អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

445K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 72: កំចាត់សត្វល្អិត

4.4K 277 5
By EthMaryRotha


« ទៅពេទ្យទេ?? ចាំបងជូនទៅពេលនេះ »

« អូនមិនអីទេ ហើយក៏មិនទៅដែរ អូនចង់គេង »

« គេងទាំងឈឺហ្នឹងហេស៎?? »

« ហ្អឹម... មិនបានឈឺទេ »

« ក្អួតថ្នាក់នេះមិនឈឺទៀតឬ?? អូនមិនបាច់និយាយច្រើនទេ ស្អែកបងនាំអូនទៅពេទ្យ »

« អូនពិតជា....អាក៎ » ថេយ៉ុងលើកដៃអោបកជុងហ្គុក គេក៏បីរាងកាយរបស់ថេយ៉ុងដាក់លើពូក ទាញភួយមកដណ្ដប់អោយ មុននឹងគេទាញថេយ៉ុងមកអោបពេញដៃ ។

                 [[ ថ្ងៃថ្មី ]]

៚ អ៊ួកៗៗៗ ហ្អឹម* ៚

« អូនក្អួតទៀតហើយ មោះ! ចាំបងជូនទៅពេទ្យឥឡូវនេះ » ជុងហ្គុកហារស្ដីទៅរកថេយ៉ុងដែលទើបនឹងចេញពីបន្ទប់ទឹក

« ហ្អឹម...* អូន... គ្រាន់តែចាញ់ក្លិនទឹកអប់ប៉ុណ្នោះ មិនអីទេ »

« ហេតុអីចាញ់ក្លិនទឹកអប់ ក្រែងជាក្លិនដែលអូនថាក្រអូបមិនចឹង »

« អូនមិនដឹងទេ តែថាបោះវាចោលទៅ អូនលែងចូលចិត្តក្លិនវាហើយ ហ្អឹម... វិលមុខនឹងក្លិនវាណាស់ » ពិតមែនហើយ គ្រាន់តែប៉ះនឹងក្លិនវាបន្តិចក៏ចាប់មានអារម្មណ៍វិលមុខឈឺក្បាលចង់ក្អួតដូចមនុស្សពុលឡានទៅហើយ ។

« បងបោះវាចោលហើយ អូននៅវិលមុខរកក្អួតទៀតទេ ថេយ៍?? »

« ហ្អឹម... » ថេយ៉ុងក៏ក្រហឹមដើមក.ងក់ក្បាលតិចៗទាំងគ្មានកម្លាំង ព្រោះតែយប់ម្សិលមិញក៏ក្អួត ពេលព្រឹកក៏មកក្អួតម្ដងទៀត អាហារក៏មិនទាន់បានញុំាចូលពោះ ពេលនេះខ្លួនគេស្រាលសឹងតែដួលទៅហើយ ។

« ចាំបងប្រាប់មីនអា យកអាហារអោយអូនដល់បន្ទប់ចុះ »

« ហ្អឹម » ថេយ៉ុងក៏ងក់ក្បាលតិចៗ ជុងហ្គុកក៏ដើរទៅបើកទ្វារក៏ឃើញកម្លោះតូចថេវ៉ុនឈរពីមុខគេល្មមថែមទាំងញញឹមដាក់គេទៀតផង ។

« ថ្ងៃនេះAppa*ឈឺ »

« ឈឺទៀតហើយ បាទ?? »

« បន្តិចទៀតមីនអាយកអាហារមកអោយដល់បន្ទប់ ចឹងហើយព្រឹកនេះមានប៉ានិងថេវ៉ុនទេចុះទៅញុំាអាហារព្រឹកតែពីរនាក់ »

« លោកប៉ាវៃAppaថេវ៉ុន ទេដឹង?? » ថេវ៉ុនច្រឹបភ្នែកស្រដីប្រយោគសំណួរហាក់កំពុងតែសង្ស័យជុងហ្គុកវៃធ្វើបានAppaគេយ៉ាងចឹង

