ភរិយាបណ្តូលចិត្ត Part6

Start from the beginning
                                        

Jimin« ខ្ញុំនិងស្រឡាញ់នាងជាងជីវិតរបស់ខ្ញុំបងបានលឺទេ? »

RM« ឲ្យតែដូចជាមាត់ឯងទៅ! »

Mrr.Kim« Jimin! »លោកKimគេបន្លឺសំឡេងឡើងតិចមុននិង ដើរមករកពួកគេទាំង2ហើយRMក៏ទៅឈរម្ខាង

Mrr.Kim« ឯងដឹងទេ? មុនពេលដែលយើងទទួលបានភរិយារបស់យើងមកធ្វើជាប្រពន្ធលោកប៉ារបស់នាងបានប្រាប់យើងថា គាត់និងប្រពន្ធគាត់ស្រឡាញ់នាងណាស់ មិនដែលវៃមិនដែលថាឬក៏ស្តីឲ្យខ្លាំងៗ គាត់ស្រឡាញ់និងមើលថែនាងដូចជាកែវភ្នែក ចឹងពេលដែលនាងបានសម្រាចចិត្តមកនៅជាមួយឯងគឺនាងគិតថាឯងគឺជាមនុស្សល្អគឺជាមនុស្សដែលនាងអាចប្រគល់នៅជីវិតរបស់នាងទៅឲ្យឯងគ្រប់គ្រងហើយនាំនាងទៅកាន់ទ្វានៃសុភិក្តមង្គល បានទោះជាយើងចង់ហាមក៏យើងគ្មានសិទ្ធព្រោះវាជាថ្ងៃអនាគត របស់នាងចឹងបើឯងទៅស្តីថាខ្លាំងឬក៏វៃនាងតើឯងមានគិតដល់ចិត្តពួកគាត់ទេ? នាងជាក្មេងស្រីម្នាក់ដែលពេលដែលមានប្តីនាងនិងត្រូវមានកូននាងត្រូវទទួលពពោះរហូតដល់ទៅ9ខែ10ថ្ងៃនាងស៊ូ នាងទ្រាំនិងពេលវេលាមួយនេះហើយពេលដែលកូនរបស់នាងកើតមកនាងមិនទាំងបានដាក់ត្រកូលនៃគ្រួសាររបស់នាងផង បើឯងទៅក្បត់រឺក៏ផិតនាងតើឯងមានខ្មាស់ខ្លួនឯងទេ? នាងយក ម៉ាក់និងប៉ារបស់ឯងមកធ្វើជាប៉ានិងម៉ាក់របស់នាង នាងទៅនៅក្នុងគ្រួសាររបស់ឯងមកមើលថែម៉ាក់និងប៉ារបស់ឯងដោយមិនបានទៅមើលថែម៉ាក់ប៉ាបង្កើតរបស់នាងផង តើឯងខ្មាស់ខ្លួនទេ? ហឺស! ហើយឯងដឹងថាពេលនោះប៉ាឆ្លើយទៅគាត់វិញថាយ៉ាងមិចទេ? »គាត់និយាយព្រមទាំងសម្លឹងមើលមុខJimin

Jimin« យ៉ាងមិចទៅលោកប៉ា? »

Mrr.Kim« ប៉ាបានឆ្លើយថាខ្ញុំប្រហែលជាមិនអាចធ្វើជាប្តីដល់ល្អ សម្រាប់កូនលោកប៉ាទេតែខ្ញុំនិងសន្យាថាទោះជាមានរឿងអាក្រក់ យ៉ាងណាក៏ខ្ញុំមិនលែងដៃនាងដែល! ចឹងឯងសន្យានិងប៉ាបានទេ? ថានិងមើលថែកូនស្រីរបស់ប៉ា តើឯងធ្វើបានទេ? »

Jimin« ខ្ញុំមិនសន្យាទេតែខ្ញុំនិងធ្វើវាឲ្យបាន! »គេញញឹមដាក់ លោកKimមុននិងងាក់មកញញឹមដាក់អ្នកជាអនាគតប្រពន្ធ

Suga« អរគុណណា៎! »គេញញឹម

Jimin« ដូចគ្នា »

#ភូមិគ្រឹះត្រកូលJeon

Jk« ខ្ញុំញាំឆ្អែតហើយចឹងខ្ញុំសុំទៅបន្ទប់វិញហើយណា! »គេ និយាយហើយក៏រៀបនិងងើបដើរចេញតែក៏ត្រូវអ្នកជាម៉ាក់ហាម

Mrs.Jeon« ចាំបន្តិចសិនទៅ ថ្ងៃនេះបងមកលេងណា៎ »

Jk« បងណា៎? »គេកំពុងតែឆ្ងល់និងពាក្យសម្តីរបស់ម៉ាក់គេភ្លាម នោះក៏មានសម្លេងជាអ្នកណាមិនដឹងបន្លឺឡើងពីក្រោយខ្នងរបស់គេនាងតូចគ្រាន់តែលឺក៏ទទួលដឹងថាជាអ្នកណាហើយក៏ងើបដើរ ចេញយ៉ាងលឿនតែក៏មិនផុសដែលព្រោះអ្នកកម្លោះម្នាក់នេះបានចាប់កាន់ដៃរបស់គេជាប់មុននិងនិយាយឡើង...

ភរិយាបណ្តូលចិត្ត🦋✨Where stories live. Discover now