អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

448K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 52: ថេវ៉ុនចង់នៅជាមួយAppa

5.8K 456 19
By EthMaryRotha


ប្រមាណជាប៉ុន្មាននាទីកន្លងផុតទៅ ជេហីក៏បណ្ដើរអាល្អិតទាំងពីរឆ្លងថ្នល់ទៅគែមម្ខាងទៀត ។

« ខំរៀន ស្ដាប់បង្គាប់គ្រូដឹងហើយនៅ ថេវ៉ុន ជីហូ »

« បាទ៎ / បាទ៎ »

« ហាមឆ្លងផ្លូវផ្ដេសផ្ដាសទៀត ចាំអ្នកមីងមកទទួលសិន សឹមមក »

« បាទ៎!!! »

« អញ្ចឹងទៅខាងក្នុងវិញចុះ »

« បាទ តោះជីហូ!!! »

« ជម្រាបលា បាទ៎ » ជីហូតបឡើង ជេហីក៏ញញឹមលើកដៃអង្អែលស្មាអាល្អិតថើរៗ ។ ថេវ៉ុននឹងជីហូក៏នាំគ្នាដើរចូលទៅក្នុងរបងសាលាមុននឹងបំបែកផ្លូវគ្នាទៅថ្នាក់រៀងៗខ្លួន ដោយអាល្អិតជីហូនៅថ្នាក់ជាប់នឹងអាល្អិតថេវ៉ុន ។ បន្ទាប់មកកាយក្រមុំក៏ដើរត្រឡប់ទៅហាងរបស់ខ្លួនវិញ ។

« ហើយៗ លោកអគ្គនាយក » ថេយ៉ុងទម្លាក់ឯកសារលើតុនាយសង្ហារ គេក៏យកវាមកត្រួតពិនិត្យមួយៗរហូតដល់អស់ ឯថេយ៉ុងដែលឈររងចាំវិញមិនដឹងយ៉ាងមិចយ៉ាម៉ាទេ ក្នុងចិត្តក៏លួចភ័យផងដែរព្រោះតែវាជាការងារដំបូង មិនដឹងថានាយទទួលយកបានឬអត់ទេ ។

« មិនមានបញ្ហាអ្វីទេ លោកអគ្គនាយក៎?? »

« មាន »

« អ៊ីចឹង ចាំខ្ញុំយកវាទៅពិនិត្យមើលម្ដងទៀត »

« មិនមែនមួយនេះ »

« អញ្ចឹងមួយណាទៅ?? »

« រឿងឯង »

« រឿងខ្ញុំ?? » ថេយ៉ុងបន្ថែមឡើង រឿងគេយ៉ាងមិច មានបញ្ហាអីឬ??

« ធ្វើ Assignment មួយអោយខ្ញុំ »

« ពីអ្វីទៅ?? »

« ពីឯង , ខ្ញុំចង់ដឹងថាពេលឯងនៅទីនោះធ្វើអីខ្លះរយៈពេល4ឆ្នាំកន្លងមកនេះ »

« ចុះក្រែងខ្ញុំប្រាប់ហើយតើស៎ ថាខ្ញុំទៅរៀន »

« យកអាលម្អិត ក្រៅពីរៀន ធ្វើអីខ្លះ មានអ្នកណារំខាន តាមសុំស្រលាញ់ មកចែចង់ រៀបរាប់កុំអោយចន្លោះមួយថ្ងៃ ឯងភ្ញាក់ពីគេងម៉ោងប៉ុន្មាន ចូលបន្ទប់ទឹក , ញុំាបាយ , ទៅរៀនធ្វើអីពេលចេញលេង ព្រឹត្តិការណ៍ទាំងប៉ុន្មានត្រូវរៀបរាប់ទាំងអស់មិនអោយខ្វះចន្លោះ ហើយនៅមួយទៀត មួយអាទិត្យដែលឯងនៅទីនេះ » ថេយ៉ុងស្ដាប់សឹងមិនទាំងព្រួសខ្យល់ដង្ហើមចេញមក គេខំឈរស្ងៀមធ្មឹងធ្មាតចាំនាយអោយនិយាយអោយចប់ 

« ច្រើនណាស់ លោកអគ្គនាយក៎យកធ្វើអី?? » មួយឆ្នាំមាន365 ចុះទម្រាំ4ឆ្នាំទៀតនោះ គេមិចនឹងចាំអស់ ទោះសរសេរវាយ៉ាងហោចណាស់ក៏ត្រូវប្រើពេលជិតមួយខែដែរ ហើយនៅអាមួយអាទិត្យនោះទៀត គេធ្វើមិចនឹងទាន់ បើការងារជាលេខានាយមមារញឹកសឹងអីទៅហើយ ។

« ខ្ញុំត្រូវតែដឹងពីមនុស្សទាំងអស់ដែលធ្វើការក្នុងក្រុមហ៊ុនខ្ញុំទាំងអស់ ជាពិសេសគឺលេខាដែលនៅក្បែរនឹងខ្លួន ,វាជាគោលការណ៍ក្រុមហ៊ុន »

