ចសន្យារឿងគម្រោងកាលពីយប់មិញជាមួយចៅហ្វាយបាទ»

«អឹុម~យើងដឹងហើយទៅវិញចុះ»ជុងគុកក៏ទាញឯកសារយកមកសុីញ៉េឲ្យហើយព្រោះតែបន្តិចទៀតគេត្រូវជួបភ្ញៀវសំខាន់ផង។

ពេលវេលាចេះតែកន្លងផុតទៅជារឿយៗវាក៏ដល់ពេលដែលរាងតូចថេយ៉ុងត្រូវចេញពីសាលា ពេលមកដល់ខាងមុខខ្លោងទ្វារក៏ឃើញរាងក្រាស់ចន ជុងគុកកំពុងតែឈរក្រពាត់ដៃមកមុខជាមួយនិងអាវដៃវែងពណ៍សមូលដៃអាវនិងប្រលែងឡេវ២គ្រាប់ខាងលើបញ្ចេញដើមទ្រូងដ៏ហាប់ណែនជាទីគួរឲ្យចាប់អារម្មណ៍របស់មនុស្សស្រីឲ្យជ្រួលជ្រើមចង់ប៉ះពាល់។

«វ៉ាវ~គាត់សង្ហារណាស់មើលចុះ »

«ទេវបុត្រមកពីណា ហេតុអ្វីសង្ហារយ៉ាងនេះអូយ៎ ចង់ខ្យល់ចាប់»សម្លេងមនុស្សស្រី១ក្រុមដែលឈរក្បែររាងតូចក៏បន្លឺឡើងយ៉ាងទ្រហឹងព្រោះតែភាពស្រស់សង្ហាររបស់លោកប្ដីគីមថេយ៉ុងនេះឯង

«លោកប្ដី~»សម្លេងតូចឆ្មាររបស់រាងតូចក៏បន្លឺឡើងមុននិងរត់ទៅរករាងក្រាស់ដែលកំពុងបក់ដៃហៅគេឲ្យទៅ ដោយរត់លឿនពេកគេក៏មិនបានងាកមើលថាមានម៉ូតូជិះកាត់តម្រង់មករកគេនោះទេ តែគាប់ជួនរាងក្រាស់ក៏ងាកឃើញមុននិងរត់ទៅទាញដៃតូចស្រឡូនមករកខ្លួនគេចពីម៉ូតូអប្បាញ់មិញនេះ

«ផឹប~អួយ៎ យ៉ាងមិចទៅហើយមិចក៏រត់សស្លាក់សស្លើតយ៉ាងនេះប្រញាប់ទៅណា មិនឃើញថាមានម៉ូតូជិះកាត់ទេរឺ!?»ដោយសារតែខឹងផងភ័យផងបារម្ភផងខ្លាចថាប្រពន្ធតូចនេះមានរបួសទើបគេក៏ស្រែកគំហកអ្នកនៅក្នុងដើមទ្រូងនោះ តែអ្នកណាទៅដឹងគេបែរជាមិនយំ មិនភ័យបែបជាសើចញញឹមមើលមុខនាយឡើងកក្អឹកទៅវិញ

«ហិហិ លោកប្ដីខ្ញុំមិនអីទេ អរគុណលោកប្ដី»ថេយ៉ុងក៏ងើបចេញពីដើមទ្រូងរាងក្រាស់ដោយមាននាយជួយទប់ឲ្យឈរត្រឹមត្រូវមុននិងសម្លឹងមុខរាងតូចដែលកំពុងឈរញញឹមអរគុណនាយដោយក្រសែរភ្នែកស្រទន់អន្ទាក់ចិត្តនាយឲ្យនាយលិចលង់ម្ដងបន្តិច ក្រសែរភ្នែកទាំងគូរក៏អោនទៅមើលបបូរមាត់តូចឆ្មាពណ៍ផ្កាឈូកព្រឿងៗមុននិងអោនមុខសន្សឹមៗទៅរក តែក៏ត្រូវកាត់ផ្ដាច់ដោយសារ

«ហេមៗ~ទីនេះជាសាលារៀន មិនមែនបន្ទប់ដេកឯងទេអាគុក ចង់ធ្វើអីមើលទីកន្លែងផង»សម្លេងណាមជូនដែលបើកឡានចេញពីសាលាមកជាមួយគូរដណ្ដឹងក៏ឈប់ចតនៅមុខនាយទាំងពីរមុននិងក្រហឹមបន្លឺឲ្យជុងគុកដែលមានគំនិតចង់ចាប់ថើបកូនប្រុសគេនោះឲ្យងើបមុខឡើងហើយសម្លឹងមកណាមជូនដោយការមិនពេញចិត្ត

«បុិនចេះដឹងរឿងគេណាស់ណាស់hyung ឯងនេះ»ជុងគុកក៏តបទៅណាមជូនដោយសម្លក់មុខចេះមកកាត់អារម្មណ៍គេឯងទៅកើតបុិះបានទៅហើយ

«អឺទៅយើងសុំទោស~មែនហើយល្ងាចនេះទំនេរទៅ»

« រវល់ជូនប្រពន្ធដើរលេង បាយៗអាhyungឆ្កួត ហឹុស»ដោយមិនចាំយូររាងក្រាស់ក៏តបផាំងៗទៅយ៉ាងលឿនព្រោះកំពុងខឹងដែលគេមកកាត់អារម្មណ៍មិញនេះហើយសំខាន់គេមានគម្រោងជូនថេយ៉ុងដើរលេងទើបមិនចង់ទៅហើយនាយណាមជូននេះគ្មានទៅបបួលទៅណាក្រៅពីក្លឹបទេចឹងខ្ជិល។

Continue Reading

You'll Also Like

83.2K 182 7
Emily is your classic good girl. Shes 18 years old. Her life seems all planned out but what happens when she is taken and forced into diapers? Will s...
26K 1K 13
Introduce Novel: having $/ex, dirty, rude, bad words, not for young, only in app here , not for social media (Writer by Admin: SIE)
148K 6K 71
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩵Coming up [Ignore grammatical mistakes. I will improve my writing gradual...
73.8K 5.2K 56
Shubish oneshots because why not. Mainly fluff with a little angst on the side. Ps- I wanted to write like a long story but I lack a good main plot a...