ម្ចាស់ជីវិត

By jeikeiandmimi

36.7K 4.4K 377

ពាក្យថា «កម្ម» មិនមែនសុទ្ធសឹងតែអាក្រក់នោះទេកម្មតែងតែមានល្អនិងអាក្រក់... ដូចជាពាក្យថា កុសល និង អកុសល ពួកគេទាំង... More

Part 02
Part 03
Part 04
Part 05
Part 06
Part 07
Part 08
Part 09
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
ម្ចាស់ជីវិត (Music Video)
Part 25
Part 26
Part 27
Part 28
ឈូឈូជាធ្មប់??
Part 29
Part 30
Special Part - [ 1/2 ]
Special Part - [ 2/2 ]
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Last Part - [ A ]
Last Part - [ B ]

Part 01

4.3K 202 2
By jeikeiandmimi

Busan.....

"Jungkookie!!!" លោកយាយរបស់ Jungkook ដើរញាប់ជើងសំដៅមកទទួលចៅប្រុសពៅដែលទើបតែធ្វើដំណើរពី Seoul មកដល់ស្រុកកំណើតរបស់ឪពុក។ស្នាមញញឹមលោកយាយលេចឡើងមិនរលត់ កាលដែលបានជួបជាមួយចៅប្រុសដែលគាត់តែងនឹករលឹកកន្លងមក។

"Amah!!!" អ្នកកំលោះបោះជំហានវែងៗទៅរកលោកយាយរបស់ខ្លួន ស្របជាមួយនឹងសំឡេងស្រទន់ក្រអួនក្រអៅ ក្រោយមកក៏បញ្ឈប់ជំហានជើង បន្ទន់ជង្គង់ចុះបន្ដិចឱបកាយលោកយាយចំណាស់ដោយការរលឹកនឹកនាព្រោះតែខានជួបលោកយាយជាទីស្រឡាញ់ជាយូរមកហើយ។

"យាយនឹកចៅខ្លាំងណាស់!! ខានជួបយូរឥឡូវពេញកំលោះកាន់តែសង្ហា យាយមើលចៅខ្លួនឯងសឹងតែមិនស្គាល់" គាត់លើកសរសើរឲ្យអ្នកកំលោះចាប់ផ្ដើមអៀនភ្លាម ពេលដែលបានឱបរួច ការនឹករលឹកក៏ស្បើយបានខ្លះ។

"បាទ!! ចៅក៏នឹក Amah ដូចគ្នា! នឹកខ្លាំងជាង Amah នឹកខ្ញុំ" Jungkook បង្ហាញចេញចរិតទន់ភ្លន់របស់ខ្លួនជាមួយនឹងជីដូនបង្កើត ប្រកបដោយភាពស្និទ្ធស្នាល បែបនេះហើយបានជា Amah ស្រឡាញ់និងយល់ចិត្តគេខ្លាំង លើសចៅដទៃទៀត។

_______

ពេលរសៀល.....

"អេ! ល្ងាចនេះឯងទៅលេងនៅចុងភូមិទេ?" Seojun ជាអ្នករស់នៅទីនេះ ហើយក៏ជាមិត្តរបស់ Jungkook ម្នាក់ដែរ។ ឥឡូវពួកគេកំពុងតែអង្គុយលេងនៅក្នុងខ្ទមតូចមួយដែល ប្រក់ដំបូលដោយស្បូវស្លឹកវែងៗរឹងគគ្រាត នឹងមានដើមឈើដ៏ធំមួយដើមដុះកៀកនឹងខ្ទមតូចបែកមែកសាខាជាក្លាយម្លប់ដ៏ត្រជាក់ ថែមទាំងមានខ្យល់បក់ត្រសៀកៗធ្វើឲ្យបរិយាកាសកាន់តែល្អ ធម្មជាតិគួរឲ្យចង់រស់នៅ។

