អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

444K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា

5K 409 27
By EthMaryRotha


៚ តុក តុក ៚

~ក្រាក~~

« Appa* អឹប »ក្រោយទ្វារបើក អាល្អិតថេវ៉ុនក៏រហ័សរត់វឹង ទៅអោបជើងថេយ៉ុង ។ ចំណែកឯថេយ៉ុងវិញខំប្រឹងយកដៃក្ដោបអាវឃ្លុំព្រោះខ្លាចអាល្អិតញីចុះញីឡើងរហូតរបូតខ្សែអាវ

« នឹក Appaណាស់ បាទ៎ »

« ថេវ៉ុនកុំទាញរបូតឥឡូវហើយ » ថេយ៉ុងស្រដីដាក់អាល្អិតថេវ៉ុន ជុងហ្គុកឃើញបែបនេះក៏ស្ទុះទៅទាញអាល្អិតចេញពីគេយកមកពរ អោយអោបទៀតមិនបានទេ អាកូនហ្នឹង កំហូចណាស់ ស្រួលមិនស្រួលទាញរបូតអស់ឥឡូវហ្នឹងហើយ ។

« ឯងផ្លាស់ខោអាវទៅ ខ្ញុំយកគេទៅខាងក្រោមហើយ » ជុងហ្គុកថាហើយ ក៏ដើរបកក្រោយពរអាល្អិតទៅខាងក្រោមយ៉ាងរហ័ស ។

~ក្រឹប~~

ថេយ៉ុងក៏ដើរសម្ដៅទៅបិទទ្វារ មុននឹងហួសបន្តទៅយកខោអាវដែលនៅក្នុងទូមកផ្លាស់ ដើម្បីចុះទៅខាងក្រោមរកប៉ាកូនទាំងពីរ ។

អាល្អិតអង្គុយសម្លក់អោបដៃងរង៉ក់នាយសង្ហារ ព្រោះយប់មិញមិនអោយគេគេងបន្ទប់ជាមួយAppaគេទេ ថែមទាំងព្រឹកនេះពរគេចេញពីAppaគេទៀត មើលទៅសមតែខឹងទេ??! ។

« តែនៅខឹងទៀត លែងទិញរបស់ឆ្ងាញ់អោយញុំាហើយ ចង់បែបនេះមែនទេ ហ្អឹម??! » នាយសង្ហារដែលអង្គុយនៅចំហៀងនាយកម្លោះល្អិតនែតុអាហាតបទៅគេ តែអាល្អិតបែរមុខចេញមិនមាត់ថែមទាំងធ្វើមាត់ពេបដាក់គេទៅវិញទៀតផង ។

« កើតអីអញ្ចេះ?? »

« មកពីលោកប៉ាមិនអោយខ្ញុំគេងជាមួយ Appa យប់ម្សិលមិញ បាទ៎! » ថេវ៉ុននិយាយឡើងតែមិនសូម្បីតែងាកមើលមុខនាយ ជុងហ្គុកក្រោយឮចម្លើយអាល្អិតក៏រាងហួសចិត្ត ពិតជារឿងច្រើនមែន អាកំហូចនេះ គ្រាន់តែមិនអោយគេងជាមួយមួយយប់សោះ ខឹងងរង៉ក់ថ្មើរនេះហើយនៅមិនទាន់បាត់ទៀត ។

« បើថេវ៉ុនគេងជាមួយ ពិបាកអោបគ្នាណាស់ »

« ចង់គេងអោបAppaថេវ៉ុនតែឯង??! »

« ប្រាកដហើយ »

« .... » អាល្អិតមិនមាត់ បានត្រឹមអង្គុយអោបដៃស្ងៀមស្ងាត់មិនមើលមុខនាយរហូតដល់ថេយ៉ុងរៀបចំខ្លួនរួចរាល់ចុះមកខាងក្រោម ។

« ថេវ៉ុនកើតអីឬ?? » ថេយ៉ុងនិយាយ អាល្អិតក៏ងាកមុខមកសម្លឹងមុខជុងហ្គុក ថេយ៉ុងឃើញបែបនេះក៏ងាកមុខមកសម្លឹងនាយ ស្អីគេ ប៉ាកូននេះកើតអីចេះ មើលមុខគ្នាហើយក៏ស្ងៀមស្ងាត់សឹងតែចង់សុីសាច់គ្នាបែបនេះ គេមិនយល់ទេ ។

« យប់នេះថេវ៉ុនយកAppaទៅគេងបន្ទប់ថេវ៉ុនហើយ បាទ៎ »

« មិនបាន »

« ហេតុអីមិនបាន?? » ថេយ៉ុងក៏បង្ហើបប្រយោគសំណួរមក ។

« មកពីលោកប៉ា ខ្លាចមិនបានគេងអោ- អឹប!! » ហ៊ានតែបន្តច្បាស់! ច្បាស់ជាខ្ទេចមិនខានទេ

« លោក?? ខ្ទប់មាត់កូនធ្វើអី?? » ថេយ៉ុងនិយាយឡើងក្រោយឃើញនាយយកដៃទៅបិទមាត់អាល្អិត ទាំងគេនិយាយមិនទាន់ទាំងចប់សេចក្ដីផង ។

