My Beloved Writer

Bởi J-VERRA

39.9K 4.7K 213

"គ្រាន់តែតាមយកចិត្តប្រុសបេះដូងទឹកកកម្នាក់មិនមែនជាឧបសគ្គចំពោះខ្ញុំនោះទេប៉ុន្តែបើចង់យកបេះដូងរបស់គេទើបជាឧបសគ្គ"... Xem Thêm

ផ្តើមរឿង
Ep1 : ការចងចាំដ៏ឈឺចាប់
Ep2 : លួងចិត្ត
Ep4 : សង្សារល្អ
Ep5 : មិនឲអ្នកណាប៉ះពាល់អូនទេ
Ep6 : បកស្រាយក៏បានបើមិនជឿតាមចិត្ត
Ep7 : វាបានប៉ះពាល់អូនទេ?
Ep8 : ដោះដូរ
Ep9 : បញ្ចប់
Ep10 : បន្ត
Ep11 : ចុះអេតាសុីវិល
Ep12 : ធ្វើជារបស់បងណា៎
Ep13 : អូនមិនបន្ទោសបងទេ
Ep14 : រំលឹក
Ep15 : កូនឃាតក
Ep16 : ឈឺចាប់មែនទេ? វាស្ទើរណាស់!
Ep17 : ស្រីកំណាន់ដូចនាងមានអីអោយខ្ញុំច្រណែន?
Ep18 : បងចង់បានអី?
Ep19 : បងនឹងចងអូនទុក
Ep20 : ផ្អែមល្ហែមយ៉ាងម៉េច?
Ep21 : មរណៈភាពរបស់អ្នកស្រីអេលជី
Ep22 : ទីបំផុតបងនៅតែចាកចេញ
Ep23 : គ្រាន់តែសុំទោស...
Ep24 : STILL WAIT
Ep25 : បងមកយឺតហើយ...មែនទេ?
ភាគបញ្ចប់ : ត្រឡប់ទៅផ្ទះពួកយើងវិញ
Special Part ♡︎

Ep3 : សង្សារក្លែងក្លាយ

1.5K 183 3
Bởi J-VERRA

នៅតាមផ្លូវទៅទិញវែនតាជីមីនមិនបាននិយាយអ្វីនោះទេដោយសារតែវែនតាពិបាកក្នុងការមើលពេកគេក៏ដោះវាចេញបោះចោលតែម្តង នាយកម្លោះតូចផ្អែកខ្លួននិងកៅអីឡានដោយដកដង្ហើមធំទឹកមុខក៏មិនសូវល្អប៉ុន្មានដែរ។

"ប៉ាម៉ាក់ឯងជាអ្នកមានណាស់មែនទេ?"សំណួររបស់យ៉ុនហ្គីធ្វើអោយជីមីនសើចទាំងមិនសមដាក់គេវិញ។

"កូនអ្នកមានឯណាឪពុកម្តាយបណ្តោយអោយដើរហើរដូចក្មេងអនាថាបែបនេះទៅហើយមានកូនអ្នកមានណាដែលមកគេងនៅមន្ទីរពេទ្យម្នាក់ឯងនោះ? នៅជំពាក់លុយពេទ្យថ្លៃព្យាបាលទៀត"ជីមីនសម្លឹងមើលទិដ្ឋភាពព្រាលៗនៅជុំវិញខ្លួនដោយអារម្មណ៍ពោរពេញទៅដោយភាពទទេស្អាត។

"ប្រាប់ទៅចុះថាឯងលាក់អត្តសញ្ញាណជាមួយខ្ញុំមិនបានទេ"យ៉ុនហ្គីនិយាយហីៗហើយបត់ឡានចូលទីតាំងហាងវែនតាដ៏ធំសម្បើមមួយតាមដែលជីមីនប្រាប់។

"ហាងវែនតាក៏មិនមែនហាងម្រាលៗដែរហើយមកប្រាប់ខ្ញុំថាជាអ្នកក្រ ជឿស្លាប់ហើយ"យ៉ុនហ្គីរអ៊ូស្របពេលដែលបើកឡានចូលឈប់នៅកន្លែងចតឡានអោយបានត្រឹមត្រូវ។