"យើងដឹងតែទៅហើយ មិនងាយមាននោះទេ យូរៗម្ដងច្បាស់ជាសប្បាយមិនខាន" Mingyu ប្រញាប់ឆ្លើយភ្លាមៗ ជាមួយនឹងទឹកមុខដ៏រីកស្រស់ស្រាយរបស់គេ មិនដឹងថាមានអ្វីល្អណាស់ណាទៅ បានជាមើលទៅគេដូចជារំភើបបែបនេះ។

"....." Jungkook & Eunwoo មិត្តទាំងពីរនាក់ដែលធ្វើដំណើរពី Seoul មកដល់ទីនេះស្ងាត់មាត់ឈឹង សម្លឹងមើលមុខ Seojun & Mingyu ឆ្លាស់គ្នា បែបមិនយល់ ថាយប់នេះមានអ្វីពិសេសបានជាមកបបួលទៅលេងនៅចុងភូមិ? ហើយក៏រង់ចាំឲ្យអ្នកដែលនាំអាតបរិយាយឲ្យកាន់តែច្បាស់។

"Aww ពួកឯងមិនដឹងទេឬ? ថ្ងៃនេះគឺជាថ្ងៃបុណ្យសមុទ្រណា ហើយលោកពូមេភូមិក៏បានរៀបចំពិធីជប់លៀងសម្រាប់អ្នកភូមិដែរ" ពិតមែនហើយ ថ្ងៃនេះគឺជាថ្ងៃបុណ្យសមុទ្រពួកគេចេះភ្លេចទៅកើត។ ឆ្នាំនេះដោយសារតែពិធីមិនបានគ្រោងទុកជាមុនទើបរៀបចំមិនបានពេញលេញ ហើយក៏មិនអាចទៅរៀបចំនៅឯមាត់សមុទ្រ ទើបធ្វើនៅចុងភូមិកន្លែងដែលមានដីទូលាយទុកចោល។

"....." Jungkook ងក់ក្បាលតិចៗ ទទួលដឹងឮនិងយល់ពីអ្វីមុននេះ វិនាទីបន្ទាប់ទើបគេហើបមាត់និយាយ "ខ្ញុំក៏ចង់សាកទៅនឹងគេដែរ" អ្នកកំលោះញញឹមស្ងួត គេមិនឬកពារប្រកាន់ខ្លួនអ្វីនោះទេ ទោះគេជាមនុស្សម្នាក់ដែលមានកំណើតនៅទីក្រុង រស់នៅទីក្រុង ធំឡើងនៅទីក្រុងក៏ដោយចុះ ប៉ុន្តែគេតែងសម្របខ្លួនបានគ្រប់កាលៈទេសៈ នឹងជាមនុស្សម្នាក់ដែលរីករាយជាមួយជីវិត រីករាយនឹងការរស់នៅរបស់ខ្លួនមិនថាទៅដល់ទីណា។

"ល្អណាស់!! ឥឡូវល្ងាចហើយ យើងទៅផ្ទះសិន យប់នេះម៉ោង7 ជួបគ្នានៅផ្ទះ Amah Jeon" Seojun ជាអ្នកផ្ដើមគំនិតម្ដងទៀត ក្រោយសម្រេចសម្រួលទៅតាមការគ្រោងទុករួច ក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

_______

យប់ម៉ោង7.....

Jungkook និងមិត្តភក្តិជួបជុំគ្នានៅផ្ទះលោកយាយរបស់ខ្លួន ចាំគ្នាមកគ្រប់ហើយទើបនាំគ្នាដើរថ្មើរជើងទៅចុងភូមិដែលមិនសូវជាឆ្ងាយប៉ុន្មានពីផ្ទះ Amah នោះទេ ត្រឹមតែ200ម៉ែត្រប៉ុណ្ណោះ។ ពួកគេមិនត្រូវការជិះឡាននាំតែបំពុលបរិស្ថាន 200ម៉ែត្រសោះ ដើរតែប៉ុន្មាននាទីដល់គោលដៅបាត់ទៅហើយ។

