Part48 : បាត់បងការចងចាំ

Start from the beginning
                                        

<< សុំអោយព្រឹកស្អែកអូនដឹងខ្លួនទៅចុះ >>

Jungkook បន្លឺឡើងតិចៗមុននឹងងើបទៅថើបមាត់ដែរមានសភាពស្លេកនឹងក្រៀមនោះថ្នមៗទើបងើបទៅេរកសាឡុងដើម្បីសម្រាក...

(ល្មមដេកហៃកូន🗿)

@ព្រឹកឡើង

    ត្របកភ្នែកដែរបឹទក្នុងរយៈពេលពីថ្ងៃនោះក៏បើកឡើងតិចៗ ទឹកមុខនូវការឈឺចាប់ក៏បង្ហាញឡើងនៅលើមុខតូចយ៉ាងច្បាស់

<< ហឹម...>>

សម្លេងក្រហឹមរបស់រាងតូចនាំអោយអ្នកដែរកំពុងតែគេងលង់លក់នៅលើសាឡុងនោះបើកភ្នែកឡើងមក

<< Tae អូនដឹងខ្លួនហើយ >>

គេស្ទុះទៅរករាងតូចស្នាមញញឹមស្រស់ក៏បង្ហាញឡើងភ្លាមៗ

<< លោកជាអ្នកណាគេ ?? ហើយខ្ញុំឈ្មោះ Tae មែនទេ ?? >>

ស្នាមញញឹមដែររីកឡើងនោះក៏បាត់ទៅវិញបន្សល់ទុកតែភាពតក់ស្លុតអម្បាញ់មិញនេះគេមិនស្គាល់ខ្លួនទេរឺ ?? ថែមទាំងមិនស្គាល់ឈ្មោះខ្លួនឯងទៀត ??

<< Tae អម្បាញ់មិញនេះអូនសួរបងជាអ្នកណារឺ ? មិនលេងសើចទេណា Tae >>

Jungkook បន្លឺឡើងទៅកាន់រាងតូចទាំងញញឹមមិនសូវសមមកលេងអីបែបនេះ

<< ខ្ញុំនិយាយពិតមែនមិនខ្ញុំមិនស្គាល់លោកទេ ខួរក្បាលខ្ញុំគឺទទេរស្អាត >>

Taehyung ក្រវីក្បាលបញ្ជាក់គេថាខ្លួនមិនបាននិយាយលេងសើចរឺកុហកនោះទេ មិនចាំយូរ Jungkook ក៏ចេញទៅហៅគ្រូពេទ្យដើម្បីសួរពីអាការៈរបស់ Taehyung

<< លោកគ្រូពេទ្យតើហេតុអ្វីបានជាប្រពន្ធខ្ញុំមិនចាំអ្វីសោះបែបនេះ ?? >> Jungkook

<< ដោយសារតែការប៉ះទង្គិចក្បាលខ្លាំងទើបធ្វើអោយអ្នកជម្ងឺត្រូវបាត់បង់ការចងចាំបែបនេះ លោកគួរតែឧស្សាហ៍រំលឹករឿងចាស់ៗឡើងវិញដើម្បីអោយអ្នកជម្ងឺឆាប់ចងចាំឡើងវិញ >>
Doctor

<< តើគេនឹងត្រូវបាត់បងការចងចាំយូរប៉ុណ្ណាទៅលោកគ្រូពេទ្យ ? >> Jungkook

<< រឿងនេះអាស្រ័យលើលោកហើយបើលោកឧស្សាហ៍រំលឹកគេនោះការចងចាំរបស់គេនឹងត្រឡប់មកវិញ >> Doctor

<< បាទលោកគ្រូពេទ្យ >>

Jungkook ងក់ក្បាលបន្តិចលោក Doctor ក៏ដើរចេញទៅបាត់ Jungkook ដើរសម្តៅទៅគ្រែអ្នកជម្ងឺដែលមានរាងតូចនៅទីនោះ

<< អូនឃ្លានរឺអត់ ?? >> Jungkook

<< អឹមហឹម >> Taehyung ងក់ក្បាលតិចៗ

<< ចាំបងខលអោយ Mark ទិញមកអោយអូនញុាំ >>

និយាយចប់ Jungkook ក៏ទាញទូរស័ព្ទដើម្បីខលទៅ Mark អោយទិញរបស់មកអោយរាងតូចញុាំនឹងអោយគេយកក្មេងៗមកទីនេះ

<< លោក...>> Taehyung

<< ហឹម >> Jungkook ងាកទៅមើលមុខគេ

<< តើលោកជាអ្នកណាហេតុអីខ្ញុំមិនចាំលោក?? >> Taehyung លើកដៃចង្អុលគេ

<< ជាប្តីអូននឹងហើយជា Jungkook របស់អូន >> Jungkook ដើរទៅឈរទល់មុខរាងតូច

<< តែពួកយើងជាប្រុសនឹង ?? >>

Taehyung លើកចិញ្ចើមធ្វើមុខឆ្ងល់

<< អូនមិនជឿរឺ ?? ពួកយើងថែមទាំងមានកូនទៀតផងបន្តិចទៀតពួកគេនឹងមកហើយ >>

Jungkook និយាយចប់ក៏អោនទៅថើបញីញក់ថ្ពាល់រាងតូច Taehyung កាលបើឃើញដូច្នេះក៏នៅស្ងៀមសម្ងំអោយគេថើប😞💔

           To be Continued 💜🦋




❤️ 𝐌𝐲 𝐎𝐦𝐞𝐠𝐚 ❤️Where stories live. Discover now