"ចុះបើលោកដឹងពីខ្ញុំច្បាស់លោកនិងឈប់រវល់ជាមួយខ្ញុំមែនទេ? លោកមើលមកខ្ញុំគឺជាមនុស្សមានអំណួតហើយគួរអោយធុញណាស់មែនទេ?"ជីមីនចាប់ផ្តើមគំហកដាក់យ៉ុនហ្គីបើទោះជាគេមើលមិនច្បាស់ក៏គេអាចដឹងថាយ៉ុនហ្គីកំពុងនៅត្រង់ចំណុចណាដែរ គេមិនចូលចិត្តអោយអ្នកណាមកសួរនាំសាវតារបស់គេទេព្រោះវាជារឿងផ្ទាល់ខ្លួនហើយម្យ៉ាងទៀតគេក៏បានជួបមនុស្សជាច្រើនដែលនៅក្បែរគេដើម្បីតែប្រយោជន៍ដូច្នេះគេចង់អោយយ៉ុនហ្គីជាមនុស្សទីមួយដែលមិនដឹងពីសមាសភាពរបស់គេហើយរាប់អានគេដោយភាពស្មោះត្រង់។

"ឯងជាក្មេងដែលមិនដឹងអី"យ៉ុនហ្គីតបខ្លីៗព្រមទាំងឈ្ងោកអោនមកដោះខ្សែក្រវ៉ាត់អោយជីមីនទៀតផង។

"មិនបាច់មកធ្វើល្អដាក់ខ្ញុំទេក្នុងពេលដែលលោកដឹងពីសាវតារបស់ខ្ញុំហើយនោះ"ជីមីនវាសដៃយ៉ុនហ្គីចេញទាំងឈួលច្រមុះភ្នែកចាប់ផ្តើមឡើងក្រហម។

"បើអ្នកផ្សេងធ្លាប់បោកប្រាស់ឯងសូមបែងចែកអោយច្បាស់ព្រោះខ្ញុំមិនមែនជាមនុស្សម្នាក់នោះនោះទេហើយខ្ញុំក៏មិនដឹងថាឯងជាអ្នកណាអោយប្រាកដដែរដឹងត្រឹមថាឯងជាជីមីន ជាអ្នកនិពន្ធ"

"លោក...លោកពិតជាមិនដឹងមែនហ្អេស៎?"ជីមីនចាប់ផ្តើមមានអារម្មណ៍ថាខុសយ៉ាងម៉េចមិនដឹងដែលច្រានដៃហើយស្រែកគំហកដាក់យ៉ុនហ្គីមុននេះ ចង់ត្រឡប់ពេលវេលាទៅក្រោយហើយទះមាត់ខ្លួនឯងខ្លាំងណាស់មិនគួរគិតមិនដល់សោះ។

"ខ្ញុំរវល់ណាស់គ្មានពេលទៅសុើបប្រវត្តអ្នកណាទេ"យ៉ុនហ្គីអោនមកដោះខ្សែក្រវ៉ាត់អោយជីមីនម្តងទៀត ខ្យល់ដង្ហើមក្តៅងំភាយប៉ះកញ្ចឹងកជីមីនធ្វើអោយគេប្រញាប់ងាកមុខចេញយល់ថាមានអារម្មណ៍ប្លែកៗម៉េចមិនដឹងទេ។

"អៀនឬក៏ខ្មាស់?"យ៉ុនហ្គីដោះរួចក៏អោនមុខមកជិតជីមីនដើម្បីញ៉ោះគេដែលធ្វើអោយនាយកម្លោះតូចប្រញាប់ផ្អែកថយខ្លួនរហូតដល់ពិតផ្អឹបនិងទ្វារឡាន ផ្ទៃមុខប្រែជាក្រហមងាំងសាច់មួយដុំនៅក្នុងទ្រូងដូចកំពុងធ្វើទុក្ខចង់លោតចេញមកក្រៅយ៉ាងចម្លែក។

"គ្មានទេ"

"ប្រាកដហើយ?"