« វៃយ៉ាងមិច?? ប្រពន្ធណា៎អាល្អិត មិនមែនបាវសាក់ទេ » ជុងហ្គុកស្រដីឡើងហួសចិត្ត តែថេវ៉ុនស្ដាប់ហើយនៅតែមិនជឿ លើកមុនជឿថារអិលដួលគេជឿទាំងឆ្ងល់ តែលើកនេះគេរឹតតែឆ្ងល់មួយកម្រិតទៀត មិនដែលទេឈឺដល់ទៅពីរដងកៀកៗគ្នាបែបនេះនោះ ។

« នៅឈរដល់ណាទៀត មកប៉ាឃ្លានបាយហើយ »

« បាទ៎ » ល្មមតែដាច់ចិត្តឆ្លើយ គេមើលមុខជុងហ្គុករហូតធ្វើអោយគេចងចញ្ចើមចូលគ្នាទៅហើយ

នៅតុអាហារ...

« លោកប៉ា បាទ៎?? »

« មានអីឬថេវ៉ុន?? » ជុងហ្គុកងាកមកសម្លឹងថេវ៉ុននិយាយរកគេ

« ថ្ងៃដែលAppaដួលនៅបន្ទប់ទឹក ថេវ៉ុនបានឃើញស្នាមលើក.របស់គាត់ច្រើនណាស់ មូសខាំAppaមែនទេ បាទ៎?? » នៅថ្ងៃនោះគេបានឃើញស្នាមជាំនោះនៅលើក.ថេយ៉ុងហើយក៏រាងឆ្ងល់ តែក្រោយមកក៏ភ្លេចសួរ ទើបតែលើកនេះទេលោកប៉ាសង្ហារថាAppaគេឈឺ ទើបគេបាននឹកឃើញរឿងថ្ងៃនោះមកវិញ ។

« អឹម » ជុងហ្គុកសម្រួលអារម្មណ៍តបតទៅថេវ៉ុនវិញ សំណួរអាល្អិតនេះមកមួយៗប្រៀបដូចជាអោយបណ្ឌិតឆ្លើយយ៉ាងចឹង នេះសំណាងហើយដែលនៅតែពីរនាក់ នោះ ។

« ជាមូសយក្សមែនទេ បាទ៎ ឃើញធំៗណាស់?? »

« ថេវ៉ុនញុំាបាយលឿនទៅ នឹងអាលទៅមើលAppa*នៅក្នុងបន្ទប់វិញ »

« ថេវ៉ុនអាចចូលមើលAppaដល់បន្ទប់មែនទេ បាទ៎?? »

« ព្រោះប៉ាទៅធ្វើការ ចឹងហើយមានតែថេវ៉ុនទេ ត្រូវមើលAppa*អោយល្អដឹងទេ?? ហើយបើមានរឿងកើតឡើង ខលប្រាប់ប៉ា ប៉ានឹងប្រញាប់មក »

« បាទ៎ៗ ចាំថេវ៉ុនមើលថែAppaអោយល្អណា បាទ៎ »

៚ តុក តុក ៚

« Appa* បាទ៎ » ថេវ៉ុនបើកទ្វារចូលមក សឹមដើរមករកថេយ៉ុងដែលអង្គុយកំពុងលើគ្រែ ។

« ប៉ាទៅធ្វើការហើយមែនទេ?? »

« បាទ៎ ទៅហើយ គាត់អោយថេវ៉ុនមកមើលថែAppaពេលគាត់មិននៅ » ចប់សម្ដីថេយ៉ុងក៏ញញឹមឡើង

« ថេវ៉ុនមើលអីមែនទេ?? » ដោយសារតែឃើញអាល្អិតអើតឡើមៗ ខ្លួនក៏និយាយឡើង

« Appaឈឺលើកមុនឃើញស្នាមក តែលើកនេះអត់មានចឹង បាទ៎?? »

« ហ្អឹម?? ស្នាមក?? » ថេយ៉ុងយកដៃស្ទាបករបស់ខ្លួន បើកភ្នែកធំៗសម្លឹងទៅមើលថេវ៉ុន គេក៏រាងឆ្ងល់នឹងកាយវិការAppaគេបន្តិច ព្រោះគ្រាន់តែសួរសោះ ហេតុអីក៏ភ្ញាក់ផ្អើលបែបនេះ

« លោកប៉ាថាមូសខាំ តែបន្ទប់មានមូសមែនទេ Appa*?? »

« អឹម...  »

