អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

442K 31.7K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 26 :ស្រលាញ់ប្អូនខ្ញុំឬ??

5.5K 435 13
By EthMaryRotha

ថេយ៉ុងក្រោកពីគេង ងើបត្រដាងដៃទាំងគូឡើងហួសផុតក្បាលដើម្បីពន់បទបែនខ្លួនបន្តិចទាំងមិនទាន់អស់ងងុយនៅឡើយ

« លោក?? » ថេយ៉ុងទម្លាក់ដៃចុះយ៉ាងរហ័ស បើកភ្នែកធំៗសម្លឹងទៅមើលនាយម្ចាស់ភូមិគ្រឹះដែលកំពុងតែឈរអោបដៃសម្លឹងមើលមកខ្លួន ។ មិនដឹងឈរមើលតាំងពីពេលណា លោកអេឺយខ្មាស់គេណាស់ មិញនេះមិនដឹងថាគេឃើញកាយវិការកម្ចិល របស់ខ្លួនឬអត់ទេ??!

« ហួសម៉ោងញុំាបាយឥឡូវហើយ »

« អោយខ្ញុំសូមទោសផង លោកចុះទៅមុនខ្ញុំទៅ ហើយប្រញាប់ញុំាបាយ រួចទៅធ្វើការចុះ កុំអោយហួសម៉ោង ខ្ញុំអាចញុំាម្នាក់ឯងបានមិនអីទេ » ថេយ៉ុងតបឡើងហាក់ប្រញាប់ប្រញាល ធ្វើមើលតែហួសម៉ោងធ្វើការរបស់នាយទៅហើយ ។ ជុងហ្គុកក្រោយឮប្រយោគនិយាយសឹងមិនដកឃ្លារបស់គេ ក្នុងចិត្តក៏គិតអស់សំណើចបន្តិច តែគេក៏និយាយត្រូវដែរ បើហ៊ានតែនៅបង្អែរបង្អង់ច្បាស់ជាចូលធ្វើការយឺតហើយ តែយ៉ាងណាក៏មិនអីដែរ គេជាម្ចាស់ក្រុមហ៊ុនមួយទាំងមូលមិនចឹង បើគ្រាន់តែទៅយឺតប៉ុណ្នឹងគ្មានអ្នកណាថាអ្វីទេ ចង់គេមិនទៅទីនោះ ហើយយកការងារមកធ្វើនៅទីនេះក៏វាមិនអីដែរ ។

« លោកនៅឈរធ្វើអី?? ឆាប់ចុះទៅ ខ្ញុំនៅយូរទៀតណាស់ទម្រាំរួច, ហួសម៉ោងលោកហើយ »

« ទៅហើយ » ជុងហ្គុកថាហើយក៏ចុះទៅខាងក្រោម ថេយ៉ុងឃើញបែបនេះក៏ប្រញាប់រូតរះម្នីម្នាស្ទុះស្ទាចុះពីគ្រែយ៉ាងរហ័ស មុននឹងដើរទៅរកបន្ទប់ទឹកដើម្បីសម្អាតកាយ ។

ថេយ៉ុងដើរចុះមកពីជាន់ខាងលើសម្ដៅទៅរកបន្ទប់អាហារ តែក៏ទាក់នឹងស្រីស្រស់ដែលកំពុងតែដើរសម្ដៅមក

« បងប្រុសរបស់ឯង ញុំាអាហារព្រឹករួចរាល់ហើយ រួចក៏ទៅធ្វើការបាត់ , ឯងអាចញុំាម្នាក់ឯងបានទេ?? ព្រោះបងនិងគេទើបតែញុំាហើយអម្បាញ់មិញនេះឯង »

« មិនអីទេបងស្រី ខ្ញុំអាចញុំាតែឯងបាន » ថេយ៉ុងញញឹមស្រដីតបតទៅនាងក្រមុំវិញ

« អឹម អ៊ីចឹង បងទៅខាងលើសិនហើយ , ញុំាអោយសប្បាយចុះ » ស្រដីតែប៉ុណ្នឹង នាងក៏ដើរទៅលើជាន់លើបន្ទប់របស់នាង