« បើហ៊ានតែនិយាយទៀត ប៉ាវៃហើយ »

« អឹក~អឹម~~ » អាល្អិតក្រវីក្បាលអោយតតាត់ ព្រោះប៉ាគេខ្ទប់មាត់មិនអោយនិយាយបាន ។

« ឥឡូវអោយយកទៅគេងជាមួយមួយយប់ ព្រមទេ?? »

« អឹមៗ~ »

« តែមួយយប់ទេ »

« អឹម~~ »

« បើប៉ាលែង ហាមនិយាយទៀតឮទេ?? » អាល្អិតក៏ងក់ក្បាលយល់ស្រប ជុងហ្គុកក៏ដកដៃគេចេញពីមាត់អាល្អិត ។

« មិញនេះហេតុអីខ្ទប់មាត់កូន?? »

« គ្មានអីទេ លលេងជាមួយគេតែប៉ុណ្នោះ »

« លលេង??! »

« ត្រូវហើយ មែនទេថេវ៉ុន??! »

« បាទ៎ លលែងទេ Appa »

« អ៊ីចឹង ញុំាបាយទៅប្រញាប់ទៅសាលារៀន »

« បាទ៎ »

« លោកប្រាប់តែកូន មិនញុំាខ្លួនឯងទេឬ?? » ថេយ៉ុងស្រដីឡើង នៅមកអង្គុយស្ងៀមអីទៀត មិចមិនកាន់ស្រាបព្រាដួសបាយញុំាទៅ

ក្រុមហ៊ុនត្រកូល ចន///

« លោកអគ្គនាយកក្រុមហ៊ុនJJK ឈ្មោះចន ជុងហ្គុក កាលពីព្រឹកម្សិលមិញ ឃើញបណ្ដើរគ្នាជាមួយអ្នកណាមិនដឹង សង្ស័យតែជាសង្សារនឹងគ្នា ព្រោះឃើញបណ្ដើរគ្នាកៀកកិតស្និទស្នាលដោយមានអោបចង្កេះទៀតផង » ស៊ូរីនតបឡើងអានពាក្យពេជន៍ក្នុងអេក្រង់ទូរស័ព្ទដែលគេបានថតជាប់រួចយកមកបង្ហោះពេលប្រព័ន្ធ អុីនធឺណេត ។

« អានបន្តទៅ » អុីនជូក៏បន្តឡើង ។

« រឿងនេះកំពុងតែក្លាយជាប្រធានបទក្ដៅគគុក សម្រាប់មហាជន ដែលលេងបណ្ដេញសង្គមអុីនធឺណេត អោយងាកមកចាប់អារម្មណ៍ជាខ្លាំង ព្រោះតែអគ្គនាយកក្រុមហ៊ុនល្បីល្បាញម្នាក់នេះ មិនធ្លាប់មានប្រវិត្តមានស្នេហាពីមុនមកទេ »

« ហីយ៉ា...!!!មើលសរសេរចុះ មិនចេះខ្មាស់ដៃ សុទ្ធតែជាសង្សារនឹងគ្នា មិនធ្លាប់មានប្រវិត្តស្នេហា » អុីនជូនិយាយឡើង មិនមែននាងមិនសង្ស័យទេ តែមកពីពួកអ្នកសារព័ត៌មានអស់នោះ ហាក់ដូចជាចេះដឹងរឿងផ្ទាល់ខ្លួនរបស់នាយចៅហ្វាយអគ្គនាយកគេពេកហើយ ធ្វើបែបនេះរឹតតែធ្វើអោយអ្នកដែលបានស្ដាប់រឹតតែចង់ដឹងមួយកម្រិតទៀតហើយ ។

« គេជាអ្នកកាសែត សរសេរព័ត៌មានច្បាស់ជាត្រូវសរសេរបែបនោះហើយ ដើម្បីអោយទាក់ទាញ »

« ច្បាស់ជាជីកកកាយមិនខានទេ » អុីនជូ

« លោកអគ្គនាយកមកហើយឯង បិទទុកទៅ » អ៊ីវ៉ុនតបឡើង ស៊ូរីន,អុីនជូ និង មីនហុី ប្រញាប់រៀបឫកពារត្រឡប់មកវិញ ដោយម្នាក់ធ្វើជាធម្មតាឈរទទឹមគ្នាកាន់ឯកសារញញឹមមកថេយ៉ុងនឹងជុងហ្គុក ។

« មានរឿងអីឬ?? » ដោយសារតែឃើញពួកនាងមកឈរញញឹមញញែមអេះអុញ នាយសង្ហារក៏តបឡើង

« មិនមានទេ លោកអគ្គនាយក »