« ចាំថេវ៉ុនយកថ្នាំបាញ់មូស Appaចេញពីបន្ទប់សិនមក បាទ៎ »

« អរ Appa  ចេញ... »

« មក បាទ៎ » កម្លោះតូចក៏ដឹកដៃថេយ៉ុងដើរចុះមកអង្គុយនៅសាឡុងខាងក្រោម រួចសឹមឡើងទៅខាងលើវិញ ។

Sᴋɪᴘ*

ថេយ៉ុងផ្ដេកក្បាលគេងលើសាឡុងនៅបន្ទប់ទទួលភ្ញៀវដោយមានភួយដែលថេវ៉ុនដណ្ដប់អោយ ព្រោះតែអាល្អិតបាញ់ថ្នាំពេញទាំងបន្ទប់បើអោយចូលទៅច្បាស់ជាសន្លប់មិនខាន ។

បន្ទាប់ពីនោះជុងហ្គុកក៏មកដល់ផ្ទះតែក្រឡេកឃើញថេវ៉ុននិងថេយ៉ុង ទើបគេដើរសម្ដៅទៅរកពួកគេ ។

« Appaគេងហើយ បាទ៎ » ថេវ៉ុនដើរមកក្បែរជុងហ្គុកតបឡើងហាក់កំពុងតែប្រាប់គេថាកុំអោយរំខានយ៉ាងចឹង ។

« ហើយមិចAppaមិនទៅគេងក្នុងបន្ទប់?? »

« ថេវ៉ុនបាញ់ថ្នាំកំចាត់សត្វល្អិតក្នុងបន្ទប់ហើយៗ ទើបAppaថាមិនចង់ទៅ បាទ៎ »

« កំចាត់សត្វល្អិតអី?? បន្ទប់ប៉ាហ្នឹងឬ មានសត្វល្អិត??? »

« លោកប៉ាថាមានមូសខាំAppaទើបថេវ៉ុនយកវាទៅបាញ់ ពេលនេះប្រហែលងាប់អស់ហើយទេដឹង »

« បាន ចាំប៉ាអ្នកទៅមើលចុះ » ជុងហ្គុកងក់ក្បាលស្រដីឡើង ដើរទៅជាន់ខាងលើ

[ [ ក្រាក ] ]

« ហ្អឹម អាល្អិតនេះសង្ស័យបាញ់អស់មួយដប់ហើយ » ជុងហ្គុកយកដៃបិទច្រមុះព្រោះតែក្លិនឆួលឡើងមកពេញច្រមុះរងំ ។ ជុងហ្គុកដើរទៅបើកបង្អួចដើម្បីអោយក្លិនសាយចេញពីបន្ទប់ ក្រោយមកក៏សម្រេចចិត្តដើរចុះមកខាងក្រោមវិញ ។

  « ហ្អឹម ក្លិនអី?? » ថេយ៉ុងលើកដៃបិទច្រមុះងើយមកនិយាយជាមួយជុងហ្គុកទាំងចងចញ្ចើម ព្រោះតែក្លិនជាប់អាវរបស់ជុងហ្គុក

« ក្លិន?? »

« អឹម អាវបងនេះហើយ ក្លិនវាឆួលណាស់ »

« អឹម ចាំបងដោះវាចេញចុះ » ជុងហ្គុកក៏ងក់ក្បាលយល់ស្របដោះអាវក្រៅនោះចេញ ព្រោះតែគិតថាវាជាប់ក្លិនថ្នាំដែលមកពីបន្ទប់គេនោះមិនខាន ។

        [[ [[ ហ្អឹម អ៊ួកៗៗៗៗ* ]] ]]

« ហ៊ើយ ថេយ៍!!! » ជុងហ្គុកក៏ស្រដីឡើងសម្លឹងទៅបន្ទប់ទឹកដែលនៅក្បែរនោះសឹមស្ទុះសម្ដៅទៅរកគេដែលនៅក្នុងនោះ

« អ៊ួក ហ្អឹម* បងទៅផ្លាស់ខោអាវចេញទៅ ហ្អឹម »

« អូខេយ៍ បន្តិចទៀតបងមកវិញ »

« Appa*យ៉ាងមិចហើយ បាទ៎?? »

« ហ្អឹម... Appa អស់អីហើយ »

