អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

444K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត

4.9K 344 30
By EthMaryRotha


« ជុង!! ត្រឡប់ទៅផ្ទះជាមួយអូន » នាងស្ទុះស្ទារមកជាន់ខាងលើ តបឡើងស្របនឹងដៃលូកអោបដៃនាយសង្ហារវិញ ។

« មែនហើយ លោកនិងនាងគួរតែត្រឡប់ទៅវិញទៅ បើមិនចង់អោយខ្ញុំប្ដឹងចូលបុស្តិ៍ »

« ឆឹស ខ្លាចណាស់ ស្មានតែចង់មកជាន់ឬយ៉ាងមិច?? »

« អឺ បើមិនចង់ជាន់ទេ ក៏ប្រញាប់បកក្បាលចេញទៅវិញខ្លួនទៅ ព្រោះយើងមិនបានអញ្ចើញមនុស្សសម្ដីឈ្លើយដូចជានាងអោយចូលមកផ្ទះនេះទេ »

« នាង!!? » ស្របសម្ដីនាងក៏លាដៃបម្រុងនឹងទះថ្ពាល់រលោងរបស់ជេហីទៅហើយ តែក៏ត្រូវដៃជុងហ្គុកចាប់ជាប់

« ជុង លែងដៃអូន អូនទះស្រីម្នាក់នេះ កុំអោយវាប្រហើននិយាយជាមួយអូនបែបនេះទៀត »

« មិនលែង ! ទៅផ្ទះវិញ » ជុងហ្គុកថាហើយក៏ចាប់អូសនាងទៅខាងក្រោមវិញ ព្រោះបើអោយនៅបន្តទៀតឈ្លោះគ្នាបែកអូរមិនខាន

« ជុង លែងទៅ » នាងរលាស់ដៃចេញពីការចាប់កាន់របស់ជុងហ្គុក តែនាយបែរជាចាប់ជាប់ជាមុនធ្វើអោយនាងមានអារម្មណ៍ថាកដៃចាប់ផ្ដើមឈឺតិចៗ

« ចេន ចេញឡាន »

« បាទ ចៅហ្វាយ »

« ជេហី អម្បាញ់មិញនេះមានរឿងអី?? » លោកស្រីគីមដើរចូលមកដល់ខាងក្នុងផ្ទះសួរទៅជេហីដែលទើបនឹងចុះមកពីជាន់ខាងលើអម្បាញ់មិញ ។ គាត់បានឃើញជុងហ្គុកនិងនារីម្នាក់នាំគ្នាចូលទៅខាងក្នុងឡានហាក់ដូចជាប្រញាប់ប្រញាលណាស់អញ្ចឹង ។

« គ្មានរឿងអីទេ ម៉ាក់ » លោកស្រីគីមបែរជាចង់ចញ្ចើមចូលគ្នាហាក់មិនជឿនឹងសម្ដីកូនស្រីម្នាក់នេះទេ បើគ្មានហេតុអីក៏ជុងហ្គុកកូនប្រសារគាត់នាំស្រីម្នាក់នោះចេញពីផ្ទះគាត់បែបនេះ តើស្រីម្នាក់នោះជាអ្នកណា???!

« ជេហ៍ លាក់នឹងម៉ាក់រឿងអីឬ?? »

៚ ភូមិគ្រឹះត្រកូល ចន ៚

« ឈប់! លោកប្រុងទៅណាជុងហ្គុក?? »

« ខ្ញុំទៅណា វាជាសិទ្ធរបស់ខ្ញុំ »

« លោកកុំប្រាប់ថាចង់ទៅរកអាក្មេងម្នាក់នោះអោយសោះ ខ្ញុំមិនព្រម »

« នាងឈប់មករញ៉េរញ៉ៃជាមួយជីវិតខ្ញុំទៀតទៅ ហើយ ខ្ញុំបានសញ្ញេលែងលះអោយនាងរួចរាល់ហើយ នៅចង់បានអីទៀត »

« ខ្ញុំចង់អោយលោកនៅឆ្ងាយពីវា កាន់តែឆ្ងាយកាន់តែល្អ ខ្ញុំក៏កាន់តែសប្បាយចិត្ត »

« បើអ៊ីចឹងខ្ញុំចង់ប្រាប់ថាបំណងរបស់នាងនឹងមិនអាចក្លាយជាការពិតដាច់ខាត!!! »

« មិនខ្លាចជាការពិតឬ?? បើអ៊ីចឹងលោកសាកនាំវាមកវិញទៅ ខ្ញុំនឹងធ្វើអោយវាលែងឃើញពិភពលោកមួយនេះមិនខាន » យ៉ាងណាឱពុងធ្លាប់ជាអ្នកលេង ច្បាស់ណាស់នាងប្រាកដជាមានឈាមត្រជាក់ដែរមិនខាន ។

