អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

443K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??

4.2K 293 14
By EthMaryRotha


៚ ពេលថ្ងៃត្រង់ ៚

ថេយ៉ុងអង្គុយនៅសាឡុងដៀងភ្នែកមើលតែម្រាមដៃរបស់ថេវ៉ុនទំនងដូចជាចង់ទារយ៉ាងមិចមិនដឹងទេ តែក៏មិនហ៊ានព្រោះតែជុងហ្គុកបានប្រគល់វាអោយទៅគេហើយ មើលចុះតម្លៃថ្លៃយ៉ាងនេះ សាកសមជារបស់គេច្បាស់ណាស់!!!

« អឹម ហ្អឹម*.... » ក្បាលក៏ចាប់ផ្ដើមឈឺតិចៗមកម្ដងទៀត ថេយ៉ុងក្រហឹមឡើងតិចៗព្រោះតែមានអារម្មណ៍ដូចជាមិនស្រួល

« Appa*កើតអី បាទ៎?? »

« Appaមិនអីទេ Appaទៅបន្ទប់ទឹកលុបមុខបន្តិចសិន ថេវ៉ុននៅអង្គុយទីនេះបន្តចុះ ចាំបន្តិចទៀតAppaមកវិញ » ស្របនឹងសមហដីថេយ៉ុងក៏លើកដៃស្រឡូនបិទកុំព្យូទ័រតបទៅកម្លោះតូចដែលកំពុងអង្គុយក្បែរនោះ ។

« បាទ៎ »

ថេយ៉ុងក៏ដើរទៅបន្ទប់ទឹកនៅជាន់នេះចំណែកឯថេវ៉ុនវិញក៏អង្គុយចាំ ។

« ហ្អឹម* យ៉ាងមិចនេះ?? » ថេយ៉ុងជ្រួញចញ្ចើមមិនពេញចិត្តដៃស្រឡូនកាន់សាច់ក្រណាត់អាវមកកាន់លើកស្រង់អោយពេញច្រមុះតែក៏មានអារម្មណ៍មិនល្អពេលបានស្រស់ចូលមកក្នុងច្រមុះ ។ បន្ទាប់ពីលុបលាងមុខរួចរាល់ហើយ ថេយ៉ុងក៏ដើរមកអង្គុយធម្មតាវិញ តែអង្គុយបានស្រួលមិចនឹងកើត ព្រោះតែគេនៅតែឈឺក្បាលជាពិសេសពេលបានហិតក្លិនទឹកអប់ប្រភេទនេះ ។


  ថេយ៉ុងដើរចូលក្នុងបន្ទប់ដើរទៅបើកទូរយកអាវថ្មីមួយសម្រាប់មក សឹមលើកដៃប្រឡេះឡេវអាវដែលនៅជាប់ខ្លួនគេចេញមួយៗ រួចក៏យកអាវថ្មីមកពាក់វិញ ។

« ហ្អឹម!!* »

  បន្ទាប់ពីផ្លាស់វារួចរាល់ហើយ ថេយ៉ុងក៏ចុះមកខាងក្រោមវិញ ជួនជាពេលដែលជុងហ្គុកត្រឡប់មកពីក្រុមហ៊ុនល្មម ។

« ថេយ៍អូនកើតអី?? » ដោយឃើញគេដើរចុះមកទាំងទឹកមុខមិនសូវស្រស់បស់ ជុងហ្គុកក៏ដើរទៅជិតសម្លឹងមើលមុខគេទាំងក្ដីបារម្ភ ។

« អូនគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្នោះ »

« ឈឺក្បាល ចាំបងអោយចេនទិញថ្នាំអោយចុះ »

« អឹម »

បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ហើយ ថេយ៉ុងក៏ផឹកថ្នាំដែលជុងហ្គុកបានទិញមកអោយ ហើយពីនោះជុងហ្គុកក៏ទៅធ្វើការរបស់គេនៅក្រុមហ៊ុនបន្ត ចំណែកឯថេយ៉ុងនិងថេវ៉ុនក៏នៅផ្ទះ ។ ជុងហ្គុកមិនបានអោយថេយ៉ុងទៅធ្វើការតាំងតែពីព្រឹកមកម្លេះព្រោះគិតថាគេឈឺចង់អោយមានពេលសម្រាកច្រើន ចំណែកឯកម្លោះតូចថេវ៉ុនវិញសាលាគេក៏ដល់រដូវវ៉ាកងកន្លះខែ ទើបណាមួយថេយ៉ុងក៏ចង់នៅមើលថេវ៉ុនចឹងហើយបានជាគេព្រមនៅ ។

ម៉ោងជិត3ទៅហើយថេយ៉ុងនិងកម្លោះតូចថេវ៉ុននៅអង្គុយនឹងសាឡុងមិនទាន់ងើបទៅណាទេ ដោយហេតុថាថេយ៉ុងគេសម្លឹងតែអេក្រង់កុំព្យូទ័រ ចំណែកឯថេវ៉ុនក៏មិនដឹងធ្វើអីក៏អង្គុយជិតគេមើលទូរទស្សន៍លេងទូរស័ព្ទឡើងចង់ធុញទៅហើយ ។

៚ ពេលល្ងាច ៚

មិនដឹងថាគេឃ្លានយ៉ាងណាទេ ថេវ៉ុនក៏ពូកែញុំា គេក៏ពូកែញុំា ភ្លៅមាន់បំពងសឹងតែម្ភៃប្រអប់ពួកគេញុំាអស់គ្មានសល់ ។

« ថេយ៍និងថេវ៉ុននៅឯណា?? » ជុងហ្គុកចូលមកខាងក្នុងនិយាយទៅរកមីនអា

« នៅក្នុងបន្ទប់អាហារអ្នកប្រុស » ជុងហ្គុកក៏ដើរសម្ដៅទៅក្នុងបន្ទប់អាហារ ។

« Aww! ជុងមកហើយឬ អង្គុយចុះមក »

« មិចក៏របស់ញុំាច្រើនយ៉ាងនេះ?? »

« ថេវ៉ុនថាឃ្លាន អូនក៏ទិញមកញុំាជាមួយទៅ ជុងអង្គុយចុះសិនមកអូនទៅយកទឹកមកអោយបង »

« អឹម »

« គួរតែញុំាឆ្អែតហើយ នេះបងប្រហែលញុំាបាយម្នាក់ឯងហើយទេដឹង »

« នៅយូរម៉ោងទៀតណាស់ ទម្រាំអាហារពេលល្ងាច ពួកអូនស្រកពោះ អាចញុំាវិញហើយ » ស្របនឹងសម្ដីថេយ៉ុងក៏ដាក់កែវទឹកលើតុមុននឹងទាញកៅអីមកអង្គុយនិយាយទៅរកជុងហ្គុកទាំងញញឹម ហីយ៉ា!!ពេលនេះមិនដឹងយ៉ាងមិចទេ អោយតែឮរឿងញុំាគេបែរជាសប្បាយចិត្តទៅវិញ ។

« ប្រាកដហើយឬថាអាចញុំាបាន?? »

« អឹម » ថេយ៉ុងក៏ងក់ក្បាលយល់ស្រប ។

  ថ្ងៃបន្ទាប់ជុងហ្គុកក៏ស្លៀកពាក់ទៅធ្វើការ សម្លឹងមើលកាយតូចដែលកំពុងតែគេងមិនទាន់ភ្ញាក់ញញឹមឡើង ។

« ហ្អឹម.... បងរៀបចំទៅធ្វើការហើយរួចរាល់ហើយឬ??? ចាំបន្តិចអូនទៅបន្ទប់ទឹកសិន »

« អូនគេងបន្តចុះ បងអោយអូនសម្រាក មិនបាច់ទៅក្រុមហ៊ុនទេ »

« បងឈប់អោយអូនសម្រាកទៅ អូនអាចទៅធ្វើការបានហើយ »

