<នៅផ្ទះBAM>
BAM: ម៉ាក់ស្អែកជាថ្ងៃកូនទៅទទួលសញ្ញាប័ត្រហើយ។
YEON:ហើយយ៉ាងមុិច? កូនចង់ប្រាប់ថា«ម៉ាក់ពេលណា
បានប្រគល់ក្រុមហ៊ុនឲ្យកូន?» ចឹងមែនហ្ហេ៎?
BAM: អូហូ..! ម៉ាក់នេះវាហួសឆ្ងាយ..សែនឆ្ងាយ..! ពីអ្វី
ដែលកូនចង់ប្រាប់ម៉ាក់ទៅហើយ។ កូនគ្មានន័យដូច
ដែលម៉ាក់និយាយទេ។ ព្រោះយូរ ឬឆាប់គង់តែជា
របស់កូនដដែល។
YEON:សម្តីថ្លោះគ្រាន់បើ ហើយកូនបានន័យមុិចទៅវិញចុះ
BAM :គឺកូន...! នែ៎......កូន...កូន...!
YEON:កូន..កូនយ៉ាងមុិចឆាប់ប្រាប់ម៉ាក់ឲ្យលឿនមក?
BAM : គឺ..គឺកូនលួចស្រឡាញ់មនុស្សស្រីម្នាក់។
YEON:ហ្ហយ..! ម៉ាក់ស្មានតា៎មានរឿងអីធំដុំ។ គឺចង់បាន
ប្រពន្ធមែនទេ?
BAM :បាទម៉ាក់។ ម៉ាក់ជួយកូនបន្តិចទៅណា កូនស្រឡាញ់
គេណាស់ ចង់រៀបការជាមួយគេ ម៉ាក់ជួយទៅ
ដណ្តឹងគេឲ្យកូនបន្តិចទៅណាម៉ាក់? ណាម៉ាក់ណា?
YEON:ទៅដណ្តឹង ក៏ចេះទៅដណ្តឹងបានហើយ តែកូនមាន
មើលផៅសណ្តានគេទេ ថាគេជាកូនចៅអ្នកណា
មានពូជពង្សយ៉ាងមុិច? បើឲ្យម៉ាក់ទៅស្តីដណ្តឹងឲ្យ
មិនមើលផៅសណ្តានគេចឹង កូនប្រយ័ត្នស្តាយនៅ
ពេលក្រោយណាកូន។
BAM : ម៉ាក់កុំបារម្ភអី។ គេនោះជាមនុស្សស្រីសុភាពរាបសា
ស្លូតបូត ហើយថែមទាំងស្អាតទៀត។ គេជាកូនស្រី
ម្ចាស់ក្រុមហ៊ុនមួយកន្លែងទៀតផង។ ប្រវត្តិគេស្អាត
ណាស់ម៉ាក់ កូនធានាឲ្យ។
YEON: អ៎...! តែស្លូតពេក ម៉ាក់មិនទៅដណ្តឹងឲ្យទេ។
BAM : អត់..អត់..អត់ទេម៉ាក់ កាចជាខ្លាទៅទៀត ថ្ងៃទៅ
សមុទ្រណា គ្រាន់តែកូនសុំធ្វើសង្សាគេណា គេមិន
មើលមុខកូនបន្តិចផង។
YEON:រៀនសាលាជាមួយគ្នាផង ចឹងតា៎បានលួច
ស្រឡាញ់គេ។
BAM : បាទម៉ាក់..! ចឹងសម្រេចថាចូលដណ្តឹងគេឲ្យកូន
ទេ?
YEON: ម៉ាក់សុំមើលមុខមាត់គេសិន? ចាំគិតបន្ត។
BAM : បាទម៉ាក់តាមចិត្ត។
<ថ្ងៃទទួលសញ្ញាប័ត្រ>
JIN : កូនស្រីប៉ាពិតជាស្អាតណាស់ ពេលស្លៀកពាក់បែប
នេះទៅ។
LISA: ចា៎ អរគុណប៉ា។ ម៉ាក់គិតថាកូនយ៉ាងមុិចដែរ?
JISOO:កូនដូចព្រះនាងតូចក្នុងកែវភ្នែកម៉ាក់ចឹង។
LISA: ម៉ាក់បញ្ជោរកូនទៀតហើយ។
JISOO:អូយ...!
