អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

442K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 61: មកយកAppaទៅគេងជាមួយ

5.7K 427 21
By EthMaryRotha


៚ តុក តុក ៚

« ហ្អឹម » ថេយ៉ុងបង្ហើបសម្លេងក្រហឹមដើមក.ឡើងមក នាយសង្ហារក៏ព្រមដកបបូរមាត់ខ្លួនចេញពីបបូរមាត់គេយឺតៗ ។

« អ្នកណាគេ?? »

« គឺខ្ញុំអ្នកប្រុស លោកស្រីខលមកប្រាប់ថា អ្នកប្រុសថេវ៉ុនបាត់ខ្លួនហើយ »

៚ ក្រាក ៚

« បងស្រីថាថេវ៉ុនបាត់ខ្លួនមែនទេ?? »

« ចាស៎ គឺថាវង្វេងបាត់នៅកន្លែងលេងកម្សាន្ត »

« ប្រញាប់ទៅរកគេទៅ » ថេយ៉ុងងក់ក្បាល ជុងហ្គុកក៏ប្រញាប់កាន់ដៃថេយ៉ុងដើរសម្ដៅទៅខាងក្រោម ។ ដោយសារតែចេនបានជូនប៉ាម៉ាក់និងថេវ៉ុនទៅកន្លែងលេងកម្សាន្ត ចឹងហើយមានតែនាយទេដែលត្រូវតែបើកឡានដោយខ្លួនឯង ។

មកដល់ចំណតឡានភ្លាម ឡានស៊េរីទំនើបក៏ឈប់កង់ ថេយ៉ុងនិងនាយក៏ម្នីម្នារនាំគ្នាចុះពីឡាន ។

« ជុងនិងថេយ៍មកហើយ ម៉ាក់ថាថេវ៉ុនមិនទាន់ទៅណាឆ្ងាយពីកន្លែងនេះនៅឡើយទេ ពួកកូនឆាប់រកគេទៅ »

« បាទ តោះ ឯងទៅជាមួយខ្ញុំ »

  ពួកគេទាំងពីរក៏នាំគ្នារត់សម្ដៅទៅខាក្នុង ឃើញថាមនុស្សក៏ច្រើនកកកុញ ធម្មតាកន្លែងលេងកម្សាន្តច្បាស់ជាមនុស្សច្រើនបែបនេះហើយ ប៉ាម៉ាក់នាំកូនមកដើរលេងកម្សាន្ត ក្មេងៗក៏ច្រើន រត់លេងប្រឡែងគ្នាទៅវិញទៅមករញ៉េរញ៉ៃពេញទាំងផ្លូវ ។

នាយសង្ហារកាន់ដៃថេយ៉ុងជាប់ ភ្នែករេចុះរេឡើងឆ្វេងស្ដាំសម្លឹងមើលពួកក្មេងៗក្រែងល៍កម្លោះតូចរបស់គេនៅក្នុងចំណោមនោះដែរ ។

[ SKIP ]

  ថេវ៉ុនកំពុងតែអង្គុយយំសសឹកជោគថ្ពាល់នៅកន្លៀតម្ខាង ។

  « ថេវ៉ុន!! » សម្លេងស្រែកបានធ្វើអោយកម្លោះតូចថេវ៉ុនងើបមុខឡើងសម្លឹងមើលឆ្វេងស្ដាំ អាល្អិតងើបឈរឡើងងាកមកទៅខាងក្រោយ ក៏ឃើញនាយសង្ហារនិងAppaគេកំពុងតែសម្លឹងមកគេ ។

« ថេវ៉ុនឈប់សិន »

« អូយ៎ ហុីៗៗៗ~~~ »

« ថេវ៉ុនAppaយ៉ាងមិចហើយ...?? ឈឺខ្លាំងទេ ហ្អឹម ?? » ថេយ៉ុងលើកអាល្អិតអោយងើបឈរ សឹមនិយាយឡើង

« កុំរត់ទៀតណា៎ , Appa សូមទោស៎ » ថេយ៉ុងទាញអាល្អិតមកអោបបន្តិច ដៃស្រឡូនទាំងគូលូកមកចាប់កាន់ដៃកម្លោះតូចអង្អែលថើរៗ សម្លឹងទៅមើលអាល្អិតទាំងក្តីស្រលាញ់

« Appa និង លោកប៉ាមិនបានស្រលាញ់គ្នាទេ ត្រូវទេ ហ្អឹម!! ??? »

« មិនមែនទេ ថេវ៉ុនយល់ខុសហើយ »

