« ម៉ាក់!!!!!! » YoonGiស្រែកតិចៗរបៀបមិនពេញចិត្តហើយឲ្យអ្នកណាទៅពេញចិត្តទៅ? រឿងជាគ
ដណ្ដឹងនេះគេដឹងហើយ តែថាក្មេងប្រុសមុខស្រីនោះទៅនៅបរទេសយូរហើយអ្នកណាទៅដឹងថាសុខៗក៏មានរឿងរៀបការកើតឡើងនោះ?

« ហាមតវ៉ា! ម៉ាក់រៀបចំអ្វីៗគ្រប់យ៉ាងរួចរាល់អស់ហើយ កូននិងរៀបការជាមួយJiminនៅខែ
ក្រោយនេះ! » Mrs.Min

« ម៉ាក់!! ហេតុអីមិនសួរកូនមុន? កូនមិនបានស្រឡាញ់គេទេហើយកូនក៏មិនចង់រៀបការដែរ
ម៉ាក់យល់ផងបានទេ?»YoonGi

« ម៉ាក់យល់ហ្នឹងហើយបានឲ្យរៀបការ កូនអាយុច្រើនហើយគួរតែប្រញាប់រៀបការទៅកុំនៅយូរពេក
ល្មមឈប់ខ្វល់ពីហាងកាហ្វេនោះហើយមកជួយ
មើលសណ្ឋាគារម្ដងហើយ! ម្យ៉ាងទៀតម៉ាក់និយាយ
ជាមួយម៉ាក់ប៉ារបស់Minnieរួចហើយ ប៉ាឯងក៏យល់ស្រប អញ្ចឹងឯងហាមជំទាស់»Mrs.Min

« ......... »

« ល្ងាចនេះទៅទទួលប្អូនផង គេត្រឡប់មកកូរ៉េវិញ
ហើយ ហើយគេនិងមករស់នៅទីនេះដូចគ្នា
ត្រៀមខ្លួនធ្វើជាប្ដីដ៏ល្អទៅកូនប្រុស»លោកស្រីMin
និយាយប៉ាច់ៗមិនឲ្យនាយជាកូនតបត.បានទាល់តែ
សោះរួចគាត់ក៏ទៅខាងលើបាត់ទៅ។

«អូយ!!! ធុញណាស់ៗៗៗ ម៉ាក់អើយម៉ាក់នៅសុខ
ក៏ចាប់កូនខ្លួនឯងឲ្យរៀបការជាមួយក្មេងតឿនោះទាល់តែបាន ហ៊ើយ!»YoonGi

   [ TAEKOOK SCENE]

« Bossចង់ទៅណាទៀត?នេះហួសម៉ោងធ្វើការ
ឥឡូវហើយ»Taehyungងាកមុខទៅសួរនាយកម្លោះដែលកំពុងបើកឡានពេលឃើញថានាយបើកមកផ្លូវផ្សេងដែលមិនមែនជាផ្លូវទៅក្រុមហ៊ុនវិញ

« SEOUL CITY SUPERMARKETS »

« ទៅធ្វើអី?»Taehyung

« ចង់ទៅទិញលីអូបន្តិច!» JungKook

« Bossខ្ញុំសួរមែនណា!!»Taehyung

« គ្រាន់តែចង់មកដើរលេងខ្លះ មិនបានហេ៎ស??» JungKookនិយាយរួចងាកទៅមើលមុខរាងតូច
បន្តិចគិតៗទៅ2ថ្ងៃដែលTaehyungមកធ្វើការនេះ
គេតែងតែធ្វើជាអ្នកបើកឡានឲ្យTaehyungរហូត
ទៅហើយ!

លោកប្រុសលេខា (ចប់)Where stories live. Discover now