YEON :អ៎ស...! សុំទោស។
BAM : ម៉ាក់...! នេះហើយជាមនុស្សស្រីដែលកូនប្រាប់
ម៉ាក់នោះ។ ប្រហែលកូនស្រីគាត់។
YEON:ហា..ហា... មិននឹកស្មានថាបានជួបពួកឯងម្តងទៀត
សោះ។
BAM: នេះម៉ាក់ស្គាល់ពួកគាត់ដែរមែនទេ?
JIN : Nayeon.
YEON:ខ្ញុំស្មានថាភ្លេចឈ្មោះខ្ញុំបាត់ទៅហើយ។ រស់នៅ
បានសុខទេមែនទេអាប្រុសហេងសយ? អ៎...! នេះ
មីស្រីដែលឆ្ងាញ់របស់គេតា៎។
JIN : Nayeon នេះមនុស្សច្រើនណាស់ នាងនិយាយ
តិចៗបានហើយ។ រឿងវាកន្លងហួសជិត30ឆ្នាំហើយ
នាងល្មមឈប់សើររើទៀតទៅ?
YEON:ខ្ញុំមិនឈប់។ ខ្ញុំនៅតែបន្តនិយាយរហូត។ ព្រោះខ្ញុំ
ស្អប់..ស្អប់អាប្រុសដូចជាលោក។«ទះមួយកំភ្លៀង»
JISOO:នាងគ្មានសិទ្ធអីទះប្តីខ្ញុំទេ?
YEON: អ្នកណាថាគ្មាន គឺសិទ្ធដែលពួកឯងធ្វើឲ្យយើង
ឈឺចាប់ជាច្រើនឆ្នាំ។ ហើយក៏ដោយសារតែនាងឯង
នាងស្រីធ្មប់។ «ទះមួយកំភ្លៀង»
BAM : ម៉ាក់ហេតុអីក៏ទះពួកគាត់?
LISA :<ទះBam2កំភ្លៀង>
BAM : អូយ..!
YEON:នេះហេតុអីបានជានាងទះកូនប្រុសយើង?
LISA: ខ្ញុំមិនហានទះអ្នកស្រីទេ តែខ្ញុំអាចទះកូនប្រុសអ្នកស្រី
ជំនួសម៉ាក់ប៉ាខ្ញុំបាន។ ខ្ញុំមិនដឹងថាកាលពីអតីតម៉ាក់ប៉ា
ខ្ញុំធ្លាប់ធ្វើអ្វីដាក់អ្នកស្រីខ្លះទេ? តែពេលនេះវាក៏កន្លង
ផុតជាច្រើនឆ្នាំមកដែរ អ្នកស្រីគួរអរនុគ្រោះឲ្យគាត់
បានហើយ?
YEON:នេះមែនទេកូនBamដែលជាមនុស្សស្រីដែលកូន
ប្រាប់ម៉ាក់?
BAM : បាទម៉ាក់។
YEON:ម៉ាក់មិនឲ្យកូនទៅពាក់ព័ន្ធជាមួយគ្រួសារនេះជា
ដាច់ខាត ទោះក្នុងនាមជាអ្វីក៏ដោយ។ ហ៊ឺស...! ពួក
វាជាសាច់ឈាមតែ1។ សណ្តានថោកទាបវានៅតែ
ថោកដូចម៉ែឳវាចឹង។ ឈាមវារត់រកឈាមគ្នាវា
ហើយ។
LISA: នេះអ្នកស្រី....!
JIN&JISOO:កូន..! «ឃាត់»
LISA: តាមពិតណា អ្នកដែលថោកនោះគឺកូនប្រុសអ្នកស្រី
ទៅវិញទេ ដែលថោក តាមស្រឡាញ់ខ្ញុំខ្លាក់ៗដូចឆ្កែ
BAM: Lisa....!
YEON:នែ៎...នាងឆ្គួត..!
LISA :ខ្ញុំប្រាប់អ្នកស្រីទៅចុះ កូនប្រុសអ្នកស្រីទេដែល
ស្រឡាញ់ខ្ញុំតែម្ខាង សម្រាប់ខ្ញុំ គេគ្រាន់តែជាមនុស្ស
ម្នាក់ដែលខ្ញុំស្អប់ជាងគេលើលោកនេះប៉ុណ្ណោះ។
BAM: Lisa..! នេះនាង..!