« ហ្អឹកៗ~~ហ្អឹម~ Appa កុហក បើAppa និង លោកប៉ាមិនស្រលាញ់គ្នា ហេតុអីលែងលះគ្នា »

« ថេវ៉ុនស្ដាប់ប៉ា មិនមែនការលែងលះបញ្ជាក់ថាពួកយើងមិនស្រលាញ់គ្នាទេ វាមានហេតុផលផ្សេង ថេវ៉ុនយល់ទេ » ជុងហ្គុកលើកដៃអង្អែលសក់គេថើរៗ ។

  « ចុះហេតុអីមិនប្រាប់ថេវ៉ុន?? ហ្អឹម!! »

« បើប្រាប់ថេវ៉ុន ថេវ៉ុនយំ ខូចចិត្តទេ?? »

« បាទ៎ ហ្អឹកៗ~~ »

« បែបនេះហើយ ទើបប្រាប់មិនបាន »

« ដឹងហើយ ថេវ៉ុនឈប់យំទៅណា៎ សឺត!!! » ថេយ៉ុងវាសទឹកភ្នែកអាល្អិត ថើបគេបន្តិច មុននឹងញញឹមទៅរកគេ ។

« ចឹងAppaនឹងរស់នៅជាមួយថេវ៉ុននឹងលោកប៉ារហូតទៅមែនទេ?? »

« Appaនឹងនៅជាមួយថេវ៉ុននិងលោកប៉ារបស់ថេវ៉ុនរហូតំ
ណា៎.. Appaមិនទៅណាទេ ព្រោះមនុស្សដែលAppaស្រលាញ់នៅទីនេះ »

« បាទ៎ » អាល្អិតញញឹមងក់ក្បាលត្រដាងដៃអោបថេយ៉ុង ជុងហ្គុក៏ញញឹមតាមក្រោយ ។

« ចង់ទៅផ្ទះវិញទេ?? »

  « បាទ៎ ទៅ »

    ៚ ភូមិគ្រឹះត្រកូល ចន ៚

« បើឈឺប្រាប់Appa. » កាយតូចដែលអង្គុយនៅសាឡុងតបទៅរកអាល្អិត ដោយដៃគេកំពុងតែជូតរបួសអាល្អិត ឃើញថាវាដាច់រលាត់ចេញឈាមតិចៗថែមទាំងក្រហមសាច់មួយដុំទៀតផង ។

« បាទ៎Appa. » ចប់សម្ដីអាល្អិតក៏ស្ងាត់មាត់ដោយទុកអោយAppaគេលាងរបួសអោយហើយ ។

« រួចហើយ សឺត!!! »

« អរគុណ បាទ៎ » ថេយ៉ុងក៏ញញឹមឡើង ។

~គ្រូកៗ~~

សម្លេងកូរពោះរបស់អាល្អិតធ្វើអោយថេយ៉ុងនិងជុងហ្គុកដែលអង្គុយក្បែរគេឮ ។ ថេវ៉ុនធ្វើមាត់ស្រួចលើកដៃអង្អែលពោះសម្លឹងមើលមុខAppaគេ ។ តាំងពីត្រឡប់មកសាលារៀនមកគេមិនទាន់បានញុំាអីនៅឡើយទេ ហើយពេលនេះជាពេលថ្ងៃត្រង់ដែលរាងជ្រេទៅហើយ ។

  « ថេវ៉ុនឃ្លានហើយ បាទ៎ »

« អ្ហា.....!! បើអ៊ីចឹងAppaនាំទៅរកអីញុំាចុះ »

« បាទ៎ » អាល្អិតលូកដៃទៅអោបកថេយ៉ុង គេក៏លើកអាល្អិតមកពររួចក៏ដើរទៅផ្ទះបាយ។

« ប៉ា ម៉ាក់ អញ្ចើញទៅពិសារជុំគ្នាដែរទៅ បាទ៎ »

« អឹម »

« តោះអូន!! »

ម្តងនេះគ្រួសារត្រកូលចនបានជួបជុំគ្នាញុំាអាហារជាមួយគ្នាហើយ ។ រាងចំណាស់អង្គុយនៅតុជ្រុងតែឯងដោយមានលោកស្រីចនអង្គុយខាងឆ្វេងដៃទល់មុខកម្លោះតូចថេវ៉ុន ឯថេយ៉ុងអង្គុយចំពោះមុខនាយសង្ហារ ។ រាងចំណាស់គាត់ក៏លួចពេញចិត្តនិងអតីតកូនប្រសារម្នាក់នេះដែរ គាត់បានដឹងរឿងពួកគេពីប្រពន្ធនិងមនុស្សរបស់នាយសង្ហារ តែគាត់មិនដែលបានឃើញមុខថេយ៉ុងនៅខាងក្រៅនោះទេ ទើបតែលើកនេះទេគាត់ដែលបានជួប ។