ទីបំផុតពួកគេក៏ដើរមកដល់ចុងភូមិ។ កន្លែងនេះមានភាពអ៊ូអរហើយមនុស្សក៏ច្រើនគួរសម ភ្លើងរាត្រីដែលរៀបចំចាប់ផ្ដើមធ្វើការរបស់វាបានយ៉ាងល្អមិនរអាក់រអួល បំភ្លឺពាសពេញកាលដែលបានក្រឡេកភ្នែកសម្លឹងឲ្យយូរគឺឃើញថាកាន់តែស្រស់ស្អាត។

គ្នារបស់ Jungkook ដើរមើលគេមើលឯងមួយសន្ទុះក៏ប្រទះភ្នែកជាមួយនឹងក្រុមនារី3នាក់ដែលល្បីថាជាស្រីស្អាតប្រចាំភូមិ គ្រាន់តែឃើញពួកនាងភ្លាម Mingyu ក៏ចូលទៅរាក់ទាក់មុនគេ ឱកាសមកដល់ហើយចាំអីទៀត...។

"សួស្តីស្រីស្រស់!!!" Mingyu បង្ហើបសម្ដីព្រាននារីចេញមក ជាមួយនឹងទឹកមុខច្រឡឺមទៅកាន់នារីទាំង3 ប៉ុន្តែកែវភ្នែករបស់គេហាក់ដូចជាចាប់អារម្មណ៍ម្នាក់ក្នុងចំណោម3នាក់នោះជាង ហើយអ្នកនាងម្នាក់ដែលគេចាប់អារម្មណ៍នោះគឺលេចធ្លោជាងគេ។

"....." ពួកនាងមិនតបស្ដី គ្រាន់តែញញឹមអឹមអៀន រួចបម្រុងនឹងគេចចេញប៉ុន្ដែ Mingyu ក៏យកខ្លួនសង្ហារបស់គេមកបាំងផ្លូវស្រីកាយតូចទាំង3នាក់។

"ទៅអង្គុយនៅតុជាមួយគ្នាបានទេ?" គេកំពុងតែបបួលស្រីស្រស់ឲ្យអញ្ជើញទៅអង្គុយនៅតុដែលមានរៀបចំស្រាប់ក្នុងពិធី។ កញ្ញាទាំង3នាក់សម្លឹងមើលមុខគ្នាហាក់ដូចជាកំពុងតែសួរទៅវិញទៅមកថាគួរតែយល់ព្រមឬឆ្លើយទេ។

"ចាស៎!!" ម្នាក់ក្នុងចំណោម3នាក់ឆ្លើយជាមួយស្នាមញញឹម ហើយពួកគេក៏នាំគ្នាទៅអង្គុយនៅកន្លែងគួរសម ចំណែកឯ Jungkook មិនបានមាត់-ក-អ្វីបន្ដិចសោះឡើយ គេទៅណាក៏ទៅនឹងតាមគេ។

_______

"Jimin~~~ ឯងចង់ញ៉ាំអីឬអត់? ចាំខ្ញុំទៅយកមកឲ្យ" Sungwoon កេះស្មាអ្នកដែលកំពុងតែអង្គុយស្ងៀមមើលគេមើលឯងនៅក្នុងពិធីជប់លៀងនៅចុងភូមិ សួរព្រោះគេមានអារម្មណ៍ថាឃ្លានចង់ទៅរកអីមកញ៉ាំបន្ដិច។

"អត់ទេ! ខ្ញុំមិនទាន់ឃ្លានទេ... អឹម! ចាំពេលណាឃ្លានចាំខ្ញុំទៅរកមកញ៉ាំដោយខ្លួនឯង" Jimin បង្វែរចំណាប់អារម្មណ៍ទៅលើមិត្តរបស់ខ្លួន មុននឹងឆ្លើយតបពេញលេញ ចុងប្រយោគក៏បន្ថែមស្នាមញញឹមស្រាលៗ មិនឲ្យអ្នកសួរអាក់អន់ចិត្តឡើយ។

