« បងស្រឡាញ់Taeណា...» មិនដឹងថាជាលើកទី
ប៉ុន្មានហើយទេដែលនាយនិយាយពាក្យនេះចេញមក
ប៉ុន្តែមិនខ្វល់ទេព្រោះនាយចង់និយាយវាប្រាប់ទៅ
មនុស្សសំខាន់ម្នាក់នេះឲ្យដឹង មិនថាជាលើកទីប៉ុន្មាន
មិនថាយូរប៉ុណ្ណានាយនិងនិយាយពាក្យនេះទៅកាន់
Taehyungរហូតទៅហើយក៏គ្មានថ្ងៃប្រែ

« តែអូនអត់ស្រឡាញ់បងផងហ្នឹង ធ្វើយ៉ាងម៉េចទៅ?» Taehyungពេបមាត់រួចញាក់ចិញ្ចើមតបទៅ
JungKookវិញ 

« អត់ស្រឡាញ់ពិតមែនហេ៎ស?»JungKook

« មែនហើយ!!»Taehyung

« អត់ពិតមែន?»JungKook

« អឺ!! ហ្នឹងហើយ»Taehyung

« ចាំមើលណា ក្មេងឈ្លើយ!!!» មិនទាន់និង
និយាយចប់ផងJungKookក៏ត្រូវTaehyungធាក់
ទៅម្ខាងរួចរាងតូចក៏រត់ចុះពីលើគ្រែហើយឈរសើច
ចម្អកឲ្យនាយ ចង់លេងKim Taehyungផងហេ៎ស?

« អូនអាយុបង បងដល់ទៅពីរឆ្នាំនិយាយប៉ុណ្ណឹង
គេមិនហៅថាថាឈ្លើយទេ»Taehyungឱបដៃ
ពេបមាត់ឌឺរាងក្រាស់ មានអារម្មណ៍ថាសប្បាយម្យ៉ាង
ពេលដែលបានញ៉ោះគ្នាលេងបែបនេះ

« អូយ...ឈឺ...ឈឺក្បាលណាស់សឺតត» នៅសុខៗJungKookក៏ស្រែកឡើងរួចយកដៃមកស្ទាបក្បាលរបស់គេធ្វើឲ្យរាងតូចបារម្ភចង់ចូលទៅមើលដែរតែខ្លាចចាញ់បោកនាយវិញ

« កើតអី? មិញនេះមិនឃើញប៉ះអីផង»Taehyung

«អូនហ្នឹងហើយ ធាក់បងប៉ះនិងគ្រែនោះ ឈឺសឹងស្លាប់មិនដឹងថាពកឬអត់ផង!»JungKook

« ពិតមែនហេ៎ស?»Taehyungឈរសួរពីចម្ងាយតែ
ក៏មិនទាន់ហ៊ានដើរទៅមើលJungKookដែរ

« បើមិនជឿហីទៅ!!» JungKookតបទៅវិញ
របៀបកំពុងខឹងរួចក្រោកឡើងទៅអង្គុយលើគ្រែ
ទាំងមិនមើលមុខរាងតូចរួចស្ទាបត្រង់ក្បាលរបស់
នាយថ្នមៗធ្វើដូចឈឺណាស់អញ្ចឹង Taehyung
ឃើញបែបនេះក៏មានអារម្មណ៍ថាខឹងខ្លួនឯងដែរ
ដែលលេងជ្រុលបន្តិចទើបគេដើរទៅអង្គុយជិត
រាងក្រាស់រួចទាញដៃនាយចេញ

« មើសស៎ ឈឺកន្លែងណា?»Taehyung

« មិនបាច់ទេ!!»JungKookរុញដៃគេចេញរួច
បែរមុខទៅម្ខាងធ្វើជាខឹង ទាំងក្នុងចិត្តចង់តែសើចៗៗ
ឲ្យងាប់ទេពេលឃើញTaehyungមានទឹកមុខរបៀបដឹងខុសបែបនេះ ។
            ''ឆ្លាតយ៉ាងណាក៏Jeon JungKookនៅតែឆ្លាតជាងស្រាប់ហើយ''

លោកប្រុសលេខា (ចប់)Where stories live. Discover now