អេតាសុីវិលលក្ខខណ្ឌ( ចប់ )

Por EthMaryRotha

448K 31.8K 1.1K

ស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមា... Más

P 1: សុំនាងរៀបការ!!
P 2:សង្ហារ
P 3: ស្អាត⚠︎︎
P 4: គេមកធ្វើអី??
P 5: មានផ្ទៃពោះ??
P 6: អនាគតកូនប្រសារ
P 7: ប្ដីប្រពន្ធត្រូវគេងជាមួយគ្នា
P 8:កូនស្រលាញ់ម៉ាក់
P 9: ទំនាក់ទំនងដែលគ្មានអ្នកដឹង អាចយូរអង្វែងឬ??
P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ
P 11: ព្រោះតែកូន!!!
P 12: នៅមិនសុខ!!
P 13: ច្រណែនកូនក្មេង!!
P 15: មានសង្សារឬនៅ??
P 16:ថើប!!!
P 17:សូមទោស!!!
P 18: គេងបែបនេះ!!!
P 19: មនុស្សបោកប្រាស់!!!
P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!
P 21:កូន!!!
P 22: ឯងស្អាតណាស់!!!
P 23: យើងជាសង្សារលោកអគ្គនាយកនាង!!
P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី
P 25: បានទូរស័ព្ទប្រើវិញហើយ!!!
P 26 :ស្រលាញ់ប្អូនខ្ញុំឬ??
P 27: ជុងស្រលាញ់ឯងហ្អេស??
P 28:ហេតុអីជុងមិនមកផ្ទះ??
P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎
P 30: ក្មេងនេះប្រហើនណាស់!!!
P 31: ស្វាមីប្អូនមិនមកទេឬ??
P 32: ខ្ញុំមិនបានបោកលោកទេ
P 33: ឯងមានកូនជាមួយជុងហ្អេស??
P 34: ពួកយើងបែកគ្នាទៅ
P 35: ពួកយើងជាមិត្តនឹងគ្នាល្អជាង
P 36: លោកថាអោយខ្ញុំ
P 37: ថេវ៉ុន
P 38:Appaងងុយគេងហើយ
P 39: ចង់នាំកូនរត់ផងហ្អេស??
P 40: ហេតុអីលោកមិនខឹងវា??
P 41:ឬគេកំពុងតែនៅជាមួយស្រីម្នាក់នោះ??
P 42: បាន!ខ្ញុំនឹងលែងលះជាមួយគេ
P 43: Appa សូមទោសណា៎
P 44: ខ្ញុំមិនចង់ជួបមុខគេទេ
P 45: ខ្ញុំស្អប់លោក
P 46: ឆាប់ជាណា៎
P 47: សម្បើមណាស់លោកកូន!!!
P 48: កាលណាAppaមកវិញ
P 49: ចឹងប៉ានឹងនាំAppaមកផ្ទះវិញត្រូវទេ??
P 50: ប៉ារកAppaថេវ៉ុននៅមិនទាន់ឃើញទេ
P 51: គេមិនបានច្រឡំAppaគេទេ
P 52: ថេវ៉ុនចង់នៅជាមួយAppa
P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??
P 54: ចង់ឈរផ្លាស់នៅចំពោះមុខខ្ញុំទេ??
P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់
P 56: Appa ថេវ៉ុន ស្អាតណាស់
P 57: ស្រែកភ្ញាក់លោកហ្នឹងហើយ
P 58: ពួកយើងជាប្ដីប្រពន្ធនឹងគ្នា
P 59: Appa , លោកប៉ា ជាមនុស្សកុហក
P 60: ខ្ញុំនឹងដោះលែងឯង
P 61: មកយកAppaទៅគេងជាមួយ
P 62: បើរវល់តែអៀនបែបនេះធ្វើអីបានទៅ
P 63: តែលើស បងទៅរំលោភអូនដល់បន្ទប់ទឹកហើយ
P 64: បងកំពុងតែជប់កូនក្នុងពោះអូនម្នាក់ទៀត
P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??
P 66: អូនដាស់វាហើយត្រូវទទួលខុសត្រូវ
P 67: មិនអោយរបូតម្ដងទៀតជាដាច់ខាត
P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ
P 69 : ដេកក្រៅបន្ទប់
P 70 : កាលណាសុំអូនរៀបការ??
P 71: អូនមិនស្រួលខ្លួនមែនទេ ហ្អឹម??
P 72: កំចាត់សត្វល្អិត
P 73: រៀបការថ្ងៃនេះ??
ភាគបញ្ចប់

P 14: ឆង់ឆាហ្នឹងអីគេ??