« ហួសម៉ោងហើយ មិនអីទេ ញុំាម្នាក់ឯងក៏មិនអីដែរ » ថេយ៉ុងថាហើយ ក៏បន្តជំហានឆ្ពោះទៅមុខបន្ត ដោយមិនដឹងឡើយថាមានក្រសែភ្នែកទាំងគូរបស់អ្នកខាងលើកំពុងតែសម្លឹងបាញ់ឆ្ពោះមករកគេ ។

[SKIP]

« បងស្រីចង់ទៅណាឬ?? » ដោយឃើញនាងគ្រងឈុតស្លៀកបំពាក់រឹបរាងពណ៌ស្រស់ឆើត កាន់កាបូបនឹងដៃ ពាក់ស្បែកជើងកែងចោទ មូរសក់ ផាត់មុខស្រស់ស្អាត លាបក្រែមក្រហមឆេះ ក្លិនទឹកអប់ឆួលឆៀលជ្រាបពេញច្រមុះគេ ទើបថេយ៉ុងក៏បង្ហើបសួរឡើង ទាំងមានអារម្មណ៍ថាធីងធោងព្រោះតែក្លិនទឹកអប់នាងក្រមុំដែលបាញ់ មិនដឹងថាបាញ់អស់ប៉ុន្មានដងប៉ុន្មានដបហើយទេ បានជាឆួលដល់ថ្នាក់នេះ???

« បងទៅជួបមិត្តភក្តិ បបួលគ្នាដើរលេង តែមិនដឹងពេលណាមកវិញទេ ថេយ៍មិនបាច់ចាំផ្លូវបងទេ »

« បាទ៎ បងស្រីប្រយ័ត្នខ្លួនផង តែងខ្លួនស្អាតបែបនេះ កុំរហេតរហូតពេក ព្រោះមនុស្សឥឡូវមិនសូវជាគួរអោយទុកចិត្តប៉ុន្មានទេ »

« បងដឹងហើយ តែថាបងស្អាតមែនឬ?? »

« បាទ៎ បងស្រីស្អាតណាស់ »

« រសនិយមជុងហ្គុកណា៎ អូយ៎ ពេលនេះជិតហួសម៉ោងណាត់ហើយ បងទៅសិនហើយ »

« បាទ៎ បងស្រី »

« ប្រដៅធ្វើមើលតែម៉ែយើង ឆឹស!!! » ជូលីដើរមកដល់ច្រកទ្វារធំ ក៏បង្ហើរប្រយោគឡើងតិចៗ ទាំងពេបជ្រេញកាយតូចជាខ្លាំង រួចក៏បន្តបោះជំហានចេញទៅរកមិត្តនាងដែលកំពុងតែចាំក្នុងឡានខាងមុខភូមិគ្រឹះ!!!

#ផ្សារទំនើប

« យើងជ្រេញក្មេងម្នាក់នោះពេញទំហឹងហើយឯង »

« ចិត្តត្រជាក់សិនទៅ , មកពីឯងនេះហើយនៅធ្វើជាសម្ដែងអីដល់ណាទៀត ហេតុអីមិនព្រមចាត់ការក្មេងម្នាក់នោះទៅ?? »

« ឯងគិតថាយើងមិនចង់ចាត់ការអាក្មេងនោះឬយ៉ាងមិច?? ខ្លួនតូចតែមួយទេ មុខស្លូតៗ ស្មឿកៗ តែមិនដឹងមាយាអ្វីខ្លះទេប្រាប់លោកស្រីចន បានជាគាត់ពេញចិត្ត ពេញថ្លើម សម្បើមណាស់!!! »

« ចុះឯងចង់អោយក្មេងម្នាក់នោះ ដណ្ដើមជុងពីឯងហ្អេស?? »

« កុំសង្ឃឹម!! ជុងជារបស់យើងតែម្នាក់គត់ , ឯងចាំមើលចុះ យើងនឹងចាត់ការក្មេងម្នាក់នោះអោយសាកសម ដែលវាប្រហើនហ៊ានដណ្ដើមជុងពីយើង »
—————
« ខ្ញុំទៅផ្ទះជួបបងស្រីបន្តិចហើយអ្នកម៉ាក់ »

« ចាស៎កូន បងស្រីកូន រអ៊ូថានឹកថេយ៍ណាស់ នេះបើបានជួបថេយ៍មិនដឹងជាត្រេកអរយ៉ាងណាទេ??! »

« អ៊ីចឹង ខ្ញុំសុំទៅហើយណា អ្នកម៉ាក់ »