« គួរតែបញ្ឈប់អូនល្អ?? »

« ហេតុអីចង់បញ្ឈប់អូន?? »

« ព្រោះបងមិនចង់អោយអូនធ្វើការ មើលដូចជាប្រើប្រពន្ធខ្លួនយ៉ាងចឹង »

« ឆឹស!! ប្រពន្ធ » ថេយ៉ុននិយាយខ្សាវៗល្មមឮម្នាក់ឯងបានទាំងអៀន ។

  « សម្រេចថាបងបញ្ឈប់អូនហើយ អូននៅផ្ទះមើលថេវ៉ុនចាំបងមកពីធ្វើការវិញ »

« តែអូនធ្វើការមិនទាន់បានបីខែគ្រប់លក្ខខណ្ឌទេ បើបងបញ្ឈប់អូន បានអ្នកណាធ្វើជាលេខាបង?? »

« រឿងនេះបងអាចចាត់ចែងបាន សឺត!! បងជិតដល់ម៉ោងប្រជុំហើយ មិនបានញុំាបាយជាមួយពួកអូនទេ »

« អឹម ចាំអូនយកអាហារអោយបងដល់ក្រុមហ៊ុនចុះ »

[ ក្រុមហ៊ុនត្រកូល ចន ]

បន្ទាប់ពីបញ្ចប់ការប្រជុំរួចរាល់ លោកអគ្គនាយកសង្ហារក៏បន្តមកនៅបន្ទប់អូសហ្វីសត្រួតពិនិត្យការងារជារឿយៗ ។

ថេយ៉ុននិងថេវ៉ុនក៏មកដល់ក្រុមហ៊ុន ការពិតគេមិនចង់អោយកម្លោះតូចនេះមកទេព្រោះគិតថាទៅតែមួយភ្លែតក៏ត្រឡប់ទៅផ្ទះវិញ តែដោយសារគេសុំទើបខ្លួនយល់ព្រម ។

ពួកគេដើរចូលមកក្នុងដោយមានការស្វាគមន៍រាក់ទាក់ពីអ្នកដែលដើរឆ្លងកាត់ទីនោះ ហើយពិសេសទៅទៀតនោះពួកគេក៏បានឃើញថេវ៉ុនជាលើកដំបូងផងដែរ ។

« ជាកូនលោកអគ្គនាយកនិងលេខាគីម ពិតទេឯង?? » ស៊ូរីន

« ពិតហើយ មើលតែមុខមាត់ក៏ដូចលោកអគ្គនាយដែរ នៅកាន់ដៃលេខាគីមទៀត ច្បាស់ជាកូនពួកគាត់ហើយ » មីនហុី

« អឹម » ស៊ូរីនក៏ងក់ក្បាលយល់ស្រប ស្របនឹងកែវភ្នែកទាំងគូរបស់នាងសម្លឹងពួកគេមិនដាក់ ។

៚ តុក តុក ៚

« ចូលមក »

« អូនយកអាហារមកហើយ នេះ »

[ SKIP ]

« យ៉ាងមិចឆ្ងាញ់ទេ?? »

« អឹម »

« ឆ្ងាញ់ទេ??? » ជុងហ្គុកក៏ងក់ក្បាលជំនួសអោយចម្លើយ មិនមែនមិនឆ្ងាញ់ទេ តែមកពីគេកំពុងតែញុំាបើនិយាយអាចនឹងឈ្លក់ ។

« ប្រហែលមិនឆ្ងាញ់!! មិនបាច់ញុំាទេ » ថេយ៉ុងស្រាប់តែទម្លាក់ទឹកមុខចុះព្រោះសួរមិនបានចម្លើយចេញពីមាត់គេទើបគិតថាមិនឆ្ងាញ់ យ៉ា!!!ប្រហែលស្នាដៃគេអន់ហើយ មើលទៅ ។ ជុងហ្គុកនិងថេវ៉ុនស្រាប់តែកើតចិត្តឆ្ងល់មួយរំពេចពេលឃើញទឹកមុខគេបែបនេះ ជាពិសេសគឺជុងហ្គុក