6.5K 464 5
Por EthMaryRotha


« បងថេយ៍ដាក់អូនចុះវិញទៅ » ដោយសារតែខ្លាចថេយ៍ថេយ៍របស់ខ្លួនចុកដៃ ជេវ៉ូក៏តបទៅថេយ៉ុងអោយដាក់ខ្លួនចុះ

« អឹម, » ថេយ៉ុងក៏ដាក់គេចុះយឺតៗ រួចក៏កាន់ដៃគេដើរទៅបន្ត ។

ថេយ៉ុងកាន់ដៃជេវ៉ូបណ្ដើរទៅមុខ ដោយមានជុងហ្គុកដើរម្ខាង យ៉ា!!មើលទៅប្រៀបដូចគ្រួសារតូចមួយយ៉ាងអ៊ីចឹង!! កំពុងតែដើរសុខ ពួកគេក៏ដើរមកដល់កន្លែងមួយ ដែលមានមនុស្សជាច្រើន កំពុងតែឈរផ្ដុំគ្នា. ហើយអ្វីដែលពិសេសនោះគឺ អ្នកដែលចូលរួមសុទ្ធជាលោកប៉ាអ្នកម៉ាក់ ថែមទាំងអ្នកខ្លះក៏មានកូនតូចមកជាមួយទៀតផង ។

ជុងហ្គុកនិងថេយ៉ុងរាងឆ្ងល់បន្តិច មិនដឹងជាពួកគេនាំគ្នាធ្វើអ្វីទេនៅទីនោះ រំពេចនោះស្រាប់តែមានស្រ្ដីវ័យកណ្ដាលម្នាក់ដើរមករកពួកគេទាំងទឹកមុខញញឹមហាក់រីករាយស្វាគមន៍ពួកគេអ្វីបែបហ្នឹង !!

« សួស្ដីអ្នកទាំងពីរ »

« បាទ៎ » ជុងហ្គុក

« គឺថ្ងៃនេះ ពួកយើងមានកម្មវិធីដែលទាក់ទំនងនឹងលោកប៉ា អ្នកម៉ាក់ តើអ្នកទាំងពីរចង់ចូលរួមទេ ?? » គាត់បន្តឡើង

« អឺគឺ... » ថេយ៉ុងរាងអេះអុញបន្តិច រួចងាកទៅមើលនាយ ។ គេមិនចង់ចូលរួមកម្មវិធីស្អីអស់នេះទេ ព្រោះឪពុកម្ដាយគ្រប់រូបដែរចូលរួម ម្នាក់សុទ្ធតែស័គ្រ្មចិត្ត សប្បាយរីករាយ មិនមែនដូចបង្ខំឯណា ហើយម្យ៉ាងគេខ្លាចចិត្តនាយ ខ្លាចថាគេអាចមិនពេញចិត្តក៏ថាបាន។

« សុំអញ្ចើញអ្នកទាំងពីរ មកខាងនេះ » គាយ់និយាយទាំងញញឹមស្វាគមន៍ពួកគេ រួចក៏ដើរទៅមុខបន្តិច

« លោកចូលរួមឬ?? » ជុងហ្គុកមកតប រួចក៏ដើរតាមនាង

« បងថេយ៍ » ជេវ៉ូងើយមុខឡើងនិយាយ ព្រមអង្រួនដៃនាយតូចតិចៗ

« ហ្អឹម?? »

« បងប្រុសនោះចូលហើយ បងអត់ចូលទេហ្អេស ?? »

