អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

449K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 30: ក្មេងនេះប្រហើនណាស់!!!

5.2K 413 2
By EthMaryRotha


   [ ថ្ងៃថ្មី]

« យើងមិនទៅទេ »

<< ចឹងហ្អេស?? បើឯងមិនទៅវាគួរអោយស្ដាយណាស់ណា៎ >>

« នៅធ្វើបាបក្មេងម្នាក់នេះ សប្បាយជាង »

<< Wow!!! យើងនៅមិនទាន់ឃើញមុខក្មេងម្នាក់នោះច្បាស់នៅឡើយទេ ឯណាមើលសុំមើលតិចមើល៎ >>

« យើងគ្មានរូបទេ បើចង់មើលមកមើលទៅទីនេះមក ជុងមិនទាន់មកពីធ្វើការវិញទេ ឆាប់មក »

<< ទៅដល់ឥឡូវហើយ >>

ជូលីដកទូរស័ព្ទដែលផ្អឹបនឹងត្រចៀកចេញបន្តិច មុននឹងរេភ្នែកទៅសម្លឹងថេយ៉ុងដែលកំពុងតែទើបនឹងចេញពីផ្ទះបាយ

  « នែ៎ បន្តិចទៀត មិត្តភក្ដិយើងមក ឯងត្រូវបម្រើគេឮឬអត់?? »

« ហេតុអី ខ្ញុំមិនមែនអ្នកបម្រើឯណា?? »

« តែនេះជាផ្ទះសង្សារយើង អោយឯងជាអ្នកដទៃមកគេងហ្រ្វីៗមិនបានទេ អោយចេះក្រែងចិត្តគេផង »

« បាទ៎ » ថេយ៉ុងបានត្រឹមតែហើបមាត់និយាយយល់ស្រប ព្រោះនាងនិយាយត្រូវហើយ គេមិនមែនជាអ្វីនឹងគ្នាទេ នាងនឹងគេទេដែលមានទំនាក់ទំនងនឹងគ្នា ជុងហ្គុកអោយមកនៅទីនេះគឺទុកថាសំណាងហើយ

« ហេឡូ មិត្តសម្លាញ់ » រីស្សាដើរមកដល់ខាងក្នុងនិយាយរួសរាយ រាដៃដាក់អ្នកជាមិត្តបន្តិច មុននឹងអោបនាង

« អង្គុយសិនទៅ »

« នេះឯងដឹងទេ យើងសុខចិត្តមិនទៅពិធីជប់លៀងនោះទេ ដើម្បីមកមើលមុខក្មេងម្នាក់នោះ ចុះពេលនេះគេនៅឯណា?? »

« ចឹង ចាំយើងហៅគេអោយចុះ »

« នែ៎ ក្មេងបម្រេី »

« ក្មេងបម្រើឬ?? មុខមាត់សាច់ឈាមស្អាតបាតបែបនេះ យើងស្មានតែប្រពន្ធម្ចាស់ភូមិគ្រឹះតើស៎ ហាសហា៎ » នាងសម្លឹងទៅមើលថេយ៉ុងដែលកំពុងតែឈរនៅចំពោះមុខខ្លួន មុននឹងតបឡើងទាំងអស់សំណើចបន្តិច

« មានឯណាប្អូនប្រុសតើស៎ អូ មិនមែនទេ អ្នកបម្រើទើបសមជាង »

« ឯងឈ្មោះអី?? »

« គីម ថេយ៉ុង »

« នៅឈរដល់ណាទៀត ទៅយកទឹកអោយភ្ញៀវមក »

« បាទ៎ »

« ឯងនេះប្រសព្វធ្វើបាបគេណាស់តើស៎ »

« ទុកថាប៉ុន្នេះនៅតិចពេកផង យើងមិនដឹងថាយាយចាស់នោះ ពេញចិត្តវាណាស់ណាទេ!,បានជាខំហ៊ុចអោយជុងយ៉ាងនេះ »

« យកតែមួយកែវទេឬ?? ចុះយើង?? »

« ចាំខ្ញុំទៅយកមកម្ដងទៀត »

« ទៅអោយវាលឿនៗទៅ យើងស្រេកឡើងចង់ខាសក.ទៅហើយ »