« អូនយ៉ាងមិច មិនស្រួលខ្លួនមែនទេថេយ៍?? » ស្របនឹងសម្ដី ជុងហ្គុកលើកដៃស្ទាបថ្ងាសថេយ៉ុងបន្តិចមុននឹងដកចេញវិញ កើតអីអញ្ចេះ ?? ។

« អូហ៍... បងគិតថាអូនមិនស្រួលហើយក៏រករឿងបងខុសរបៀបមែនទេ?? »

« អ្នកណាថាអូនរករឿងបង?? បងកំពុងតែបារម្ភពីអូនទើបត្រូវ »

« តែអូនមិនបានឈឺ បងមិនបាច់បារម្ភទេ »

« បាទ៎ មិនឈឺទេ » ដោយសារតែខ្លាចសភាពការណ៍យូរការកាន់តែតានតឹង ជុងហ្គុកក៏រហ័សបញ្ចប់វារួចញុំាបាយក្នុងប្រអប់ជារឿយៗ ចំណែកថេវ៉ុនដែលកំពុងមើលវិញសម្លឹងមើលពួកគេទាំងពីរជាពិសេសថេយ៉ុងសឹងតែមិនហ៊ានចង់ដកដង្ហើមទៅហើយ ។

« អាហារថ្ងៃត្រង់នេះ បងបានប្រាប់ចេនអោយកក់តុក្នុងភោជនីយដ្ឋានមួយកន្លែង បែបនេះអូននិងថេវ៉ុនមិនចាំបាច់ទៅផ្ទះវិញទេ » ជុងហ្គុក

« អាហារអូនធ្វើមិនឆ្ងាញ់មែនទេ ទើបបងចង់ទៅញុំានៅខាងក្រៅ?? »

« មិនមែនទេថេយ៍ អាហារអូនធ្វើអោយមុខណាក៏ឆ្ងាញ់ដែរ បងគ្រាន់ចង់នាំពួកអូនទៅញុំានៅខាងក្រៅប៉ុណ្នោះ » ជុងហ្គុកនិយាយឡើងទាំងបន្ទន់សម្លេង ។

« អឹម » ថេយ៉ុងងក់ក្បាលយល់ស្របទាំងញញឹមព្រោះតែឮពាក្យនាយសរសើរខ្លួន  ។

« បើអូនអង្គុយចាំបងនៅទីនេះធុញទ្រាំ ចង់ទៅទីណាបន្ត ចាំបងអោយចេនបើកឡានជូនទៅ ហើយដល់ម៉ោងអាហារថ្ងៃត្រង់ចាំត្រឡប់មកក្រុមហ៊ុនវិញក៏បាន »

« មិនអីទេ អូនអាចរងចាំបាន បងទៅធ្វើការបងបន្តចុះ នេះថេវ៉ុន IPAD »

« បាទ Appa* »

  ជុងហ្គុកក៏ដើរមកអង្គុយធ្វើការធម្មតារបស់ខ្លួនវិញដោយមិនភ្លេចសម្លឹងមើលទៅពួកគេដែលអង្គុយនៅសាឡុង ។

  នៅក្នុងភោជនីយដ្ឋានមួយកន្លែងជាមួយពិសេសតុដែលដាច់ឆ្ងាយពីគេបន្តិច ពួកគេទាំងបីកំពុងតែអង្គុយញុំាអាហារយ៉ាងស្ងៀមស្ងាត់ ហើយបន្ទាប់ពីនោះចេនក៏បើកឡានជូនថេយ៉ុងនិងអាល្អិតត្រឡប់ទៅផ្ទះវិញ ឯជុងហ្គុកក៏បន្តហួសទៅធ្វើការរហូតដល់ល្ងាចទើបមកវិញ ។

