អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

443K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 46: ឆាប់ជាណា៎

5.6K 408 6
By EthMaryRotha


ពន្លឺព្រះអាទិត្យបន្តរះបណ្ដែតលើអាកាសហើយក៏ចុះអស្ដង្គត ព្រមជំនួសមកវិញដោយពន្លឺស្រទន់របស់ដួងព្រះចន្ទដ៏សែនមូលក្រឡង់ ។ ពេលវេលាចេះតែបន្តដើរពីមួយម៉ោងទៅម៉ោងពីមួយថ្ងៃទៅមួយថ្ងៃ កន្លងផុតទៅអស់រយៈពេលពីរបីថ្ងៃ គ្មាននរណាមករំខាន គ្មាននាយគ្មាននាងមកម្ដងទៀតទេ ។

ថេយ៉ុងអង្គុយក្នុងបន្ទប់នៃចុងគ្រែទាំងទឹកមុខសោកសៅធ្មឹងៗ ។ ប្រាកដហើយ ក្រែងគេចង់អោយនាយមិនមករកឬ ពេលនេះវាពិតហើយ!!! នាយលែងមករំខានប្រសាទខ្លួនទៀតហើយ គេគួរតែសប្បាយចិត្ត តែនេះអត់ទេគេនៅតែដដែល ម្ងៃៗសំងំស្ងៀមស្ងាត់នៅតែបន្ទប់ បិទភ្នែកគេងលង់លក់រហូតហើយបន់តែអោយដល់ថ្ងៃចាកចេញឆាប់ៗ ។

« ថេយ៍ រួចរាល់ហើយឬ?? » ជេហីបើកទ្វារអើតមកនិយាយជាមួយអ្នកជាម្ចាស់បន្ទប់ ថេយ៉ុងងក់ក្បាលតិចៗងើបដើរសម្ដៅទៅរកអ្នកជាបង ។

« ដល់ពេលហើយមែនទេ?? » ជេហីងក់ក្បាលបញ្ជាក់តិចៗ ថេយ៉ុងក៏ញញឹម រួចពួកគេក៏នាំគ្នាដើរចុះមកខាងក្រោម

« ទៅនៅទីនោះត្រូវមើលថែគ្នាផងឮទេ?? » លោកស្រីគីមលើកដៃអង្អែលក្បាលកូនប្អូនតិចៗ ថេយ៉ុងក៏ញញឹមត្រដាងដៃអោបអ្នកជាម្ដាយ

« កូនប្រាកដជានឹកអ្នកម៉ាក់ហើយ ,សូមទោសដែលមិនអាចនៅជាមួយអ្នកម៉ាក់បាន »

« អ្នកម៉ាក់ថែខ្លួនផង » ជេហីនិយាយឡើង

« ចាស៎ម៉ាក់ដឹងហើយ ពួកកូនកុំបារម្ភអី ម៉ាក់អាចនៅបាន ពួកកូនទៅបិញទេដែលគួរតែបារម្ភពីសុវត្ថិភាពខ្លួនឯង ជាពិសេសថេយ៍ »

« ម៉ាក់ទុកចិត្តចោះ ខ្ញុំនឹងមើលថែខ្លួនអោយល្អ មិនអោយអ្នកម៉ាក់បារម្ភទៀតទេ » 

« អឹម ម៉ាក់ជឿជាក់លើថេយ៍ម្ដងចុះ » លោកស្រីគីមលើកដៃច្បិចចុងច្រមុះថេយ៉ុងបន្តិច គាត់បារម្ភពីគេណាស់ព្រោះគេនៅខ្ចីជាងជេហីមិនសូវដឹងខុសដឹងត្រូវអ្វីប៉ុន្មានទេ

« ជិតដល់ម៉ោងហើយ ពួកកូនទៅៗប្រយ័ត្នមិនទាន់ »

« បាទ៎ កូនលាអ្នកម៉ាក់ហើយ »