"ខ្ញុំប្រញាប់ទៅផ្ទះទៅទិញវែនតាអោយលឿនៗទៅ"ជីមីននិយាយប្តូររឿងកុំអោយយ៉ុនហ្គីសួរដេញដោលទៀតព្រោះបើគេនៅតែបណ្តោយបែបនេះបេះដូងច្បាស់ជាលោតខ្លាំងរហូតដល់ធ្លាយចេញក្រៅទ្រូងមិនខាន។

យ៉ុនហ្គីសើចបន្តិចទើបបើកទ្វារឡានចុះមកហើយដើរមកខាងជីមីនទាញបើកទ្វារឡានអោយនាយកម្លោះតូចមិនតែប៉ុណ្ណោះនៅឈោងក្តោបទាញដៃជីមីនចេញពីឡានទៀត។

"លោកជួយនៅឆ្ងាយពីខ្ញុំបន្តិចបានទេយល់ថាថប់ដង្ហើមណាស់"ជីមីនរលាស់ដៃយ៉ុនហ្គីចេញហើយថយខ្លួនចេញឆ្ងាយពីយ៉ុនហ្គីបីបួនជំហ៊ានឯណោះ។

"បើមិនអោយខ្ញុំនៅជិតឯង ចុះឯងរកផ្លូវទៅទិញវែនតាឃើញទេ?"យ៉ុនហ្គីនិយាយយ៉ាងហត់នឿយមើលទៅជីមីនដែលឈរឃ្លាតពីគេឡើងឆ្ងាយនៅធ្វើមុខមោឃៗដូចជាគេជាឃាតកបម្រុងនឹងចាប់ក្មេងទៅលក់គ្រឿងក្នុងយ៉ាងអញ្ចឹង។

"ខ្ញុំមិនទម្លាប់អោយអ្នកណាមកប៉ះខ្ញុំទេ វា...វាក្តៅមុខ"ជីមីននិយាយរដាក់រដុបស្របពេលដឹងដល់ចំហាយក្តៅភាយៗចេញពីផ្ទៃមុខរបស់គេ។

"ហើយយប់មិញអ្នកណាគេមកបន្លំអោបខ្ញុំ? ណ្ហើយចុះ! ខ្ញុំមានកិច្ចការរវល់ទៀតគ្មានពេកស្របតាមចិត្តឯងទេ"យ៉ុនហ្គីដកដង្ហើមធំបន្ធូរភាពធុញថប់មួយខ្យល់ទើបដើរទៅចាប់កាន់ដៃជីមីនអូសចូលក្នុងហាងតែម្តងបើនៅយូរជាងនេះទៀតពេញមួយថ្ងៃនៅមិនទាន់បានទិញផងក៏មិនដឹង។ គ្រាន់តែយ៉ុនហ្គីនាំជីមីនមកដល់ខាងក្នុងបុគ្គលិកហាងក៏មានឫកពាចម្លែកៗដោយចែកគ្នីគ្នាអោយមួយផ្នែកមកទទួលស្វាគមន៍ភ្ញៀវរីឯមួយផ្នែកទៀតដើរចេញទៅខាងក្រៅដូចជាកំពុងទាក់ទងទៅអ្នកណាក៏មិនដឹង។

"អ្នកនាង..."យ៉ុនហ្គីបម្រុងនឹងសួរបុគ្គលិកតែត្រូវនាងនិយាយកាត់ដែលធ្វើអោយគេជ្រួញចិញ្ចើមឆ្ងល់តែម្តង។

"លោកជីមីនមកយកវែនតាមែនទេ?"នាងសួរទៅជីមីនដែលធ្វើខ្លួនមិនត្រូវព្រោះយ៉ុនហ្គីកំពុងកាន់ក្តោបដៃគេជាប់មិនព្រមព្រលែងសោះធ្វើមើលតែលែងទៅគេរត់ចូលក្នុងអាងក្រពើអញ្ចឹង។

"រៀបចំមកខ្ញុំប្រញាប់"

"សូមរងចាំបន្តិចសិនទៅ"នាងញញឹមខ្សោះៗតែក៏ធ្វើមុខភ័យៗដូចកំពុងខ្លាចអ្វីម្យ៉ាងដែរ នាងរាដៃចង្អុលទៅសាឡុងរងចាំហើយក៏ប្រញាប់ដើរទៅខាងក្រោយបាត់។

"មកញឹកញាប់មែនទេ?"យ៉ុនហ្គីដឹកដៃជីមីនអោយមកអង្គុយនៅលើសាឡុងហើយចោទសួរដោយភាពងឿងឆ្ងល់។

"ខ្ញុំឧស្សាហ៍ធ្វើអោយវែនតាបាត់ទើបអោយគេត្រៀមទុកគ្រប់ពេលបែបនេះហើយវាក៏ល្អដែរមិនចាំបាច់រងចាំ គួរអោយធុញ!"