« តោះ!!អញ្ចឹង » ថេយ៉ុងក៏សម្រេចចិត្តដឹកដៃជេវ៉ូដើរចូលទៅខាងក្នុង ។

៚SKIP៚

បន្ទាប់ពីបញ្ចប់កម្មវិធី ថេយ៉ុងនិងជុងហ្គុកក៏នាំជេវ៉ូត្រឡប់វិញហាងរបស់ម៉ាក់ប៉ារបស់គេវិញ ជេវ៉ូដើរបណ្ដើរញញឹមបណ្ដើរទាំងសប្បាយចិត្ត !រឿងអីដែលមិនសប្បាយចិត្តនោះ មើលចុះដៃម្ខាងកាន់ឡានបញ្ជារដែលមានទំហំធំល្មម ចំណែកឯម្ខាងទៀតកាន់សូកូឡាញុំាពេញៗដៃ ងើយមកញញឹមដាក់ថេយ៉ុងបណ្ដើរ តែមើលចុះសូកូឡាឡើងមួយកន្រ្ដក គេញុំាឡើងអស់ពាក់កណ្ដាលទៅហើយ សង្ស័យតែមិនដល់មួយថ្ងៃទេសូកូឡាអស់ពីកន្រ្ដកមិនខាន ។

រីង៚រីង៚

សម្លេងទូរស័ព្ទក៏បានបន្លឺឡើង ថេយ៉ុងលូកដៃយកវាចេញពីកាបូប មុននឹងចុចលើកយកមកផ្អឹបនឹងត្រចៀក ។

« ហាឡូ លោកពូ »

<< ហាឡូថេយ៍ ថ្ងៃនេះពូនិងមីងរវល់មួយថ្ងៃ អត់មានអ្នកណាមើលថែជេវ៉ូទេ ពូសុំផ្ញើរគេនឹងថេយ៍បានទេ >>

« មិនអីទេ លោកពូ ចាំខ្ញុំមើលគេអោយចុះ »

<< ពូ អរគុណហើយ >>

« អ៊ីចឹង,ចាំល្ងាចខ្ញុំជូនគេទៅផ្ទះវិញចុះ »

<< បាទ៎ >> ថេយ៉ុងក៏ដកទូរស័ព្ទចេញ មុននឹងងាកទៅនិយាយជាមួយនាយវិញ

« គឺថ្ងៃនេះប៉ាម៉ាក់គេរវល់ ទើបគាត់ចង់ផ្ងើរជេវ៉ូអោយខ្ញុំមើលគេ,លោកគិតយ៉ាងមិចដែរ?? »

« មិនអីទេ យកគេទៅតាមដែរទៅ »

« យ៉េ...!!! បាននៅមួយបងថេយ៍ទៀតហើយ » ជេវ៉ូស្រែកឡើងទាំងសប្បាយចិត្ត មុននឹងងើយមុខញញឹមដាក់ថេយ៉ុង ឃើញបែបនេះថេយ៉ុងក៏ធ្លោយស្នាមញញឹមខ្លួនចេញមកតាមនោះដែរ ។ គេខានមកលេងនឹងកម្លោះតូចម្នាក់នេះយូរហើយ ប្រហែលគេនឹកខ្លួនខ្លាំងហើយ បានជាត្រេកអរបែបនេះ !!

« ជេវ៉ូចង់ទៅណាទៀតឬអត់?? » ជេវ៉ូធ្វើមាត់ស្រួចហាក់កំពុងតែគិតមិនដឹងថាចង់ទៅណាបន្តទៀតទេ!! កន្លែងលេងកម្សាន្តជាច្រើនកន្លែង កំពុងតែហោះវិលវល់ក្នុងខួរក្បាល ដូចជាសម្រេចមិនចេញសោះថាចង់ទៅណា ។ ជុងហ្គុកក្រោយឃើញគេគិតយូរពេក ក៏ដាច់ចិត្តតបឡើង

« អ៊ីចេះចុះ, បងនាំជេវ៉ូទៅកន្លែងមួយដែរមានមិត្តភក្តិច្រើនល្អទេ?? »

« បាទ៎ » ជេវ៉ូក៏តបយ៉ាងរហ័ស ព្រោះឮថានៅទីនោះមានមិត្តភក្តិច្រើន នឹងអាលមានគ្នាលេងជាមួយនោះអី !!