« អឹម »

[ SKIP ]

[ មន្ទីរពេទ្យ ]

នៅក្នុងបន្ទប់ធំមួយអាល្អិតកំពុងតែគេងលើគ្រែព្រោះតែគេឈឺក្ដៅក្នុង ។ ធម្មតាគេនៅក្មេងប្រាកដជាឈឺច្រើនអ៊ីចឹងហើយ

« លោកប៉ាគួរតែមើលថែគេអោយបានល្អ ព្រោះគេនៅក្មេងពូកែឈឺ តែក៏កុំអោយគេឈឺញឹកញាប់ពេក ព្រោះបើបែបនេះវាអាចប៉ះពាល់ដល់សុខភាព បញ្ញាស្មារតីនិងការលូតលាស់របស់គេបាន »

« បាទអរគុណលោកគ្រូពេទ្យ ខ្ញុំនឹងមើលថែគេអោយល្អជាងនេះ » លោកគ្រូពេទ្យញញឹមតបតរួចក៏ដើរចេញពីបន្ទប់ ។ នាយងាកទៅមើលអាល្អិតដែលកំពុងតែគេងលក់ស្រួលលើគ្រែសឹមលើកដៃទៅប៉ះថ្ពាល់ថើរៗទន់ៗរបស់គេបន្តិច

« កូនប៉ា!! ឆាប់ជាណា៎ » នាយអង្គុយមើលអាល្អិតមួយសន្ទុះធំដើម្បីអោយប្រាកដចិត្តថាគេគេងលក់ស្រួល នាយមិនដឹងសោះថាក្មេងងាកឈឺយ៉ាងនេះ ត្រឹមតែមួយប៉ប្រិចភ្នែកសោះឈឺផ្ទួនគ្នាដ៏ទៅបីដងទៅហើយ ។ នាយលូកដៃទៅអង្អែលដៃកាម៉ាប់ៗខ្លីៗរបស់អាល្អិតតិចៗទាំងញញឹម ព្រោះតែអាល្អិតនេះហើយជាក្ដីសង្ឃឹមចុងក្រោយរបស់គេដែលគេមាន

[ ពេលល្ងាច ]

« នេះជាCondo បងឬ?? » ថេយ៉ុងតបឡើងខណៈដែលភ្នែកកំពុងតែងាកសម្លឹងមើលបរិវេនសាលធំឆ្វេងស្ដាំ

« អឹម មោះ!! ចាំបងយកឥវ៉ាន់ថេយ៍ទៅបន្ទប់ » នាងក្រមុំថាហើយក៏យកឥវ៉ាន់ថេយ៉ុងចូលទៅក្នុងបន្ទប់របស់គេ វាជាបន្ទប់ដែលទំនេរនាងទុកចោលដោយហេតុថាទិញCondoដែលមានពីរបន្ទប់បែបនេះអាចអោយមិត្តភក្ដិនាងដែលមកលេងអាចស្នាក់នៅបាន

« Appa សូមទោស៎ » ថេយ៉ុឈរនៅខាងមុខនៃរានហាល សុខៗក៏នឹកដល់អាល្អិតមួយរំពេច តើអាល្អិតរបស់គេមិនអីទេឬ?? មានអ្នកមើលថែគេដិតដល់ឬអត់??តើគេមានយំរកខ្លួនទៀតទេ?? សំណួរជាច្រើនដែលទាក់ទងនឹងអាល្អិតក៏ចាប់កង្កកនៅក្នុងខួរក្បាលគេ ថេយ៉ុងព្រួសខ្យល់ដង្ហើមតានតឹងចេញមកបន្តិច

« ថេយ៍!! »

« បាទ៎ »

« កំពុងធ្វើអីឬ?? »

« គ្មានទេ គ្រាន់តែឈរស្រូបយកខ្យល់អាកាសតែប៉ុណ្នឹង »

[ មួយខែកន្លងផុតទៅ ]