"អញ្ចឹងខ្ញុំទៅរកអីញ៉ាំសិន ឯងនៅទីនេះហើយណា" Sungwoon និយាយជាលើកចុងក្រោយមុននឹងបោះជំហានចេញពី Jimin ក្រោយឃើញថា Jimin ងក់ក្បាលតិចៗយល់ព្រម។

Park JIMIN អង្គុយស្ងៀមមួយកន្លែងមិនបានងាកភ្នែកក្រឡេកក្រឡាប់ផ្ដេសផ្ដាសនោះទេ ហើយគេក៏រឹតតែមិនបានដឹងទៀត ថាមានមនុស្សម្នាក់ដែលកំពុងតែសម្លឹងមើលមកគេ ដោយក្រសែភ្នែកចាប់អារម្មណ៍ ប្រាថ្នាចង់មកជិតមកក្បែរ។

"នែ! Jungkook ឯងសម្លឹងមើលស្អីនឹង?" Eunwoo សួរបង្វែរចំណាប់អារម្មណ៍អ្នកដែលកំពុងរួមតុឲ្យងាកសម្លឹង Jungkook ដែលភ្លឹកមុននេះបន្ដិច។

"គ្មានអីទេ" Jungkook ប្រញាប់ឆ្លើយតប ហើយក៏និយាយបង្វែរទៅរឿងផ្សេង ពួកគេក៏មិនបានដេញដោលអ្វីបន្ដដែរ។

ប្រហែលជាបន្ដិចក្រោយមក Jungkook លើកទូរស័ព្ទដៃរបស់ខ្លួនឡើងភ្នែកសម្លឹងរកមើលមនុស្សប្រុសមុននេះ តែមិនបានឃើញឡើយ គេបម្រុងនឹងយកទូរស័ព្ទទំនើបរបស់ខ្លួន មកថតផ្ដិតយកទិដ្ឋភាព និងមុខមាត់របស់មនុស្សម្នាក់នោះ តែឥឡូវបែបជាបាត់ស្រមោល ធ្វើឲ្យអ្នកកំលោះខកចិត្តបន្ដិចបន្ដួច គ្រាន់តែងាកភ្នែកចេញបន្ដិចសោះក៏បាត់មិនឃើញ។

_______

ព្រឹកថ្ងៃថ្មី.....

"Amah!!!" Jungkook ចុះមកញ៉ាំអាហារពេលព្រឹកជាមួយនឹង Eunwoo ចុះមកដល់ក៏ឃើញ Amah កំពុងតែអង្គុយរង់ចាំរួចជាស្រេច។ យប់មិញពួកគេត្រឡប់មកផ្ទះវិញយប់ជ្រៅបន្ដិចក្រោយពីនៅលេងនឹងរកអ្វីញ៉ាំជុំគ្នា។

"ឆាប់អង្គុយចុះមកចៅ" Amah ញញឹមបន្ដិច នឹងហៅចៅប្រុសឲ្យអង្គុយចុះ ដើម្បីបានបរិភោគអារហារពេលព្រឹកជុំគ្នាជាមួយនឹងគាត់។ អ្នកបម្រើក៏ចូលមកដួសបាយមួយវែកដាក់ចានរបស់ Jungkook & Eunwoo មុននឹងថយក្រោយបន្ដិចរង់ចាំបម្រើបន្ដទៀត។

"Jungkookie ព្រឹកនេះចៅត្រូវទៅផ្ទះមេភូមិជាមួយនឹងយាយ"

"បាទ? ទៅធ្វើអីទៅ? Amah!!" Jungkook ឆ្ងល់មិនដឹងថាមានរឿងអ្វីកើតឡើងបានជាលោកយាយរបស់គេហៅឲ្យទៅផ្ទះមេភូមិជាមួយអញ្ចឹង?

"យាយមានការនិយាយជាមួយមេភូមិចង់ឲ្យចៅជូនទៅនឹងណា!!! គ្មានអីនោះទេ ឆាប់ញ៉ាំបន្ដទៅ"

_______

ផ្ទះមេភូមិ.....