ការពិតទៅកាលដែលគាត់មិនព្រមមកទីនេះ ដោយសារតែគាត់ខឹងជុងហ្គុកដែលធ្វើរឿងមិនសមគួរ ធ្វើអោយក្មេងមិនដឹងអីម្នាក់មានផ្ទៃពោះទាំងដែលគេមិនមែនជាមនុស្សបែបនេះពីមុនមក មិនត្រឹមតែប៉ុណ្នោះពេលកំណើតថេវ៉ុនគាត់ថែមទាំបានហាមប្រាមលោកស្រីចនយ៉ាងដាច់អាហាំងការមិនអោយទៅជួបពួកគេនោះទេ ជុងហ្គុកក៏យល់ដែរទើបមិនបានថាអ្វីព្រោះវាជាកំហុសរបស់នាយ តែក្រោយមកគាត់ក៏ព្រមស្ងប់អារម្មណ៍ព្រោះរយៈពេល4ឆ្នាំកន្លងមកនេះ ជុងហ្គុកកូនប្រុសគាត់ ក៏យកអាល្អិតនេះទៅលេងនឹងពួកគាត់នៅទីនោះដែរ ហើយស្នាមញញឹមរបស់អាល្អិតបានធ្វើអោយគាត់ទន់ចិត្តអាណិតជុងហ្គុកទៅវិញនោះទេ ។

[ ក្នុងបន្ទប់ ]

« ឯងមិនបាច់ទៅធ្វើការទេ »

« មិនអីទេ តែប៉ុន្មានខែប៉ុណ្នោះ ខ្ញុំអាចធ្វើបាន » ចប់សម្ដី ថេយ៉ុងក៏ញញឹម ។

« ហ្អឹម...!! » ជុងហ្គុកដើរមកជិតគេ សកដៃវែកសក់ថេយ៉ុងចេញពីថ្ងាសបន្តិច សឹមអោនមុខផ្អឹបបបូរមាត់ខ្លួនថើបថើរលើបបូរមាត់គេតិចៗ ។

« បើអ៊ីចឹងរៀបចំខ្លួនទៅ ខ្ញុំចាំឯង » បន្ទាប់ពីទទួលបានស្នាមញញឹមតបតត្រឡប់មកវិញ នាយសង្ហារក៏ដើរចេញពីបន្ទប់ដើម្បីទៅរងចាំគេ ។ ថេយ៉ុងលូកដៃឈោងយកអាវសិនសឹមតម្រង់ទៅបន្ទប់ទឹកតាមក្រោយ ។

[ SKIP ]

          ៚ ពេលយប់ ៚

  បន្ទាប់ពីអាហារពេលល្ងាចបានបញ្ចប់ទៅ ស្បៃរាត្រីក៏ពាំនាំព្រះចន្ទដ៏សែនមូលក្រឡង់មកទ្រទ្រង់ជំនួសព្រះអាទិត្យដែលលិចបាត់ទៅ ។

នៅជាន់ខាងលើនៃភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ ឃើញថាកម្លោះតូចថេវ៉ុនកំពុងតែឈររេរានៅខាងមុខបន្ទប់នាយសង្ហារ

« ថេវ៉ុន » ថេយ៉ុងដែលទើបនឹងឡើងមកដល់ព្រោះអម្បាញ់មិញនេះគេស្រេកទឹកទើបចុះទៅផឹកបន្តិច តែក្រោយឃើញកម្លោះតូចឈរនៅមុខបន្ទប់បែបនេះខ្លួនក៏ហៅឡើង ។ អាល្អិតក៏ងាកសម្លឹងទៅរកអ្នកដែលហៅខ្លួនមិញនេះ

« Appa* »

« កើតអីឬ ហ្អឹម??! » ថេយ៉ុងបន្ទន់ជង្គង់អោយស្មើរនឹងកម្ពស់អាល្អិត ។

« មកយកAppaទៅគេងជាមួយ ហិហិ »

« មិនអោយយកទៅ » នាយជុងហ្គុកដើរចេញពីបន្ទប់ការងារ ក្រោយឮពាក្យសន្ទនារបស់អាល្អិតនាយក៏កាត់យល់ភ្លាមព្រោះតែព្រឹកមិញគេបានសន្យាជាមួយអាល្អិតថានឹងអោយថេយ៉ុងទៅគេងនៅបន្ទប់គេមួយយប់ ។

