(1ឆ្នាំកន្លងផុតទៅ: រឿងរ៉ាងដែលកើតឡើងទាំងអស់គ្រប់គ្នាបានដឹងទាំងអស់។ ប៉ារបស់JungkookគឺNamjoonក៏ បានទទួលមរណៈភាព ចំណែកឯងJungkookក៏សម្រេច ចិត្តលក់ក្រុមហ៊ុនស្រាទំពាំងបាយជូរបាត់ទៅ ដោយសារគេគិតថាកន្លែងនោះជាកន្លែងដែលសោកសៅបំផុតក្នុងឆាក ជីវិតគេ។ បន្ទាប់ពីនេះ............គឺ)
ពិធីករ: សូមគោរពអញ្ជើញកម្លោះសង្ហាដែលជាម្ចាស់
សណ្ឋាគារលំដាប់ផ្កាយ5គឺលោក..!Jungkook។
អញ្ជើញធ្វើបទបង្ហាញ។
KOOK: សូមអរគុណភ្ញៀវកេត្តិយសទាំងអស់ដែលបាន
អញ្ជើញចូលរួមក្នុងកម្មវិធីរបស់ខ្ញុំបាទ។ ក្នុងនាមខ្ញុំជា
ម្ចាស់សណ្ឋាគារផ្កាយ5ក្នុងទីក្រុងនេះ ខ្ញុំបាទសូម
អរគុណដល់ភ្ញៀវទាំងអស់ដែលបានព្រមទទួល
យកការបម្រើពីសណ្ឋាគា នឹងខន់ដូរបស់យើងខ្ញុំ។
ជាកិច្ចចាប់ផ្តើមសូមភ្ញៀវកេត្តិយសទាំងអស់អញ្ជើញ
ពិសារភោជនីយអាហារឲ្យបានឆ្ងាញ់ផងចុះ។
<kookនិយាយបទបង្ហាញរួច>
JIMIN: Jungkook....?
KOOK: មានរឿងអី?
JIMIN: នេះជាភស្តុតាងដែលគ្នាយកបានពីថៅកែប៊ូហៅ។
គាត់ច្បាស់ជាមិនរួចខ្លួនទេ។
KOOK:ល្អណាស់អាMin យើងដឹងថាឯងច្បាស់ជាយកវា
បាន យ៉ាងណាការគឹបកេងលុយពីសណ្ឋាគារ គាត់
ត្រូវតែសងមកវិញឲ្យអស់ ហើយគាត់នឹងគ្មាន1%
ណាទទួលបានលុយពីភាគហ៊ុនយើងឡើយ។
JIMIN: សោកស្តាយណាស់ដែលគ្នាមើលមនុស្សខុស ឲ្យ
គ្នាសុំទោសផង បើមិនដោយសារតែគ្នាសណ្ឋាគារ
យើងក៏មិនចាំបាច់ត្រូវខាតទុនច្រើនដល់ថ្នាក់នេះដែរ
KOOK: ឯងមិនចាំបាច់សុំទោសអីទេ គ្នាដឹងថាឯងក៏គ្មាន
ចេតនាបែបនេះដែរ អ្នកណាៗ ក៏មិនអាចមើល
ឃើញពីអនាគតមុនបានដែរ..............!
JIMIN: អួយ..! គិតរឿងនោះទៀតហើយមែនទេ?
Jungkookឈប់គិតទៅ យ៉ាងណា Lunaក៏គ្មានថ្ងៃ
ត្រឡប់មកជួបឯងវិញដែរ ។ គ្នានិយាយចឹងមិនមែន
ចង់បញ្ឈឺឯងទេ តែឯងសាកគិតមើលទៅថាLuna
មានចរឹកបែបណា?
KOOK: ត្រូវហើយ។ គ្មានថ្ងៃដែលLunaមកវិញទេ តែបើ
គេមកគ្នានឹងលោតជង្គង់សុំទោសគេ ទោះដឹងថារឿង
នេះគ្នាមិនខុសក៏ដោយ។ ហ្ហឺយ...! ណាស់ហើយ គ្នា
ឈប់គិតហើយ។ គិតតែរឿងអាថៅកែប៊ូហៅល្អជាង។
គ្នាសុំឯកសារនេះទៅត្រួតពិនិត្យណា?
JIMIN: តាមចិត្ត។ តែឲ្យប្រាកដចិត្តថាមិនយំដោយសារ
រឿងនោះទៀត ព្រោះគ្នាមិនមែនជាមនុស្សដែល
ពូកែលួងទេណា។
KOOK: យី..អា..Min។
JIMIN: អយ..អយ..និយាយលេងទេ។ យើងទៅហើយ។
bye។
KOOK: <សើច> ទៅចុះ។ ចរឹកមិនកែមែន។
KOOK:<ដើរទៅខន់ដូរ>
LISA: អ៎ស...!
KOOK: អ៎...! សុំទោសអ្នកនាង។<រើសទូរសព្ទឲ្យ>
Lu...Lu...Lunaaa!នេះ...! នេះ... អូនមែន..
មែន..ទេ? ជាអូនមែនទេ?