"វែនតាតូចតែមួយក៏ធ្វើអោយបាត់ដែរ"

"លោកមិនមែនម្ញូបនិយាយចេះតែស្រួលហើយ លោកដឹងទេមនុស្សដែលម្ញូបគឺអាចទទួលបានការធ្វើបាបគ្រប់ពេល គ្រាន់តែពួកគេយកវែនតាខ្ញុំទៅបោះចោលក៏អាចធ្វើអោយខ្ញុំវេទនាបានដែរ"

"អ្នកណាធ្វើបាបឯង?"

"គឺលោកហ្នឹង"

"ស្អីគេ?"

"យប់មិញកុហកថាយកវែនតាខ្ញុំទៅបោះចោលធ្វើអី? ខ្ញុំភ័យសឹងស្លាប់ទៅហើយ"ជីមីនពេបមាត់ធ្វើមុខស្អុយដាក់យ៉ុនហ្គីដែលធ្វើអោយនាយគាំងនិយាយលែងចេញតែម្តង គ្រាន់តែលេងសើចម្តងសោះក៏រំលឹកមកដែរពិតជាមិនដឹងខ្យល់អីមែន។

"ទើបមកពីណា?"សម្លេងមាំកាចបន្លឺឡើងស្របពេលរាងកាយមាំក្រាស់ដើរចូលមកព្រមជាមួយអង្គរក្សពីរនាក់ដើរតាមពីក្រោយ គេសម្លឹងមើលទៅនាយកម្លោះតូចដែលងាកមកព្យាយាមផ្ទៀងត្រចៀកស្តាប់និងបើកភ្នែកសម្លឹងមុខគេ ជីនមានទឹកមុខពោរពេញដោយកំហឹងតែបើពិនិត្យអោយច្បាស់ទៅទើបឃើញពីភាពព្រួយបារម្ភដែលលាក់ទុកក្នុងរង្វង់ភ្នែកទាំងគូនេះ។

"បង...បងជីន?"ជីមីនបន្លឺឡើងទាំងបើកភ្នែកធំៗព្រោះគ្រាន់តែលឺសម្លេងក៏គេអាចដឹងទៅហើយថាគ្មានអ្នកណាក្រៅពីបងប្រុសគេនោះទេ។ គិតមិនខុសមែនបុគ្គលិកនៅក្នុងហាងនេះទុកចិត្តមិនបានទេនៅអាចចូលដៃចូលជើងជាមួយជីនរាយការណ៍អោយគេមកចាប់ជីមីនថែមទៀត។

"បងសួរថាឯងទើបតែមកពីណា? ហើយអាមុខស្លេកដែលឯងនៅជាមួយនេះជាអ្នកណា? ឋានៈវាជាស្អីបានជាអាចមកឈរក្បែរឯងបាន?"ជីនគំហកសួរបកវិញទាំងតឹងសសៃកដាក់ប្អូនប្រុសទាំងដែលឫកពាបែបនេះគេមិនធ្លាប់បង្ហាញអោយជីមីនឃើញសោះឡើយ ប្អូនប្រុសតែម្នាក់បាត់ខ្លួនដល់ទៅជា2សប្តាហ៍គេតាមរកស្ទើរតែឆ្កួតបែរជាអាចមកជួបនៅទីនេះទៅវិញ។

"គេជាអ្នកណាមិនសំខាន់នោះទេអ្វីដែលសំខាន់នៅពេលនេះគឺគេមើលថែខ្ញុំបានល្អណាស់ហើយតទៅគេអាចក្លាយជាប្តីខ្ញុំនិងជាប្អូនថ្លៃបងផងក៏មិនដឹង.."ជីមីនមិនបានខ្លាចញញើតនិងសម្លេងបងប្រុសនោះទេគេថែមទាំងរាវរកដៃយ៉ុនហ្គីហើយអោបយ៉ាងណែនដើម្បីបញ្ជាក់អោយបានច្បាស់ថាគេមិនបាននិយាយលេង។