"Amah Jeon" លោកមេភូមិចេញមកទទួលភ្ញៀវ នឹងសម្ដែងកាយវិការគោរពទៅកាន់ Amah មុននឹងនាំផ្លូវភ្ញៀវចូលទៅរកកន្លែងគួរសម។ Amah, Jungkook និងមេភូមិ អង្គុយនៅលើកៅអីឈើរលើបរលោងដែលព័ន្ធដោយកៅអីទាំងនេះនៅជុំវិញតុមូលមួយចំកណ្ដាល។

"ថ្ងៃនេះ Amah អញ្ជើញមកមានការអ្វីឲ្យខ្ញុំជួយដោះស្រាយមែនទេ?" មេភូមិចាប់ផ្ដើមការសន្ទនាក្រោយពីប្រាប់ឲ្យកូនលើកទឹកតែមកទទួលភ្ញៀវ។ លោកយាយញញឹមបន្ដិចក្រោយពីទទួលបានសំណួរពីមេភូមិ មុននឹងឆ្លើយតប។

"គ្មានការអ្វីធំដុំទេមេភូមិ" គាត់់និយាយរួច កូនមេភូមិក៏លើកទឹកតែចូលមកដល់ល្មម។ Jungkook ចាប់ផ្តើមស្រឡាំងកាំងគ្រាន់តែក្រឡេកភ្នែកមើលឃើញអ្នកដែលលើកទឹកតែមក នឹងដើរមកឈរចំពីមុខខ្លួនដាក់ពែងតែនិងប៉ាន់តែចុះថ្នមៗលើតុស្របដោយបបូរមាត់ញញឹមយ៉ាងស្រស់ស្អាត។

មនុស្សម្នាក់នេះគឺជាអ្នកដែល Jungkook បានឃើញកាលពីយប់មិញទេតើ? នេះជាកូនរបស់លោកមេភូមិឬ? គេគឺជាមនុស្សស្រីដែលកាត់សក់ Style មនុស្សប្រុស ឬក៏ជាមនុស្សប្រុសឲ្យប្រាកដទៅ? ហេតុអ្វីបានជាមានកាយវិការទន់ភ្លន់ចេញមកពីខាងក្នុងគួរឱ្យចង់គយគន់ដល់ថ្នាក់នេះ? ថែមទាំងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិទៀតផង ស្អាតរហូតធ្វើឲ្យ Jungkook សម្លឹងឡើងភ្លេចខ្លួន ទោះលោកយាយហៅក៏មិនចាប់អារម្មណ៍។

"Jungkookie??" ម្ដងនេះ Amah មិនត្រឹមតែហៅធម្មតា គាត់ក៏បានលើកដៃទះថ្ពាល់ចៅបន្ដិច ទើប Jungkook ត្រឡប់មកធម្មតាវិញ។ ស្លាប់ហើយ!!! តែប៉ុណ្ណឹងដឹងតែ Amah ចាប់បានច្បាស់ខ្លាំងណាស់ សម្លឹងមើលកូនគេរហូតដល់វិញ្ញាណហោះហើរទៅណាបាត់អស់ក៏មិនដឹង។

"បាទ? បាទ Amah!!!" Jungkook ឆ្លើយទាំងភ្ញាក់ផ្អើល មិនមែនភ្ញាក់អ្វីនោះទេ គឺភ្ញាក់ដោយសារតែ Amah ទះថ្ពាល់មុននេះឯង។

"នេះចៅភ្លឹកមើលទៅ Jimin រហូតយាយហៅលែងឮហើយឬ?" Amah មិនឲ្យខកបំណងនោះទេ គាត់បាញ់ Jungkook ចំៗ ព្រោះតែវាគឺជាការពិតនោះអី អម្បាញ់មិញកុំស្មានតែគាត់មិនដឹងឲ្យសោះថាចៅប្រុសស្រឡាំងកាំងព្រោះអី? ហើយគាត់ក៏បានសម្លឹងតាមភ្នែករបស់ Jungkook ឃើញថាក្នុងកែវភ្នែករបស់គេមានរូប Jimin ប៉ុណ្ណេះហើយ ច្បាស់ខ្លាំងណាស់។ (ចាប់ឲ្យការជ'មួយគ្នាហ្មងទៅ Amah🤩)

