អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

449K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??

ភាគបញ្ចប់

7.6K 538 72
By EthMaryRotha


ផ្ទៃមេឃពោរពេញដោយពពកសដុំៗ ព្រះអាទិត្យចាប់ឡើងបញ្ចេញពន្លឺក្ដៅខ្លាំង ។ ថេយ៉ុងកំពុងតែគេងដណ្ដប់ភួយលង់លក់ សន្លប់ជាច្រើនម៉ោងហើយ នៅមិនទាន់ដឹងខ្លួនទៀត ។

សំនៀងដូចជាទឹករលកបក់បោកមកល្ហៀងៗ រំខានដល់ត្រចៀកគេជាខ្លាំង គេបើកភ្នែកមកតិចៗសម្លឹងមើលជុំវិញខ្លួន ។ ពិតជាទឹករលកមែន ថេយ៉ុងច្រត់ដៃក្រោកឡើងបន្តិច

« ក្រោកហើយ ញុំាអីសិនទេ បងបញ្ចុក »

« អឹម »

« អូនឆ្អែតហើយ »

« បងនាំអូនមកទីនេះ ចុះប៉ាម៉ាក់បងនោះ?? »

« គាត់នៅចាត់ការក្នុងកម្មវិធី អាទិត្យក្រោយ ខួបអាពាពិពាហ៍ប៉ាម៉ាក់បងហើយ គាត់ប្រាកដជាមកលេងទីនេះដែរហើយ »

« ហើយចុះថេវ៉ុន?? »

« នៅជាមួយអាល្អិតជីហូ តែអាទិត្យក្រោយក៏មកជាមួយលោកប៉ាអ្នកម៉ាក់ដែរ »

« អឹម »

[[ ពេលល្ងាច ]]

ពន្លឺរស្មីប្រែជាពណ៌លឿងទុំ សម្លេងទឹករលកបក់បោកប៉ះនឹងខ្សាច់ ថេយ៉ុងអង្គុយផ្អែកខ្នងនឹងកៅអី ចៃដន្យក៏ឃើញក្មេងស្រីតូចម្នាក់គ្រងរ៉ូបក្រោមជង្គង់ដៃអោបតុក្កតាខ្លាឃ្មុំពេបមាត់ដើរតាមឆ្នេរខ្សាច់ងាកភ្នែកសម្លឹងចុះឡើង ទើបថេយ៉ុងក៏សម្រេចដើរទៅជិត

« វង្វេងលោកប៉ាអ្នកម៉ាក់មែនទេ ហ្អឹម?? » នាងតូចក៏ក្រវីក្បាល

« អូនអត់មានប៉ាម៉ាក់ទេ អូនវង្វេងអ្នកគ្រូ »

« ហ្អឹម គួរអោយស្រលាញ់ » ថេយ៉ុងបន្ទាបជង្គង់លើកដៃច្បិចថ្ពាល់ក្មេងស្រី ញញឹមរកគេក្រោយឃើញក្មេងម្នាក់នោះញញឹមស្ងេញមកខ្លួនវិញ ។

« ចាំបងជូនទៅរកអ្នកគ្រូចុះណា៎ »

« ចាស៎ » ថាចប់ ថេយ៉ុងក៏កាន់ដៃនាងតូចដើរតាមឆ្នេរខ្សាច់ដែលមានទឹករលកបក់បោករហូតដល់ឃើញស្រ្ដីចំណាស់ម្នាក់ញញឹមមករកពួកគេ ។

« នេះអ្នកគ្រូអូន ចាស៎ » នាងតូចងើយមកនិយាយជាមួយថេយ៉ុង គេក៏ញញឹមមកស្រាលៗមុននឹងប្រលែងដៃតូចៗរបស់នាង រួចនាងក៏ដើរមករកអ្នកគ្រូនាងវិញ

« បើបែបនេះខ្ញុំសូមលាសិនហើយ »

« ចាស អរគុណដែលបាននាំនាងមកវិញ »

« បាទ៎ »

« បាយៗ បងទេពអប្សរ* »

« បាយៗ »

