អេតាសុីវិលលក្ខខណ្ឌ( ចប់ )

By EthMaryRotha

445K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... More

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 14: ឆង់ឆាហ្នឹងអីគេ??
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 18: គេងបែបនេះ!!!

6.1K 448 46
By EthMaryRotha


« ... » នាយសង្ហារនៅតែបន្តភាពស្ងៀមស្ងាត់ មិនមាត់នឹងគេអ្វីបន្តិច ។

« មិនអីទេ បើលោកនៅខឹងនឹងខ្ញុំ!! ខ្ញុំទៅគេងបន្ទប់ផ្សេងក៏បាន » ថេយ៉ុងថាហើយក៏ងើបក្រោកបន្តិចបម្រុងថានឹងដើរចេញពីបន្ទប់ មើលទៅគេប្រហែលជាមិនបាត់ខឹងនឹងខ្លួនទេ ទើបចង់អោយគេនៅម្នាក់ឯងសិន ចាំថ្ងៃស្អែកចាំនិយាយគ្នាទៀតក៏បាន ព្រោះយ៉ាងណាពួកគេនៅផ្ទះជាមួយគ្នា សម្លឹងមុខគ្នារាល់ថ្ងៃទៅហើយ យ៉ាងហោចណាស់ក៏ទន់ចិត្តបន្តិចដែរ !!!

« អុ៎ះ....!!! » ដៃមាំក្រាស់ ក៏ចាប់ទាញដៃគេយ៉ាងរហ័សដោយមិនអោយងើបពីពូកទាន់ ។ ថេយ៉ុងត្រូវភ្លាត់មាត់ភ្ញាក់ព្រឺត មុខស្រទន់ស្អាតក៏ត្រូវអឹបនឹងប្រអប់ទ្រូងហាប់ណែនរបស់នាយសង្ហារពេញៗ!!!

« អ្នកណាអនុញ្ញាតអោយឯងទៅគេងបន្ទប់ផ្សេង?? » នាយសង្ហារតបឡើងធ្វើអោយថេយ៉ុងរាងភ័យមិនស្ទើរទេ ព្រោះខ្លាចគេខឹងនឹងខ្លួនថែម គេងើបមុខចេញពីប្រអប់ទ្រូងរបស់នាយ ងើយមុខទៅមើលគេបន្តិច

« អឺ គឺខ្ញុំខ្លាចលោកនៅខឹងខ្ញុំ ទើបខ្ញុំគិតថានឹងទៅគេងបន្ទប់ផ្សេង ចាំលោកចិត្តត្រជាក់បន្តិចចាំនិយាយគ្នា » ថេយ៉ុងបង្ហើបចម្លើយដែលនាយកម្លោះសួរអម្បញ់មិញ មុននឹងងើបខ្លួនចេញពីកាយគេបន្តិច តែមិនបានសម្រេចនាយក៏មានតែបន្តឹងដៃអោបថែម

« លោកលែងទៅ!! » ថេយ៉ុងតបទៅកាន់នាយផង ខំរើបម្រាស់ខ្លួនចេញពីកម្លាំងដៃគេផង នៅតែមិនសម្រេច កាន់តែរើគេកាន់តែរឹតខ្លួនលើសដើម

« លោកចង់យ៉ាងមិច ខ្ញុំសូមទោសហើយ នៅមិននិយាយរកខ្ញុំ ពេលនេះចង់ចេញពីមុខលោកហើយ មិចមិនអោយទៅ?? »

« ឯងសូមទោសខ្ញុំឬ?? » នាយត្បកសំណួរទៅរកថេយ៉ុងវិញ ហាក់មិនដឹងថាគេបានសូមទោសខ្លួនតាំងពីពេលណាទេ ។

« ចុះលោកមិនឮខ្ញុំនិយាយទេឬយ៉ាងមិចមិញនេះ?? » គេខំនិយាយសូមទោសជាច្រើនលើកជាច្រើនសារហើយ តែនាយម្នាក់នេះមើលឆ្លើយចុះ សុទ្ធតែសូមទោសដែរឬ ចុះមិញនេះសម្លេងអ្នកណារងំក្បែរត្រចៀកគេនោះ??!

« សូមទោសមួយម៉ាត់ក៏ចប់?? » ជុងហ្គុកផ្ទួនសំណួរឡើងភ្លាមៗ សូមទោសចឹងឬ គ្រាន់តែនិយាយក៏ចប់បែបនេះហ្អេស???!