"ផាក ជីមីន អ្នកណាបង្រៀនឯងអោយធ្វើខ្លួនផ្តេសផ្តាសបែបនេះ? ត្រឡប់ទៅវិញជាមួយបងថ្ងៃស្អែកឯងត្រូវទៅសហរដ្ឋអាមេរិកតាមបញ្ជាលោកប៉ា"ជីនខឹងឡើងហ៊ុយផ្សែងតាមត្រចៀក គេចាប់កញ្ឆក់ដៃជីមីនចេញពីប្រុសមុខស្លេកនេះតែជីមីនមិនមែនងាយនិយាយនោះទេ។

"បងយ៉ុនបងមើលពួកគេចង់ធ្វើបាបអូនហើយហេតុអីក៏បងនៅស្ងៀម? ឬបងចង់អោយពួកគេវាយអូនអោយស្លាប់? ហុឺៗ"ជីមីនអោបដៃយ៉ុនហ្គីស្អិតមិនលែងនៅលេងស្ទីលសម្តែងហូរទឹកភ្នែកយំអណ្តឺតអណ្តកដែលធ្វើអិយយ៉ុនហ្គីវិលវល់អស់ហើយ សរុបមកតើនេះជារឿងអីអោយប្រាកដ?

"បើឯងនៅតែរឹងទទឹងអាម្នាក់នេះក៏រស់មិនស្រួលដែរជីមីន ឯងដឹងលទ្ធផលហើយមែនទេ?"នាយជាបងប្រុសសង្កត់សម្លេងដោយភាពប្រាកដប្រជាដែលធ្វើអោយជីមីនស្ងាត់មាត់បន្តិច គេយកល្បិចខុសមកសម្តែងហើយធ្វើយ៉ាងម៉េចទៅ? គួរតែនិយាយថាគេបានរៀបការជាមួយយ៉ុនហ្គីចុះអេតាសុីវិលរួចហើយបែបនេះទើបអាចរួចខ្លួន ពុទ្ធោអើយ!

"ឈប់បង្ខំសង្សារខ្ញុំទៅ"លើកនេះយ៉ុនហ្គីអាចចាប់ដើមផ្តើមរឿងបានខ្លះៗហើយទើបគេក្រោកឈរហើយនិយាយដោយសម្លេងត្រជាក់ស្រេបបកដាក់ជីនវិញ។

"សង្សារ? ហុឹស! ឯងហ៊ានពេកហើយទេដឹង?"គ្រាន់តែស្តាប់ការឆ្លើយតបរបស់យ៉ុនហ្គីភ្លាមជីនដល់ថ្នាក់ស្ទុះទៅចាប់ក្របួចកអាវគេបម្រុងនិងដាល់ព្រោះដឹងថាជីមីនមិនអាចជួយអីបានឡើយកំឡុងពេលគ្មានវែនតា។

"ខ្ញុំគឺ យ៉ុនហ្គី ដេនហ្សែល ជាម្ចាស់មន្ទីរពេទ្យKជាកូនប្រុសរបស់លោកមីនជុន លោកស្គាល់ទេ?"យ៉ុនហ្គីឧទាននាមខ្លួនឯងហើយច្រានជីនចេញដោយភាពផ្គើននិងមានប្រៀបជាងឆ្ងាយណាស់ មើលមកគេដូចជាមនុស្សសាមញ្ញធម្មតាប៉ុន្តែគេក៏មិនខុសពីជីមីនដែរគេរស់នៅលាក់បាំងសមាសភាពខ្លួនឯងទាំងស្រុងប៉ុន្តែនៅពេលដែលជីមីនកំពុងមានគ្រោះថ្នាក់គេមិនអាចអោបដៃឈរមើលដោយមិនជួយអ្វីបាននោះទេ។

"បើមិនចង់មានរឿងទេកុំមករញ៉េរញ៉ៃជាមួយសង្សារខ្ញុំប្រសិនបើគេមិនអនុញ្ញាត លោកគ្មានសិទ្ធត្រួតត្រាលើគេទេ"យ៉ុនហ្គីនិយាយពាក្យសង្សារពេញៗមាត់ដោយទឹកមុខរៀបស្មើធ្វើអោយជីនក្តាប់ដៃយ៉ាងណែនចំណែកជីមីនគេក៏បានតែអង្គុយភាំងព្រោះគ្រប់យ៉ាងវាព្រិលទាំងអស់ហើយនៅពេលលឺការសន្ទនារវាងយ៉ុនហ្គីនិងជីនក៏ធ្វើអោយគេមានអារម្មណ៍ថាខុសយ៉ាងខ្លាំង។