« ចាស៎ មែនហើយ មិនមានទេ »

« នែ៎ នៅមើលអីទៀត បំបែកគ្នាទៅធ្វើការទៅ » មីនហុីក៏និយាយពញ្ញាក់ពួកនាង នៅឈរមើលអីទៀត លោកអគ្គនាយកនិងលេខាគីមដើរទៅជណ្ដើរយន្តហើយនោះ

« អឹម » ចប់សម្ដីនាងក៏បំបែកគ្នាទៅធ្វើការងារតាមផ្នែករៀងៗខ្លួន ។

៚ តុក តុក ៚

« ចូលមក »

« លោកប្រុស!!! »

« មានការអី??? »

« គឺមានរឿងធំហើយ គឺថា... មានព័ត៌មានជាច្រើនបានចុះផ្សាយថាចៅហ្វាយ និង លេខាគីម ជាសង្សារនឹងគ្នា ព្រោះឃើញ ចៅហ្វាយ បណ្ដើរគ្នា អោបចង្កេះលេខាគីម បាទ៎ »

« យើងមិនខ្វល់ពីព័ត៌មានអស់ទាំងនោះទេ តែហាមអោយអ្នកកាសែតមកដេញដោលរញ៉េរញ៉ៃរឿងនេះបន្តជាដាច់ខាត »

« បាទ៎ យល់ហើយ » ចប់សម្ដី ចេនក៏ដើរចេញពីអូសហ្វីសរបស់នាយសង្ហារចៅហ្វាយខ្លួន ។

[ SKIP ]

« ចប់ហើយ គីម ថេយ៉ុង » កាយតូចភ្លាត់មាត់ស្រដីឡើងបើកភ្នែកធំៗ ពេលឃើញព័ត៌មានគេនិងនាយជាមួយចំណងជើងចាក់មនោគមន៍ដែលអានហើយធ្វើអោយគេគ្រប់គ្នាចង់ចេះដឹងចង់ឮ ។

« លោក!!! » ស្របនោះដែរជុងហ្គុកក៏ដើរចេញមកល្មម ថេយ៉ុងងាកមុខមកស្រដីរកនាយ

« ឃើញព័ត៌មានហើយ ត្រូវទេ??! »

« អឹម »

« ចេញមកនេះជាមួយខ្ញុំ »

« ទៅណា?? »

« គង់តែដឹងទេ »

៚ ទឹង ៚

« មកធ្វើអីច្រើនម្លេស??! » ថេយ៉ុងឧទានឡើងខ្សាវៗម្នាក់ឯង ក្រោយឃើញបុគ្គលិកផ្នែកសំខាន់ៗនិងអ្នកវិនិយោគទុនជាច្រើននាក់កំពុងតែអង្គុយងាកសម្លឹងមកគេ ធ្វើអោយគេចង់ភ័យទៅហើយ ។

« ខ្ញុំមកបកស្រាយរឿងព័ត៌មាននេះជូនអ្នកទាំងអស់គ្នា កុំអោយមានចម្ងល់បន្តទៀត » ថេយ៉ុងហាក់ភិតភ័យក្រោយឮប្រយោគនាយ តើគេបកស្រាយយ៉ាងមិចទៅ??

« ខ្ញុំនិងគីម ថេយ៉ុង មិនមែនជាសង្សារនឹងគ្នាទេ តែពួកយើងជាប្ដីប្រពន្ធនឹងគ្នា » ថេយ៉ុងត្រូវបើកភ្នែកធំៗសម្លឹងទៅរកនាយសង្ហារ ។ មនុស្សគ្រប់គ្នាដែលបានស្ដាប់ឮក៏មិនសូវជាភ្ញាក់ផ្អើលអ្វីប៉ុន្មានដែរ ព្រោះតែរឿងនេះគឺពួកគេធ្លាប់ដឹងពីលោកស្រីចនពីមុនមកទៅហើយ គ្រាន់តែថាមិនដែលបានជួបមុខគេទេ ទើបតែពេលនេះទេបានជួបគេ ក្នុងចិត្តម្នាក់ៗសែនស្ងើចសរសើរនឹងលោកអគ្គនាយកដែលមានប្រពន្ធស្អាតបែបនេះទៅវិញតែសម្រាប់ក្នុងចិត្តថេយ៉ុងវិញកំពុងតែភ័យព្រួយខ្លាចគ្មានការងារធ្វើ ហើយក្រុមហ៊ុននាយច្បាស់ជាមានបញ្ហាដោយការគ្មានអ្នកមកវិនិយោគទុកចូលហ៊ុនជាមួយមិនខាន ។
——————
រងចាំភាគបន្ត..........

Continue Reading

You'll Also Like

26.9K 6.2K 37
tk sinhala
45.2K 12.1K 44
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
558K 37.1K 83
យើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft...
227K 25.2K 77
« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : ក...