អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

449K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 38:Appaងងុយគេងហើយ

6.1K 440 25
By EthMaryRotha


  ប្រមាណជាងមួយសប្ដាហ៍ក្រោយមកគ្រូពេទ្យក៏ធ្វើការអនុញ្ញាតអោយពួកគេបានចេញពីមន្ទីរពេទ្យបន្ទាប់ពីប្រាកដចិត្តថាសុខភាពAppaនឹងអាល្អិតថេវ៉ុនមិនអី ថេយ៉ុងគេក៏មិនចង់នៅទីនេះប៉ុន្មានដែរ ទើបគេសុំនាយចេញថ្ងៃនេះតែម្ដង ហើយនាយក៏យល់ព្រម

    ៚ ភូមិគ្រឹះត្រកូល ចន ៚

~ងុឺត~~ ឡានក៏បានឈប់ចតក្បែរភូមិគ្រឹះ ថេយ៉ុងបីអាល្អិតដែលកំពុងតែគេងលង់លក់ចូលទៅក្នុងភូមិគ្រឹះស្កឹមស្កៃមួយនេះ ។

« អ្នកប្រុស » មីនអារហ័សចំកោងខ្នងអោនគំនាបកាយតូចបន្តិច សឹមងើបមុខញញឹមឡើងហាក់ត្រេកអរជាខ្លាំង តែក៏ប្រទាក់ភ្នែកទៅនឹងសមាជិកថ្មីដែលកំពុងលង់លក់ក្នុងរង្វង់ដៃអ្នកជាAppaរបស់គេ

« គេឈ្មោះថាថេវ៉ុនណា បងស្រី » ថេយ៉ុងតបទៅមីនអាក្រោយឃើញនាងសម្លឹងមើលកាយល្អិតនោះ

« មីនអា យកឥវ៉ាន់ទៅទុកក្នុងបន្ទប់ »

« ចាស៎ អ្នកប្រុស » នាងលូកដៃទៅយកឥវ៉ាន់ពីនាយ មុននឹងដើរឡើងទៅបន្ទប់របស់ពួកគេទាំងពីរ

« ឯងបីគេយូរយ៉ាងនេះ ប្រាកដជាចុកដៃហើយ ចាំខ្ញុំជាអ្នកបីគេម្ដងចុះ »

« មិនអីទេ គេកំពុងតែគេងលក់ ខ្លាចថាអាចនឹងភ្ញាក់ » ថេយ៉ុងងាកមកនិយាយជាមួយនាយវិញ

« បើអ៊ីចឹង ឡើងទៅខាងលើទៅ »

« ចាំខ្ញុំមើលគេចុះ ឯងទៅងូតទឹកសិនទៅ »

« បាទ៎ » ថេយ៉ុងទម្លាក់អាល្អិតថេវ៉ុនទៅលើពូកយឺត សឹមដើរទៅយកកន្សែងពោះគោហួសបន្តទៅបន្ទប់ទឹក ដោយបន្សល់ទុកអោយជុងហ្គុកនៅអង្គុយមើលអាល្អិតដែលកំពុងតែគេងលើពូក

« អ្ហាយ៎...!!! » ថេយ៉ុងស្រែកភ្ញាក់មួយវ៉ាស បង្វែរការចាប់អារម្មណ៍របស់នាយមាឌធំភ្លែត

៚ តុក តុក ៚

« ឯងកើតអីឬ?? » ជុងហ្គុកសួរឡើងទាំងក្ដីបារម្ភ តើខាងក្នុងមានរឿងអីឬ??តើគេកើតអីឬ? នាយចង់តែទម្លុះចូលទៅខាងក្នុងភ្លាមៗទេ ចង់ដឹងថាគេមានរឿងអីអោយប្រាកដ ។

« ខ្ញុំមិនអីទេ » ថេយ៉ុងងើបឡើងឈរច្រត់ដៃនឹងឡាបូលាងដៃយឺតៗ ព្រោះខ្លាចរអិលដួលម្ដងទៀត មិញនេះដោយសារតែគេឈោងយកកន្សែងមិនប្រយ័ត្នទើបបណ្ដាលអោយរអិលដួល សំណាងហើយដែលមិនបែកក្បាលនោះ

« បើអ៊ីចឹង ឆាប់ចេញមក » ឮសម្លេងសម្រែកគេដល់ថ្នាក់នេះហើយ គេមិចនឹងជឿសម្ដីថាមិនអីរបស់ថេយ៉ុងនោះ