"ជីមីន! មិនថាឯងមានអ្នកណាជាខ្នងបង្អែកទេបងនិងអូសឯងអោយត្រឡប់ទៅផ្ទះហើយបញ្ជូនឯងទៅរៀននៅបរទេសអោយទាល់តែបាន ចំណែកឯងកុំអោយយើងដឹងអោយសោះថាឯងមានគំនិតមិនល្អមកលើប្អូនយើងបើមិនអញ្ចឹងទេទោះបីលោកមីនជុន100នាក់ក៏មកជួយឯងមិនបានដែរ"ជីនលើកដៃចង្អុលមុខយ៉ុនហ្គីទាំងម៉ួម៉ៅក្តៅក្រហាយតែក៏មិនអាចធ្វើអីបានមានតែក្តាប់ដៃដើរចេញទៅវិញប្រាប់ដំណឹងឆ្កួតឡប់នេះអោយប៉ាម៉ាក់គេបានដឹង។

"យ៉ុន..."ពេលដែលជីនដើរចេញទៅផុតជីមីនក៏បន្លឺសម្លេងស្រាលៗស្រែករកយ៉ុនហ្គី គេគិតជិតផ្ទុះខួរហើយថាប៉ាយ៉ុនហ្គីជាអ្នកណាហេតុអីបានជាសូម្បីតែបងប្រុសរបស់គេក៏មិនហ៊ានជំទាស់សម្តីរបស់យ៉ុនហ្គីបែបនេះ? គេមិនមែនជាគ្រូពេទ្យធម្មតាទេមែនទេ? ឋានៈគេមិនមែនតូចទាបដូចគិតទេមែនទេ?

"ប្រុសម្នាក់នោះជាបងប្រុសឯងមែនទេ?"

"ត្រូវហើយ"

"មិនប្រមាណខ្លួន"យ៉ុនហ្គីឧទានទាំងម៉ួម៉ៅ ដំបូងឡើយគេដឹងថាជីមីនព្យាយាមលាក់អត្តសញ្ញាណខ្លួនទើបគេក៏ព្យាយាមបិទបាំងអត្តសញ្ញាណខ្លួនដែរតែដោយសារតែត្រូវជួយជីមីនមុននេះគេលើកយកឈ្មោះប៉ាគេមកប្រើអោយទាល់តែបាន។

"វែន...វែនតាមកដល់ហើយ"

"ចាំស្អែកចាំយកមកតែម្តងទៅ"យ៉ុនហ្គីនិយាយព្រមទាំងកញ្ឆក់យកប្រអប់វែនតានោះពីដៃបុគ្គលិកហើយដកថ្នមៗយកមកពាក់អោយជីមីន សង្សារក្លែងក្លាយនាំទុក្ខអោយគេនេះឯង។

"យ៉ុន...លោក..."ជីមីនពេលអាចមើលឃើញមុខយ៉ុនហ្គីច្បាស់ហើយគេក៏ចាប់ផ្តើមរដាក់រដុបរៀបពាក្យមិនត្រូវមិនដឹងថាគួរសួរយ៉ុនហ្គីពីចំណុចណាទៅចំណុចណាព្រោះតាមធម្មតាបងប្រុសគេមិនចុះចាញ់ងាយៗទេទោះជាផ្ទះរដ្ឋមន្ត្រីក៏ត្រូវតែគាស់កកាយរុករកគេអោយឃើញដែរតែពេលនេះបែរជាដកថយទៅវិញ។

"រត់ចេញពីផ្ទះហើយនៅមានមុខមកកុហកបងប្រុសឯងថាខ្ញុំជាសង្សារឯងទៀតនាំអោយរឿងវែងឆ្ងាយពិតមែនហើយឯងនេះ បើមិនចង់ទៅរៀនក៏បកស្រាយប្រាប់គាត់អោយដាច់ស្រេចទៅចប់ហើយ"