« តែខ្ញុំសរសេរមិនទាន់ទេ វាច្រើនណាស់ »

« ផ្ញើរអោយខ្ញុំរាល់ថ្ងៃ ក្នុងមួយថ្ងៃរបស់ឯងត្រូវតែតាមម៉ោង ហាមរំលងម៉ោង រំលងពេលវេលាដាច់ខាត » ស្លាប់ ស្លាប់ៗ!!! មានតាមម៉ោងពេលវេលាទៀត ថេយ៉ុងច្បាស់ជាគិតឆ្កួតស្លាប់មិនខាន ។

« តែ~~~ »

« ហាមតវ៉ា សរសេរហើយត្រូវផ្ញើរចូល Email ខ្ញុំ , ហាមវត្តមានដាច់ខាត » មិនដឹងជាលេខាម៉ាកអីទេ ប្រកែកតវ៉ាអោយតែរហូត កុំតែប្រពន្ធហើយយត្រូវជាAppaរបស់ថេវ៉ុនទេកុំអីនាយដេញចោលបាត់ហើយ ។

« បាទ៎ លោកអគ្គនាយក »

« អស់ការអីហើយឯងចេញទៅវិញចុះ ហើយឯឯកសារនេះ គឺមិនមានបញ្ហាអ្វីទេ »

« បាទ៎ » ថេយ៉ុងថាហើយក៏ដើរចេញពីបន្ទប់អូហ្វីសនាយសង្ហារ ។ ជុងហ្គុកដែលអង្គុយនៅកៅអីក្នុងបន្ទប់ ប្រែជាភ្ញោចស្នាមញញឹមចេញមកលាយឡំជាមួយការអស់សំណើចហួសចិត្តបន្តិច បាត់មុខ4ឆ្នាំមកវិញចរិតនៅតែដដែល នាយនេះស្មានតែកាចឆ្នាស់ឆ្នើមហើយតើស៎ ។

[ ពេលថ្ងៃត្រង់ ]

« ហ៊ើយ... អាជុងនេះថ្មើរនេះហើយនៅមិនទាន់មកយកថេវ៉ុនទៅផ្ទះទៀត » យ៉ុនហ្គីនិយាយខ្សាវៗតិចៗតែម្នាក់ឯង គេមកយកជីហូទៅផ្ទះរាល់ថ្ងៃ តែបែរជាឃើញថេវ៉ុនមកអង្គុយចាំគេនៅនឹងបង់សឹងតែរាល់លើកដែលគេមកទទួលជីហូទៅវិញ ។ យ៉ុនហ្គីដើរទៅជិតកម្លោះតូចថេវ៉ុន សឹមហើបមាត់និយាយឡើង

« ថេវ៉ុននៅម្នាក់ឯងទៀតហើយ »

« បាទ តែមិនអីទេ ខ្ញុំនៅជិតជាមួយនឹងអ្នកគ្រូទេ »

« អឹម !! នៅជិតអ្នកគ្រូហើយ កុំអោយជុងហ្គុកមករកមិនឃើញ អ៊ីចឹងពូទៅសិនហើយ »

« បាទ៎ » យ៉ុនហ្គីក៏ដើរទៅឡាន ។ អាល្អិតថេវ៉ុនក៏បន្តអង្គុយតែឯងតទៀត តែក៏មិនភ្លេចសម្លឹងទៅមើលហាងកាហ្វេរបស់ជេហីដែរ គេមិនអាចឆ្លងថ្នល់ទៅទៀតបានទេ ព្រោះតែមានអ្នកគ្រូលោកគ្រូនៅក្បែរនេះ ហើយមួយទៀតអ្នកមីងគេបានប្រាប់ហាមប្រាមគេមិនអោយដើរឆ្លងទៅតែឯងទេ ។

« Appa*??! » អាល្អិតភ្លាត់មាត់ឡើងម្ដងទៀតក្រោយឃើញកាយតូចថេយ៉ុងចេញពីឡានមួយគ្រឿង តែគួរអោយស្ដាយគេមិនអាចរត់ទៅជួបម្ដងទៀតបានទេ អ៊ីចឹងហើយមានតែបន់ស្រន់អោយអ្នកជាប៉ាត្រឡប់មកយកខ្លួនអោយលឿនជាទីបំផុត ។

៚ ងុឺត ៚ បានដូចចិត្តមែន ឡានរបស់ជុងហ្គុកក៏ឈប់មកដល់ នេះទុកថាយឺតតែបន្តិចទេ ។ ជុងហ្គុកចុះចេញពីឡាន ថេវ៉ុនជើញបែបនោះក៏ប្រញាប់លាអ្នកគ្រូរត់ទៅរកយ៉ាងរហ័ស ។

« លោកប៉ា!! »

« ហ្អឹម ! តោះទៅផ្ទះ »

« អត់ទេ កូនឃើញAppaហើយ លោកប៉ាជូនកូនទៅរកAppaទៅ »

« កូនឃើញនៅឯណា?? »

« នោះ ក្នុងហាងកាហ្វេនោះ លឿនទៅៗ!!! » ថេវ៉ុនដាស់តឿនអ្នកជាលោកប៉ា ដើម្បីអោយយល់ព្រមទៅតាមខ្លួន ។