« មកអង្គុយវិញមក បាទ៎ » ថេវ៉ុនកាន់ដៃថេយ៉ុននាំគេមកអង្គុយនៅសាឡុងវិញ ។ថេយ៉ុងទម្លាក់ខ្លួនអង្គុយបន្តិចសឹមងាកមកញញឹមដាក់ថេវ៉ុន ក៏មិនយល់ដែរ ហេតុអីមានអារម្មណ៍វិលមុខរកក្អួតទៅវិញ ។

  បន្ទាប់ពីជុងហ្គុកងូតទឹករៀបចំខ្លួនរួចរាល់នាយក៏ចុះមកខាងក្រោមវិញ ដោយគេពាក់អាវសឺមីដៃវែងពណ៌ទឹកសមុទ្រនិងខោខ្មៅ ដើរមករកថេយ៉ុង

[ មន្ទីពេទ្យ ]

ល្មមតែអាចនាំគេមកបានត្រូវនិយាយយ៉ាងយូរ ។

« អបអរសាទរភរិយាលោកមានផ្ទៃពោះ ជិត2សប្តាហ៍ហើយ!! »

« Appaខ្ញុំ មានប្អូនខ្ញុំមែនទេ បាទ៎?? » ថេវ៉ុននិយាយឡើងត្រេកអរ កំពុងតែចាំយូរផង ឥឡូវមកបាត់ ។

« ចាស៎ » អ្នកគ្រូពេទ្យក៏ប្រែជាញញឹមតបទៅគេវិញ ។

៚ ភូមិគ្រឹះត្រកូល ចន ៚

« ជុប៎ ការពិតAppaឈឺមានប្អូនសោះ ថេវ៉ុនសប្បាយចិត្តណាស់ បាទ៎ » ថេវ៉ុន

« អញ្ចឹងតទៅថេវ៉ុននិងប៉ាត្រូវមើលថែAppaអោយល្អហើយ » ជុងហ្គុកនិយាយហើយក៏លោរមុខទៅថើបថ្ពាល់ក្រពុំរបស់ថេយ៉ុងមួយដង្ហើម

« បាទ៎ »

« អូនមិនមែនអ្នកជម្ងឺ មិនចាំបាច់មើលថែបែបនោះពេកក៏បានដែរ ជុង »

« មិនមែនជាអ្នកជម្ងឺ តែពេលប្រពន្ធមានផ្ទៃពោះជាប្ដីច្បាស់ជាត្រូវមើលថែអោយល្អដូចដែលអូនមានថេវ៉ុនដំបូងនោះណា៎ »

« ហ្អឹម... » គេក្រហឹមឡើងតិចៗថ្ពាល់ទាំងគូក៏ចាប់ផ្ដើមក្រហមដូចជាផ្លែប៉េងប៉ោះទុំ

« អូនឃ្លានទេ បងប្រាប់មីនអាធ្វើអីអោយអូនញុំា »

« មិនទាន់ឃ្លានទេ » ព្រោះទើបតែញុំាអាហារថ្ងៃត្រង់រួច ប្រាកដជានៅមិនទាន់ឃ្លានទេ ។

« បែបនេះអូនគេងយកកម្លាំងទៅ បងនឹងនៅក្បែរអូនពេញមួយល្ងាច »

« ចឹងមិនទៅធ្វើការទេ?? ខាតពេលណាស់ហើយ មិនបានទេ បងទៅធ្វើការទៅ អូនអាចនៅជាមួយថេវ៉ុនបាន »

« មិនបានទេ នៅមើលប្រពន្ធកូនបងវិញ មែនទេថេវ៉ុន »

« បាទ » ថេវ៉ុនស្ងេញពេញទីទៅរកជុងហ្គុកនិយាយឡើងសឹមចង្អឺតជើងថើបថ្ពាល់Appaគេបន្តិច ។

ល្ងាចបន្តិចប៉ាម៉ាក់របស់ជុងហ្គុកក៏មកដល់ដោយសារតែឮដំណឹងនេះ ។

« មីនអា »

« ចាស៎ លោកស្រី »

« ពួកគេទៅណាអស់ហើយ មិចក៏ផ្ទះស្ងាត់យ៉ាងនេះ?? »