"....." Jungkook មិនតបគេសម្លឹងមើល Jimin ដែលឈរញញឹមមើលមកគេ មុខរបស់អ្នកកំលោះក៏ស្រាប់តែក្រហមមួយរំពេច។ Jimin ម្នាក់នេះមិនអៀនទេឬយ៉ាងម៉េចបានជានៅតែញញឹមចេញ ថែមទាំងកំពុងតែឈរសម្លឹងមើលមកចំៗទៀតផង ខុសពី Jungkook ដាច់ស្រឡះ។

"Jimin? អង្គុយចុះក្បែរយាយមក" Jimin ស្ដាប់ឮបែបនេះក៏ប្រញាប់អង្គុយចុះក្បែរនឹង Amah ដែលមាន Jungkook នៅម្ខាងទៀត រំលង Amah.

"នេះគឺជា Jungkook ចៅពៅរបស់យាយ! យ៉ាងម៉េចដែរ?" Jimin សម្លឹងមើល Jungkook អម្បាញ់មិញនេះក៏មិនទាន់អស់ចិត្តប៉ុន្មានដែរ អាចនិយាយបានថាអ្នកកំលោះសង្ហាណាស់ រហូតធ្វើឲ្យ Jimin មិនជិនណាយ ទោះជាចំណាយពេលសម្លឹងមើលគ្នាទៅវិញទៅមកយូរប៉ុណ្ណាក៏ដោយ ទើបបានជាគេញញឹមនឹងសំណួររបស់ Amah មុននឹងឆ្លើយតប។

"គាត់សង្ហាខ្លាំងណាស់ Amah" Jimin ឆ្លើយតបត្រង់ៗនូវអ្វីដែលខ្លួនមើលឃើញផ្ទាល់នឹងភ្នែក ចំណែកឯ Jungkook ក៏លួចញញឹមពេលស្ដាប់ឮការសរសើរ។

Amah និងលោកមេភូមិសម្លឹងមុខគ្នាជាមួយនឹងស្នាមញញឹម រួចក៏សុំនិយាយរឿងមនុស្សចាស់តែពីរនាក់ សំណូមពរឲ្យ Jimin នាំ Jungkook ទៅដើរមើលដំណាំនៅក្នុងភូមិលេងៗសិន មុននឹងពួកគាត់និយាយគ្នាចប់។

"នៅទីនេះក៏មានដាំផ្លែប៉ោមដែរ!! ចង់ញ៉ាំដែលទេ?" Jimin ដើរនាំផ្លូវ Jungkook សំដៅទៅរកចំការរបស់អ្នកផ្ទះខ្លួន ហើយក៏ឆ្លៀតនិយាយគ្នាលេងបណ្ដើរៗ ដើម្បីកុំឲ្យបរិយាកាសស្ងាត់ពេក។

"ផ្លែប៉ោមធម្មជាតិដូចម្ចាស់ដែលទេ?" សម្ដីប្រុសព្រានបន្លឺឡើង គេហ៊ាននិយាយច្រឡឺមបែបនេះក៏ព្រោះតែនៅពីរនាក់ Jimin បើមុខមនុស្សចាស់មិនហ៊ានទេខ្លាចលោកមេភូមិទាញពូថៅដេញកាប់ផ្អើលភូមិ។

"....." Jimin បញ្ឈប់ជំហានជើងសម្លឹងមើលមុខ Jungkook យូរបន្ដិចទើបឆ្លើយតប "ប្រាកដណាស់ មិនត្រឹមតែធម្មជាតិថែមទាំងផ្អែមឆ្ងាញ់ជាប់ចិត្តទៀតផង" ឮបែបនេះ Jungkook ក៏សើច ហើយក៏សរសើរ Jimin ដែលក្លាហានហ៊ាននិយាយចំៗ ទាំងដែលពួកគេទើបនឹងជួបគ្នាសោះ។