« លោកមិនទៅធ្វើការទេហ្អេស?? » ថេយ៉ុងចោទសួរទៅនាយកម្លោះ ជុងហ្គុក៏ងើយមុខមកមើលគេ រួចតបឡើង

« ការងារទុកមួយឡែកសិនទៅ ក៏មានអ្នកធ្វើដែរ មិនអីទេ » ថេយ៉ុងរាងចងចញ្ចើមបន្តិច មើលគេនិយាយចុះ ដូចជាមិនខ្វល់ពីការងារអីតិចសោះ នេះ!សូម្បីតែទុកចោលក៏មានអ្នកធ្វើអោយដែរឬ??

                         -SKIP-

ឡានស៊េរីទំនើបចុងក្រោយបានឈប់ចតមួយកន្លែង ថេយ៉ុងបើកទ្វារឡានដើរចេញមកខាងក្រៅ ដោយមានជេវ៉ូចុះមកតាក្រោយ។

« បងផុសអាត៎ » កម្លោះតូចយូជុន ក៏រត់មករកថេយ៉ុង ឈរមើលគេទាំងសើចស្ញេញ

« បាទ៎... » ថេយ៉ុងតបទាំងបង្អូសទៅកាន់កម្លោះតូចថ្ពាល់ខួច

« បងមកលេងអូនហ្អេស??ចុះ ឯណាលោកយាយ » កម្លោះតូចយូជុនងាកមើលឆ្វេងស្ដាំបន្តិចក្រោយមិនឃើញវត្តមានលោកស្រីចន ទើបគេក៏តបឡើង

« ថ្ងៃនេះលោកយាយអត់បានមកទេ លោកយាយរវល់ណា »

« បងឆុងគុក!! » យូជុនឧទានឡើងហៅឈ្មោះនាយសង្ហារទាំងមិនច្បាស់ រួចស្ទុះរត់ទៅអោបគេ ទាំងស្នាមញញឹមនៅរក្សានៅនឹងមុខមិនរលុប ។ យូជុនដកដៃដែលអោបក្រសោបនាយកម្លោះបន្តិច

« នឹកបងផុសណាស់!! » នាយកម្លោះតូចញញឹមស្ងេញបន្តិច ហាក់កំពុងតែចង់យកចិត្តនាយ ។ ប្រាកដហើយ!!គេនឹកនាយណាស់ ព្រោះគេខានជួបនាយ យូរហើយ កាលពីមុខនាយក៏ធ្លាប់មកទីនេះជាមួយលោកស្រីចនដែរ តែក្រោយមកក៏មិនសូវបានឃើញមក ព្រោះតែគេរវល់ការងារនោះអី ។

នាយសង្ហារបន្ទន់ជង្គង់អោយសមនឹងកម្ពស់គេបន្តិច មុននឹងពោលឡើង ៖

« យូជុន នៅចាំបងដែរឬ?? » នាយចោទសួរទៅយូជុងដោយគិតថាគេអាចនឹងភ្លេចខ្លួន ព្រោះគេខានមកទីយូរក្រែលដែរហើយ ។

« បាទ៎ ចាំ!! » យូជុងងក់ក្បាលតិចៗ តបឡើងតាមចរិកក្មេង ! រឿងគេមិនចាំបងប្រុសសង្ហារម្នាក់នេះនោះ ព្រោះគាត់ជាអាយដល ហេរូរបស់ខ្លួនទៅហើយ មិនត្រឹមតែប៉ុណ្នោះគេធ្លាប់គិតថាធំឡើងគេនឹងសង្ហារដូចបងប្រុសម្នាក់នេះមិនខាន ។