~ក្រាក~~

« អម្បាញ់មិញត្រូវអីខ្លះ?? » មិនទាន់ទាំងដើរមកខាងក្រៅស្រួលបួលផង ថេយ៉ុងក៏ត្រូវនាយជម្រិតសួរបាត់ទៅហើយ

« អឺ គឺ... រអិលដួល!!! »

« សុំមើលដៃបន្តិច » នាយថាហើយក៏លាត់ដៃអាវរបស់ថេយ៉ុងពិនិត្យមើលពីម្ខាងទៅម្ខាងឆ្លាស់គ្នាដោយមិនចាំការអនុញ្ញាតរបស់សាមុីខ្លួន

« ចុះជើង ដងខ្លួនទាំងអស់ ត្រូវតែមើល ,ឯងដោះអាវឃ្លុំចេញទៅ » ជុងហ្គុកតបឡើង គេពិនិត្យមើលដៃទាំងសងខាងអស់ហើយមុននឹងប្រាកដថាវាគ្មានស្នាមជាំក្រហម តែយ៉ាងណាគេក៏នៅតែមិនទាន់ប្រាកដនៅឡើយ ព្រោះអាចថាមានកន្លែងផ្សេងរងគ្រោះជាងនេះដូចជា ស្មា ដៃ ជើង ត្រគាក អ៊ីចឹងហើយត្រូវតែពិនិត្យ

« ដោះធ្វើអី?? » ថេយ៉ុងលើកដៃទាំងសងខាងអោបខ្លួនប្រាណជាប់ សឹមនិយាយទៅសួរនាយទាំងភ្ញាក់ផ្អើលព្រោះបើហ៊ានតែដោះចេញប្រាកដជាស្រាតននលគោកហើយ

« មើលរបួស ក្រែងមានស្នាមជាំ »

« គ្រាន់តែរអិលបន្តិចប៉ុណ្នោះ ខ្ញុំគិតថាមិនមានស្នាមអីទេ លោកកុំបារម្ភអី ខ្ញុំទៅមើលកូនវិញ » ថេយ៉ុងថាហើយក៏បោះជំហានហួសពីនាយសម្ដៅទៅរកកាយតូចដែលកំពុងតែគេងលើពូកវិញ ទាំងក្នុងចិត្តលួចបន្ធូរភាពតាងតឹនចេញបន្តិច ព្រោះមិញគេក៏មានអារម្មណ៍ថាភ័យដែរ

ថេយ៉ុងអោនមុខទៅមើលអាល្អិតបន្តិច ជុងហ្គុកឃើញបែបនេះស្រាប់តែបើកភ្នែកធំៗឡើងមក ខំសម្លឹងទៅមើលដើមទ្រូងរាបស្មើរដែលបាំងដោយអាវឃ្លុំរបស់ថេយ៉ុងមិនដាក់ភ្នែក ។

« លោ-លោក កើតអីឬ?? » ថេយ៉ុងងើបមុខឡើងបន្តិច សឹមនិយាយជាមួយនាយវិញ ព្រោះឃើញគេរាងភ្លឹកនឹងអ្វីម្យ៉ាង

« គ្មានអីទេ ខ្ញុំទៅបន្ទប់ការងារសិនហើយ » ថេយ៉ុងរហ័សស៊កដៃខ្ទប់ដើមទ្រូងខ្លួនភ្លាមៗហាក់ដឹងថាគេកំពុងគិតអីព្រោះគេបានឃើញក្រសែភ្នែកនាយសម្លឹងមើលវាមិនដាក់ ជុងហ្គុកក្រោយក៏ប្រែជាងើបចេញពីការភ្លឹកបន្តិច ព្រោះតែគេយកដៃបិទលែងអោយមើលទៀត សឹមនិយាយទៅរកគេធ្វើដូចធម្មតា ថេយ៉ុងក៏ងក់ក្បាលតិចៗ

« ចំជាឆ្កួតមែន!!! » ជុងហ្គុកបើកទ្វារដើរចេញមកខាងក្រៅ សឹមជេរប្រទេចខ្លួនឯងព្រមជាមួយនឹងការហួសចិត្ត ចេះចេញគំនិតឡប់បែបនេះចេញទៅកើត តែក្នុងចិត្តក៏លួចភ័យបន្តិចដែរព្រោះខ្លាចថេយ៉ុងថាខ្លួនរោគចិត្ត