នៅក្នុងបន្ទប់ដ៏ធំទូលាយមួយនារាត្រីយប់យន់ ពពកខ្មៅងងឹតបានរកបាំងបិទពន្លឺព្រះចន្ទដែលមានតែមួយជំនិត ផ្ទៃមេឃគ្មានផ្កាយរះមួយដួងនេះសបញ្ជាក់អោយឃើញថាបន្តិចទៀតនេះអាចនឹងមានភ្លៀងធ្លាក់មកជាមិនខាន ។

ថេយ៉ុងដើរចេញពីបន្ទប់ទឹកជាមួយអាវសឺមីរពណ៌សដៃវែងហួសត្រឹមភ្លៅនឹងខោខ្លីស្របនឹងជុងហ្គុកក៏ដើរចូលមលដល់ ។

« គេងហើយឬ?? » ជុងហ្គុកទម្លាក់រាងកាយមាំទាំក្បែរថេយ៉ុងដែលកំពុងតែបិទភ្នែកគេងដណ្ដប់ភួយ ថេយ៉ុងបើកភ្នែកឡើងងាកមុខមកមើលនាយបន្តិច

« អឹម ងងុយហើយ ចង់គេង » ស្របនឹងសម្ដី ថេយ៉ុងក៏បែរមករកជុងហ្គុកលូកដៃទៅអោបគេញញឹមតិចៗ ។

« បន្តិចទៀតបងមកវិញ ចាំគេងជាមួយគ្នា »

« បងទៅណា?? »

« ងូតទឹក »

« អឹម » គេងក់ក្បាលតិចៗ ជុងហ្គុកក៏ក្រោកដើរទៅបន្ទប់ទឹក ។

បន្តិចក្រោយមកភ្លៀងក៏ចាប់អង្អុលចុះមក ថេយ៉ុងស្រាប់តែបើកភ្នែកឡើងម្ដងទៀតព្រោះតែឮសម្លេងផ្ទរលាន់មកតិចៗ

« សឺត..!!! មិចក៏ងើបអង្គុយវិញ ? សឺត! » ជុងហ្គុកដើរមកអង្គុយថើបថ្ពាល់ក្រពុំគេម្ដងទៀត ឯដៃរវាមក៏លូកទៅអោបស្មាគេ ស្រស់ក្លិនប្រអូបប្រហើរពីសាច់ថ្ពាល់ទន់ៗរបស់គេ

« ហ្អឹម អឹម* អ៊ួក » ថេយ៉ុងក្រហឹមឡើងលើកដៃបិទមាត់រហ័សរត់ទៅបន្ទប់ទឹកលឿនស្លេវរកតែជុងហ្គុកចង់និយាយឃាត់មិនទាន់ ។ នាយសង្ហារក៏រហ័សចុះពីលើពូករត់សម្ដៅទៅរកថេយ៉ុងដែលនៅក្នុងនោះព្រោះតែឮសម្លេងក្អួតចង្អោររបស់គេល្វើយៗ

« ថេយ៍ អូនកើតអី យ៉ាងមិចហើយ?? »

៚ ~ហ្អឹម~អឹម អ៊ួកៗៗៗៗៗ ហ្អឹម* ៚

« អូនមិនស្រួលខ្លួនមែនទេ ហ្អឹម?? » ថេយ៉ុងខ្ពុលមាត់នឹងទឹកចេញបន្តិច សឹមងើបមុខមកសម្លឹងជុងហ្គុកវិញ គេលើកដៃក្រសោបថ្ពាល់របស់ថេយ៉ុងស្រដីឡើងទាំងក្ដីបារម្ភ ថេយ៉ុងក៏ក្រវីក្បាលតិចៗជំនួសអោយការនិយាយថាមិនអី ។
—————
រងចាំភាគបន្ត.........

Continue Reading

You'll Also Like

176K 10.1K 36
នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូវលុយរាប់លានដែលឱពុករបស់គេបានជំពាក់អ្នកកំល...
42.8K 2.8K 47
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
474K 11.3K 47
"You really thought what happened last night matters to me?" He said. "Then know this, it was just for fun and we aren't together. Just because we a...
392K 81.3K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...