« អ៊ីចឹងពួកយើងចូលទៅខាងក្នុងទៅ » នាយថាហលយក៏កាន់ដៃយូជុនដើរចូលទៅខាងក្នុង ។

                    -SKIP-

  កម្លោះតូចយូជុននិងជេវ៉ូកំពុងតែនាំគ្នាលេងជិះទោង រត់ដេញចាប់គ្នាយ៉ាងសប្បាយ សម្លេចសើចកក្អឹករបស់ពួកគេទាំងពីរួមជាមួយក្មេងៗដទៃទៀតបានបន្លឺឡើងពេញទាំងទីធ្លាសួន មើលទៅដូចជាសប្បាយរីករាយណាស់ ខណៈមនុស្សធំពីរនាក់កំពុងតែអង្គុយមើលពួកគេទាំងពីរ និងក្មេងៗឯទៀតដែលកំពុងតែប្រលែងលេងជាមួយគ្នា, ស្នាមញញឹមស្រស់ស្អាត,ស្រទន់ដែលអាចពង្វក់មនុស្សគ្រប់គ្នាអោយធ្លាក់ក្នុងអន្លុងស្នេហ៍របស់ថេយ៉ុងបានលេចឡើងលើផ្ទៃមុខគេ ស្របនឹងភ្នែកទាំងគូកំពុងតែសម្លឹងទៅមើលពួកក្មេងដោយមិនខ្វល់ថាមានក្រសែភ្នែកដែលអង្គុយជិតខ្លួនកំពុងសម្លឹងមករកខ្លួនដែរនោះទេ ។

#បន្ទប់ញុំអាហារ ដែលធំទូលាយមានក្មេងជាច្រើនកំពុងតែនាំគ្នាអង្គុយញុំាបាយយ៉ាងសប្បាយរីករាយ ដោយក្នុងនោះក៏មាននាយសង្ហារជុងហ្គុក និង យូជុន អង្គុយទល់មុខថេយ៉ុងនិងជេវ៉ូ ។

« បងឆុកខុក និង បងថេយ៍ ងៃក្រោយមកទៀតអត់ បាទ៎?? » យូជុនតបឡើងទៅសួរថេយ៉ុងនិងជុងហ្គុក ទាំងមុខពួកគេភ្លឹកៗ

« បងថេយ៍ប្រាកដជាមកលេងយូជុនហើយ »

« ចុះនាំបងជេវ៉ូមកទេ?? » យូជុងសួរទៅគេបន្ថែម គេចង់ដឹងណាស់បងប្រុសម្នាក់នេះមកជាមួយដែរឬអត់!? ព្រោះបើមកនឹងមានគ្នាលេងជាមួយនោះអី ។

« ជេវ៉ូ គិតយ៉ាងមិច ចង់មកទៀតឬអត់?? » ថេយ៉ុងងាកមកសួរនាយកម្លោះ,ជេវ៉ូក៏ងក់ក្បាលយល់ស្រប ។ រឿងអីថាគេមិនចង់មកនោះ នៅទីមានគ្នាលេង ជាពិសេសយូជុនគួរអោយស្រលាញ់សឹងអីហើយ អ្នកណាដាច់ចិត្តមិនមកនោះ ។ នាយកម្លោះតូចយូជុនក៏ញញឹមដាក់ជេវ៉ូ រួចក៏ងាកមករកជុងហ្គុកវិញម្ដង

« ចុះបងផុសឆុកឃុកនោះ?? »

« បងរវល់យ៉ាងនេះ មិចនឹងមានពេលមកលេងយូជុននោះ » យូជុនទម្លាក់ទឹកមុខចុះបន្តិច

« អ្ហា...! ចាំបងថេយ៍មកលេងក៏បានណា៎ » ថេយ៉ុងតបឡើង រួចក៏ញញឹមដាក់គេបន្តិច

« បងថេយ៍មកក៏ដូចតែបងជុងគុកមកដែរ យូជុនកុំអន់ចិត្តអីណា៎ » ជេវ៉ូតបឡើងទៅកាន់យូជុនដែលអង្គុយទល់មុខខ្លួនដើម្បីចង់លួងលោមគេ យូជុនរាងឆ្ងល់បន្តិច មិនត្រឹមតែយូជុនទេ សូម្បីតែជុងហ្គុកនឹងថេយ៉ុងក៏ឆ្ងល់នឹងសម្ដីកម្លោះតូចដែលនិយាយអម្បាញ់មិញនេះដែរ មើលចុះនិយាយអីស្ដាប់មិនយល់ ថេយ៉ុងមកក៏ដូចជុងហ្គុកមកយ៉ាងមិច ! ពួកគេមិនមែនមនុស្សតែមួយឯណា!។

« មិចចឹង?? »

« Aww!! សង្សារគ្នានោះអី ចឹងមកអ្នកណាដូចតែគ្នាទេ » ថេយ៉ុងបែកភ្នែកធំៗងាកមកមើលក្មេងដែលនិយាយមិនដឹងខ្យល់អីដូចជេវ៉ូ