« អឹម! តាមផ្លូវប្រយ័ត្នប្រយែងផង ដឹងទេថាថេយ៍មិនមែនក្មេងរឡិករឡក់ដូចពីមុនទេ ជិតក្លាយជាAppaគេហើយ ត្រូវធ្វើខ្លួនអោយត្រឹមត្រូវ ដឹងទេ??! »

« បាទ៎ កូនដឹងហើយ » ថេយ៉ុងថាហើយក៏ញញឹមដាក់គាត់បន្តិច សឹមដើរចេញពីហាងកាត់តាមហាងដទៃទៀត

« នោះ!!!ក្មេងម្នាក់នោះហើយ » ជូលីដែលប្រទាក់ភ្នែកឃើញកាយតូចកំពុងតែដើរ ក៏ប្រញាប់ប្រាប់អ្នកជាមិត្តអោយក្រឡែកមើលតាមក្រសែរភ្នែករបស់ខ្លួន រីស្សាដូចចិត្តនាង ក៏ងាកទៅតាមការប្រាប់ឃើញក្មេងម្នាក់រាងតូចច្រឡឹងកំពុងតែដើរទៅណាមិនដឹង ។

« ហ៊ើយ មើលតែងខ្លួនចុះ ដែលចូលក្រុងឬអត់នេះ ?? »

« មើលយ៉ាងណាក៏មិនចុះភ្នែក ស្ទាយតែងខ្លួនមិនទាន់សម័យ ជុងគេមិនចាប់អារម្មណ៍ក្មេងម្នាក់នោះស្រាប់ហើយ »
...................
.................
« បងស្រី... !!! » ថេយ៉ុងដើរចូលមកដល់បន្ទប់ទទួលភ្ញៀវ មុនស្រែកហៅអ្នកបងស្រី

« ថេយ៍ប្អូនសម្លាញ់!!! » នាងក៏ស្ទុះទៅត្រដាងដៃអោបថេយ៉ុងខ្លាំងៗ ដើម្បីតបតក្ដីនឹករលឹក

« អង្គុយចុះទៅ »

« បាទ៎ »

« នេះ ញុំានំសិនទៅ »

« តិចណាស់ ញុំាមិចនឹងគ្រាន់ទៅ បងស្រី »

« ក្មេងល្មោភញុំា បើថេយ៍ញុំាអស់ ធានាថាបងនឹងយកមួយចានទៀតអោយ មែនទេក្មួយអ៊ុំ??! » នាងក្រមុំស្រដីឡើង ដោយមិនភ្លេចលោរមុខទៅជិតពោះគេ ព្រមទាំងស៊កដៃទៅអង្អែលចុះឡើងលើបរិវេននោះថើរៗ

« គេប៉ុន្មានខែហើយ ?? »

« 17សប្តាហ៍ហើយ »

« ហីយ៉ា បែបនេះនៅតូចណាស់ នៅយូរទៀតណាស់ទើបអាចចេញមកបាន យ៉ាងមិចអាល្អិតអផ្សុកទេ?? » ថេយ៉ុងប្រែជាអស់សំណើច ក្រោយឮអ្នកជាបងនិយាយ គេនៅតូចយ៉ាងនេះ មិចនឹងដឹងអីនោះ មិនទាន់ស្គាល់ថាអ្វីជាការអផ្សុកនៅឡើយទេ !!!

« បងស្រី គេនៅតូចយ៉ាងនេះ មិនទាន់អីទេ »

« Appa អាល្អិតញញឹមស្អាតណាស់ដឹងទេ ?? »

« បងស្រីឈប់និយាយបានហើយ » ថេយ៉ុងប្រែជាមុខក្រហមមួយរំពេច

« បញ្ជោរតិចតួច ធ្វើឯងអៀនហ្អេស ប្អូនជើងល្អ »

« មានឯណា បងស្រីកុំចេះតែនិយាយ »

« បើអៀនថាអៀនទៅ បងមិនមានថាអីឯណា?? »

« ញុំានំល្អជាង មែនទេBaby?? » ថេយ៉ុងអោនលូកដៃអង្អែលពោះបន្តិច សឹមក្រវាសដៃអ្នកជាបងចេញពីការចង្អុលមុខ រួចយកនំមកញុំាធ្វើមិនដឹង