ការនឹករលឹកនៅតែបន្តមានជារឿយៗជាប់ក្នុងចិត្តថេយ៉ុងមិនប្រែ ។ កាយតូចកំពុងតែជួយអ្នកជាបងធ្វើម្ហូបជាច្រើនដាក់នៅលើតុ ។ ពេលនេះគេមានអាយុ19ឆ្នាំហើយ មើលចុះចាស់មួយឆ្នាំទៀតហើយ តែចរិកលក្ខណៈពណ៌សម្បុររូបរាងនៅតែមិនប្ដូរ

  ៚ រីង រីង ៚

សម្លេងកណ្ដឹងក៏រោទ៍ឡើង ថេយ៉ុងក៏ដើរតម្រង់ស៊កដៃស្រឡូនបើកទ្វារ

« គីម ថេយ៉ុង មែនទេបាទ៎?? »

« បាទ៎គឺខ្ញុំ »

« គឺមានអ្នកផ្ញើរបាច់ផ្កាមក » នាយលាដៃប្រគល់បាច់ផ្កាអោយថេយ៉ុង ថេយ៉ុងក៏ទទួលទាំងមិនស្ទាក់ស្ទើរ

« ជាអ្នកណាផ្ញើរមក?? »

« ខ្ញុំមិនដឹងទេបាទ៎ តែបើអស់កិច្ចការហើយ ខ្ញុំសុំត្រឡប់ទៅវិញហើយបាទ៎ » ថេយ៉ុងញញឹមអនុញ្ញាតិ នាយក៏ដើរចេញទៅថេយ៉ុងស៊កដៃទៅបិទទ្វារវិញ

« អ្នកណាជូនឬ?? » ដោយសារតែឃើញថេយ៉ុងដើរមើលបាច់ផ្កានោះជាប់នាងក៏តបឡើង

« ខ្ញុំមិនដឹងទេ អ្ហា!!! មានសំបុត្រមួយតើស៎ ជាលោកស្រីចន » ថេយ៉ុងទម្លាក់ខ្លួនអង្គុយចុះលើសាឡុងហូតផុសកាតនោះយកមកអាន ដោយសំបុត្រដែលគាត់សរសេរឡើង មានខ្លឹមសារចង់សូមទោសថេយ៉ុងនៅរឿងរ៉ាវដែលកូនប្រុសគាត់បានធ្វើកន្លងមកចំពោះគេប៉ុណ្នោះ តែក៏មិនភ្លេចជូនពរថ្ងៃកំណើតគេដែរ ។ ថេយ៉ុងញញឹមឡើងក្រោយអានសំបុត្រនោះចប់ យ៉ា!!! បើបែបនេះ គាត់ដឹងថាខ្លួនស្នាក់នៅអគារនេះហើយ តើគាត់ដឹងមកពីណា?? គេមកនៅទីនេះដោយសម្ងាត់គិតថាមិនមានអ្នកណាដឹងទេ តែលោកស្រីចនបែរជាដឹងទៅវិញ !!!

« ថេយ៍ មកញុំាបាយមក » ជេហីស្រែកហៅអ្នកជាប្អូនពីបន្ទប់ទទួលភ្ញៀវ

« ខ្ញុំទៅហើយ » ថេយ៉ុងទុកផ្កានិងសំបុត្រលើតុសឹមដើរទៅរកប្រភពសម្លេង ឃើញអ្នកជាបងកំពុងតែរៀបចំអាហាដាក់នឹងតុតម្រៀបគ្នាយ៉ាងច្រើន មើលទៅសុទ្ធតែជាអារហារដែលគួរអោយចង់ទទួលទានទាំងអស់ស្របនឹងមនុស្សដែលពូកែញុំាទៀតប្រាកដណាស់ថាគេនឹងញុំាវាអស់មិនខាន ។