LISA: អូយ..! ឈឺណាស់លោក។ លោកលែងស្មាខ្ញុំទៅ ខ្ញុំ
ឈឺណាស់។
KOOK:<ឱបLisa> កុំទៅណាចោលបងទៀតណា
បងដឹងខុសហើយ ឲ្យបងសុំទោស រឿងទាំងអស់បង
អាចបកស្រាយប្រាប់អូនបានថាបងនៅតែ
ស្រឡាញ់អូនគ្មានថ្ងៃប្រែឡើយ។
LISA: លោកលែងខ្ញុំ...លែងខ្ញុំទៅ។ ចេញ..ចេញ..ទៅ
អាឆ្គួត។ ជួយ...ផង....! ផួយផងអ្នកណាក៏បានដែរ
ជួយផងមានមនុស្សចង់ចាប់ជំរិតខ្ញុំ ជួយផង។
KOOK:បងមិនលែងទេ។
LISA: <ទះកំភ្លៀងkook> អាឆ្គួតចេញទៅ<Lisaច្រាន
Kookហើយរត់>
KOOK:<kookចាប់ដៃLisaជាប់> Lunaនេះអូនធ្វើពុត
ជាមិនស្គាល់បងមែនទេ? បាន.....! ចឹងបងនឹង
ធ្វើឲ្យអូនស្គាល់បងវិញឲ្យបាន។
LISA : <ទះកំភ្លៀងKook> អាឆ្គួត <រួចរត់ទៅយ៉ាង
លឿង>
KOOK: Lunaaaaaa!
LISA : <បើកឡានទៅផ្ទះ>
KOOK:<បើកឡានទៅតាម>
LISA : អាឆ្គួតនេះតាមមកទៀតមែនទេ? បើតាមខ្ញុំចាំណា
នៅក្នុងពិធីគេគឺជាម្ចាស់សណ្ឋាគារនោះហើយ។
ហើយមុិចគេហៅខ្ញុំថាLunaទៅវិញ? ហ្ហយ..តែអា
ឆ្គួតនឹងវាចាប់ថើបខ្ញុំទៀត។ ហ្ហយ....គេឆ្គួតអីគេ?
<Lisaជិះដល់ផ្ទះ>
LISA: បើមានអ្នកប្លែកមុខចង់ចូលផ្ទះនេះត្រូវដេញគេចេញ
លឺទេ? បើគេមិនស្តាប់តេទៅប៉ូលីសទៅ។
សន្តិសុខ: បាទអ្នកនាង។
<Kookមកដល់ផ្ទះLisa>
សន្តិសុខ: សុំទោសលោកមិនអាចចូលបានទេ?
KOOK: តែខ្ញុំចង់ជួបមនុស្សស្រីអប្បាញ់មុិញខ្លាំងណាស់។
សន្តិសុខ: គ្មានការអរនុញ្ញាតពីអ្នកនាងខ្ញុំមិនអាចឲ្យលោក
ចូលបានទេ។ សុំទោសលោក។
KOOK :ឲ្យខ្ញុំចូលទៅណា ខ្ញុំត្រូវការជួបនាងពិតមែន?
សន្តិសុខ: បើលោកមិនស្តាប់ទេ ខ្ញុំតេហៅប៉ូលីសហើយ។
KOOK: តែ...តែ..លោក...ឈប់សិន។ ហ្ហយ..ចង្រៃមែន។
ហ្ហឺស....Lunaធ្វើជាមិនស្គាល់ខ្ញុំ? អូនអាចមិន
ស្គាល់បងពេលនេះ តែស្នាមថើបមួយនេះនឹងធ្វើឲ្យ
អូនស្គាល់? ផ្ទះលេខ15X។ ចាំជួបគ្នាពេលក្រោយ
ក៏បានLuna។
KOOK:<callទោJimin> Jiminឆាប់មកជួបគ្នាជាបន្ទាន់
.....................................
JIMIN: យ៉ាងមុិចទៀតហើយ? ចង់ជួបក៏ប្រញាប់ ហើយ
ពេលមិនចង់ជួបក៏ដេញឯងដូចឆ្កែដញចឆ្មា។
KOOK: យើងគ្មានពេលឈ្លោះជាមួយឯងទេ។ នេះជា
កិច្ចការដែលឯងត្រូវធ្វើ ត្រូវទៅសើបផ្ទះលេខ
15X ថាមានអ្វីពាក់ព័ន្ធនឹងLuna។
JIMIN: Luna? ហ្ហយ...ន្នែ៎ ឈប់ឆ្គួតទៀតទៅ។ Luna
ទៅក្រៅប្រទេសបាត់ហើយ។ មានLunaឯណា
ទៀត?
KOOK: យើងជួប...Luna ជួបផ្ទាល់ភ្នែក ឃើញផ្ទាល់ភ្នែក
ណាJimin ហើយយើងបានថើបLunaទៀតផង
យើងប្រាកដចិត្តណាស់ថាជាLunaច្បាស់ណាស់
JIMIN: ឯងប្រាកដទេ ថាជាLunaពិត?
KOOK: ប្រាកដណាស់។ ឆាប់ចាត់ការរឿងនេះភ្លាមទៅ
យើងចង់ដឹងណាស់?
JIMIN: ok...! ចាំគ្នាចាត់ការឲ្យ។