"លោកទៅដឹងស្អីទៅ? ខ្ញុំរៀនចប់គាត់ក៏បង្ខំខ្ញុំអោយទៅរៀននៅបរទេសមិនតែប៉ុណ្ណោះនៅបង្ខំអោយខ្ញុំរៀនជំនាញដែលខ្ញុំមិនស្រលាញ់ទៀត គាត់នៅនិយាយទៀតថាបើខ្ញុំមិនទៅគាត់និងដណ្តឹងកូនស្រីលោកមេបញ្ជាការអោយរៀបការជាមួយខ្ញុំមិនខាន ខ្ញុំជ្រើសមិនបានទេទើបរត់ចេញពីផ្ទះតែម្តងទៅ ហុឹកៗ លោកមិនយល់ទេ"ជីមីនរៀបរាប់ទាំងចាប់ផ្តើមយំអណ្តឺតអណ្តកដែលធ្វើអោយយ៉ុនហ្គីត្រូវលើកដៃចូកសក់ឈឺក្បាលជាខ្លាំង។

"អញ្ចឹងថ្ងៃដែលឯងថាប៉ាវបាយខ្ញុំនោះគឺឯងគិតថាលុយរាប់លាននៅក្នុងកាតរបស់ឯងគឺមានប៉ុន្តែតាមពិតគាត់បិទគណនីរបស់ឯងអស់ដើម្បីអោយឯងអស់ទីពឹងហើយយល់ព្រមត្រឡប់ទៅផ្ទះវិញ?"

"ត្រូវហើយ ហ្អឹកៗ"

"ចុះឥឡូវស្នាក់នៅឯណា?"

"បើខ្ញុំទៅផ្ទះសាច់ញាតិគាត់ច្បាស់ជារកឃើញដូច្នេះខ្ញុំក៏ទៅសុំរស់នៅជាមួយមនុស្សដែលគាត់នឹកស្មានមិនដល់ហើយវាក៏បានផងពិតមែន"

"អ្នកណា?"

"លោកមិនស្គាល់ទេ"

"ណ្ហើយ! ចាប់ពីពេលនេះទៅឯងត្រូវរើមករស់នៅជាមួយខ្ញុំក្នុងឋានៈជាសង្សារ"

"ថាម៉េច?"ជីមីនលើកខ្នងដៃជូតទឹកភ្នែកហើយព្យាយាមបើកភ្នែកធំៗសួរនាំយ៉ុនហ្គី គេស្តាប់ច្រឡំមែនទេ?

"ជាសង្សារក្នុងរយៈពេលខ្លីប៉ុណ្ណោះព្រោះខ្ញុំក៏មានបញ្ជីខ្លះត្រូវជម្រះដែរត្រូវការក្មេងដូចជាឯងជួយដូច្នេះហើយដើម្បីការពារសុវត្ថិភាពឯង ឯងត្រូវតែមករស់នៅជាមួយខ្ញុំ មិនថាមនុស្សដែលឯងនៅជាមួយនោះជាអ្នកណាគេមិនអាចលាក់ឯងពីភ្នែកបងប្រុសឯងបានយូរទេ ខ្ញុំនឹងការពារឯងហើយខ្ញុំនេះហើយជាអ្នកបញ្ជូនឯងទៅរៀនបន្តនៅផ្នែកដែលឯងចង់រៀន"

"យ៉ុន..."ជីមីនវិលវល់ដូចមានដុំថ្មធ្លាក់ត្រូវក្បាលមុននេះអញ្ចឹង ហេតុអីសុខៗគ្រប់យ៉ាងប្រែជាក្រឡាប់ចាក់180ដឺក្រេបែបមិនគួរអោយជឿសោះអញ្ចឹង? គេកំពុងយល់សប្តិមែនទេ? មានរឿងអីអោយប្រាកដទៅ? យ៉ុនហ្គីជាអ្នកណា?

To be continued

Đọc tiếp

Bạn Cũng Sẽ Thích

14.9K 617 38
Long before time had a name, the first spinjitzu master created Ninjago, using four elemental weapons, but when he passed a dark presence sought out...
198K 4.6K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...
26.8K 3.7K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????
219K 6.4K 61
𝐁𝐄𝐈𝐍𝐆 𝐓𝐇𝐄 𝐄𝐋𝐃𝐄𝐒𝐓 child of the Kamado family was no easy task. You took on chores with your mother, and soon enough, you had to take car...