« ចុះលោកចង់អោយខ្ញុំធ្វើយ៉ាងមិច??! » ថេយ៉ុងតបទាំងមិនយល់ គេសូមទោសរួចចង់បានអីទៀត ធម្មតាតែធ្វើខុស តែសូមទោសចឹងហើយ

« នេះ លោកចង់ធ្វើអី?? » ដោយឃើញជុងហ្គុកយកជើងទៅកៀរខ្នើយអោបទម្លាក់ពីគ្រែ គេក៏តបឡើង នាយមិនតបតតែបង្ខិតខ្លួនទៅក្បែរគេយ៉ាងជិតស្និទ្ធ ធ្វើអោយថេយ៉ុងត្រូវបង្ខិតខ្លួនថយចេញតាមការប្រដេញរបស់នាយ

« ចង់ធ្លាក់ពីលើគ្រែឬយ៉ាងមិច??! » ជុងហ្គុកបន្ទរឡើង កម្លាំងដៃក៏នៅតែបន្តបន្តឹងរឹតប្រាណគេងនៅឡើយ ព្រោះពេលនេះខ្លួនប្រាណរបស់ពួកគេទាំងពីរកំពុងឋិតនៅកណ្ដាលគ្រែហើយ តែហ៊ានតែបន្ថយខ្លួនទៀត ច្បាស់ណាស់គេនឹងត្រូវធ្លាក់ពីលើពូកមិនខាន

« ចុះលោកខិតមកធ្វើអី?? »

« ចុះឯងចង់សូមទោសខ្ញុំឬអត់?? »

« ប្រាកដជាចង់ហើយ!! »

« បើចង់នៅអោយស្ងៀមៗទៅ!! » ថេយ៉ុងប្រែជាស្ងៀមមិនតបតមិនតវ៉ា មិនរើបម្រាស់អ្វីទាំងអស់ នាយសង្ហារកាលណាឃើញគេស្ដាប់តាមសម្ដីខ្លួន គេក៏ភ្ញោចស្នាមញញឹចេញមកមួយរំពេច តែក៏ត្រូវរលុបវិញក្រោយឃើញគេងើយមើលមុខខ្លួន

« ហើយធ្វើយ៉ាងមិចទៀត?? »

« ក៏បិទភ្នែកគេងទៅ »

« ខ្ញុំមិនចេះគេងបែបនេះទេ » ថេយ៉ុងតបទៅគេវិញទាំងអេះអុញ ធម្មតាគេធ្លាប់តែគេងអោបម៉ាក់ តែឥឡូវបើជាត្រូវគេមកអោបរួមរឹតខ្លួនវិញ មានអារម្មណ៍ថាថប់ៗ ហើយម្យ៉ាងអ្នកដែលគេងជាមួយគេពេលនេះមិនមែនម៉ាក់ តែជានាយរូបសង្ហារចន ជុងហ្គុក ទៅវិញ ។

« តែក៏ត្រូវតែគេង ទម្លាប់អោយហើយទៅ »

« ហេតុអីត្រូវទម្លាប់?? » គេតបឡើងទាំងមិនយល់ ទម្លាប់ចឹងឬ?? នេះនាយចង់មានន័យថាយ៉ាងមិច??!

« ចុះឯងចង់គេងឃាំងខ្នើយបែបនោះរហូតឬ?? »

« ចុះចង់អោយគេងបែបនេះឬ?? »

« ប្រាកដហើយ ឯងដឹងទេ ពេលគេងបែបនេះទើបកូនមានអារម្មណ៍កក់ក្ដៅ!!! » នាយសង្ហារបន្លំលេសតបឡើង ថេយ៉ុងឮហើយយកមកគិតបន្តិច ប្រហែលជាត្រូវហើយ ក្មេងត្រូវការភាពកក់ក្ដៅពីប៉ាម៉ាក់ ចឹងហើយបើគេងបែបនេះកូនប្រាកដជាមានអារម្មណ៍ល្អ កក់ក្ដៅហើយមើលទៅ ។

« ចឹងហ្អេស?? ចឹងត្រូវគេងបែបនេះរហូតត្រូវទេ?? »

« អឹម » ជុងហ្គុកក្រហឹមដើមក. ថេយ៉ុងដែលយល់សាច់ការក៏បន្ត

« ហើយលោកឈប់ខឹងខ្ញុំហើយត្រូវទេ?? »

« ខ្ញុំឈប់ខឹងឯងហើយ » មិនឈប់យ៉ាងមិច បើបានមកគេងអោបបែបនេះ អ្នកណាទៅដាច់ចិត្តខឹងទៀតនោះ!!!