ថេយ៉ុងក៏ដើរមកវិញ ឯជុងហ្គុកក្រោយឃើញគេពីចម្ងាយគេក៏ប្រញាប់ដើរទៅរក ប្រហែលបន្តិច បាត់ស្រមោលតែម្ដង ខំរកឡើងពេញផ្ទះលំហែកាយនៅកន្លែងដែលគេអង្គុយ ឆ្នេរក្បែរផ្ទះ រកយ៉ាងណាក៏មិនឃើញ គេបិះតែប្តឹងប៉ូលីសទៅហើយ ព្រោះពេលនេះមេឃចាប់ផ្ដើមងងឹតបន្តិចម្ដងៗ ។

« ថេយ៍... អូនទើបមកពីណា បងខំតែដើររក បងភ័យស្មានតែគេចាប់អូនបាត់ទៅហើយ »

« អូនមិនមែនកូនក្មេងអោយចាប់ងាយៗឯណា មិញនេះអូនមកពីជូនក្មេងស្រីម្នាក់ ទៅរកអ្នកគ្រូគេវិញ »

« មោះ ចូលផ្ទះវិញ ខ្យល់រងាណាស់ ខ្លាចអូនមិនស្រួលខ្លួនទៀត »

កំពុងតែឈរនិយាយគ្នាសុខៗ ជុងហ្គុកក៏បែរជាងាកភ្នែកឃើញបុរសពីរនាក់ដើរកាត់ទីនេះទើបគេ....

« តែ អូនមិន~~~អ្ហាយ...!!! ជុងធ្វើអី ដាក់អូនចុះ » មិនទាន់នឹងនិយាយផុតពីមាត់ផង សម្លេងស្រែកចាចក៏មកជំនួសដោយសារតែជុងហ្គុកលីគេដាក់លើស្មាដើរត្រឡប់ទៅក្នុងផ្ទះវិញ

ជុងហ្គុកទម្លាក់កាយថេយ៉ុងលើពូកទន់ៗ មុននឹងប្រដេញវារទៅទ្រោពគេ រហូតដល់ខ្នងរបស់ថេយ៉ុងបំប៉ះទៅនឹងក្បាលដំណេកដែលនៅជាប់ជញ្ជាំង ។

« អ្ហា...!!! ចង់ធ្វើអី?? » ខ្យល់ដង្ហើមនាយក្ដៅភាយៗប៉ះមកកញ្ចឹងក.ក្រោយគេអោនមកជិតត្រង់កន្លែងនោះធ្វើអោយថេយ៉ុងឡើងព្រឺសម្បុរតែម្ដង

« មិនដឹងដែរ ថេយ៍យល់យ៉ាងមិច យ៉ាងនោះហើយ » ជុងហ្គុកថាហើយក៏អោនប្រើធ្មេញដើម្បីបន្សល់ជាស្នាមជាំក្រហមត្រង់នោះបន្តិច

« អ្ហាក!!! » ជុងហ្គុកក៏លោរមុខទៅជិតមុខគេ សឹមទម្លាក់បបូរមាត់របស់ខ្លួនទៅគ្រប់គ្រងបបូរមាត់ទន់ល្មើយរបស់គេ សំងំថើបថើរកម្រើកបានបន្តិច នាយក៏ដកចេញវិញ ។ ដៃក៏លើកទៅប្រឡេះឡេវអាវខ្លួនម្ដងមួយគ្រាប់ៗរបស់ទាល់តែអស់សឹមបោះសាច់ក្រណាត់ទៅកម្រាលឥដ្ឋ រួចទន្ទ្រានដៃទាំងសងខាងឃំាងថេយ៉ុង អោនទៅជិតគេ

« ការហើយ យប់ត្រូវផ្សំដំណេក » ជុងហ្គុកលើកចញ្ចើមឡើងលើម្ខាងបញ្ជាក់ថា ថេយ៉ុងដឹងតែមិនរួចខ្លួនទេយប់នេះ ។

« ចង់ធ្វើអី?? » ជុងហ្គុកស្រាប់តែចងចញ្ចើមឡើងក្រោយឃើញគេបម្រុងទាញភួយមកដណ្ដប់កាយ

« ដេ-ដេក »

« តែបងដោះអាវរួចហើយ ដេកស្រួលៗបែបនេះមិនបានទេ »

« ផ្សំដំណេក~~~ »

« ដូរជាយប់ក្រេបទឹកឃ្មុំវិញ »

« ហ-ហាស?? »

« ហ្អឹម...*... » នាយក៏អោនថើបបូរមាត់គេម្ដងទៀត ។

« អឹម អាស៎...!!! » ថេយ៉ុងក្រហឹមមកក្នុងបំពង់ក.ដោយសារដៃរវាមរបស់អ្នកជាស្វាមីលូកស្ទាបអង្អែលចុះឡើងពេញទាំងរាងកាយ ។ ជុងហ្គុកភ្ញោចញញឹមក្រោយអ្នកម្ខាងបញ្ចេញសម្លេងថ្ងូរក្រលួចចេញមក ដៃក៏បន្តអូសទៅចាត់ការអាវគេវិញម្ដង

« បងនឹងថ្នម » នាយបង្ហើរសម្លេចធំគ្រលរទៅក្បែរត្រចៀកគេ ព្រោះតែដឹងថាកំពុងតែគិតពីអ្វី គេព្រួសខ្យល់ដង្ហើមក្ដៅភាយមកប៉ះផ្ទៃមុខគេ សឹមទាញគេអោយគេងស្រួលបួល កែវភ្នែកស្រទន់សម្លឹងមកអ្នកជាស្វាមីភ្លឹសៗ មុននឹងខាំបបូរមាត់ខ្លួនឯងតិចៗ

« អ្ហា... អាស៎ » ម្រាមដៃស្រឡូនក៏លូកចូលដៃទៅអង្អែលសរសៃសក់ទន់រលាស់របស់នាយចុះឡើង ទ្រូងក៏ត្រូវហើបឡើងទៅកាន់តែកៀកបបូរមាត់ប្រៀបដូចជាកូនក្មេងរបស់គេ ។

បបូរមាត់កម្រើកទៅលើចុចស្រួលទាំងពីរ តែបាត់ដៃក្ដៅគគុកគិតតែពីឆ្លៀតបំបោសអង្អែលដងខ្លួននឹងចាត់ការប្រលែងអាវគេអោយអស់កុំអោយទាស់ទែង អោយចេញអោយអស់រួចបន្តហួសទៅខោខ្លីត្រឹមភ្លៅបិទបាំងដោយអាវសឺមីពណ៌សរបស់គេចេញ ។ នៅខាងក្រៅអម្បាញ់មិញគេក៏ប្រចណ្ឌខ្លាំងណាដែរ ពេលល្ងាចទៅហើយចេះ ស្លៀកខោខ្លីដើរហើរទៅណាផ្ដេសផ្ដាសបញ្ចេញសាច់សខ្ចីអោយអ្នកដែលដើរឆ្លងកាត់ធ្វើជាចំណីភ្នែកទៅកើត លើកនេះត្រូវតែកុំអោយដើររួចទើបបាន ។

ជីបៗ~~ ជីប~~

  សម្លេងកូនចាបស្រែកជាសំនៀងចេចចាចពេញម្លប់ដើមឈើដែលនៅក្បែរនោះដែលបន្លឺឆ្លើយឆ្លងជាភាសាទៅរកគ្នាវាបានមកប៉ះនឹងត្រចៀកថេយ៉ុងរងូវៗ ពន្លឺត្រចាស់ត្រចង់នៃរស្មីព្រះអាទិត្យក៏លិចមកសន្សឹមៗ មើលពីចម្ងាយប្រៀបដូចជាវាប៉ះនឹងផ្ទៃទឹកសមុទ្រយ៉ាងចឹង ។

« អ្ហា...!!! » ថេយ៉ុងទន្រ្ទានច្រត់ដៃងើបអង្គុយទាំងពិបាក

« ក្រោកហើយឬ មោះបងនាំទៅបន្ទប់ទឹក »

« ... » ថេយ៉ុងមិនតបគិតតែពីសម្លឹងសម្លក់ជុងហ្គុកជាប់ មិនហ៊ានស្រមៃទេ យប់ម្សិលមិញគេធ្វើបាបខ្លួនយ៉ាងណាខ្លះ ទើបបានជាព្រឹកឡើងឈឺថ្នាក់នេះ ។

« អូយ៎ ថេ - ថេយ៍ លែងបង » នាយត្អូញត្អែរឡើងខំចំកោងខ្នងទៅជិតនឹងគេ ព្រោះតែគេមួលស្លឹកត្រចៀកខ្លួនឈឺសម្បើម

« ហេតុអីឈឺ ក្រែងថាថ្នមឬ?? » អោយតែរលឹកឡើងមក សង្រ្កឺតធ្មេញណាស់

« ថេយ៍លែងបងសិនទៅ »

« ឆ្លើយសិនមក »

« ឈឺដើរមិនរួចហ្នឹងហើយល្អ អឺគឺ.... »

« ទៀត! »

« បងមិនចង់អោយអូនដើរផ្ដេងផ្ដាស បងប្រចណ្ឌ!! ថេយ៍លេងបងសិនទៅ អូយ៎*!!! » ថេយ៉ុងក៏ទាញទម្លាក់មួយទំហឹង ជុងហ្គុកឯណេះត្អូញចង់ផ្អើលចាបនៅខាងក្រៅបង្អួចទៅហើយ នាយញីត្រចៀកដែលក្ដៅក្រហមនោះចុះឡើង មិនកាចទេ តែពេលកាចជាងខ្លាទៅទៀតលោកអើយ!!!

« ហើយចង់អោយងើបដេកៗលើគ្រែនេះមែនទេ?? »

« បាទ៎ »

« ឥឡូវឈឺហើយ សមចិត្តបងណាស់ឬ?? »

« ... »

« ឆ្លើយភ្លាម! »

« សមៗ សម!!! អូយ៎* » ញឹងហើយ ក្ដិចទៀតត្រចៀកគេច្បាស់ជាដាច់មិនខាន ។

« នាំអូនទៅបន្ទប់ទឹក »

« បាទ៎ »

     [[              SKIP             ]]

« អូយ៎ -ថេយ៍ ឈឺ » ដៃស្រឡូនប្រែជាសង្កត់យកៗ ថេយ៉ុងមិនខ្វល់ពីការត្អូញត្អែររបស់គេទេ មានតែសង្រ្កឺតជើងធ្មេញសង្កត់កម្លាំងដៃថែម

« ឈាមថែមហើយ សូមទោស » ថេយ៉ុងរហ័សចាក់អាល់កុលញីខ្លាំងៗថែមទៀត មាត់និយាយថាសូមទោស តែក្នុងចិត្តគិតថាសមមុខវិញទេ ។

« អាក៎ ឈឺ »

« ទ្រាំបន្តិចទៅ ឈឺប៉ុន្នឹង វាមិនអីទេ »

« តែអូនសង្កត់ថែម ក្រហាយណាស់ » អាល់កុលកំពុងតែផ្សារផង មកសង្កត់ថែមទៀត ថេយ៉ុងក្រោយឮនាយនិយាយបែបនេះខ្លួនក៏ទម្លាក់កម្លាំងដៃប្រែជាស្រាលវិញ មិនដាច់ចិត្តធ្វើបាបគេពេកទេ

« រួចហើយ »

« អរគុណ៎ » ខំធ្វើបាបប៉ុន្នឹងហើយ នៅអរគុណទៀត ។

« ជុប៎ » ថេយ៉ុងក៏អោនទៅថើបថ្ពាល់នាយបន្តិច ។

ក្រោយបញ្ចប់អាហារពេលព្រឹករួចរាល់ហើយថេយ៉ុងនៅអង្គុយមើលទូរទស្សន៍ជាមួយជុងហ្គុកគេងកើយលើស្មាបុរសមាឌធំម្នាក់នេះ

៚ តុក តុក ៚

សម្លេងគោះកញ្ចក់ដោយដៃនាងតូចមានអាយុ3ឆ្នាំក៏ឮឡើង ។ ថេយ៉ុងនិងជុងហ្គុកក៏ងាកមកមើលព្រមគ្នា នាងតូចក៏ញឹមឡើងព្រោះតែឃើញបងទេពអប្សររបស់គេ ព្រោះតែថ្ងៃមុនឃើញគេអង្គុយនៅរានហាលទីនេះទើបនាងតូចសន្មត់ថាបងទេពអប្សរគេប្រាកដជានៅទីនេះមិនខាន ។
នាងតូចអោបតុក្កតាក្នុងឈុតរ៉ូបពណ៌ផ្កាឈូកឈរនៅមុខផ្ទាំងកញ្ចក់សម្លឹងមកមើលពួកគេទាំងពីរភ្លឹសៗ

« ជុងទៅបើកទ្វារទៅ » ថេយ៉ុងអង្រួនដៃជុងហ្គុកស្រដីឡើង ជុងហ្គុកក៏ធ្វើតាមសម្ដីបើកទ្វារអោយនាងតូចចូលមក

« បងទេពអប្សរ* » នាងតូចញញឹមដាក់ជុងហ្គុកសឹមរត់ទៅរកថេយ៉ុងហៅគេទេពអប្សរពេញៗមាត់ មុននឹងញញឹមស្ញេញទៅរកគេ

« ប្រយ័ត្នអ្នកគ្រូរកមិនឃើញ » គេលើកដៃអង្អែលសក់នាងតូចថើរៗ នាងក៏ក្រវីក្បាលតិចៗ ។

« ជីយ៉ុន សុំអ្នកគ្រូរួចហើយ ថាមកលេងបងទេពអប្សរ* »

មួយអាទិត្យបានកន្លងផុតទៅដែលពួកគេទាំងពីរនៅទីនេះយ៉ាងមានក្ដីសុខ ។ ជុងហ្គុកតែងតែនាំថេយ៉ុងដើរតាមឆ្នេរខ្សាច់នាពេលល្ងាចដូចជាគូឯទៀត សម្លេងសើចសប្បាយរបស់ថេយ៉ុង ទឹកមុខគេញញឹមចេញមកគឺកាន់តែលើកសម្រស់ថែមមួយកម្រិតទៀត ចំណែកឯនាងល្អិតនោះវិញតែងឃើញពួកគេកាន់ដៃគ្នាដើរលេងជារឿយៗ ដោយសារតែសាលារៀននាងវ៉ាកង ទើបខាងសាលាអនុញ្ញាតអោយលោកគ្រូអ្នកគ្រូនាំសិស្សដើរលេងសម្រាកលំហែកាយដោយមានពួកគាត់ជាអ្នកមើលថែ ។

៚ រីង រីង ៚

« ថេវ៉ុន »

« Appa* » អាល្អិតក៏ស្ទុះទៅអោបជើងថេយ៉ុងបន្តិចទើបលែងវិញ ថេយ៉ុងបន្ទាបជង្គង់ថើបថ្ងាសកម្លោះតូចរបស់គេមួយដង្ហើមសឹមពោលឡើងតាមក្រោយ

« ហ្អឹម នឹកណាស់ ចុះឯណាលោកតាលោកយាយនោះ?? »

« គាត់នៅផ្ទះលំហែ ទើបថេវ៉ុនសុំមកមុន បាទ៎ »

« បែបនេះអង្គុយនៅសាឡុងសិនទៅណា៎ Appa*ទៅងូតទឹកសិន »

« បាទ៎ » ចប់សម្ដីថេវ៉ុនក៏រហ័សរត់ទៅសាឡុង ចំណែកឯថេយ៉ុងវិញក៏ចូលទៅក្នុងបន្ទប់ដែលមានជុងហ្គុកកំពុងតែគេង ។

« ហ្អឹម?? » ថេវ៉ុនក្រហឹមកាច់ក.ចង់ចញ្ចើមបន្តិច ក្រោយឃើញនាងតូចអង្គុយលើសាឡុងញុំានំមើលតុក្កតាធ្វើមិនដឹង

« ហ្អឹម » នាងតូចផ្អៀងក្បាលអឺតមើលតុក្កតាដែលខ្លួនកំពុងតែជក់ចង់បាំងក.ទៅហើយ ដោយសារតែកម្លោះតូចថេវ៉ុនឈរបាំងពីមុខ ។

« បងប្រុសថយចេញ ជីយ៉ុនមើលតុក្កតា » នាងមើលទៅអាល្អិត ស្រដីឡើង ចំណែកឯថេវ៉ុនវិញមានស្ដាប់ឯណា មានតែឈរឆ្ងល់នឹងវត្តមាននាងតូចឡើង ។

ដោយឃើញថេវ៉ុនមិនថយចេញ នាងតូចក៏សម្រេចចិត្តកាន់នំងើបចេញពីលើសាឡុងអង្គុយនៅកម្រាលឥដ្ឋមើលទូរទស្សន៍វិញ ។

« បងប្រុសមើលដែរមក ល្អមើលណាស់ » នាងស្រវ៉ាទាញដៃថេវ៉ុនអោយមកអង្គុយមើលជាមួយខ្លួនទាំងដែលភ្នែកនាងតូចទាំងគូមើលតុក្កតាដែលបញ្ចាំងក្នុងទូរទស្សន៍ឡើងមិនព្រិចដូចជាត្រូវសន្ដមយ៉ាងអីចឹង ។

