អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

444K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??

5.3K 408 11
By EthMaryRotha


« លោកភ្ញាក់ហើយឬ?? » នាងក្រមុំងើយកមកនិយាយជាមួយនាយដែលខ្លួនកំពុងតែស្ថិតនៅកៀកកើយនឹងទ្រូងហាប់ណែន

« នេះ! នាងកំពុងធ្វើអី?? » ជុងហ្គុកហាក់ស្លន់ស្លោរមួយរំពេចក្រោយឃើញកាយក្រមុំនៅស្អិតនឹងខ្លួនថែមទាំងគ្មានសម្លៀកបំពាក់ទាំងពីរនាក់ទៀតផង ។

« កំពុងតែធ្វើអីឬ?? ប្ដីសម្លាញ់...!!! » នាងក្រមុំតបឡើងស្របពេលនឹងម្រាមដៃចង្អុលកំពុងតែអូសវាសពាសពេញទ្រូងនាយសង្ហារ

« នេះ នាងថយចេញទៅ » ក្រោយឮប្រយោគនាងហៅខ្លួនជាប្ដីភ្លាម ជុងហ្គុករហ័សធុញនាងចេញភ្លែត ទាញកន្សែកដែលនៅក្បែរនោះងើបឈរអស់កម្ពស់រុំវាមកជាប់នឹងចង្កេះ

« នាងគ្មានសិទ្ធិហៅខ្ញុំថាជា ប្ដី ទេ » នាយស្រែកសម្លុតខ្លាំងៗទៅកាន់ជូលីដែលកំពុងអង្គុយអោបភួយត្រឹមទ្រូង

« ហេតុអីអូនគ្មានសិទ្ធ ខ្លួនប្រាណអូនជារបស់បងហើយ »

  ~គ្រាំង~~

« ឆឹស!! »

« បងប្រុស ទៅវិញចុះ » ថេយ៉ុងថាចប់ក៏ដើរចូលទៅខាងក្នុងរកតែចេននិយាយអ្វីសួរអ្វីមិនទាន់

« ម៉ាក់ ហ្អឹក...ហ្អឹក...ហ្អឹម!! » ថេយ៉ុងត្រដាងដៃអោបអ្នកជាម្ដាយ ធ្វើអោយគាត់ហាក់ភាំងស្រឡាំងកាំងនឹងមានចម្ងល់ ហេតុអីក៏គេយំបែបនេះ??

« ថេយ៍ កើតអី?? ឈប់យំទៅ ហ្អឹម! » លោកស្រីគីមនិយាយលួងកាយច្រឡឹងយកដៃគោះខ្នងគេតិចៗ

« កូនសុំទៅបន្ទប់សិនហើយ » ថេយ៉ុងលាដៃចេញពីកាយរបស់អ្នកជាម្ដាយ វាសទឹកភ្នែកចេញបន្តិចសឹមតបឡើង

« កូននេះកើតអីអញ្ចេះ?? » លោកស្រីគីមតាមសម្លឹងមើលអ្នកជាកូនរហូតដល់គេឡើងទៅរកបន្ទប់បាត់ស្រមោល

« ជេហី »

« ចាស៎ ម៉ាក់ » នាងក្រមុំដែលទើបតែដើរចេញពីផ្ទះបាយតបឡើង

« មើលប្អូនឯងផង មិញគេយំ ឥឡូវគេនៅក្នុងបន្ទប់ឯណោះ »

« ថេយ៍យំឬ?? » នាងក្រមុំផ្ទួនសំណួរឡើងមកសឹងមិនជឿ មានរឿងអីមិចក៏យំទៅកើត??

« អឹម , ម៉ាក់ទៅផ្សារហើយ មើលគេផង »

« ចាស៎ » ចប់សម្ដី លោកស្រីគីមក៏ដើរចេញទៅខាងក្រៅ

~~ង៉ា~ង៉ាៗៗ~

« ថេវ៉ុនរបស់Appa Appaមកហើយឈប់យំទៅ » កំពុងតែពិបាកចិត្តស្រាប់ផង មកឃើញអាល្អិតស្រែកយំទៀតវាហាក់បីដូចជាយកភ្នំមកសង្កត់ទ្រូងយ៉ាងអញ្ចឹង ។ ថេយ៉ុងរហ័សដើរទៅឆុងដោះគោអោយអាល្អិតប្រហែលជាគេឃ្លានហើយ តែនៅពេលដែលដាក់ចូលមាត់គេតែងតែងាកមុខចេញរហូត

