អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

449K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 25: បានទូរស័ព្ទប្រើវិញហើយ!!!

5.6K 421 7
By EthMaryRotha

« បងស្រីរៀបរាប់អស់ហើយឬ?? អ៊ីចឹងខ្ញុំសុំទៅខាងលើសិនហើយ » ថេយ៉ុងថាហើយ ក៏ងើបចេញពីកៅអី ព្រមទាំងដើរចេញទៅ ដោយទុកអោយជូលីនៅអង្គុយខឹងចិត្តតែម្នាក់ឯង ទាំងពេបជ្រេញថេយ៉ុងជាខ្លាំង តូចតែមាឌទេ តែឫកពារសម្បើមណាស់ ស្មានតែនាងចង់និយាយរកឬក៏យ៉ាងមិច ??នាងមកចង់និយាយបញ្ឈឺរទេទើបត្រូវ ! តែយ៉ាងណាក៏សមចិត្តនាងបន្តិចដែរ ដែលខំនិយាយអួតពីអ្វីដែលនាងដឹងពីជុងហ្គុកទៅកាន់រូបគេដែរ មើលចុះថានាងដឹងរឿងគេច្រើនប៉ុណ្នា មិនដូចថេយ៉ុងទេស្អីក៏មិនដឹង!!! ។

« ហ្អឹស!!! »

ក្រឹប~~ សម្លេងបិទទ្វារក៏បន្លឺឡើងដោយស្នាដៃថេយ៉ុង ។ គេសម្រូតខ្លួនចុះអង្គុយអោបក្បាលជង្គង់ផ្ទាល់នឹងឥដ្ឋការូបន្តិច

« ហ្អឹក ហ្អឹក » ថេយ៉ុងក្រហឹមដើមក.បង្ហូរទឹកភ្នែក តូចចិត្តបន្តិច ព្រោះមានអារម្មណ៍ថាខុស គេនៅជាមួយនាយយូរដែរហើយ ហេតុអីក៏មិនដឹងពីនាយថាគេចូលចិត្តនឹងស្រលាញ់អ្វី ហេតុចាំបាច់អោយស្រីម្នាក់នោះជាអ្នកប្រាប់ គេអន់ដូចជានាងនិយាយណាស់ត្រូវទេ?? ប្រាកដហើយ អន់ខ្លាំងទៀតផង គេស្រលាញ់គ្នាប្រាំឆ្នាំហើយ ហើយចុះគេ មានតែលួចស្រលាញ់គេតែម្ខាងប៉ុណ្នោះ មានសិទ្ធិអីដែលអាចដឹងពីគេនោះ !!!

« សង្សារគេមកហើយ ឯងនេះល្ងង់ណាស់ » ថេយ៉ុងនិយាយចំអក នឹង ដាស់តឿនខ្លួនឯង ស្របនឹងទឹកភ្នែកដ៏ស្ងៀមស្ងាត់កំពុងតែបន្តស្រក់មកប៉ះនឹងផែនថ្ពាល់ក្រពុំរបស់គេជោគជាំ គេលើកដៃវាសទឹកភ្នែកចេញបន្តិច តែវាសយ៉ាងណាក៏មិនបាត់ដែរ វាចេះតែបន្តហូរស្រក់មកដដែល

     ៚ តុក តុក ៚

ថេយ៉ុងត្រូវងើបឡើងយ៉ាងរហ័ស បន្តលើកដៃវាសទឹកភ្នែកនោះម្ដងទៀត ដកដង្ហើមធំបន្តិចដើម្បីខំពង្រឹងដែលអារម្មណ៍តានតឹងនោះត្រឡប់ទៅវិញ មុននឹងលើកដៃមួលគន្លឹះទ្វារបើកចេញបន្តិច ។

~ក្រាក~~

« មកនៅទីនេះសោះ ខ្ញុំខំតែដើររកឯង » ជុងហ្គុកស្រដីឡើងធម្មតា ថេយ៉ុងក៏ញញឹមបន្តិច

« នេះ ឯងយំហ្អេស?? » ជុងហ្គុកចោទសួរភ្លាមៗ ហាក់បារម្ភ ក្រោយឃើញភ្នែកទាំងគូរបស់គេរាងក្រហម ថេយ៉ុងក្រោយឮនាយសួរបែបនេះខ្លួនក៏រាងភ័យបន្តិចដែរ ព្រោះខ្លាចបើគេដឹងអាចសើចចំអកខ្លួនក៏ថាបាន

« អត់ទេ ខ្ញុំមានយំឯណា អម្បាញ់មិញលោករកថារកខ្ញុំ !! លោករកធ្វើអី?? » ថេយ៉ុងបង្វែរប្រយោគសួរនាយសង្ហារវិញ

« គ្មានអីទេ ខ្ញុំគ្រាន់តែមិនឃើញឯងនៅក្រោមប៉ុណ្នោះ »

« បាទ៎ »

« Aww!! ជុងបង បងចេញពីបន្ទប់កាងារហើយឬ ?? » ជូលីដែលទើបតែឡើងមកដល់ក៏តបទាំងញញឹម ស្ទុះទៅទាញជុងហ្គុកមកបង្ខិតជិតខ្លួនចេញឆ្ងាយពីថេយ៉ុង មុននឹងលើកដៃទាំងគូក្រសោបអោបដៃគេជាប់ ចំណែកឯថេយ៉ុងបានត្រឹមតែឈរមើលពួកគេទាំងពីរនាក់ប៉ុណ្នោះ ។

« បន្ទប់បងនៅទីណាជុង?? » ជូលីងាកទៅស្រដីដាក់ជុងហ្គុក សឹមបញ្ចេញស្នាមញញឹមស្រស់ស្អាតដាក់គេ មើលទៅនាងនឹងជុងហ្គុក ពួកគេទាំងពីរពិតជាសាមសមគ្នាណាស់ មិនដូចគេនឹងថេយ៉ុងទេ !!!

« បន្ទប់បងនៅកៀនបន្ទប់របស់អូនទេ » ជុងហ្គុកតបឡើងកុហកទៅកាន់ស្រីស្រស់ នាងក៏ញញឹមតែកុំគិតថានាងជឿគេអោយសោះ មិនមែននាងមិនដែលមកផ្ទះនេះឯណា តែក៏ជ្រើសយកការតបតស្នាមញញឹម ទៅនាយវិញ ។

« អូនទៅមើលបន្ទប់អូនសិនហើយ , ថេយ៍ បងទៅសិនហើយណា... »

« បាទ៎ បងស្រី » នាងក៏លែងដៃដែលអោបដើមដៃជុងហ្គុកអម្បាញ់មិញទម្លាក់ចុះ ព្រមទាំងញញឹមទន់ភ្លន់ប្រៀបដូចជាទេពអប្សរស្រីស្រស់ចិត្តបវរដាក់ថេយ៉ុងបន្តិច សឹមដើរទៅបន្ទប់ខ្លួន ! ស្មានថានាងចង់អោយពួកគេនៅជាមួយគ្នាឬ?? សូម្បីតែមួយវិនាទីក៏នាងមិនចង់ដែរ តែធ្វើយ៉ាងមិចមានតែទ្រាំសម្ដែងអោយចប់សិនទៅ ចាំការពិតលាតត្រដាងសិន សឹមចាំចាត់ការប្រដៅក្មេងនេះអោយសមនឹងចិត្តខ្លួន ដែលខឹងម្ដង។

#នៅក្នុងបន្ទប់ដ៏ទូលាយមួយ ជំហានជើងស្រីក្រមុំដើរចូកលមកដល់ខាងក្នុង កែរភ្នែកក៏រេសម្លឹងមើលបរិវេនបន្ទប់អោយគ្រប់ជ្រុងជ្រោយ ! នេះជាលើកទីមួយហើយ ដែលនាងសុំអ្នកជាឪពុកមកប្រទេសកូរ៉េដោយជ្រើសពាក្យកុហក ថាមកលេងមិត្តភក្តិ នេះបើប៉ានាងដឹងថាមករកជុងហ្គុកគឺរឿងធំមិនខាន ព្រោះគាត់មិនពេញចិត្តជុងហ្គុកដែលមកទាក់ទងតោងទាមកូនស្រីបណ្ដូលចិត្តតែម្នាក់របស់គាត់នោះទេ ចឹងហើយនេះក៏ជាមូលហេតុដែលទំនាក់ទំនងពួកគេកើតឡើងជាសម្ងាត់ តាមការស្នើរសុំរបស់នាងក្រមុំ ។

« លោកមិនទៅបន្ទប់ធ្វើការវិញទេឬ?? »

« មិនទៅទេ »

« ហេតុអី?? »

« គឺឃ្លានហើយ » ថេយ៉ុងញញឹមបន្តិច ក្រោយឮប្រយោគនាយ

« សូមទោសណា៎ ដែលមិនបានយកអាហារដល់ក្រុមហ៊ុនលោក »

« មិនអីទេ ថ្ងៃក្រោយហាមចេញទៅណាផ្ដេសផ្ដាសទៀត ដឹងទេ?? »

« ចុះទៅផ្ទះម៉ាក់បានទេ?? »

« បាន តែត្រូវសុំការអនុញ្ញាតសិន »

« បាទ៎ »

« លោកចុះតែឯងបានហើយ ខ្ញុំមិនឃ្លានទេ » ថេយ៉ុងក្រវីក្បាលតបទៅនាយ ព្រោះគេកាន់ដៃខ្លួនបម្រុងនាំចុះទៅជាមួយ

« ចុះក្រែងថាចង់សូមទោសខ្ញុំឬ?? បែបនេះត្រូវតែទៅជាមួយគ្នាទៅ!!! »

« តែខ្ញុំមិនឃ្លានទេ លោក »

« អ៊ីចឹងអង្គុយកំដរខ្ញុំទៅ មិនអីទេ » ជុងហ្គុកថាហើយក៏កាន់ដៃគេបន្តចុះមកជាន់ក្រោម ព្រោះតាំងពីព្រឹកមកគេមិនទាន់បានញុំាអីនៅឡើយទេ ដោយសារតែពេលព្រឹកមិញ ក្រោកយឺតពេក ទើបប្រញាប់ប្រញាលទៅធ្វើការ ចឹងហើយឥឡូវនេះក៏ដាច់ចិត្តញុំាបាយ តែស្ដាយអ្វីអាហារពេលព្រឹកក្លាយទៅជាអាហារថ្ងៃត្រង់ទៅវិញ ។

« ហាឡូ » ជូលីនាងក្រមុំឆ្មើងឆ្មៃអាយុម្ភៃពីរឆ្នាំដែលកំពុងតែអង្គុយនៅសាឡុង ក៏បង្ហើរសម្លេងស្រួយស្រេសរបស់ខ្លួនតាមខ្សែរទូរស័ព្ទទៅអ្នកជាមិត្ត

<< ឯងថាមកនោះ ឥឡូវដល់ណាហើយ?? >> ប៊ែរីស្សាតបឡើងទាំងត្រេកអរ ព្រោះមិត្តម្នាក់នេះ បានប្រាប់ខ្លួនច្បាស់ណាស់ថាថ្ងៃនេះគេនឹងមកប្រទេសកូរ៉េ ចង់អបអរថ្ងៃដែលបញ្ចប់ការសិក្សាពីអង់គ្លេស

« យើងនៅផ្ទះជុងណា៎ »

<< ចន ជុងហ្គុក សង្សារឯងឬ?? >>

« អឹម »

<< បែបនេះល្អហើយ មិនពិបាកជួលអាផាតមិន៍ >>

« ប៉ាយើងជួលហើយ តែយើងក៏លួចខន់សែលវិញ អោយនៅបានយ៉ាងមិច បើរយើងចង់មករកជុងនោះ!!! »

<< និយាយជាមួយឯងម្ដងណា មានតែឈ្មោះសង្សារឯងរហូត.., នេះ! មកទីនេះ ដើម្បីតែចង់ជួបគេទេឬយ៉ាងមិច??! >>

« ហើយក៏ចង់ជួបឯងដែរណា...»

<< យើងជឿឯងសិនក៏បាន!!! >>

« ស្អែកទៅដើរលេងឬអត់?? យើងខានមកយូរហើយ ភ្លេចកន្លែងដើរលេងអស់ហើយ មិនដឹងថានៅឯណាខ្លះទេ យ៉ាងមិចចង់ទៅទេ?? »

<< Okay ស្អែកម៉ោង ប្រាំបួន ព្រឹក ចាំយើងទៅទទួលឯង >>

« អឹម »

[SKIP]

@ពេលយប់

« លោកប្រុស!!! នេះជាទូរស័ព្ទអ្នកប្រុសថេយ៉ុងបាទ៎ »

« អឹម យើងអរគុណឯងហើយ ទៅវិញចុះ!! »

« បាទ៎ »

ពពកខ្មៅគ្របដណ្ដប់ពេញផ្ទៃមេឃ បាំងពន្លឺព្រះចន្ទមូលក្រឡង់ស្ងប់ស្ងាត់ ។ ថេយ៉ុងដើរចេញពីបន្ទប់ទឹកដោយភ្ជាប់មកជាមួយខោអាវគេងពេលរាត្រីដែលភ្លឺរលើបរលោងក្រាស់ តម្រង់ទៅពូកទន់ល្មើយ ។

~ក្រាក~~

« នេះទូរស័ព្ទឯង » ជុងហ្គុងលូកដៃហ៊ុចទូរស័ព្ទអោយ អ្នកដែលកំពុងតែអង្គុយសណ្ដូកជើងគ្របភួយត្រឹមចង្កេះ ។ ថេយ៉ុងងើយសម្លឹងមើលមុខនាយសង្ហារបន្តិច មុននឹងលេចចេញស្នាមញញឹមត្រេកអរមកជាមួយ គេស្មានតែទូរស័ព្ទត្រូវបាត់ហើយតើស៎ ដឹងអីនាយយកមកអោយវិញសោះ រំភើបណាស់ ព្រោះកំពុងតែគ្មានលុយទិញប្រើវិញផង!!!

« អរគុណលោកហើយ » ថេយ៉ុងតបហើយក៏ស៊កដៃយកវាពីគេមកកាន់នឹងដៃ

« លេខខ្ញុំក៏នៅក្នុងទូរស័ព្ទឯងដែរ , បើមានការអីកុំភ្លេចខលមកប្រាប់ »

« បាទ៎ »

នាយសង្ហារបន្ទាប់ពីបញ្ចប់កិច្ចការហើយរួចរាល់ នាយក៏ដើរចូលបន្ទប់គេងគេវិញ ។ គេទាញភួយឡើងទៅទម្រេតខ្លួនក្បែរថេយ៉ុងយឺតៗ ។ ឃើញគេកំពុងតែគេផ្អៀងមកខាងខ្លួន បើបែបនេះមានតែគេងគយគន់របស់សម្រស់គេទៀតហើយមើលទៅ ! គិតដល់ត្រឹមនេះស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខសង្ហាររបស់នាយ គេងមើលមុខគេយូរគួរសម ត្របកភ្នែកគេក៏ចាប់ផ្ដើមទោរទន់ម្ដងបន្តិចៗ រហូតដល់គេងលង់លក់ក្រោមដំណេកក្ដីសុខតាមក្រោយថេយ៉ុង។
—————
រងចាំភាគបន្ត................
ETH MARY ROTHA 💘💜

Continue Reading

You'll Also Like

61.4K 3.9K 31
ចនជុងគុក ជាបុរសដែលមានសម្ថភាពសបគ្រប់សប់បែបយ៉ាងមិនថាការងារខុសច្បាប់រឺស្របច្បាប់ នាយជាមនុស្សមានមហិច្ឆតាខ្ពស់មិនថាធ្វេីអ្វីក៏ដោយគឺត្រូវតែបានសម្រេចគ្មានទេ...
104K 6.2K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
252K 45K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
436K 61.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...