« នៅទីនោះយ៉ាងមិចដែរ សុខសប្បាយឬអត់?? » ថេយ៉ុងស្រាប់តែទម្លាក់ទឹកមុខញញឹមបង្អាក់ដៃដែលកំពុងកាន់នំហៀបនឹងដាក់ចូលមាត់ចេញបន្តិច

« មិនអីទេធម្មតាតើស៎ » ថេយ៉ុងងាកមកតបចម្លើយនាងវិញ រួចញញឹមវិញម្ដងទៀត ដើម្បីកុំអោយអ្នកជាបងគិតច្រើន

« អឹម »

[SKIP]

« ខ្ញុំមកយកថេយ៉ុងទៅវិញ តើពេលនេះគេនៅទីណា៎?? »

« គេគេងទៀតហើយ សូមទោសផង គេល្មោភគេងណាស់ តែមិនអីទេ ចាំខ្ញុំទៅដាក់គេអោយចុះ »

« មិនអីទេ ចាំខ្ញុំទៅដាស់គេខ្លួនចុះ »

~ក្រាក~~

« គីម ថេយ៉ុង »

« ហ្អឹម » ថេយ៉ុងក្រហឹមនៅដើមក. បង្រួញចញ្ចើមចូលគ្នាបន្តិច មុននឹងបម្រាស់ខ្លួនផ្អៀងបែរទៅម្ខាង ព្រោះមិញនេះឮសម្លេងល្ហៀងៗរំខានក្បែរត្រចៀក

« ទៅគេងផ្ទះវិញ »

« ... » ស្ងាត់

ជុងហ្គុកក៏លូកដៃទៅបីកាយគេដែលកំពុងតែគេងដាក់ក្នុងរង្វង់ដៃ ផ្ទៃមុខស្រស់ស្អាតក៏ជ្រមុខខ្ទប់នឹងប្រអប់ទ្រូងហាប់ណែនតែនតាប់របស់នាយដោយមិនដឹងខ្លួន ព្រោះកំពុងតែខ្លួនគេងលក់ស្រួល ។ ជុងហ្គុកក៏បន្តបីគេចុះមកខាងក្រោមជួបជេហី

« ខ្ញុំទៅសិនហើយ »

« ចាស៎ » បន្ទាប់ពីឮការយល់ស្របរបស់នាង គេក៏ដើរចេញពីទីនោះ ទៅរកឡានស៊េរីទំនើបដែលមានចេនឈរចាំ ។

« កាយវិការដូចជា បារម្ភ ហួងហែងណាស់ , តើគេស្រលាញ់ប្អូនខ្ញុំឬ?? » នាងក្រមុំបន្លឺឡើងល្មមស្ដាប់ឮតែខ្លួនឯង ទាំងក្នុងចិត្តកំពុងតែរិះគិតរឿងរបស់នាយ ត្បិតតែនាងទើបតែបានជួបនាយតិចដងទេ តែទង្វើនាយហាក់បង្ហាញជាក់ច្បាស់ ហើយស្របនឹងកែវភ្នែកស្រទន់ដែលនាយផ្ដល់អោយប្អូនខ្លួនទៀត តើអាចទេដែលគេកំពុងតែស្រលាញ់ប្អូនខ្លួននោះ??
—————
រងចាំភាគបន្ត...............
ETH MARY ROTHA 💘💜

Continue Reading

You'll Also Like

33.9K 6.5K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් .. රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by @F...
1.3M 97.8K 147
ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស x គីម ថេយ៉ុង ចាងវីន ខាសឌី...
10.2K 861 20
កូនខ្ញុំ...ខ្ញុំស្រឡាញ់ ខ្ញុំហួងហែង ខ្ញុំថ្នាក់ថ្នម ព្រោះតែខ្ញុំជាលោកប៉ាចិញ្ចឹមរបស់គេ ខ្ញុំគ្រាន់តែចង់ឃើញគេមានអនាគតល្អនៅថ្ងៃខាងមុខប៉ុណ្ណោះ គ្មានក្នុង...
148K 14.5K 74
ដោយសារតែខ្លាចការបង្ហាញស្វាមីអោយដឹងអំពីសភាដើមរបស់ខ្លួនជា( Vampire )ដែលជាហេតុធ្វើអោយខ្លួនមានឈ្មោះជា« ភរិយាអាថ៌កំបាំង »សម្រាប់ស្វាមីរបស់គេ។ តើអាថ៌កំបាំង...