~ង៉ា~~ង៉ាៗៗ~

« ជុប៎!!!ឈប់យំទៅណាកូនណា៎ » ថេយ៉ុងលើកបីអាល្អិតថើបរលាក់នឹងដៃនិយាយលួងគេតិចៗ ធ្វើអោយថេវ៉ុនប្រែជាស្ងាត់ ទើបថេយ៉ុងស៊កដៃវាសដំណក់ទឹកថ្លាៗដែលនៅជាប់ផែនថ្ពាល់របស់អាល្អិតចេញដើម្បីអោយស្រឡះមុខមាត់ បើសិនជាអាល្អិតនេះមិនបាត់យំទេ ច្បាស់ណាស់គេប្រាកដជាយំតាមក្មេងម្នាក់នេះមិនខាន ។

ក្រឡែកមកមើលនាយសង្ហារដែលទើបនឹងដើរចេញពីបន្ទប់ឯណេះវិញ ក៏ដើរសម្ដៅចុះមកខាងក្រោមដើម្បីមករកកាយតូចព្រោះថាខ្លួនមិនបានឃើញវត្តមានគេនៅខាងក្នុងបន្ទប់ទេ សង្ស័យតែនៅផ្ទះបាយហើយមើលទៅ!!!

« អ្នកប្រុស »

« មានការអីឬ?? ថេយ៉ុងនៅឯណា?? »

« គឺអ្នកប្រុសថេយ៍ប្រាប់ថា គាត់ទៅផ្ទះម៉ាក់គាត់វិញហើយ »

« ហើយពេលណាមកវិញ?? »

« ខ្ញុំមិនដឹងទេ អ្នកប្រុសថេយ៍មិនបានប្រាប់ »

« ឆាប់រៀបចំបាយទៅ »

« ចាស៎ អ្នកប្រុស » ចប់សម្ដីមីនអាក៏ដើរចូលទៅខាងក្នុងផ្ទះបាយដើម្បីរៀបចំបាយអោយនាយចៅហ្វាយ ។

« Morning បងសម្លាញ់...!!! »នាងក្រមុំដើរចុះមកដល់ខាងក្រោម ជុងហ្គុកក្រោយឮសម្លេងនាងភ្លាមខ្លួនក៏ប្រែជាឈប់ជំហានភ្លែតសឹមងាកមើលមកនាងទាំងក្ដីមិនពេញចិត្ត ហ៊ានហៅគេថាបងសម្លាញ់ពេញៗមាត់ទាំងមិនខ្លាចរអា ចុះបើមីនអាឮនាងគិតយ៉ាងមិច??។នាងក្រមុំអោបដើមដៃនាយ តែត្រូវនាយក្រវាសចេញយ៉ាងរហ័ស

« ជុប៎!!!អូនមកញុំាអាហារពេលព្រឹកជាមួយបងណា៎ » នាងក្រមុំមិនខ្វល់នឹងអាកប្បកិរិយារបស់នាយឡើយ ផ្ទុះទៅវិញនាងមានតែហ៊ានលោរមុខទៅថើបថ្ពាល់គេមួយដង្ហើមទៀតផង

« មីនអា៎!!យកអាហារអោយខ្ញុំដល់បន្ទប់ » នាយថាហើយក៏ដើរឡើងទៅខាងលើបាត់

« ហឹស!! ស្អប់ខ្ពើមដល់ថ្នាក់នេះឬ??! , ខ្ញុំចាំតែអោយលោកឈឺចាប់នឹងស្ដាយក្រោយប៉ុណ្នោះ » នាងក្រមុំញញឹមពិលពុលសមចិត្តជាខ្លាំង

« ថេយ៍ ឯងញុំាបាយហើយនៅ?? »

« ខ្ញុំនៅទេ មិនទាន់ឃ្លាន » ថេយ៉ុងតបឡើងដោយមានអាល្អិតនៅក្នុងរង្វង់ដៃនៅឡើយ

« មិនឃ្លានក៏ត្រូវតែញុំាដែរ ចាំបងមើលថេវ៉ុនអោយចុះ » ជេហីបម្រុងរាដៃទៅយកនាយល្អិតពីដៃរបស់Appaរបស់គេ តែថេយ៉ុងបែរជាមិនព្រម

« ខ្ញុំអាចមើលគេបាន បងស្រីមិនអីទេ »

« តែ... »

« មិនអីទេ ថេវ៉ុនត្រូវការខ្ញុំមើលថែច្រើនជាង ខ្ញុំចង់នៅមើលគេវិញ »

« ឯងពិតជាក្បាលរឹងណាស់ ដឹងទេ, បើអ៊ីចឹងបងយកអោយឯងញុំាចុះ »

ថេយ៉ុងអង្គុយនឹងសាឡុងបីអាល្អិតដាក់លើភ្លៅគេមានអាយុបីខែហើយសុខភាពក៏ល្អកាយសម្បទាក៏មានគ្រប់ មានសម្បុរសម៉ត់បបូរមាត់សុីជម្ពូរស្ដើងតូចភ្នែកបើកធំៗសម្លឹងមើលកាយតូចដែលជាAppaព្រោះឥឡូវនេះគេមើលបានច្បាស់ហើយ ចឹងហើយគេត្រូវតែសម្លឹងមើលទម្រង់មុខនេះអោយយូរៗមុននឹងភ្ញោចស្នាមញញឹមតិចៗធ្វើអោយអ្នកដែលបានឃើញហាក់ត្រេកអរជាខ្លាំង