« បាទ៎ » កាយតូចថាហើយ ក៏ដើរឆ្ពោះទៅក្នុងផ្ទះបាយម្ដងទៀត

« មានស្ដោះទឹកមាត់ចូលក្នុងកែវយើងឬអត់?? » ស្រីក្រមុំជូលីដែលអង្គុយនៅសាឡុងតបឡើងដោយភ្ជាប់នឹងដៃម្ខាងកាន់កែវទឹក

« ខ្ញុំអត់បានធ្វើទេ » ថេយ៉ុងក៏ក្រវីក្បាលប្រកែក ព្រោះគេមិនបានធ្វើរឿងនេះពិតមែន

« ចឹងឬ?? » នាងស្រដីឡើង ព្រមទាំងងើបឈរអស់កម្ពស់ លាដៃដែលកាន់កែវនោះទៅស្រោចលើកាយតូច

« ខិខិ...!!! »

« ស្លាប់ហើយ ខ្លួនរបស់ឯងទទឹកអស់ហើយ ស្មោគរោគណាស់ក្មេងតូច..., សូមទោសណា៎ យើងគ្មានចេតនាទេ »

« ហ៊ើយជូលី នេះមួយកែវទៀត បង្ហើយទៅ »

« កុំអី... អម្បាញ់មិញនេះ យើងគ្មានចេតនាទេ ឯងយកមួយកែវនោះ ទុកផឹកវិញល្អជាង » នាងងាកមកនិយាយដាក់អ្នកជាមិត្ត សឹមងាកមកសម្លឹងកាយតូចវិញ

« ឯងនេះនៅឈរធ្មឹងអីទៀត មិចមិនទៅប្ដូរខោអាវចេញទៅ ប្រយ័ត្នជុងមកឃើញ ទៅមាយាថាយើងធ្វើបាបឯងទៅ »

« បាទ៎ ,ខ្ញុំទៅហើយ »

« ហើយ ហាមប្រាប់រឿងនេះអោយជុងដឹងជាដាច់ខាត!!! »

« បាទ » កាយតូចច្រឡឹងតបហើយ ក៏ជម្លៀសខ្លួនថយក្រោយដើរទៅជាន់លើនៃបន្ទប់ដោយមានកែវភ្នែកទាំងគូរបស់ជូលីតាមសម្លឹងមើលញញឹមសមចិត្តមិនប្រឹច

« ឯងជឿដែរឬ ថាគេមិនយករឿងនេះទៅប្រាប់ជុងហ្គុក?? »

« មិចនឹងហ៊ានប្រាប់នោះ ឯងក៏ឃើញ សូម្បីតែមើលមុខយើងក៏មិនហ៊ានមើលចំផង រឿងអីទៅហ៊ានប្រាប់នោះ!!សាកតែប្រាប់ទៅ នឹងបែកមាត់មិនខានទេ »

« ឯងសាហាវពេកហើយ »

« វាមាយាហ្នឹងណើស៎ ឯងមិនឃើញមុខវាទេឬយ៉ាង ស្លូតៗ មឹសៗ និយាយមួយៗ ហ៊ើយ!!ស្ដាប់ហើយជ្រេញណាស់ »

~ក្រឹប~~ សម្លេងបិទទ្វារដោយដៃស្រឡូនស្អាតរបស់ថេយ៉ុងដែលខ្លួនទទឹកជោគ ។ គេដើរសម្ដៅទៅបន្ទប់ទឹកបន្តិច

« ហ្អឹកហ្អឹក!!! » សម្លេងយំក៏បានបន្លឺឡើង កាយតូចឈរទ្រហោរយំនៅមុនកញ្ចក់ក្នុងបន្ទប់ទឹកទាំងឈឺចិត្ត ។ ពួកនាងធ្វើបាបគេពេកហើយ បើតែយ៉ាងនេះតទៅមុខគេនឹងជួបអ្វីទៀតទៅ??