« អរ គឺ ពួកគាត់នៅបន្ទប់ជាន់ខាងលើ លោកស្រី »

« បែបនេះយកឥវ៉ាន់ទៅទុកក្នុងបន្ទប់ដដែលចុះ »

« ចាស លោកស្រី » ចប់សម្ដីនាងក៏យកឥវ៉ាន់ពួកគាត់ទៅខាងលើ ចៃដន្យកម្លោះតូចថេវ៉ុនក៏ចេញពីបន្ទប់មកល្មម

« លោកតាលោកយាយថេវ៉ុនមកហើយ មែនទេបាទ៎?? »

« ចាស៎ អ្នកប្រុសថេវ៉ុន »

« បាទ៎ » ចប់សម្ដីថេវ៉ុនក៏ដើរចុះទៅខាងក្រោម

« លោកតាលោកយាយ បាទ »

« អឹម ថេវ៉ុនចៅ » លោកស្រីចនក៏លើកអាល្អិតមកពរ ត្បិតតែអាល្អិតនេះអាយុកើតមួយឆ្នាំហើយមែន តែគាត់ក៏នៅតែចង់ពរអាល្អិតដដែល ។

« Appa*កំពុងតែគេង បាទ »

« ចុះប៉ាថេវ៉ុននោះ?? »

« គាត់នៅមើលAppa*គេង បាទ »

« ហាសហា៎ នេះដល់ថ្នាក់គេងក៏មើលដែរឬ??! » រាងចំណាស់ស្រាប់តែអស់សំណើចឡើងមក

« បាទ៎ » ថេវ៉ុនក៏ងក់ក្បាលតិចៗ

« ចឹងទុកអោយគេងអោបគ្នាចុះ ពួកយើងទៅដើរលេងវិញ ទៅកន្លែងដែលថេវ៉ុនចូលចិត្ត យ៉ាងមិចដែរ!? » រាងចំណាស់

« បាទ តោះទៅ » លោកស្រីចនក៏ពរថេវ៉ុនចេញទៅខាងក្រៅផ្ទះដោយមានរាងចំណាស់ដើរតាមក្រោយ

ថេយ៉ុងកម្រើកត្របកភ្នែកឡើងតិចៗសម្លឹងមើលទៅពីដានខាងលើបន្តិចសឹមងាកមកមើលជុំវិញខ្លួន ។

« ភ្ញាក់ហើយឬ ឃ្លានទេ?? » សំណួរដែលអ្នកគេងផ្អៀងខ្លួនក៏សួរឡើង ថេយ៉ុងក៏ញញឹមងក់ក្បាលតិចៗ បបូរមាត់ពណ៌ផ្កាឈូកក៏លោរទៅថើបថ្ពាល់ទន់ៗរបស់ថេយ៉ុង មុនដកចេញមកវិញ ។

« ចុះឯណាថេវ៉ុន?? » គេងើបអង្គុយសួរនាយម្ដង ។

« ចុះទៅខាងក្រោមយូរហើយ »

« អឹម ចឹងពួកយើងចុះទៅខាងក្រោមដែរទៅ »

« អោយបងបីទេ?? »

« មិនបាច់ទេ អូនអាចដើរបាន »

///បន្ទប់ទទួលភ្ញៀវ///

« បងស្រីឯណាថេវ៉ុន?? »

« អ្នកប្រុសថេវ៉ុនប្រហែលជាចេញទៅណាជាមួយលោកប្រុសលោកស្រីបាត់ហើយ អ្នកប្រុស »

« ប៉ាម៉ាក់ខ្ញុំមកហើយមែនទេ?? »

« ចាស អ្នកប្រុស »

« អឹម នាងទៅធ្វើការវិញចុះ »

« ចាស៎ »

« ពួកយើងទៅអង្គុយ ចាំពួកគាត់មកវិញទៅ » ចប់សម្ដីជុងហ្គុកក៏ក្រសោបចង្កេះថេយ៉ុងបណ្ដើរគេទៅអង្គុយនៅសាឡុង ។ នាយផ្ដេកក្បាលគេងកើយភ្លៅរបស់ថេយ៉ុងសើចញឹមៗដាក់គេ

« បងសួរអូនថាឃ្លានទេ?? អូនក៏ងក់ក្បាលយល់ស្រប តែពេលចុះមកបែរជាមកគេងលើភ្លៅអូនទៅវិញ »