« Appaកូននៅក្នុងហាងកាហ្វេនេះធ្វើអី?? » នាយងាកទៅមើលហាងកាហ្វេនោះបន្តិច សឹមងាកត្រឡប់មកនិយាយជាមួយថេវ៉ុនវិញ ។

« គឺជាហាងអ្នកមីងជេហី »

« ជេហី??! » កូនគេស្គាល់ជេហីដែរឬ?? ។ អាល្អិតក៏ងក់ក្បាលតិចៗ

« ហ្អឹម អ៊ីចឹង ប៉ានាំទៅចុះ » ជុងហ្គុកថាហើយក៏កាន់ដៃអាល្អិតដើរឆ្លងផ្លូវសម្ដៅទៅហាងកាហ្វេនោះ នាយបើកទ្វារដើរចូលទៅខាងក្នុងឃើញថាមិនមានភ្ញៀវទេ គែមានតែបុគ្គលិកពីរនាក់ប៉ុណ្នោះ ។

« លោកត្រូវការអ្វីឬ?? »

« ខ្ញុំមករកម្ចាស់ហាង »

« អរ គាត់នៅខាងក្នុង ចាំខ្ញុំទៅហៅគាត់អោយចុះ »

« បាទ៎ » ស៊ូហាក៏ដើរចូលទៅខាងក្នុង បន្តិចក្រោយមកនាងក៏ចេញមកវិញ ។

« គាត់ជិតមកដល់ហើយ » នាងញញឹមឡើងរួចក៏ដើរទៅធ្វើការរបស់នាងវិញតាមតួនាទី ។

« លោកមករកម្ចាស់ហាងមានការអ្វីឬ?? » ថេយ៉ុងតបឡើង ព្រោះមិនដឹងថាគេរកម្ចាស់ហាងមួយណាបើមានដល់ទៅពីនាក់បែបនេះ ហើយមួយទៀតគឺជេហីរវល់នៅខាងក្នុងរបស់ចំបាយទឹកជាមួយម៉ាក់ទើបគេសុខចិត្តចេញមកទទួល ។

« Appa* » អាល្អិតរត់ទៅអោបថេយ៉ុងម្ដងទៀត កាយតូចប្រែភ្ញាក់ព្រឺតមុននឹងអោនសម្លឹងទៅមើលអាល្អិតដែលអោបខ្លួន ។

« ថេវ៉ុនរកឃើញ Appa ហើយ » មុខហ្នឹង រាងហ្នឹង ច្បាស់ណាស់នៅក្នុងរូបថតគឺដូចបេះបិទតែម្ដង ហើយណាមួយអ្នកមីងជេហីក៏ទទួលស្គាល់គេទៀត អាល្អិតញញឹមឡើងទៅរកថេយ៉ុង មុននឹងគេងាកទៅមើលជុងហ្គុកដែលនៅឈរទល់មុខខ្លួន ។

« ថេវ៉ុនត្រូវទេ?? » ថេយ៉ុងនិយាយទៅរកនាយបន្តិចសឹមសម្លឹងមុខក្មេងប្រុសដែលកំពុងតែអោបខ្លួននោះម្ដងទៀត ។

« ហ្អឹម !! »

« ថេវ៉ុនរបស់Appa » ថេយ៉ុងសម្រូតខ្លួនបន្ទន់ជង្គង់អង្អែលថ្ពាល់អាល្អិតថើរៗទាំងក្នុងចិត្តកំពុងត្រេកអរ គេមិននឹកស្មានថាគេបានជួបអាល្អិតនេះម្ដងទៀតទេ ហើយដែលសំខាន់ជាអាល្អិតដែលគេយល់ថាច្រឡំថាខ្លួនជាAppaគេទៀត តែការពិតគេពិតជាAppaអាល្អិតថ្ងៃមុននោះមែន ។ ថេយ៉ុងញញឹមឡើងសម្លឹងមុខរបស់អាល្អិតថេវ៉ុនអោយអស់ចិត្តដែលនឹករលឹក តែអាល្អិតក៏ត្រដាងដៃអោបគេណែនៗ ។

« សឺត!! » ថេយ៉ុងថើបថ្ពាល់អាល្អិតមួយខ្សឺតបន្តិចស្រង់ក្លិនក្រអូបប្រហើរពីផែនថ្ពាល់រលោងទន់ៗអាល្អិត ងើបពរគេដាក់នៅចង្កេះ ។ យ៉ា!!! នេះជាលើកទីមួយហើយដែលគេបានពរអាល្អិតម្ដងទៀត គេគិតថានឹងមិនបានពរមិនបានឃើញមុខហើយតើស!!!

« លោកប៉ា ថេវ៉ុនចង់នៅជាមួយAppa សិនបានទេ?? »

« អឹម »

« ចឹងប៉ាក៏នៅជាមួយAppaសិនដែរត្រូវទេ?? »
——————
រងចាំភាគបន្ត........

Continue Reading

You'll Also Like

55.2K 14.6K 52
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
99.6K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
231K 25.3K 77
« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : ក...
268K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...