  « ខ្ញុំថាយល់ល្អ លោកយកពេលទៅមើលថែថេវ៉ុនលោកទៅល្អជាង ទុកគេចោលយូរបែបនេះប្រយ័ត្នគេមានគ្រោះថ្នាក់ទៅ » គម្រាមAppaគេមិនអស់ចិត្ត នាងក៏ឆ្លៀតយកអាល្អិតមកគម្រាមទៀត ។ ស្រីល្អភ្ញោចបបូរមាត់ញញឹមឡើងមក ជុងហ្គុកឮហើយរឹតតែខឹងសម្បារលើសដើម នាងពិតជាហ៊ានណាស់ ដែលហ៊ានយកកូនគេមកគម្រាម!! ។

« ជុ ជុ៎ !! ខ្ញុំគ្រាន់តែនិយាយបង្ការប៉ុណ្នោះ លោកកុំគិតផ្ដេសផ្ដាសអី ខ្ញុំមិនអាក្រក់ដល់ថ្នាក់លោកគិតនោះទេណា៎ តែក៏... ប្រយ័ត្នខ្លះទៅ »

« ចេន!! ទៅបន្ទប់យើង »

« បាទ ចៅហ្វាយ »

« ចង់ធ្វើស្អីខ្ញុំឬ?? គិតថាខ្ញុំខ្លាចហ្អេស?? »

« នាងខ្លាចឬមិនខ្លាច ចាំតែមើលទៅ » ជុងហ្គុកក៏ដើរឡើងទៅខាងលើបន្ទប់ដែលចេនបានចូលទៅរងចាំខាងក្នុងរួចជាស្រេច នាយអស់វិធីហើយពេលនេះ មានតែខលហៅប៉ានាងអោយមកយកនាងទៅវិញប៉ុណ្នោះ ។

បន្ទាប់ពីខលហៅរួចរាល់ហើយ អាល្អិតក៏ត្រូវមកចូលមន្ទីរពេទ្យព្រោះតែគេឈឺ ទើបត្រូវការមើលថែពីនាយអោយបានដិតដល់រហូតដល់ថ្ងៃថេយ៉ុងចាកចេញក៏នាយមិនបានដឹងផង ព្រោះនាយគិតថាពេលអាល្អិតជាសះស្បើយ នាយនឹងទៅលួងគេមកវិញ ដោយសារមូលហេតុថាគេអាចនឹងចិត្តត្រជាក់អាចនិយាយគ្នាម្ដងទៀតដោយស្រួលបាន តែធាតុពិតមិនទេ គេបែរជាចាកចេញទៅរៀន ចេញឆ្ងាញពីគេនឹងកូនទៅវិញ ។

« ម៉ាក់ប្រាប់ខ្ញុំមកថាគេនៅទីណា?? » ជុងហ្គុកស្រដីទៅរកលោកស្រីគីម គាត់ក៏ទាក់ទើរនឹងប្រាប់ដែរ ព្រោះតែជេហីបានប្រាប់ថារឿងនេះជាការសម្ងាត់ នាងសុខចិត្តកុហកថេយ៉ុងថានាងមិនប្រាប់ម៉ាក់ទេ តែនាងក៏ប្រាប់គាត់ ។ ជេហីនាងក៏មិនភ្លេចសុំអោយគាត់ជួយលាក់រឿងនេះជាសម្ងាត់ដែរ ហើយធ្វើជាមិនដឹងមិនឮមិនរំលឹកកុំអោយថេយ៉ុងដឹងថាគាត់ក៏បានដឹងរឿងនេះ ព្រោះបើគេដឹងថាម៉ាក់គេដឹងដែរនោះថេយ៉ុងអាចយំខូចចិត្តទៀតក៏ថាបាន ។

« ថេយ៍មិនចង់ជួបមុខកូនទេ ម៉ាក់ថាយល់ល្អជុងហ្គុកកុំចង់ដឹងអី »

« តែខ្ញុំចង់ដឹងថាគេនៅទីនោះយ៉ាងមិចហើយ សុខសប្បាយឬអត់?? សូមម៉ាក់ប្រាប់ខ្ញុំមក »

« ឈប់អោយម៉ាក់និយាយដដែលៗទៀតទៅ , ចង់ថេយ៍សុខទុក្ខយ៉ាងណាជេហីគេចេះមើលថែហើយ » លោកស្រីគីមថាហើយក៏ដើរចាកចេញទៅ ដោយទុកអោយជុងហ្គុកនៅឈរស្ទើររលីងរលោងតែម្នាក់ឯង សូម្បីតែម៉ាក់គេក៏មិនប្រាប់ខ្លួនដែរ ចឹងហើយតើគេមានសល់អ្វីទៀត បើតែជើងហោះហើរក៏លុបគ្មានដានអោយដឹងផងនោះ ។