ចូលមកដល់ក្នុងចំការផ្លូវប៉ោម Jimin ក៏បេះខ្លះដាក់ក្នុងកញ្ច្រែងដែលខ្លួនយកមកជាមួយ និងបេះមួយផ្លែហុចឲ្យ Jungkook សាកភ្លក់រសជាតិ ផ្លែប៉ោមធម្មជាតិ ដែលដាំដុះដោយមិនប្រើថ្នាំគីមី។

"Jimin អាយុប៉ុន្មានហើយ?" អ្នកកំលោះដើរតាមសម្លឹងមើល Jimin ដែលស្ងាត់ស្ងៀមមិនមាត់ គេមិនចង់ឲ្យបរិយាកាសអាប់អួរក៏ចេះតែរកនឹកសំណួរឡើងមក ហើយចិត្តមួយទៀតក៏ចង់សន្ទនាជាមួយមនុស្សម្នាក់នេះដូចគ្នា។

"ខ្ញុំអាយុ 21ឆ្នាំហើយ! ចុះបង? មិនប្រាប់ក៏ដឹងថាអាយុលើខ្ញុំដែរ" Jimin ញញឹមបន្ដិច ហើយក៏បន្ដនាំ Jungkook ដើរចេញពីចំការទៅកន្លែងមួយផ្សេងទៀត។

"ត្រូវហើយ! បង Jimin ពីរឆ្នាំ" អ្នកកំលោះញញឹមក្រោយពីបានស្ដាប់សំឡេងស្រទន់មុននេះ គេមានអារម្មណ៍ថាមាននិស្ស័យជាមួយនឹង Jimin ហើយក៏ចូលចិត្តយ៉ាងម៉េចមិនដឹង វាចម្លែកណាស់មែនទេ? ទើបតែស្គាល់គ្នាសោះក៏អាចចុះសម្រុងគ្នាបានលឿនបែបនេះ។

"អ៎ូយ!!! អ្ហ៎ា........" នៅសុខៗ Jimin ស្រាប់តែស្រែកថ្ងូរ ចិញ្ចើមស្អាតក៏ជ្រួញចូលគ្នាមើលទៅដូចជាមានការឈឺចាប់នៅត្រង់កន្លែងណាមួយ។

"អ្ហា!!!!!!!!!!!! ជួ-ជួយផង!!!!!!" Jungkook ទប់ចង្កេះមួយក្ដាប់ជាប់មកពិតនឹងខ្លួន ពេលឃើញអាការ Jimin មិនល្អ រៀបនឹងដួលទៅលើដី។

"JIMIN?? មានរឿងអ្វីនឹង??" Jungkook ជ្រួញចិញ្ចើមសម្លឹងមើលមុខ Jimin ដែលប្រែពីស្រស់ថ្លាមកជាស្រអាប់ បបូរមាត់ក៏ស្លេកស្លាំង ញើសសស្រាក់ជោគថ្ងាសត្រឹមមួយរំពេច ទាំងដែលបរិយាកាសអំណោយផល ខ្យល់បក់រំភើយមិនហប់។

"ជួយ...ជួយ...ខ្ញុំ...អ៎ូយ...ខ្ញុំផង!!!! Jungkook...." Jimin ខំប្រឹងបង្ហើបបបូរមាត់និយាយទាំងពិបាក។ Jungkook ភ័យស្លន់ស្លោ មុននឹងប្រញាប់លើកបីរាងកាយតូចស្ដើងរបស់ Jimin ត្រឡប់ទៅផ្ទះវិញយ៉ាងលឿន។