មួយសន្ទុះក្រោយមក សម្លេងយំក៏រសាត់បាត់ឆ្ងាយ ជំនួសមកវិញនូវតំណត់ទឹកថ្លាៗជាច្រើនសម្រុះចុះមកលើស្រោចស្រពរាងកាយតូចច្រឡឹងមួយនេះ ។

~ក្រាក~~ ថេយ៉ុងបើកទ្វារបន្ទប់ទឹកដើរចេញមកព្រមជាមួយខោអាវថ្មី ។

« លោកមកវិញហើយឬ?? » ដោយសារតែឃើញនាយមានវត្តមាននៅខាងក្នុង គេក៏តបឡើង

« អឹម »

« តោះ ទៅញុំាបាយ » នាយបម្រុងនឹងរំកិលដៃទៅកាន់ដៃគេទៅហើយ តែថេយ៉ុងក៏ថយជំហានបន្តិច រួចរហ័សព័ទ្ធដៃទៅក្រោយ សឹមញញឹមអេះអុញតបវិញ

« បើអ៊ីចឹងខ្ញុំចុះទៅមុនហើយ » ចប់សម្ដី កាយតូចក៏ដើរហួសនាយជម្លៀសខ្លួនចេញពីបន្ទប់ ។ ជុងហ្គុកហាក់ជ្រួញចញ្ចើមឆ្ងល់បន្តិច

[ តុអាហារ ]

« អ្នកនាងជូលីទៅជប់លៀងជាមួយមិត្តភក្ដិ បាត់ហើយអ្នកប្រុស » មីនអាតបឡើងទៅរកនាយចៅហ្វាយសង្ហារបន្តិច សឹមដើរចេញពីទីនេះ តែខ្លួនក៏រាងហួសចិត្តនឹងចរឹតរបស់ជូលីបន្តិចដែរ ជប់លៀងទាំងកណ្ដាលថ្ងៃត្រង់ មកទីនេះគិតតែពីសប្បាយរហេតរហូត តែបើទៅក៏ល្អ មិនចាំមកអោយឃើញមុខញឹកញាប់ ព្រោះអីនាងក៏មិនចូលចិត្តអាកប្បករិយាធ្វើជាព្រះនាងរបស់នាងដែរ ។

« ស្អែកថ្ងៃសម្រាក ចាំខ្ញុំជូនឯងទៅពេទ្យ »

« បាទ៎ »

ការនិយាយគ្នាក៏ត្រូវបានកាត់បញ្ចប់ត្រឹមចម្លើយរបស់កាយតូចថេយ៉ុង ។ នាយសង្ហារបន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ហើយ នាយក៏ទៅធ្វើការវិញបាត់ ដោយទុកអោយថេយ៉ុងនៅភូមិគ្រឹះជាមួយមីនអាតែពីរនាក់ ។

#ពេលល្ងាច

ពន្លឺប្រែអាទិត្យប្រែជាពណ៌លឿងទុំ ផ្ទៃមេឃប្រែជាចុះស្រងាប់បន្តិច ។

កាយក្រមុំរ៉ូបរឹមរាងដើរចូលមកខាងក្នុង មុននឹងរេភ្នែកទាំងគូទៅសម្លឹងគ្រប់ជ្រុងជ្រោយនៃសាលទទួលភ្ញៀវដ៏ធំទូលាយមួយនេះ តែដោយឃើញថាស្ងាត់គ្មានអ្នកនៅ នាងក៏សម្រេចចិត្តដើរបង្ហួសទៅផ្ទះបាយ តែក៏ឃើញកាយតូចថេយ៉ុងកំពុងតែឈរលឹបលរនៅនៅទូទឹកកក នាងក៏ញញឹមបន្តិចសឹមដើរចូលទៅនិយាយជាមួយគេ

« នែ៎ ក្មេងតូច កំពុងតែធ្វើអ្វីទៀតហើយ?? » ថេយ៉ុងក៏ងាកទៅរកប្រភពសម្លេងដែលហៅខ្លួនអម្បាញ់មិញនេះ

« ឯងនេះ ងើបទៅណាមិនរួច ចេញពីផ្ទះបាយសោះ » នាងក្រមុំស្រដីឡើង នាងឃើញលើកណាក៏នៅតែផ្ទះបាយ យ៉ាងមិចឃ្លានណាស់ឬ??