« ឆង់ឆាហ្នឹងអីគេទៅ?? » យូជុនដែលមិនដែលឮពាក្យនេះពីមុនមកក៍សួរគេទាំងនិយាយមិនច្បាស់ព្រោះតែចាប់ពាក្យមិនសូវបាន។ ធម្មតាទេ ក្មេងតែឆ្ងល់អ្វីមួយតែងតែក្លាហានហ៊ានសួរបែបនេះហើយ

« មនុស្សស្រលាញ់គ្នា ហើយថើបគ្នាទៀត ចឹងគេហៅថា— »

# ត្រឡប់ទៅវិញ

  ថេយ៉ុង ជុងហ្គុក,ជេវ៉ូ នឹងគ្រួសារឯទៀតកំពុងតែអង្គុយនៅកៅអីរងចាំការប្រកាសលទ្ធផលបោះឆ្នោត ។ ពួកគេមិនរំពឹងសង្ឃឹមថានឹងជាប់ឆ្នោតលទ្ធផលអ្វីនោះទេ ព្រោះពួកគេមិនមានគំនិតចង់មកលេងហ្គេមឆ្កួតៗបែបនេះនោះទេ !

« សូមជួបរួមអបអរសាទរ ចំពោះគូដែលសាកសមស្រស់ស្អាតប្រចាំកម្មវិធីនោះគឺ...គូទី6!! » យ៉ា!!!ជាគូលេខ6ចឹងឬ?! លេខរៀងនេះ ជាលេខរៀងរបស់ប្ដីប្រពន្ធអាតាសុីវិល ជុងហ្គុកនិងថេយ៉ុងទេតើស៎ ។

   បន្តិចក្រោយមកពិធីករក៏ហៅពួកគេឡើងមកឈរខាងមុខលោកប៉ាអ្នកម៉ាក់រាល់គ្នា មនុស្សម្នាដែលនៅអង្គុយនឹងកៅអីនាំគ្នាស្ញើចសរសើរមិនដាច់ពីមាត់ ថាពួកគេពិតជាស្រស់ស្អាត សង្ហារសមនឹងគ្នាខ្លាំងណាស់ និយាយបែបនេះមិនមែនបានន័យថាលោកប៉ាអ្នកម៉ាក់ផ្សេងទៀតមិនសាកសមគ្នានោះទេ តែពួកគេទាំងពីរនាក់នេះនៅក្មេងខ្ចីគឺសាកសមនឹងធ្វើជាគូស្ចាមីភរិយាប្រចាំកម្មវិធីលោកប៉ាអ្នកម៉ាក់វ័យក្មេងនេះណាស់ ។
——————
« លី ជេវ៉ូ នេះ សាច់ជ្រូកណា៎ ឆាប់ញុំាទៅ » ថេយ៉ុងរហ័សនិយាយកាត់ មុននឹងដួលសាច់ដាក់ចូលចានជេវ៉ូ ។ ក្មេងម្នាក់នេះយ៉ាប់ណាស់ បើមិនកាត់ទេ សង្ស័យនិយាយអស់ផងក៏មិនដឹង! នៅថាពួកគេទាំងពីរស្រលាញ់គ្នា នឹងថើបគ្នាទៀត !ហើយអាកាលដែលថើបនោះមកពី ពួកគេឈ្នះសម្លេងបោះឆ្នោត ថាជាគ្រួសារដែលសមគ្នាប៉ុណ្នោះ តែក៏មិនគិតសោះ ថាអាល្អិតជេវ៉ូចាំ នឹង យកមកប៉ប៉ាច់ប៉ប៉ោចប្រាប់យូជុនបែបនេះសោះ ។
———————
រងចាំភាគបន្ត..........

Seguir leyendo

También te gustarán

116K 6.9K 98
«បានប្រពន្ធមួយទុកគ្រាន់ញោះលេង»ជុងហ្គុក
26.6K 2.6K 27
សេ្នហាដែលកើតឡើងដោយសារជម្លោះ ម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន បងជាឆ្មា អូនជាកណ្តុរ ជួបពេលណា កើតសង្រ្គាមពេលនឹង។ តើ សេ្នហានេះនឹងទៅជាបែបណា បើម្នាក់ៗសុទ្ធតែខ...
13.1K 2.2K 17
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
104K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...