_______

"លោកពូ!!!!!!" គ្រាន់តែរត់ចូលមកដល់ខាងក្រោមផ្ទះភ្លាម Jungkook ក៏ស្រែកអស់សំឡេងរកលោកមេភូមិ។ ឥឡូវនេះគេមានអារម្មណ៍ថាភ័យស្លន់ និងបារម្ភពី Jimin ជាខ្លាំងរហូតធ្វើអ្វីក៏មិនត្រូវ។

"JIMIN!!!!!!" មេភូមិ និង Amah រត់ចូលមករក Jungkook ដំណាលគ្នា ពួកគាត់ភ័យសម្លឹងមើល Jimin ដែលបិទភ្នែកថ្ងួចថ្ងូរជាមួយនឹងការឈឺចាប់មិនចេះឈប់ឈរនៅលើដៃរឹងមាំរបស់អ្នកកំលោះ Jungkook.

"ឆាប់យកគេឡើងទៅលើទៅក្មួយ" លោកមេភូមិនាំផ្លូវ Jungkook ទៅខាងលើផ្ទះ ព្រោះគាត់ដឹងថា Jimin ប្រែជាបែបនេះព្រោះអ្វី។ មិនចាំយូរ Jungkook ក៏រហ័សបោះជំហានវែងៗឡើងតាមជណ្ដើរទៅខាងលើ។

"ទ្រាំបន្ដិចទៅ Jimin"

"អ៎ូយ...ឈឺណាស់...ឈប់ទៅ...វាក្ដៅខ្លាំងណាស់...សុំអង្វរ..." អាការរបស់ Jimin ដូចជាមិនបានថមថយនោះទេ វាកាន់តែខ្លាំងឡើងៗ ខ្លួន Jimin ក៏កន្រ្តាក់រកនឹងប្រកាច់ម្ដងៗ ភ្នែកសរបញ្ឈរឡើងលើ ខ្ញាំដៃជាប់នឹងខ្នង Jungkook ក្នុងខ្លួនធ្វើទុក្ខយ៉ាងខ្លាំង។

មកដល់ខាងលើផ្ទះមេភូមិក៏រៀបចំក្រាលកំណាត់ហើយឲ្យ Jungkook ដាក់ Jimin គេងលើនោះ មុននឹងចូលទៅយកទឹកមួយផ្ដិលប្រាក់មកឲ្យ Jimin ផឹកវា។

"អ្ហា!!!!!!!!!!" បន្ទាប់ពីផឹករួច Jimin ក៏ស្រែកមួយវ៉ាសដល់អស់សំឡេង មុននឹងសន្លប់បាត់ស្មារតីឈឹងដោយសារតែទ្រាំទ្រនឹងសភាពមុននេះបន្ដទៀតលែងបាន។

មេភូមិដកដង្ហើមធំទាំងពិបាក គាត់សម្លឹងមើលទៅកូនប្រុស មុននឹងឃើញម្ដាយរបស់ Jimin រត់ឡើងមកលើផ្ទះ។

"Jimin កូន!!!" Yisin រត់ទៅជិតកូនប្រុសនឹងក្រសោបកូនដោយក្ដីបារម្ភ ទឹកភ្នែកម្ដាយស្រក់ ដោយសារតែអាណិតប៉ុន្តែគាត់មិនអាចជួយអ្វីបាននោះទេ គាត់មិនដឹងថាទៅរកអ្នកដែលធ្វើបែបនេះដាក់កូនរបស់គាត់នៅឯណា គ្រប់ពេលដែលកើតមានរឿងបែបនេះ Jimin ស្ទើរតែដាច់ខ្យល់ស្លាប់ម្ដងៗទៅហើយ។

_________________

Continue Reading

You'll Also Like

18.7K 687 34
WANGYIBO TOP//XIAOZHAN BTT *អធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធ!
21.6K 652 20
Jeon Jungkook. Your International Playboy is rightfully yours again. After all those rain and thunderstorms, would it always be sunshine and rainbow...
102K 3K 21
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
2.2K 240 6
ស្នេហារវាងមនុស្សធម្មតានិងកញ្ជ្រោងទេព