« នេះ យើងខំទិញអាវមកផ្ញើរ សុទ្ធតែស្អាតៗទាំងអស់ណា៎ បងជុងប្រហែលជាមិនដែលទិញអោយឯងទេមើលទៅ តែក៏លោកស្រី ចនក៏ប្រហែលជាទិញអោយដែរ ត្រូវទេ?? តែថាគាត់ជាមនុស្សចាស់ ចឹងហើយគាត់ក៏មិនសូវជាចេះពិនិត្យសម្លៀកបំពាក់ណា ដែលពេញនិយម ទាន់សម័យអ្វីទេ , ឯងកុំប្រកាន់ខឹងនឹងគាត់អីណា៎ » ស្រីស្រស់តបឡើងទាំងញញឹម មុននឹងហ៊ុចវាអោយទៅកាយតូច

« ខ្ញុំមិនយកទេ អ្នកនាងទុកវិញចុះ »

« នេះឯងបដិសេធយើងហ្អេស?? » នាងស្រដីឡើងមិនពេញចិត្ត នាងមិនចូលចិត្តអ្នកណាដែលបដិសេធសំណើររបស់នាងទេជាពិសេសគឺថេយ៉ុងតែម្ដង

« មិនមែនបែបនេះទេអ្នកនាង មើលទៅវាថ្លៃណាស់ មិនសាកសមនឹងខ្ញុំ យល់ល្អអ្នកនាងទិញពាក់ខ្លួនឯងវិញចុះ ហើយចំណែកឯខោអាវដែលខ្ញុំកំពុងតែពាក់នេះ ទោះអ្នកណាទិញអោយក៏ខ្ញុំពេញចិត្តនឹងទទួលវាដែរ ព្រោះវាជាការទិញដោយទឹកចិត្ត មិនមែនជាការជះលុយចោលអត់ប្រយោជន៍ » ថេយ៉ុងថាហើយក៏ជម្លៀសខ្លួនដើរហួសនាងយ៉ាងរហ័ស ព្រោះបើហ៊ានតែនៅទៀត ច្បាស់ណាស់នឹងត្រូវតបតបង្កើតជាជម្លោះវែងឆ្ងាយស្រាយមិនចេញឥឡូវហើយ ។ ត្បិតតែគេមើលទៅអាចនឹងស្លូតបូត ស្រួលនឹងធ្វើបាប តែពេលខ្លះគេក៏អាចនិយាយតបតរើខ្លួនចេញពីការធ្វើបាបបានខ្លះដែរ អាចថាត្រឹមមួយចំណិតតូចប៉ុណ្នោះ ។

« ធ្វើឫក ធ្វើពារ សម្បើមណាស់ ក្រែងចង់ចាប់ប្រុសអ្នកមាន ចង់ដេកសុីចាយណាស់មិនចឹង ?? » នាងដើរមកនិយាយតបតទៅវិញ ដោយមានបំណងចង់អោយអ្នកដែលកំពុងតែបោះជំហានបានឮ តែគេក៏ធ្វើជាមិនដឹងរួចដើរឡើងទៅខាងលើបាត់ ជាហេតុធ្វើអោយនាងដែលសម្លឹងឈរមើល មួម៊ៅក្ដៅក្រហាយជាខ្លាំង ក្មេងម្នាក់នេះពិតជាប្រហើនណាស់ ដែលមិនមកនិយាយរកគេ ហើយដើរចេញទៅបាត់!!!

« ចង្រៃយ៎!!! »

« នាង!!! » ជូលីងាកមុខមកសម្លឹងមីនអា រួចតបឡើង

« ចាស៎ អ្នកនាង »

« យកវាទៅបោះចោលក្នុងធុងសម្រាមផង » នាងនិយាយ ស្របនឹងដៃក៏លាកាន់ឥវ៉ាន់ទាំងអស់ហ៊ុចទៅអោយនាង

« ចាស៎ អ្នកនាង » មីនអាថាហើយ ក៏ស៊កដៃយកឥវ៉ាន់នោះពីដៃស្រីក្រមុំ ។ ដោយឃើញនាងយកវាពីដៃខ្លួនហើយ ជូលីក៏សម្រេចចិត្តបោះជំហានតម្រង់ទៅបន្ទប់ជាន់លើធ្វើប្រងើយ

« គ្មានអ្នកណាចង់បានរបស់នាងទេ អ្នកនាងបិសាច » មីនអាតបឡើង រួចក្រវីក្បាលហួសចិត្តតិចៗ មុននឹងដើរចេញពីភូមិគ្រឹះយករបស់ថ្លៃៗអស់ទាំងនោះ យកទៅធ្វើជារបស់សម្រាមនៅក្នុងធុង ។
—————
រងចាំភាគបន្ត........

Continue Reading

You'll Also Like

70.7K 9.7K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
57.5K 15.1K 53
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