ថេវ៉ុនយកដៃចុចថ្ពាល់នាងតូច ច្បិចផង អីផង នឹកឆ្ងល់មិនតិចទេ ថានាងមកពីណា ។

« លោកប៉ា » គេក៏ងើបទៅរកជុងហ្គុកដោយទុកអោយជីយ៉ុនអង្គុយមើលដូចត្រូវថ្នាំសណ្ដមម្នាក់ឯង

  « នាងជាអ្នកណា បាទ៎?? » ជុងហ្គុកបន្ទាបជង្គង់សម្លឹងមើលមុខកូនប្រុស ទើបថេវ៉ុននិយាយឡើង

  « នាងតូច មកលេងទីនេះ យប់បន្តិចទើបទៅវិញ »

« អរ បាទ៎ »

នារាត្រីយប់ មានទឹកសន្សើមអាកាសធាតុចុះត្រជាក់តិចៗ លំហប្រែជាងងឹត បន្សល់ពន្លឺព្រះចន្ទដែលបញ្ចេញពន្លឺស្រទន់ចាំងមកប៉ះនឹងរលកខ្សាច់ ផ្ទៃទឹកប្រែជាមានពន្លឺព្រៀកៗរេរាំតាមខ្យល់បកបោកមកតិចៗ ។ សត្វអំពិលអំពេកមានពន្លឺពណ៌បៃតងភ្លឹបភ្លែតជាច្រើនហោះហើរក្រោមដើមឈើ តែបើក្រឡែកមកមើលរាងហាលក្បែរនោះបន្តិច មានគ្រួសារត្រកូលចន ដែលមានសមាជិក 5 នាក់ ថែមទាំងនាងតូចនោះម្នាក់ទៀតកំពុងតែញុំាអាហារជុំគ្នាយ៉ាងរីករាយ ។

« ចាប់បានហើយ » ថេវ៉ុនយក កូនកែវថ្មស្អាតមួយមកខ្ទប់នឹងដៃ នាងតូចក៏ទះដៃឡើងដោយពួកគេទាំងពីរកំពុងអង្គុយនៅលើមេឃឈើក្រោមដើមឈើដែលមានសត្វអំពិលអំពែកហោះកាត់ប្រលែងលេងត្រង់នោះ ។

« ស្អាតណាស់ បងប្រុស » ថេវ៉ុនក៏បើកកែវនោះឡើងបន្តិចម្ដងៗ សត្វអំពិលអំពែកទាំងនោះក៏ហោះចេញឡើងចូលហ្វូងពួកគេវិញបន្តហោះក្រឡង់ជុំវិញខ្លួនពួកគេទាំងពីរ ដោយឃើញថាវាអស្ចារ្យនាងតូចក៏និយាយឡើងសម្លឹងមើលទៅវាទាំងញញឹម រួចក៏បន្តធ្វើវាដដែលៗជារឿយៗ ។

មនុស្សធំពីរនាក់កំពុងតែពរក្មេងដែលលង់លក់ក្នុងរង្វង់ដៃ ដោយជុងហ្គុកពរថេវ៉ុន ឯថេយ៉ុនក៏ពរនាងតូចម្នាក់នេះដែរ ។ ពួកគេបន្ដដើរតាមឆ្នេរខ្សាច់ក្រោមពន្លឺព្រះចន្ទមូលក្រឡង់តម្រង់ទៅរកកន្លែងរបស់នាងតូចរស់នៅ ។ ដើរបណ្ដើរញញឹមដាក់គ្នាបណ្ដើររហូតឃើញអ្នកគ្រូរបស់នាងតូចមកឈរចាំទទួលជាស្រេច ។

« ខ្ញុំអរគុណហើយ ដែលអ្នកទាំងពីរនាំជីយ៉ុនមកវិញ » អ្នកគ្រូម្នាក់នោះក៏យកជីយ៉ុនពីក្នុងដៃថេយ៉ុងមកពរ ។

« បាទ មិនអីទេ តោះថេយ៍ »

« បែបនេះ ខ្ញុំជម្រាបលាអ្នកគ្រូសិនហើយ »

« ចាស៎ ជម្រាបលា »

