ភរិយាបណ្តូលចិត្ត Part3

Start from the beginning
                                        

#ភូមិគ្រឹះត្រកូលPark
#បន្ទប់របស់Jimin

Mrs.Park« Jiminបើកទ្វាមកកូន នេះកូនមិនទាន់បានញាំអីនៅ ឡើយទេណា! »គាត់ឈរគោះទ្វាម៉ាយូរហើយនៅតែមិនឃើញកូនព្រមមកបើកទ្វាឬក៏ឆ្លើយនិងគាត់ឡើយ

Mrs.Park« ល្អបើលេងធម៌ត្រជាក់ជាមួយឯង ឯងមិនចេះស្តាប់ម៉ាក់ ម៉ាក់លម្មនិងដល់ពេលលេងធម៌ក្តៅហើយ ថ្ងៃនេះបើឯងមិន ទៅសុំទោសលោកKimនិងកូនរបស់លោកទេឯងមិនបាច់មកប្រើត្រកូលParkទៀតទេ អរ ហើយមួយទៀតបើឯងមិនយកកូនស្រីរបស់លោកParkធ្វើជាប្រពន្ធទេ ឯងមិនបាច់មកពាក់ព័ន្ធជាមួយនិងត្រកូលParkឬក៏មកហៅយើងថាម៉ាក់ទេរឹតតែមិនអាចនៅក្នុងផ្ទះនេះទៀត!! »គាត់និយាយយ៉ាងប្រាកដប្រជា

ក្រាក!

ទ្វាបន្ទប់ត្រូវបានបើកដោយស្នានដៃអ្នកកម្លោះដែលជាម្ចាស់បន្ទប់ ព្រមជាមួយនិងដៃដែលកំពុងតែកាន់វ៉ាលីហើយក៏និយាយ

Jimin« ខ្ញុំទៅក៏បាន! »4ម៉ាត់យ៉ាងខ្លីពីប្រុសសង្ហារបស់យើង ហើយក៏យកវ៉ាលីដើរចុះទៅខាងក្រោម

Mrs.Park« ល្អ! ចាប់ពីថ្ងៃនេះទៅឯងមិនមែនជាកូនយើងទៀត ទេចាំទុកក្នុងខួរឯងទៅ ហើយក៏មិនបាច់មកប្រើត្រកូលប្តីរបស់យើងទៀតដែលទៅយកត្រកូលអ្នកណាប្រើបានក៏យកទៅ! » គាត់និយាយព្រមជាមួយទឹកថ្លាដែលស្រកមកម្តងបន្តិចតែគាត់ក៏ជូតចេញនៅពេលដែលអ្នកជាកូនងាក់មកមើលគាត់

Jimin« កូនសុំទោសម៉ាក់! »គេនិយាយព្រមទាំងអោនគោពរអ្នក ជាម៉ាក់ពីកាំជណ្តើរហើយក៏បន្តចុះទៅជាន់ខាងក្រោមបន្តទៀត

ម៉ែដោះ« អ្នកស្រី!! អ្នកស្រីសម្លប់ហើយអ្នកណាក៏បានហៅឡានពេទ្យមក »ម៉ែដោះដែលទើបនិងដើរឡើងមកជាន់ខាងលើ នោះក៏ចាប់អារម្មណ៍ទៅឃើញអ្នកស្រីParkទន់ជើងរៀបនិងដួលគាត់ក៏រត់យ៉ាងលឿនស្ទើតែដួលខ្លួនឯងទៅទ្រអ្នកស្រីPark

Jimin« ម៉ាក់! »គេឃើញម៉ាក់គេសម្លប់បែបនៀកក៏ចោលវ៉ាលី ហើយក៏រត់មករកម៉ាក់របស់គេ

Jimin« ម៉ាក់គាត់កើតអី? »

ម៉ែដោះ« ប្រហែលជាជំងឺបេះដូងគាត់ធ្វើទុកហើយ! »អ្នកកម្លោះគ្រាន់តែលឺសម្តីរនស់ម៉ែដោះគេក៏លើបីអ្នកជាម៉ាក់ទៅឡាននៃ ជាន់ខាងក្រោមហើយក៏បើកបន្តទៅមន្ទីពេទ្យភ្លាមតែម្តង

#មន្ទីពេទ្យ

គ្រាន់តែមកដល់មន្ទីពេទ្យភ្លាមគេក៏លើបីម៉ាក់របស់គេចូលទៅក្នុងមន្ទីពេទ្យភ្លាមតែម្តង ពេលចូលទៅដល់ក៏មានគ្រូពេទ្យប៉ុន្មានអ្នក រុញគ្រែមកទទួលអ្នកស្រីParkទៅបន្ទប់សង្គ្រោះបន្ទាន់តែម្តង ពេលដែលរុញទៅដល់អ្នកគ្រូពេទ្យក្រមុំហាមមិនឲ្យJiminចូលទេ ហើយគាត់ក៏បិទទ្វាបន្ទប់សង្គ្រោះវិញទៅ Jiminគេក៏ដើរតិចមកអង្គុយលើកៅអីដែលដាក់ឲ្យអង្គុយនៅមុខបន្ទប់សង្គ្រោះបន្ទាន់ គេក៏បន្តនឹកឃើញពាក្យដែលម៉ែដោះនិយាយឡើងដដែលៗមុន និងយកដៃរបស់គេវៃទៅលើជញ្ចាក់នៃមន្ទីពេទ្យ

Jimin« ម៉ាក់មានជំងឺបែបនៀកមិចក៏ខ្ញុំមិនដឹង! មិចក៏ម៉ាក់គាត់មិនប្រាប់សោះចឹង? »គេនិយាយព្រមទាំងយំមកតិចៗម្នាក់ឯងមិនហ៊ានសូម្បីតែបញ្ចេញសំឡេងឲ្យអ្នកណាលឺ

Jimin« ប៉ាហា៎បើម៉ាក់យ៉ាងមិចៗទៅតើប៉ានិងស្តីបន្ទោសខ្ញុំទេ? ហឹក ហឹក »ត្រូវហើយប៉ារបស់គេក៏ស្លាប់ដោយសារតែជំងឺមួយនេះដែលប៉ាដែលគេស្រឡាញ់ខ្លាំង ប៉ាដែលគេគោពរខ្លាំង មុន ពេលដែលស្លាប់ទៅក៏ស្តាំឲ្យគេមើលថែអ្នកម៉ាក់ព្រោះនាងជា មនុស្សស្រីទន់ខ្សោយបានតែនិយាយតែក៏ធ្វើមិនបាន ជាប់ទន់ ខ្សោយនិងអាកាសធាតុ តែក៏អាចនិយាយថាជាមនុស្សស្រីដែលល្អ និងមានមន្តស្នេហ៍បំផុតនិយាយទៅប៉ានិងម៉ាក់របស់គេស្រឡាញ់គ្នាណាស់មុនពេលដែលលោកParkស្លាប់គាត់បានសន្យាថានិងមិនទៅណាទេគាត់និងនៅក្បែរអ្នកស្រីParkជារៀងរហូតទៀត ផង!!!

Jimin« ហឹក! »ដំណត់ទឹកភ្នែកមួយដំណត់របស់គេបានស្រក់ទៅ ប៉ះនិងកំណាត់ពណ៌សរមួយដែលមានស្រីនាងតូចណាមិនដឹងកាន់ហុចឲ្យគេព្រមទាំងនិយាយ...

ភរិយាបណ្តូលចិត្ត🦋✨Where stories live. Discover now