អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

450K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??

6.2K 404 17
By EthMaryRotha


« ថេវ៉ុនចៅយាយ » អាល្អិតក៏រត់ទៅរកលោកស្រីគីមដែលគាត់កំពុងតែឈរក្បែរតុអាហារ ញញឹមទៅគាត់បន្តិច

« ថ្ងៃនេះថេវ៉ុនមកញុំាបាយនៅទីនេះផង បាទ៎ » អាល្អិតសើចញឹមៗ លោកស្រីគីមក៏ញញឹមតបត គាត់លើកដៃទៅអង្អែលក្បាលអាល្អិតថើរៗ ជុងហ្គុកនិងថេយ៉ុងក៏ដើរមកដល់

« អង្គុយទីនេះហើយ » ក្រោយឃើញវត្តមានពួកគេទាំងពីរលោកស្រីគីមក៏ដឹងបាត់ទៅហើយអាល្អិតនេះច្បាស់ជាជួបAppaគេវិញហើយ ទើបគាត់អោយថេវ៉ុនអង្គុយនៅកៅអី ។ ថេវ៉ុនដាក់ខ្លួនអង្គុយចុះតាមសម្ដីរបស់ចាស់បន្តិច

« នៅឈរធ្វើអីទៀត ឆាប់មកអង្គុយមក » ថេយ៉ុងនិងជុងហ្គុកក៏ដើរទៅអង្គុយនៅកៅអីដោយថេយ៉ុងអង្គុយក្បែរអាល្អិតថេវ៉ុនចំណែកឯជុងហ្គុកអង្គុយក្បែរជេហីតែទល់មុខថេយ៉ុង ។

« លោកប៉ាសន្យាហើយថានឹងនាំAppaទៅផ្ទះវិញ ត្រូវទេ?? » ថេយ៉ុងងាកមុខមកសម្លឹងនាយសង្ហារ ជុងហ្គុកក៏នៅស្ងៀមព្រោះមិនដឹងត្រូវឆ្លើយយ៉ាងមិច ។ គេព្រមទៅឬអត់ វាឋិតនៅលើខ្លួនគេផ្ទាល់ទេ តែចំណែកឯថេយ៉ុងវិញក្នុងចិត្តគេបែរជារារែកមិនហ៊ានទៅផ្ទះនោះម្ដងទៀតទេ

« Appaទៅវិញទៅផ្ទះជាមួយថេវ៉ុនណា៎ បាទ៎ » អាល្អិតក៏បន្តសម្ដីសុំថេយ៉ុងវិញម្ដងព្រោះតែឃើញថាស្ងាត់ប្រាកដណាស់ថាអ្នកជាប៉ាធ្វើតាមសន្យាមិនខាន តែទោះយ៉ាងណាគេក៏ចង់បានចម្លើយពីAppaគេដែរ ។

« Appaប្រាកដជាទៅវិញជាមួយថេវ៉ុនហើយ » ថេយ៉ុអោនមកញញឹមដាក់អាល្អិតនិយាយព្រម

« បាទ៎ »

« អ៊ីចឹង ឆាប់ញុំាបាយទៅ »

« បាទ៎ »

អាហារថ្ងៃត្រង់ក៏បានបញ្ចប់ក្រោយទឹកមុខញញឹមរបស់អាល្អិតថេវ៉ុនធ្វើអោយមនុស្សធំដែលបានឃើញប្រែជាមានអារម្មណ៍ល្អជាពិសេសគឺថេយ៉ុង ស្នាមញញឹម សម្លេចសើចរបស់គេ ទោះយូរឆ្នាំយ៉ាងណាក៏មិនភ្លេច ។

«  និយាយអញ្ចឹង ការដាក់ពាក្យធ្វើការរបស់ថេយ៍យ៉ាងមិចហើយ?? » ជេហីបង្ហើបប្រយោគសំណួរទៅថេយ៉ុង ទៅតាំងពីព្រឹកថ្ងៃត្រង់ទើបមកដល់បែបនេះ ឬមួយគេសំភាសន៍ជាប់ទេដឹង !!!