« មើលទៅថេវ៉ុនឥឡូវគេឆាប់ធំលឿនណាស់ កម្ពស់ក៏លូតទៀតផង » កំពុងតែបណ្ដើរគ្នាដើរត្រឡប់ទៅវិញសុខៗ ថេយ៉ុងក៏និយាយឡើងព្រមសម្លឹងទៅមើលអាល្អិតថេវ៉ុនដែលគេងកើយស្មាជុងហ្គុក

« គេកាត់មកបង បែបនេះហើយ »

« ចឹងឬ?? »

« អឹម ហើយមួយទៀត ធ្ងន់ទៀតផង »

« ចុកដៃឬ?? »

« ក៏...បន្តិចបន្តួច »

« ចាំអូនពរវិញ »

« មិនបានទេ មើលមាឌគេ និង មាឌអូនផង ហើយម្យ៉ាងទៀត អូនពរអាល្អិតក្នុងពោះអោយតែស្រួលទៅ ចំណែកឯថេវ៉ុនទុកអោយបងអ្នកពរវិញ »

« មិនពរក៏បាន... »

« ហ្អឹម ចុកដៃណាស់ ត្រូវការកម្លាំងចិត្ត ទើបអាចពរអាល្អិតនេះទៅមុខបន្តបាន »

« គ្រាន់តែពរ ក៏ត្រូវការកម្លាំងចិត្តដែរឬ?? »

« ត្រង់នេះ » ជុងហ្គុកក៏ឈប់មួយកន្លែងលើកដៃមកប៉ះនឹងថ្ពាល់របស់ខ្លួន

« ថើបលឿនមក បងចុកដៃណាស់ »

« មិនថើបទេ »

« ចុកដៃណាស់ណា ទម្លាក់អាល្អិតអោយគេងទីនេះហើយ »

« ឆ្កួត... ជុប៎* បានហើយ ទៅមុខទៀត » ថេយ៉ុងក៏ចង្អឺតជើងលោរបបូរមាត់ទៅថើបថ្ពាល់គេ រួចក៏បន្ដនាំគ្នាដើរទៅផ្ទះលំហែវិញ ។ តែដើរដល់តាមផ្លូវគេក៏ងាកទៅមើលផ្ទះលំហែដែលនៅក្បែរនោះ ដែលជាផ្ទះស្នាក់អាស្រ័យរបស់ប៉ាម៉ាក់ជុងហ្គុក ។ ពួកគាត់ក៏ញញឹមឡើង ទើបពួកគេក៏ហួសទៅផ្ទះលំហែរបស់ពួកគេវិញ ។

« ដល់បន្ទប់ សុំកម្លាំងចិត្តអោយច្រើនៗហើយ » ជុងហ្គុកស្រដីហើយក៏ដើរបង្ហួសនាំអាល្អិតចូលក្នុងបន្ទប់បាត់ ។

  នាយទម្លាក់អាល្អិតទៅលើពូកយឺត សឹមទាញប្រពន្ធអោយគេងថើបថើរអោបណែនៗ ពេញដៃមិនគ្រប់ ឆ្លៀតយកភួយមកគ្របទៀតផង

« ហា...ៗ ជុងរសើបណាស់ ឈប់លេងហើយ ហិហិ » ថេយ៉ុងងើយមុខសើចអោយរហឹសព្រោះតែជុងហ្គុកថើបម្ដងកន្លែងនេះ ម្ដងកន្លែងនោះ ធ្វើអោយរសើបជាខ្លាំង

« Appa និង លោកប៉ាធ្វើអី បាទ៎?? »ថេវ៉ុនដែលបិទភ្នែកគេងកាលឮសម្លេងស្រែកក៏ងើបអង្គុយ លូកដៃទៅបើកភួយដែលពួកគេនៅខាងក្នុងនោះ រួចសួរពួកគេឡើង ។ ថេយ៉ុងនិងជុងហ្គុកក៏ងើយមើលមកថេវ៉ុនព្រមគ្នា

« គ្មានទេ ថេវ៉ុងគេងទៅ ប៉ានិង Appa គេងហើយ » ចប់សម្ដី ជុងហ្គុកក៏ប្រលែងដៃអោបរឹតថេយ៉ុងចេញបន្តិច រកតែប្រឡែងគ្នាមិនបានមែន លោកកូន ។

« បាទ៎ » ពួកគេក៏បន្តសំងំគេងអោបគ្នាយ៉ាងស្ងៀមស្ងាត់ រហូតដល់លង់លក់ទាំងពីរ ។

   [[            SKIP             ]]