« គេងទៅយប់ហើយ!!! » ថេយ៉ុងក៏សំងំបិទភ្នែកគេតាមសម្ដីនាយ ស្របពេលដែលខ្លួនរបស់គេត្រូវដៃរបស់នាយក្រសោបអោបជាប់ ពេលនេះគេបានគេងលក់សប្បាយចិត្តហើយ ព្រោះតែនាយឈប់ខឹងគេតទៅទៀត ហើយម្យ៉ាងពេលដែលនាយក្រសោបខ្លួនបែបនេះ គេបែរជាមានអារម្មណ៍ថាកក់ក្ដៅ តើនេះវាជាអារម្មណ៍កូនដែលជុំរិញទឹកចិត្តដោយប្រយោល ឬក៏ជាអារម្មណ៍គេទៅ?? នាយសង្ហារជុងហ្គុកកាលណាឃើញគេសំងំបែបនេះ ខ្លួនក៏ញញឹមបន្តិច មុននឹងសម្រេចចិត្តសន្សឹមត្របកភ្នែកគេង ដោយមិនភ្លេចអោបគេយ៉ាងជាប់ ។

ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យបានសន្សឹមលូតឡើងទៅលើផ្ទៃលំហម្ដងបន្តិចៗ សម្លេងចាបយំចេចចាចហាក់កំពុងប្រលែងគ្នាបានបន្លឺឡើងល្វើយៗក្រោមដើមឈើធំមួយដែលជាជម្រកស្នាក់អាស្រ័យរបស់ខ្លួន

« ហ្អឹម » ជុងហ្គុកដែលកំពុងតែប្រាស់ខ្លួនគេងលើពូកដោយមានថេយ៉ុងនៅក្បែរក៏ក្រហឹមឡើងបន្តិច ដៃដែលដាក់អោយថេយ៉ុងកើយជំនួសខ្នើយ ប្រែជាស្ពឹក។ គេផ្អៀងខ្លួនទៅម្ខាងដើម្បីបញ្ចៀសពន្លឺព្រះអាទិត្យដែលហៀបនឹងចាំងចូលមកប៉ះផ្ទៃមុខបន្តិច ជុងហ្គុកប្រែញញឹម ក្រោយបានគយគន់សម្រស់ដ៏ស្រស់បវរគ្មានទាស់របស់ថេយ៉ុង មើលកាន់តែជិតកាន់តែស្រស់ស្អាត ច្រមុះស្រួច បបូរមាត់ស្ដើងផ្កាឈូកគួរអោយចង់នេពនិត្យពិនិត្យកាន់តែយូរស្ទើរតែហាមចិត្តមិនអោយអោនថើបសឹងមិនបាន រោមភ្នែកងរដុះក្រាស់បម្រាស់លូតវែងសឹងតែចាក់ចូលភ្នែកគេទៅហើយ ដៃក៏សន្សឹមរំកិលតិចៗបម្រុងនឹងលើកទៅស្ទាបអង្អែលថ្ពាល់ទៅហើយ ក៏ត្រូវដាក់ចុះវិញ ព្រោះក្មេងក្នុងរង្វង់ដៃកំពុងតែបម្រាស់តិចៗ រួចកម្រើកត្របកភ្នែកសម្លឹងមកគេវិញ ។

« លោក!!! » ថេយ៉ុងតបទៅគេ មុននឹងបញ្ជាររាងកាយតូចច្រឡឹងរបស់ខ្លួនក្រោកឡើងអង្គុយ ។ ដោយឃើញថាគេព្រមក្រោកពីរង្វង់ដៃខ្លួន ជុងហ្គុកក៏សម្របខ្លួនក្រោកតាមដែរ តែរាងពិបាកបន្តិចដោយសារតែចុកដៃម្ខាង ។

« ដៃលោក!! សូមទោសផង »

« មិនអីទេ បន្តិចទៀតទៅលែងអីហើយ »

« អោយខ្ញុំច្របាច់អោយទេ?? »

« មិនបាច់ទេ ឯងទៅរៀបចំខ្លួនងូតទឹកទៅ នឹងអាលចុះទៅញុំាអាហារពេលព្រឹក »

« បាទ៎!!! » ចប់សម្ដី ថេយ៉ុងក៏ទម្លាក់ជើងស្រឡូនទាំងគូ រួចដើរសម្ដៅទៅបន្ទប់ទឹកដោយមានក្រសែភ្នែកជុងហ្គុកតាមមើលមិនដាក់ ។ បន្ទាប់ពីថេយ៉ុងដើរចូលទៅក្នុងបន្ទប់ទឹកបាត់ស្រមោល នាយក៏ដើរទៅបន្ទប់ផ្សេងមួយទៀត ដើម្បីធ្វើការជម្រះខ្លួនក្នុងបន្ទប់នោះម្ដង ។
————————
រងចាំភាគបន្ត......

Continue Reading

You'll Also Like

445K 31.8K 74
ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯ...
134K 15.2K 10
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
96.4K 4.6K 44
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
228K 41.7K 53
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)