« ថេវ៉ុនញញឹមមករកAppaហើយ សឺត!!! » ថេយ៉ុងលោរមុខទៅថើបអាល្អិតតូចបន្តិចសឹមកាន់ដៃតូចៗរបស់គេ ថេវ៉ុនចាប់ម្រាមដៃកាយអ្នកជាAppaជាប់រួចក៏ញញឹមមកម្ដងទៀត ស្នាមញញឹមរបស់អាល្អិតហាក់ដូចជាកំពុងផ្សះផ្សាររបួសដែលនៅក្នុងចិត្តថេយ៉ុងមួយរំពេច ធ្វើអោយគេមានកម្លាំងចិត្តមកសារជាថ្មី ។

  ជេហីដាក់ចាននំនៅលើតុសឹមអង្គុយក្បែរគេ ឃើញថេយ៉ុងកំពុងតែលេងដៃអាល្អិត ដោយឃើញគេសប្បាយញញឹមនឹងអាល្អិត ខ្លួនក៏មិនចង់សួរនាំរឿងគេពីព្រឹកមិញដែរ ព្រោះខ្លាចថាខ្លួននាំគេគិតច្រើនថានាងជម្រិតសួរទៀតទាំងដែលដឹងថាគេមិនដែលប្រាប់ខ្លួននូវរឿងផ្ទាល់ខ្លួនរបស់គេសូម្បីម្ដងអោយនាងស្ដាប់

ពន្លឺនៃព្រះអាទិត្យបានជះមកប៉ះនឹងផ្ទៃលំហប្រែជាក្ដៅបន្តិចម្ដងៗ ម៉ោង12ទៅហើយ ហើយវាក៏ជាពេលថ្ងៃត្រង់ផងដែរ កាយតូចនៅផ្ទះជាមួយអាល្អិតនឹងបងស្រីតាំងពីព្រឹករហូតដល់ម៉ោងអាហារថ្ងៃត្រង់ទៅហើយ ។ ថេយ៉ុងដាក់ថេវ៉ុនល្អិតទៅក្នុងរទេះយោលយោកឈើទូលាយមួយក្បែរសាឡុង អាល្អិតបិទភ្នែកគេងញញឹមទាំងលង់លក់ព្រោះក្មេងតែងតែគេងបញ្ចេញស្នាមញញឹមបែបនេះជារឿងធម្មតាទេ

« បងស្រីទៅណាឬ?? »

« ម៉ាក់ថាមិនមកផ្ទះវិញទេ ទើបបងយកអាហារទៅអោយម៉ាក់ពិសារ , ថេយ៍នៅចាំផ្ទះហើយ បងទៅតែមួយភ្លែតទេ » នាងក្រមុំតបហើយ ថេយ៉ុងក៏ងក់ក្បាលយល់ស្របតិចៗ ទើបនាងដើរចេញទៅ ចម្ងាយពីផ្សារនិងផ្ទះវាមិនឆ្ងាយទេ ដើរតែបន្តិចក៏ដល់មើលពីផ្ទះក៏ឃើញទំហំដ៏ធំនឹងបង្កៀកបង្កិតគ្នាដែរ

« ម៉ោង 12ថ្ងៃត្រង់ហើយ... » ថេយ៉ុងងាកមើលនាឡិកាព្យួរលើជញ្ចាំងពោលតិចៗម្នាក់ឯង ទាំងក្នុងចិត្តកំពុងរលឹកនឹកគិតដល់ជុងហ្គុក តើពេលនេះគេកំពុងតែធ្វើអី?? មានញុំាបាយហើយឬនៅ??ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??! ប្រហែលហើយ... ព្រោះគេមិនដែលទុកខ្លួនចោលយូរយ៉ាងនេះទេ ធម្មតាតែងមកតាមរហូតតែលើកនេះសូម្បីតែវត្តមានគេ សម្លេងទូរស័ព្ទក៏គ្មានដែរ
—————
រងចាំភាគបន្ត.....

Continue Reading

You'll Also Like

26.6K 6.1K 37
tk sinhala
129K 12.6K 8
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
336K 21.6K 44
ទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?
242K 15K 58
ធ្វើឲ្យគ្រប់គ្នាមើលមកដោយការច្រណែន ពេលដែលមាន ក្មេងប្រុស ម្នាក់នេះ ស្ថិតក្នុងរង្វង់ដៃ លោកប៉ា... Jeon Jungkook/Kim Taehyung