YEON:ហ៊ឺស...! មុខមាត់ចឹងសោះ ចង់មកស្អប់កូនប្រុស
យើង។ ពួកឯង វាដូចតែគ្នាទេ។ តោះកូន យើងទៅ
ផ្ទះ បើនៅទីនេះទៀតនាងឆ្គួតនេះ វានឹងទះកូនប្រុស
ម៉ាក់ទៀតហើយ។
LISA : សុំឲ្យទៅដល់ផ្ទះដោយសុវត្ថិភាពផងណាអ្នកស្រី។
LISA: ម៉ាក់ប៉ា យ៉ាងមុិចហើយឈឺដែរទេ? តោះពួកយើង
ទៅផ្ទះទៅ។
<នៅផ្ទះLisa>
LISA: ម៉ាក់..! ប៉ា..! អាចប្រាប់កូនបានទេថារឿងវាយ៉ាង
មុិចឲ្យប្រាកដទៅ?ហេតុអីក៏ម៉ាក់Bamស្អប់អ្នកទាំង2
ខ្លាំងម្ល៉េះ?
JIN : បើនិយាយទៅប៉ាអៀននឹងខ្លួនឯងណាស់។
JISOO:រឿងដល់ដំណាក់កាលនេះហើយបងគួរតែប្រាប់
កូនបានហើយ។
JIN : រឿងគឺចេះ « ប៉ានឹងNayeonពួកយើងធ្លាប់
ស្រឡាញ់គ្នា ពួកយើងស្រឡាញ់គ្នាណាស់ តែថ្ងៃ1
ប៉ាទៅរៀបការជាមួយម៉ាក់កូនដោយស្ងាត់ៗ
ដោយសារពុករបស់ប៉ាត្រូវជាតារបស់កូន គាត់បាន
ផ្សំផ្គុំប៉ានឹងម៉ាក់កូនតាំងពីវ័យកុមារមកម្ល៉េះ ញាតិ
សណ្តានក៏ដឹងគ្រប់គ្នា ណាមួយពុករបស់ប៉ាគាត់សុំ
ឲ្យប៉ាបែកពីNayeon ហើយមករៀបការជាមួយ
ម៉ាក់កូន។» ប៉ាដឹងថាប៉ាធ្វើចឹងNayeonនឹងស្អប់ប៉ា
ណាស់តែប៉ាមិនអាចឲ្យពុករបស់ប៉ាលោតជង្គង់សុំ
អង្វរប៉ាបានទេ។ ប៉ាត្រូវតែធ្វើតាមពុករបស់ប៉ា។
LISA: កូនយល់ហើយប៉ាធ្វើគ្រប់យ៉ាងដើម្បីតា។ ចុះប៉ា
ស្រឡាញ់ម៉ាក់ទេ?
JIN : <មើលមុខJisoo> គឺ....ស្រឡាញ់។ ពេលប៉ាជួប
នាងដំបូង បេះដូងប៉ាបញ្ជាក់ប្រាប់រួចទៅហើយថា
គ្មាននារីម្នាក់ណាល្អដូចនាងឡើង។ ប៉ាក៏យល់ថា
នាងជាមនុស្សស្រីម្នាក់ដែលប៉ាស្រឡាញ់បំផុត។
LISA: អួយ....! Sweetដល់ហើយ..! ប៉ាពិតជាគួរឲ្យ
ស្រឡាញ់មែន។ ហ៊ើយ...! ណាស់ហើយរឿងវាក៏
កន្លងផុតយូរណាស់ហើយ អ្នកទាំង2ឈប់គិតទៅ។
កូននឹងការពារអ្នកទាំង2តរៀងទៅ។
<ញញឹមសើចសប្បាយ>
<នៅផ្ទះBam>
BAM: ម៉ាក់ឈប់សិន.. ! ម៉ាក់....! មានរឿងអីឲ្យប្រាកដ?
កូនមិនយល់ទេ? ម៉ាក់..! និយាយប្រាប់កូនបានទេ?
YEON:កូនត្រូវដឹងត្រឹមថាឈប់ទាក់ទងជាមួយនាងនោះ
ទៀតទៅបានហើយ។
BAM :តែ..! តែ.. ហេតុអី? ហេតុអីទៅម៉ាក់..!
YEON:ម៉ាក់នឹងប្រាប់កូននៅពេលក្រោយ តែពេលនេះ
ម៉ាក់ហត់ណាស់ ចង់សម្រាក់។
BAM: ម៉ាក់....!