ដល់ថ្ងៃដែលពួកគេចាកចេញ តែទៅលើកនេះគឺថែមសមាជិកម្នាក់ទៀត ដែលទើបនឹងចូលមកជាគ្រួសារត្រកូលចន ដែលមានឈ្មោះ ចន ជីយ៉ុន ។ នាងតូចពិតជាសប្បាយចិត្តណាស់ មកជាមួយប៉ាម៉ាក់ជុងហ្គុកទាំងព្រលឹម ព្រោះតែនាងគេងជាមួយពួកគាត់ ។

« អូនរួចរាល់ហើយ តោះ »

« ដូចជាមិនចង់ទៅទេ មានអារម្មណ៍ចង់នៅក្បែរអូននឹងកូនច្រើនៗ »

« អ៊ីចេះចុះ ពួកអូនទៅក្រុមហ៊ុនរាល់ថ្ងៃទៅ »

« ចេះរកនឹកឃើញ » ស្របនិងសម្ដី ថេយ៉ុងក៏លើកដៃទាំងគូប៉ះថ្ពាល់ជុងហ្គុក នាយក៏ញញឹមចេញមក

« ហ្អឹម....ជិតដល់ម៉ោងហើយ តោះទៅ »

« ឈប់សិន »

« យ៉ាងមិច?? » ថេយ៍

« ហ្អឹម*.... » ជុងហ្គុកទម្លាក់បបូរមាត់ថើបជញ្ជក់បបូរមាត់ទន់ល្មើយគេយ៉ាងផ្អែមល្អែមដោយមានការតបតផ្ដោះផ្ដងពីអ្នកម្ខាង ។

៚ តុក តុក ៚

« Appa លោកប៉ា រួចហើយនៅ បាទ?? »

« រួចហើយ » ថេយ៉ុងក៏ស្រែកឡើង ជុងហ្គុកក៏ទម្លាក់ដៃអោបចង្កេះគេចេញ ប្ដូរមកជាកាន់ដៃគេដើរចេញពីបន្ទប់ ។

នៅលើយន្តហោះឯកជន នាងតូចនិងកម្លោះតូចថេវ៉ុនក៏នាំគ្នាគេងលង់លក់នៅសល់តែគូស្វាមីភរិយាមួយនេះទេដែលមិនគេងនៅអង្គុយក្បែរគ្នា តែបានបន្តិចក្រោយមកថេយ៉ុងក៏គេងលក់កើយស្មានាយ ។

ជុងហ្គុកក៏អោនសម្លឹងមើលផ្ទៃមុខគេភ្ញោចស្នាមញញឹមចេញមក ដៃក៏ទាញបន្ដឹងគេអោយមកនៅក្នុងប្រអប់ទ្រូងខ្លួនសឹមនាយលោរមុខទៅថើបថ្ងាសគេខំសំងំបិទភ្នែកតាមមនុស្សជាទីស្រលាញ់ ។

ត្បិតតែវាជាស្នេហាដែលកើតឡើងដោយការរៀបចំតែពួកគេក៏អាចស្រលាញ់គ្នាបាន ។ តើការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់មិនថាយូរយ៉ាងណាក៏អាចស៊ូទ្រាំចាំបានមែនទេ??

<< ចប់ដោយបរិបូណ៍ >>

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងមួយនេះ??  កុំភ្លេចខមិនប្រាប់ម្នាក់មួយផង ព្រោះខ្ញុំតែងតែមើលរាល់ការបញ្ចេញមតិរបស់អ្នកទាំងអស់គ្នា និងតបរាល់ការបញ្ចេញមតិរបស់អ្នកទាំងអស់គ្នាដូចគ្នា...

02 / 05 ➪ 16 / 07 / 2021

Continue Reading

You'll Also Like

50.2K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
61.4K 3.9K 31
ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថាធ្វេីអ្វីក៏ដោយគឺត្រូវតែបានសម្រេចគ្មានទេ...
149K 20.8K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
25.7K 2K 17
ငသော်...။ ငါလေ မင်းကို တစ်ကြိမ်လောက်လေးပဲ ထပ်နမ်းချင်သေးတာပါ။ ငါလေ မင်းကို ချစ်ရတာ မဝသေးတာမို့လေ တစ်ခါလောက်လေးပဲ ထပ်နမ်းလို့ မရနိုင်ဘူးလား။ တောင်းဆို...