តែយូរៗទៅលោកស្រីគីមគាត់ក៏មិនដាច់ចិត្តឃើញនាយសោកសៅប៉ុន្មានដែរ ត្បិតតែគាត់យល់ព្រមប្រាប់តែគាត់ក៏មិនអោយនាយទៅជួបថេយ៉ុងដែរ ព្រោះតែជេហីនាងក៏បានធ្លាប់សួរថេយ៉ុងថាគេចង់ជួបនាយវិញឬអត់ គេក៏ឆ្លើយថាអត់ មិនព្រមជួប សួរលើកណាក៏សំងំតែក្នុងបន្ទប់តែម្នាក់ឯងអោយរហូត ។

លោកស្រីគីមបានប្រាប់អាស័យដ្ឋានគេនៅឯណា តែសុំគេមិនអោយទៅរក នាយមានតែទ្រាំមិនទៅជួបតាមសំណើរគាត់ប៉ុណ្នោះ រហូតដល់បាច់ផ្កាដែលមានឈ្មោះលោកស្រីចន ការពិតវាជាបាច់ផ្កានាយប៉ុណ្នោះ ។

ជុងហ្គុកមើលថែអាល្អិតថេវ៉ុនរងចាំតែឆ្នាំថេយ៉ុងបញ្ចប់ការសិក្សា ត្បិតតែគេមិនដឹងថាថេយ៉ុងមានចិត្តលើគេឬអត់ តែគេនៅចាំថេយ៉ុង គេបានប្រាកដរួចហើយថាគេបានលង់ស្រលាញ់ក្មេងម្នាក់នេះយូរមកហើយ តែក៏មិនហ៊ាននិយាយវាចេញមក ដោយគិតថាក្មេងម្នាក់នោះមិនបានតបតការស្រលាញ់នោះមកវិញទេ ព្រោះគេបានឮថេយ៉ុងនិយាយច្បាស់ណាស់ថាស្អប់គេពេញៗមាត់ ហើយមួយទៀតបើជាមនុស្សស្រលាញ់គ្នាមែន មិនមែនចាកចោលគ្នាបែបនេះទេ ។
—————

  ជុងហ្គុកឈោងដៃយកកន្សែងមករុំល្វែងក្រោមថើបថ្ពាល់ក្រពុំរបស់ថេយ៉ុងមួយខ្សឺតសឹមដើរទៅបន្ទប់ទឹក រួចចេញមកវិញ បើកទូយកខោអាវមកផ្លាស់អោយរៀបរយ ។

« មោះ បងនាំទៅងូតទឹក »

« មិនអីទេ អូនអាចទៅខ្លួនឯងបាន បងទៅមើលថេវ៉ុនទៅ » ស្របនឹងសម្ដី ថេយ៉ុងក៏ក្ដោបភួយបង្ខិតខ្លួនងើបចេញពីគ្រែដើរតិចៗព្រោះតែភួយនៅរុំជាប់ខ្លួន ។ ជុងហ្គុកឃើញបែបនេះហាក់ចង់ចញ្ចើមអស់សំណើចហួសចិត្តបន្តិច

៚ រីង រីង ៚

« អរ ជុងមករកថេវ៉ុនឬ ឆាប់ចូលសិនមកកូន » ព្រោះតែអាល្អិតគេនៅទីនេះជាមួយពួកគាត់ ទើបនាយក៏មកចុចដណ្ដឹងដើម្បីមកអាល្អិត ។ ជុងហ្គុកដើរចូលខាក្នុងតាមក្រោយលោកស្រីចនឃើញអាល្អិតកំពុងអង្គុយនៅសាឡុងជាមួយលោកចនមើលទូរទស្សន៍ ។

« ឯណាថេយ៉ុងនោះ?? » រាងចំណាត់ទម្លាក់កាសែតចុះមើលទៅកូនប្រុសដែលអង្គុយនៅក្បែរនោះ

« ថេយ៍នៅងូតទឹកនៅឡើយ បន្តិចទៀតទើបមកដល់ »

« យ៉ា...!!! ប៉ាពេញចិត្តនឹងកូនប្រសារម្នាក់នេះណាស់ ប៉ាថាស្រស់ស្អាតសមហើយជាAppaរបស់ចៅប៉ានោះ » ជុងហ្គុកក៏ញញឹមឡើងក្រោយឮរាងចំណាស់សរសើរថេយ៉ុង

« ម្ដងនេះត្រូវចាប់អោយជាប់ កុំអោយរបូតម្ដងទៀត ណា៎អាកូនប្រុស »

« បាទ៎ប៉ា » ពេលនេះគេដឹងថាថេយ៉ុងស្រលាញ់វិញហើយ គេនឹងធានាអោបក្រសោបអោយជាប់មិនអោយរបូតម្ដងទៀតជាដាច់ខាត ។
———————
រងចាំភាគបន្ត..........

Continue Reading

You'll Also Like

37.8K 7.3K 41
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
474K 11.3K 47
"You really thought what happened last night matters to me?" He said. "Then know this, it was just for fun and we aren't together. Just because we a...
226K 25.2K 77
« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : ក...