« គឺជាប់ហើយ ទើបចូលធ្វើការភ្លាមៗ » ថេយ៉ុងនិយាយអេះអុញព្រោះអគ្គនាយកក្រុមហ៊ុនដែលគេដាក់ការងារសំភាសន៍នោះកំពុងតែអង្គុយក្បែរគេនេះឯង ។

« Wow!! Appaថេវ៉ុន ពិតជាពូកែមែន » ថេវ៉ុនដែលអង្គុយលើភ្លៅថេយ៉ុងភ្លាត់មាត់ឡើងសសើរកាយតូចមិនដាច់ពីមាត់ រួចលោរមុខទៅថើបថ្ពាល់ក្រពុំរបស់គេមួយខ្សឺត

« នេះរង្វាន់របស់Appa បាទ៎ ហិហិ  » ថេយ៉ុងក៏ភ្ញោចស្នាមញញឹមចេញមកលើផ្ទៃមុខទាំងលួចក្រឺតខ្នាញ់អាល្អិត

« ថេវ៉ុនAppaគួរអោយស្រលាញ់ណាស់ »

« ហិហិ » ថេវ៉ុនប្រែជាផ្ទុះសំណើចបែបជាក្មេងអៀនប្រៀនក្រោយឮអ្នកជាAppaនិយាយអោយខ្លួនបែបនេះ មើលចុះគេសើចសប្បាយជាមួយថេយ៉ុងអោយកក្អឹកគ្មានខ្វល់នឹងនាយដែលជាឪពុកអ្វីបន្តិច ។

« ថេវ៉ុនចង់ទៅផ្ទះវិញទេ » នាយសង្ហារតបឡើង អាល្អិតក្រវីក្បាលប្រកែកតិចៗ

« ថេវ៉ុនចង់នៅទីនេះដល់ល្ងាចណា បាទ៎ » ថេវ៉ុនតបតប្រយោគទៅនាយសង្ហារវិញ ។

« នៅដល់ល្ងាច?? » ថេយ៉ុង

« បាទ៎ ថេវ៉ុននឹងចាំលោកប៉ានិងAppaនៅទីនេះដល់ល្ងាច ព្រោះថេវ៉ុនចង់ចាំAppaទៅផ្ទះជាមួយគ្នា បាទ៎ » គេមិនដែលរៀនពេលល្ងាចស្រាប់ហើយ ចឹងហើយទើបគេតែងតែនៅភូមិគ្រឹះតែជាមួយមីនអា តែថ្ងៃនេះខុសប្លែកគេចង់ចាំAppaនិងលោកប៉ាគេនៅទីនេះ ដើម្បីបានទៅផ្ទះវិញជុំគ្នា ហើយម្យ៉ាងគេដឹងថាជេហីនិងលោកយាយនៅទីនេះ ទើបគេចង់នៅបន្ត

« អឹម សឺត!!! » ថេយ៉ុងអោនទៅថើបថ្ពាល់អាល្អិតមួយខ្សឺត មិនដឹងយ៉ាងមិចទេ ចូលចិត្តថើបថ្ពាល់គេជាខ្លាំង សង្ស័យតែនឹកពេកហើយ តែមួយទៀតក៏ដោយសារតឬថ្ពាល់អាល្អិតម្នាក់នេះទន់ៗសរលោង ចឹងហើយបានជាគេចង់តែថើបថើរឥតស្រាកស្រាន្ត ។

« ថេវ៉ុនចង់ញុំានំទេ?? »

« អត់ទេ បាទ៎ » អាល្អិតឆ្លើយបដិសេធ មុននឹងរុលខ្លួនចូលអោយកាន់តែស្និតស្នាត់នឹងប្រអប់ទ្រូងរបស់ថេយ៉ុង ថេយ៉ុងក៏ដៃអង្អែលសក់កូនថ្នមៗ

  « Aww!! ថេយ៍ជិតដល់ម៉ោងធ្វើការហើយ » ជេហីផ្ទៀងមើលនាឡិកាដៃបន្តិច និយយាឡើង នេះសល់ពេលមិនច្រើនទេ គេដល់ម៉ោងត្រូវទៅធ្វើការហើយ

« មែនហើយ ពេលAppaទៅធ្វើការ ថេវ៉ុននៅជាមួយបងជេហីនិងលោកយាយត្រូវស្ដាប់បង្គាប់ ដឹងហើយនៅ » ថេយ៉ុងអោនទៅនិយាយផ្ដែផ្ដាំអាល្អិតដែលកំពុងស្ថិតក្នុងរង្វង់ដៃខ្លួននៅឡើយ ។

« បាទ៎ Appa » អាល្អិតងក់ក្បាល

« ចឹងទៅរកលោកយាយសិនទៅ »

« បាទ៎ » ថេវ៉ុនក៏សម្រូតខហលួនចុះចេញពីលើភ្លៅថេយ៉ុងដើរមកជិតលោកស្រីគីម គាត់ក៏លើកអាល្អិតមកដាក់លើភ្លៅគាត់ម្ដង

« លោកប៉ាជូនAppaទៅផង បានទេបាទ៎ » អាល្អិតងាកមកនិយាយជាមួយជុងហ្គុកវិញម្ដង គេចង់ឃើញប៉ាគេនិងAppaនៅជាមួយគ្នាណាស់ ហើយមួយទៀតប៉ាគេក៏ទៅធ្វើការបែបនេះក៏ទៅជាមួយគ្នាជាការប្រសើរបំផុត ប្ដីជូនប្រពន្ធទៅធ្វើការ គ្រាន់តែនឹកដល់ចំណុចនេះភ្លាម ថេវ៉ុនប្រែជាញញឹមមានក្ដីសុខមកម្ដងទៀត ។