« ញុំាឥឡូវមិនទាន់បានទេ » ជេហីស្រែកឃាត់ថេយ៉ុងក្រោយឃើញគេបម្រុងនឹងលូកម្ហូបយកទៅញុំា

  « ហេតុអី?? ឃ្លានហើយណា៎ » ថេយ៉ុងពេបមាត់និយាយតបតអ្នកជាបង

  « ផ្លុំទានសិន ទើបញុំាបាន »

« អ៊ីចឹងហ្អេស?? »

« បួងសួងសិន ទើបផ្លុំបាន »

« អឹម » ចប់សម្ដី កាយតូចក៏បិទភ្នែកលើកដៃបួងសួង មុននឹងបើកភ្នែកមកវិញរួចក៏ផ្លុំវា

« បួងសួងលឿនយ៉ាងនេះឬ?? ថាយ៉ាងមិចខ្លះ »

« ប្រាប់មិនបានទេ តែប្រាប់លែងមានប្រសិទ្ធភាពហើយ »

« មិនអីទេ ថេយ៍មិនប្រាប់ បងមើលតែកែវភ្នែកថេយ៍ក៏ដឹងដែរ »

« បងពូកែទាញយ៉ាងនេះឬ?? ជឿបានយ៉ាងមិច បើសូម្បីតែខ្ញុំក៏មិនដឹងថាខ្លួនបួងសួងសុំអីដែរ »

« ហាសហា៎ បងស្រីក៏មិនដឹងដែរ » ថេយ៉ុងស្រាប់តែផ្ទុះសំណើចឡើងក្រោយឃើញអ្នកជាបងស្រីស្ងាត់មាត់មិននិយាយស្ដី

  « ឈ្នះសិនចុះ » យ៉ា!!គិតថានាងមិនដឹងឬយ៉ាងមិច?? បន់ស្រន់សឹងតែរាល់ថ្ងៃទៅហើយ តែមកពីនាងមិនចង់រំលឹកទេទើបត្រូវ ព្រោះតែនេះជាថ្ងៃពិសេសរបស់គេហើយម្យ៉ាងឃើញមួយរយៈកន្លងមកនេះគេដូចជាមានអារម្មណ៍ស្រស់ស្រាយទើបខ្លួនមិនចង់នាំគេរំលឹកប៉ុណ្នោះ ។

« បានហើយ ខ្ញុំញុំាហើយ ឃ្លានណាស់ » ថេយ៉ុងថាហើយក៏ចាប់ម្ហូបដាក់ចានយកមកញុំា ជេហីឃើញបែបនេះក៏លែងខ្វល់គិតតែពីញុំាសើចសប្បាយជាមួយអ្នកជាប្អូន ។
——————
រងចាំភាគបន្ត.........

Continue Reading

You'll Also Like

225K 25K 77
« ជីវិតនិងបេះដូងរបស់ខ្ញុំម្ចាស់បានប្រគល់ឱ្យត្រង់តាំងតែពីថ្ងៃពួកយើងអភិសេកមកម្ល៉េះអ្នកអង្គម្ចាស់ » Jungkook Aiden Cassian ft Taehyung Kim ប្រភេទរឿង : ក...
148K 14.5K 74
ដោយសារតែខ្លាចការបង្ហាញស្វាមីអោយដឹងអំពីសភាដើមរបស់ខ្លួនជា( Vampire )ដែលជាហេតុធ្វើអោយខ្លួនមានឈ្មោះជា« ភរិយាអាថ៌កំបាំង »សម្រាប់ស្វាមីរបស់គេ។ តើអាថ៌កំបាំង...
176K 10.1K 36
នេះជារឿងរ៉ាវស្នេហារវាងមេធាវីតូចនិងកំលោះម៉ាហ្វៀរកូរ៉េកាត់ចិនម្នាក់នៅក្នុងទីក្រុងម៉ាកាវ ដើម្បីដោះបំណុលសងនូវលុយរាប់លានដែលឱពុករបស់គេបានជំពាក់អ្នកកំល...
26.8M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222