នាយដើរមកក្បែរថេយ៉ុង គេក៏ងើបឈរអស់កម្ពស់ជ្រួញចញ្ចើមមានចម្ងល់នឹងប្រយោគនាយបន្តិច ។

« ថេវ៉ុនទៅគេងបន្ទប់ថេវ៉ុនវិញទៅ » មិនត្រឹមតែមិនអោយយកទៅទេ នាយថែមទាំងដេញអាល្អិតអោយគេទៅបន្ទប់គេវិញទៀត ។ ថេវ៉ុនធ្វើទឹកមុខមាំមួយរំពេច

« សន្យាហើយថាអោយយកទៅគេងជាមួយមួយយប់ ឥឡូវមកយកហើយ អោយមក »

« មិនអោយ »

« ចឹងថេវ៉ុនប្រាប់Appaហើយថាហេតុអីបានជាលោកប៉ាមិនចង់អោយAppaមកគេងជាមួយថេវ៉ុនហើយ បាទ៎ »

« Appaដឹងទេ លោកប៉ាមិនចង់អោយថេវ៉ុនគេងជាមួយAppa មកពីលោកប៉ាប្រាប់ថា ចង់គេងអោបAppaតែម្នាក់ឯង » ក្រោយឃើញនាយស្ងៀមស្ងាត់ហាក់មិនខ្លាចការគម្រាមខ្លួន កម្លោះតូចក៏និយាយឡើង ។

« លោកនិយាយបែបនេះជាមួយកូនឬ?? »

« អឹម »

« សម្រេចថាថេវ៉ុនទៅគេងបន្ទប់ថេវ៉ុនទៅ » អាល្អិតក៏ក្រវីក្បាលញាប់ស្អេក ។

« ថេវ៉ុនចង់បានប្អូនទេ?? » ថេយ៉ុងត្រូវភ្ញាក់នឹងប្រយោគជុងហ្គុក ។

  « បាទ៎ ចង់ » អាល្អិតនិយាយទាំងងក់ក្បាល រឿងអីថាមិនចង់នោះ!!! ។

« បើអ៊ីចឹងទៅគេងបន្ទប់ថេវ៉ុនវិញទៅ »

« បាទ៎....!!! »

« ឈប់សិន និយាយមិនទាន់ចប់ទេ »

« មានរឿងអីទៀតមែនទេ បាទ៎ »

« ហាមមិនអោយថេវ៉ុនចូលគេងបន្ទប់ប៉ាទៀតទេ ជាពិសេសគឺយកAppaទៅគេងបន្ទប់ថេវ៉ុន ឬក៏ចង់មកគេងជាមួយប៉ានឹងAppa »

« ហេតុអីទៅ បាទ៎?? »

« ប៉ា និង Appa ត្រូវគេងបន្ទប់ជាមួយគ្នារាល់ថ្ងៃ បើមិនចឹងគ្មានអាអូនអោយថេវ៉ុនទេ » ពូកែណាស់អាខាងឆ្ងល់ ចង់ស្ដាប់ហេតុផល នេះហើយជាចម្លើយពីមាត់នាយជាប៉ា ។

« បាទ យល់ហើយ តែថេវ៉ុនគេងម្នាក់ឯង គ្រែធំណាស់ ទូលាយពេក...ថេវ៉ុនគេងមិនលក់ទេ » អាល្អិតក៏ពេបមាត់ ។

« តុក្កតាប៉ាទិញពេញបន្ទប់ ថេវ៉ុនយកទៅពង្រាយលើពូកទៅ ចង្អៀតគេងបានហើយ »

« បាទ៎ រាត្រីសួស្ដី លោកប៉ា Appa » អាល្អិតថាហើយក៏ដើរទៅបន្ទប់ខ្លួនវិញបាត់ ដោយទុកអោយថេយ៉ុងឈរមើលមុខនាយសង្ហារបើកភ្នែកធំៗព្រោះតែប្រយោគគេនិយាយជាមួយអាល្អិតមុននេះ ។
———————
រងចាំភាគបន្ត...........

Continue Reading

You'll Also Like

388K 81K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
556K 37.1K 83
យើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft...
176K 10.1K 36
នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូវលុយរាប់លានដែលឱពុករបស់គេបានជំពាក់អ្នកកំល...
172K 13K 38
Jeon Jungkook Top / Kim Taehyung bottom