« អឹម បងភ្លេច ចាំបន្តិច »

បន្តិចក្រោយមកនាយក៏ដើរចេញមកវិញនាំយកនូវចាននំនិងទឹកក្រូចមួយកែវដាក់លើតុ

[ រីង រីង ]

<< ហេឡូ ជុង >>

« បាទម៉ាក់ »

<< ម៉ាក់ទើបនឹងមកដល់មុននេះបន្តិច មីនអាប្រាប់ម៉ាក់ថាពួកកូននៅក្នុងបន្ទប់ទើបមិនចង់ទៅរំខាន ហើយឥឡូវនេះម៉ាក់និងប៉ាឯងយកថេវ៉ុនមកដើរលេង យប់បន្តិចទើបត្រឡប់ទៅវិញ >>

« បាទ »

<< ម៉ាក់និងប៉ាញុំាអាហារនៅខាក្រៅ ពួកកូនមិនបាច់ចាំផ្លូវទេ ញុំាពីរនាក់ប្រពន្ធកូនចុះ ចឹងប៉ុន្នឹងសិនហើយ >>

« បាទ »

« ម៉ាក់បងថាយ៉ាងមិចខ្លះ?? »

« ម៉ាក់ថា យប់នេះញុំាអាហារពីរនាក់ប្រពន្ធអោយឆ្ងាញ់ទៅ »

« ចឹងហ្អេស?? »

« អឹម »

យប់ស្ងាត់ខ្យល់បក់រសាត់មកល្វើយៗ បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចហើយរួចរាល់ ថេយ៉ុងក៏មកអង្គុយមើលទៅទូរទស្សន៍ដោយសារមិនទាន់ងងុយគេង ហើយសំខាន់បើកចំរឿងភាគបញ្ចប់ដោយបង្ហាញឆុតឆាកស្នេហាតួប្រុសសុំតួស្រីរៀបការបន្លឺការសន្ទនាពេញៗត្រចៀក ភាសាផ្អែមល្អែម ស្ដាប់ហើយគេឡើងច្រណែន ។ ថេយ៉ុងចុចប្ដូរបុស្ដិព្រោះទ្រាំមើលលែងកើត តែបានបន្តិចក្រោយមកក៏បែរមកសម្លឹងជុងហ្គុក កែវភ្នែកខ្មៅក្រឹប ចាប់ផ្ដើមពេបមាត់ពេបក.សង្រ្កៀតធ្មេញដាក់គេ តែគេបែរជាមិនដឹងទៅវិញ ព្រោះរវល់តែអោនសម្លឹងមើលពន្លឺអេក្រង់កុំព្យូរទ័រ ។

« ចន ជុងហ្គុក! » ថេយ៉ុងខាំបបូរមាត់ដោយការក្រឺតខ្នាញ់ ខំសម្លឹងយូរហើយ តែគេបែរជាមិនងាកមកវិញ គិតតែពីចុចកុំព្យូទ័រ ។ ជុងហ្គុកដែលគិតតែពីឈ្ងោកមុខទៅនឹងអេក្រង់កុំព្យូទ័រក៏ងាកមកមើលគេវិញ

« បាទ?? »

« អូនទៅគេងហើយ ធ្វើការបងបន្ដចុះ » គេថាហើយក៏ងើបដើរចេញពីនាយ ឯជុងហ្គុកវិញក៏ចងចញ្ចើមមើលដំណើរគេទាំងមានចម្ងល់ព្រោះតែទឹកមុខគេបញ្ចេញដាក់ខ្លួនអម្បាញ់មិញនេះសម្លក់ច្បាស់ណាស់ ។
——————
រងចាំភាគបន្ត........

Continue Reading

You'll Also Like

50K 3.1K 52
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
167K 36.2K 97
අවසරද නිල් කටරොලු මලකට.... බොරලු පොලොවක සෙනෙහෙ පතන්නට........... (ධතාශ් X තීනු)
227K 25.2K 77
« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : ក...
6.3K 906 16
Jeon jungkook X Kim Taehyung 💜 ស្នេហារវាងអតីតម្ចាស់ផ្ទះនឹងម្ចាស់ផ្ទះថ្មី😁💜