« បាទ៎ ចាំប៉ាជូនទៅ »

« យ៉េ!!! » អាល្អិតភ្លាត់មាត់ស្រែកឡើង ។

« លោក មិចក៏យល់ព្រមជាមួយកូន?? » ថេយ៉ុងដែលអង្គុយកៅអីក្បែរនាយក៏ផ្អៀងខ្លួននិយាយឡើងខ្សាវៗតែក៏អាចអោយអ្នកដែលអង្គុយក្បែរគេស្ដាប់ឮបានដែរ ។

« មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច?? » នាយតបឡើង ថេយ៉ុងក៏ជ្រើសមិនតបតទៅវិញ ផ្អៀងខ្លួនមកវិញ សើចញញឹមដាក់អាល្អិត ព្រោះតែនាយនិយាយត្រូវ មែនហើយ កូនគេសប្បាយចិត្តយ៉ាងនេះ បែបនេះត្រូវតែយល់ព្រម ។

« Appaទៅហើយណា៎ » ថេយ៉ុងសម្រូតខ្លួនបន្ទន់ជង្គង់និយាយជាមួយអាល្អិតបន្តិច មុននឹងឡើងឡានចាកចេញទៅ ។

« បាទ៎ Appa »

« ចឹងប៉ាទៅសិនហើយ »

« បាទ លោកប៉ា »

បន្ទាប់ពីការចាកចេញរបស់ពួកគេទាំងពីរអាល្អិតក៏ដើរចូលមកខាងក្នុងហាងវិញ ទៅអង្គុយទល់មុខអ្នកជាមីងដែលកំពុងតែសម្លឹងអេកុំព្យូទ័រមិនដក ។ អាល្អិតឃើញបែបនេះក៏យក IPad ដែលនាយសង្ហារប្រគល់អោយមុននឹងទៅធ្វើការមកចុចលេង ។

« អ៊ុំជេហ៍ជាCEO នៅ DBank » អាលអិតងាកមើលលើក IPad មកបង្ហាញនាងក្រមុំ ជេហីក៏ដកភ្នែកមកសម្លឹងចេញពីអេក្រង់កុំព្យូរទ័រសឹមងាកទៅប្រភពសម្លេង

« ចាស៎ »

« ចឹងហេតុអីអ្នកមីងមិនទៅធ្វើការ ?? »

« ធ្វើតើស៎ គឺធ្វើក្នុងកុំព្យូទ័រនេះឯង »

« Wow ឡូយណាស់ មិចបាច់ចាំទៅទីនោះ »

« មកពីមីងចង់នៅទីនេះ តែថៅកែមិនដាច់ចិត្តចង់អោយលាឈប់ពីការងារ ទើបត្រូវធ្វើបែបនេះ »

« អ៊ីចឹងអ្នកមីងនឹងនៅទីនេះរហូតត្រូវទេ បាទ៎?? »

« ចឹងAppaធ្វើបែបនេះបានដែរទេ បាទ៎?? »

« Appaថេវ៉ុនជាលេខា ត្រូវដើរតាមចៅហ្វាយនាយ មិនអាចធ្វើបានទេ »

« អរ បាទយល់ហើយ » បញ្ចប់សម្ដី អាល្អិតក៏អោនទៅសម្លឹងមើលទៅកញ្ចក់ពន្លឺនៃអេក្រង់ IPad វិញ ឯជេហីនាងក៏ត្រូវធ្វើការរបស់នាងវិញដូចគ្នា ។

« ម៉ាក់ទៅហាងហើយណា៎ »

« ចាស៎ ម៉ាក់ជិះតាក់សុីឬ?? »

« អឹម ថេវ៉ុនយាយទៅសិនហើយ នៅជាមួយអ្នកមីងហើយ »

« បាទ៎ »

« អឹម » លោកស្រីគីមក៏ដើរចេញពីហាង ដោយទុកអោយថេវ៉ុននឹងជេហីនៅបន្តសម្លឹងអេក្រង់ពន្លឺតទៀត ។
——————
រងចាំភាគបន្ត...........

Continue Reading

You'll Also Like

343K 21.7K 44
ទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
61.6K 3.9K 31
ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថាធ្វេីអ្វីក៏ដោយគឺត្រូវតែបានសម្រេចគ្មានទេ...
117K 6.9K 98
«បានប្រពន្ធមួយទុកគ្រាន់ញោះលេង»ជុងហ្គុក
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...