#ពេលល្ងាច

បន្ទាប់ពីបញ្ចប់ការញុំាអាហាររួចរាល់ហើយ ថេយ៉ុងក៏ត្រូវយកកែវទឹកដោះគោអោយនាយដូចសព្វមួយដង ។

« អ្នកនាង?? » ថេយ៉ុងដែលទើបនឹងដើរចេញពីបន្ទប់ជុងហ្គុកក៏តបឡើងក្រោយឃើញនាងក្រមុំជូលីមកពីណាមិនដឹង គេសឹងតែភ្លេចមុខនាងទៅហើយ ព្រោះរយៈ4ខែមកនេះ គេមិនសូវជានៅទីនេះប៉ុន្មានទេ ហើយម្យ៉ាងពេលដែលគេមកម្ដងណាគឺមិនដែលឃើញនាងនៅទីនេះដូចគ្នា ។

« ??? » ថេយ៉ុងហាក់ជ្រួញចញ្ចើមមិនយល់មួយរំពេច ខំនិយាយរាក់ទាក់ជាមួយហើយ នៅមិននិយាយអ្វីមួយម៉ាត់មករកខ្លួនទៀត តែបែរជាដើរហួសគេធ្វើប្រងើយទៅវិញ ។

« ក្រោកហើយ?? សឺត!!! » ថេយ៉ុងលោរមុខទៅថើបថ្ពាល់រលោងសម៉ត់របស់ថេវ៉ុនបន្តិច មុននឹងដើរទៅយកកំប៉ុងទឹកដោះគោមកកាន់នឹងដៃ រួចដើរត្រឡប់មករកគេវិញ ព្រោះបើគេភ្ញាក់អាចជាយំទារវាក៏ថាបាន តែមើលចុះគេបែរជាស្ងាត់មាត់មិនយំទារទៅវិញ ប្រហែលជាអឹមកាលពីកាលពីក្បាលល្ងាចឆ្អែតហើយ ។

« សឺត!! Appa ងងុយគេងហើយ ថេវ៉ុនកាលណាគេងបន្ត?? » ថេយ៉ុងទម្រេតខ្លួនបែរមករកអាល្អិតកំហូចដែលកំពុងតែខ្វាដៃខ្វាជើងតាមចរិតលក្ខណៈរបស់ក្មេងរពឹស តែក្រោយឮAppaខ្លួននិយាយបែបនេះ អាល្អិតក៏ប្រែជាស្ងៀម លែងហ៊ានកម្រើកដៃជើងតទៅទៀត

« ស្ងាត់បែបនេះ ព្រមគេងជាមួយAppaទៀតហើយឬ?? » ថេយ៉ុងថាហើយក៏ទាញខ្នើយក្បែរនោះមកកើយ ទាញអាល្អិតមកកៀកកិតនឹងខ្លួនដោយមិនភ្លេចអោបគេរួចបិទភ្នែកសំងំគេងលង់លក់ព្រមនឹងអាល្អិតថេវ៉ុន ។

ជុងហ្គុកបន្ទាប់ពីបញ្ចប់ការងាក្រុមហ៊ុនហើយរួចរាល់ នាយក៏ដើរទៅរកបន្ទប់ដែលមានថេយ៉ុងនិងថេវ៉ុនកំពុងតែគេង ។ ស្នាមញញឹមក៏របើកឡើងលើផ្ទៃមុខនាយសង្ហារក្រោយឃើញពួកគេកំពុងតែគេងយ៉ាងលង់លក់លើគ្រែ

« សឺត!!! » ជុងហ្គុកទាញភួយមកដណ្ដប់កាយតូចច្រឡឹងដែលកំពុងតែគេងអង្គុញជើងស្រឡូនទាំងគូ សឹមនាយឡើងមកគេងរួមគ្នាដោយមានអាល្អិតនៅកណ្ដាលរួចថើបថ្ពាល់ថេវ៉ុនបន្តិច ដោយមិនភ្លេចក្រលាសភ្នែកទៅមើលមនុស្សធំដែលគេងក្បែរនោះ ។
————
រងចាំភាគបន្ត.......

Continue Reading

You'll Also Like

435K 61.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
61.4K 3.9K 31
ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថាធ្វេីអ្វីក៏ដោយគឺត្រូវតែបានសម្រេចគ្មានទេ...
103K 6.2K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
564K 37.1K 83
យើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft...