អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

445K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 23: យើងជាសង្សារលោកអគ្គនាយកនាង!!

6K 433 15
By EthMaryRotha


ក្រុមហ៊ុន ត្រកូល ចន///

ជើងស្រឡូនសខ្ចី ទ្រាប់ដោយស្បែកជើងកែងចោទ ទម្លាក់ចុះផ្ទាល់នឹងគែមផ្លូវ ។ កាយក្រមុំងើបចេញមកពីក្នុងឡាន ដោះវែនតាខ្មៅស្រអាប់ចេញបន្តិច មុននឹងរេភ្នែកសម្លឹងងើយទៅអគារដែលមានកម្ពស់ខ្ពស់ បបូរមាត់ក្រហមប្រែជាញញឹមត្រេកអរ រួចក៏សម្រេចចិត្តបោះជំហានចូលទៅខាងក្នុង ដោយមានការរាក់ទាកពីសន្តិសុខយាមកាមអគារក្រុមហ៊ុនល្បីល្បាញមួយនេះ ។

បុគ្គលិកក្នុងក្រុមហ៊ុននាំគ្នាតាមសម្លឹងមើលនាងក្រមុំគ្រប់គ្នាៗ តើនាងជាអ្នកណា?? មិចក៏ដើរចូលក្នុងក្រុមហ៊ុននេះ??! ទោះបីពួកគេខំសម្លឹងមើលនាងយ៉ាងណាក៏ដោយ ក៏នាងហាក់ប្រងើយកន្តើយ មិនខ្វល់គិតតែពីដើរតម្រង់ទៅមុខតាមចរឹតមនុស្សឆ្មើងឆ្មៃរបស់នាង ដើរបានបន្តិចនាងក៏ឈប់ជំហាន មុននឹងលូកដៃចុចប្រអប់ជណ្ដើរយន្ដអោយដំណើរការ

  ~ទឺង~ ទ្វារយន្ដត្រូវបានរបើក នាងក៏រហ័សដើរចូលទៅខាងក្នុង មុននឹងបន្តស្វែងរកជាន់ដែលនាងចង់ឡើង ។

« ខ្ញុំមិនរកជុង ! » នាងក្រមុំតបឡើងទៅកាន់លេខាស្រីរបស់នាយសង្ហារ

« សូមទោសផង តើអ្នកនាងមានបានណាត់ទុកឬអត់?? » លេខាស្រីដែលកំពុងតែឈរក៏តបទាំងសមគួរ ធ្វើអោយអ្នកដែលឈរស្ដាប់ប្រែជាមិនសូវជាពេញចិត្តជាខ្លាំង គ្រាន់តែមកជួបសង្សារសោះត្រូវណាត់ទុកដែរ?? តែក៏ភ្លេចទៅថាពួកគេមិនទាន់បានប្រកាសទំនាក់ទំនងនេះ ជាសាធារណៈអោយគ្រប់គ្នាបានដឹងឯណាមិនចឹង?!! បែបនេះកុំប្រកាន់អីល្អជាង!!! គិតដល់ត្រឹមនេះនាងបែរមកញញឹមវិញ ព្រមទាំងតប

« នាងប្រាប់ថាខ្ញុំជា ជូលីណា គេប្រាដកជាស្គាល់ហើយ »

« តែសូមទោសផងអ្នកនាង ពេលនេះលោកអគ្គនាយកមិននៅក្រុមហ៊ុនទេ ចាស៎ »

« គេទៅណា?? »

« ខ្ញុំក៏មិនដឹងដែរ »

« នេះ នាងធ្វើការរបៀបមិច ទើបមិនដឹងថាគេទៅណា??! » ជូលីនារីកាចឆ្នាស់តបឡើងទាំងកំហឹងមិនពេញចិត្ត ធ្វើដល់លេខាហើយ នៅមិនដឹងថាគេទៅណាទៀត?? គួរតែប្ដូរចេញល្អទេ??!

« បើអ្នកនាងចង់ដឹង សួរលោកអគ្គនាយកខ្លួនឯងចុះ រឿងផ្ទាល់ខ្លួនរបស់លោកអគ្គនាយក ខ្ញុំមិនចង់ចេះដឹងទេ »

« នេះ នាងកំពុងតែចោទខ្ញុំថា ចេះដឹងរឿងគេឬ?? » ក្នុងចិត្តចាប់ផ្ដើមខឹងសម្បារមួម៉ៅជាខ្លាំង លេខាម្នាក់នេះកំពុងតែបន្លំជេរខ្លួនច្បាស់ណាស់!!!

« មិនមែនបែបនេះទេ អ្នកនាង » លេខាស្រីនិយាយប្រកែកឡើង នាងមិនមែនចង់មានន័យបែបនេះទេ រឿងរបស់ចៅហ្វាយ ក្នុងនាមយើងជាកូនចៅបើចៅហ្វាយមិនប្រាប់ គេមានសិទ្ធិអីទៅជម្រិតសួរនោះ

« ចាំមើលចុះ!! ខ្ញុំនឹងអោយជុង ដេញនាងចេញពីការងារ » នាងក្រមុំជូលីតបឡើងទាំងខឹងទៅកាន់នាងលេខាស្រីម្នាក់នេះ ចាំមើលចុះ នាងនឹងប្រាប់ជុងហ្គុកអោយដេញនាងលេខានិយាយសម្ដីមិនដឹងខ្យល់អីនេះចេញពីក្រុមហ៊ុនមិនខាន ។

« សូមទោសផង អ្នកនាងត្រូវជាអ្វីនឹងលោកអគ្គនាយក ទើបមានសិទ្ធដេញនាងខ្ញុំចេញពីការងារ ?? លោកអគ្គនាយក គាត់មានមូលហេតុច្បាស់លាស់ ទើបគាត់ដេញ មិនមែនសុខៗមកចង់ដេញបែបនេះទេ »

« អាយ៎... នាងលេខាឡឺកឺ!!! ប្រយ័ត្នសម្ដីនាងខ្លះផង យល់ទេ ទីទាប ទីខ្ពស់?? យើងជាសង្សារលោកអគ្គនាយកនាង រឿងអីយើងគ្មានសិទ្ធិដេញ នាង នោះ!!! » នាងក្រមុំស្រែកមួយវ៉ាស ធ្វើអោយបុគ្គលិកឯទៀតនៅខាងក្រៅដែលកំពុងតែមមាញឹកនឹងការងារហាក់ស្រឡាំងកាំងជាខ្លាំង ដោយខ្លះរត់មកលបមើល ព្រោះចង់ដឹងថាជាសម្លេងអ្នកណាគេ មិចក៏ប្រហើនហ៊ានមកស្រែកឡូឡាអីនៅទីនេះ ?? បើលោកអគ្គនាយកនៅទីនេះ ច្បាស់ជាត្រូវមាត់មិនខានទេ!!!

« សង្សារឬ?? អ្នកនាងមកបោកប្រាស់ខុសមនុស្សហើយ លោកអគ្គនាយកគាត់មានភរិយារួចហើយ មិចនឹងអាចមានសង្សារនោះ ??! » លេខាស្រីចាង ហាក់ចង់អស់សំណើចនឹងប្រយោគនាងក្រមុំសម្ដីញ៉ែតៗនេះជាខ្លាំង ជាសង្សារចឹងឬ??? លោកស្រីចន បានមកប្រកាស់ក្ដែងថាកូនប្រុសតែម្នាក់នៃគ្រួសារចនដែលជាម្ចាស់ក្រុមហ៊ុន JJK មានភរិយារួចហើយ មិនចឹង ចុះមកមានសង្សារអ្វីទៀត ?? ស្រីម្នាក់នេះបោកទេដឹង!!! បើចង់បោកមិចមិនទៅបោកអ្នកផ្សេង ចាំបាច់អីមកបោកប៉ះចំមនុស្សដែលដឹងថាលោកចៅហ្វាយខ្លួនមានភរិយាហើយ ស្ដាប់ទៅវាពិបាកជឿណាស់!!!

« ប្រពន្ធចឹងឬ?? នែ៎ នាងយកភ្នែកណា មកមើលថា បងជុងរបស់យើងមានប្រពន្ធហើយ ?? »

« ខ្ញុំមិនបានយកភ្នែកខាងណាមើលទេ តែលោកស្រីចន គាត់បាននិយាយច្បាស់ណាស់ថា លោកអគ្គនាយកមានប្រពន្ធរួចហើយ !!! »

« គេគ្មានប្រពន្ធទេ!!! »

« អ្នកនាងមានរូបរាង មុខមាត់ស្រស់ស្អាត មិនគួរណាមកចង់បានស្វាមីគេនោះទេ ប្រុសមួយគំនរ មិចមិនស្រលាញ់មកស្រលាញ់អីរបស់គេនេះ » គុំចាំស្ដីអោយយូរហើយ លេខាចាង ស៊ូហេ ក៏តអោយផាំងៗ លេងមកថាអោយគ្នាបែបនេះអ្នកណាទ្រាំបាន មកស្រដីញ៉ែតៗ ស្ដីថាអោយនាង ហើយថែមទាំងមកតោងទាមចៅហ្វាយខ្លួនទៀត នេះវាជ្រុលពេកទេដឹង??!

« អ្នកណាចង់បានស្វាមីអ្នកណា??! នាងនិយាយអោយស្រួលបួលខ្លះផង ដឹងទេខ្ញុំនឹងគេស្រលាញ់គ្នាបានប្រាំឆ្នាំហើយ »

« ខ្ញុំមិនដឹងថាស្រលាញ់បានប៉ុន្មានទេ តែសំខាន់ឥឡូវនេះខ្ញុំត្រូវធ្វើការ គ្មានពេលមកឈ្លោះជាមួយអ្នកនាងទេ » លេខាចាង ថាហើយក៏អង្គុយចុះធ្វើមិនខ្វល់ ដោយទុកអោយនារីឆ្នាស់ឆ្នើមជូលីត្រូវឈរក្ដាប់ដៃខឹងឡើងញ័រសាច់អស់ហើយ

« ផ្ញើរទុកសិនចុះនាងលេខា ចាំពេលមានឱកាសយើងនឹងមកជម្រះបញ្ជីបណ្ដេញនាងចេញពីការងារម្ដង » ស្រីក្រមុំជូលីថាហើយក៏ដើរទៅបាត់យ៉ាងរហ័ស

« មិញនេះ ឃើញស្រែកខ្លាំងណាស់មានរឿងអីហ្អេស?? »

« ក៏មិនដឹងដូចគ្នា មកស្ដីថាអោយហើយ ក៏ចង់បណ្ដេញចេញ ហើយនៅថាជាសង្សារលោកអគ្គនាយកទៀតផង »

« មិនគួរអោយជឿ!!! »

« ចុះខ្ញុំមានថាជឿឯណា លោកអគ្គនាយកមិចនឹងស្រលាញ់មនុស្សស្រីកាចឆ្នាស់ មិនគោរពមនុស្សចាស់ ក្មេង បែបនេះនោះ ទេ »
—————

          ៚ ក្រាក ៚

« លោកដាក់ខ្ញុំចុះទៅ » ថេយ៉ុងដែលកំពុងស្រាក់ដៃទាំងគូអោបក.នាយសង្ហារ បន្លឺឡើងដោយងើយមើលមុខគេ

ជុងហ្គុកក៏ទម្លាក់កាយតូចរបស់គេទៅលើពូកទន់ល្មើយថ្នមៗ ។

« ខ្ញុំអស់អីហើយ លោកទៅធ្វើការវិញចុះ »

« មិនអីទេ ខ្ញុំនៅមើលថែឯងចុះ »

« ខ្ញុំពិតជាមិនអីពិតមែន អឹប!! » នាយសង្ហារក៏ផ្អឹបបូរមាត់ខ្លួន ទៅរកបបូរមាត់តូចស្ដើងដែលពូកែប្រកែកតបតបន្តិច មុននឹងលែងវិញ

« ហាមប្រកែក »

« បាទ៎ »

« ឆាប់គេងទៅ » ថេយ៉ុងបែរជាក្រវីក្បាលតិចៗ អោយគេងយ៉ាងមិច បើមិនងងុយផងនោះ!!!

« បើអ៊ីចឹង ចាំខ្ញុំប្រាប់មីនអាអោយធ្វើអីអោយឯងញុំាចុះ »

« ចាំខ្ញុំចុះទៅខ្លួនឯងក៏បានដែរ មិនបាច់រំខានលោកទេ »

  « ឯងខ្លាចខ្ញុំហ្អេស?? » ដោយសារតែឃើញគេប្រកែក នឹងមិនហ៊ានសម្លឹងមើលមុខខ្លួនចំ ជុងហ្គុកក៏ចោទសំណួរឡើង

« អ- អត់ទេ ខ្ញុំមិនខ្លាចលោកទេ » ថេយ៉ុងក្រវីក្បាលតតាក់ ហាក់កំពុងតែប្រកែក ទាំងក្នុងចិត្តនៅខ្លាចស្នូរគ្រាប់សំណដែលនាយបានបាញ់នៅឡើយទេ

« បើមិនខ្លាចទេ អ៊ីចឹងខ្ញុំនាំឯងទៅក្រោមចុះ »

« លោកមិនបាច់កាន់ដៃទេ »

« អ៊ីចឹង ឯងខ្លាចខ្ញុំហើយ »

« ខ្ញុំអត់បានខ្លាចលោកទេ »

« បើមិនខ្លាចក៏ចុះទៅ » ជុងហ្គុកថាហើយ ក៏ដឹកដៃថេយ៉ុងចុះតាមកាំជណ្ដើរម្ដងមួយកាំៗ ដោយមិនបានខ្វល់ពីក្រសែភ្នែករបស់អ្នកខាងក្រោមសម្លឹងមក

« ជូលី?? » ថេយ៉ុងរហ័សក្រលាស់ដៃចេញយ៉ាងលឿន មុននឹងបោះជំហានថយបន្តិច ក្រោយឃើញវត្តមានរបស់នាង

« អូនមកយ៉ាងមិចបាន?? ហេតុអីមិនប្រាប់បង?? » ជុងហ្គុកបង្ហើរសំណួរទៅកាន់នាងទាំងភ្ញាក់ផ្អើល ព្រោះនាងមកមិនប្រាប់ដំណឹងអោយគេដឹងមួយម៉ាត់សោះ

« គឺអូនមកចង់អោយបងភ្ញាក់ផ្អើល តែមិនគិតសោះថាពេលអូនមិននៅមានរឿងមានគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀត! » នាងតបឡើង ព្រមទាំងដៀងភ្នែកទៅមើលអ្នកដែលឈរខាងក្រោយខ្នងនាយ

« រឿងភ្ញាក់ផ្អើល??! អូនចង់សម្ដៅលើអី ?? »

« គ្មានទេ អូនគ្រាន់តែនិយាយលេងប៉ុណ្នោះ » នាងងាកក្រលាសភ្នែកមកញញឹមដាក់ជុងហ្គុកវិញ ធ្វើជាធម្មតា ទាំងក្នុងចិត្តកំពុងតែមិនស្រួល

« ក្មេងម្នាក់នោះជាអ្នកណា?? »

« អឺគឺខ្ញុំជាអ្នក~~~ »

« ជាប្អូនប្រុស បង »

« ប្អូនប្រុសឬ?? » ជូលីស្រដីសួរបញ្ជាក់ព្រមទាំងសម្លឹងមើលទៅក្មេងម្នាក់នោះ បន្តិច តែក៏ប្រទាក់ទៅនឹងចិញ្ចៀនដែលភ្ជាប់ទៅនឹងម្រាមដៃស្រឡូនរបស់គេបន្ថែម ថេយ៉ុងឃើញបែបនោះ ក៏រហ័សយកដៃក្រព័ន្ធទៅក្រោយមួយរំពេច មុននឹងសម្លឹងមុខនាងបន្តិចវិញ ឃើញនាងកំពុងតែញញឹមដាក់ខ្លួន ទើបខ្លួនក៏រហ័សតបតស្នាមញញឹមនោះទៅនាងវិញទាំងមិនដឹងថាស្នាមញញឹមដែលនារីឆ្នាស់ឆ្នើមនោះផ្ដល់អោយ វាជាស្នាមញញឹមអ្វីពិតប្រាកដ ។
—————
រងចាំភាគបន្ត.....

Continue Reading

You'll Also Like

61.2K 8.5K 32
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
26.8M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222
559K 37.1K 83
យើងលង់ស្រឡាញ់ឯង ស្រឡាញ់ហើយ ស្រឡាញ់ខ្លាំងបំផុត តែយើងបានត្រឹមតែលាក់អារម្មណ៍នេះពីក្រោយមិត្តភាពតែប៉ុណ្ណោះ Jeon Jungkook Main character : Jeon Jungkook ft...
112K 11.6K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...