Jimin« គឺម៉ាក់របស់ខ្ញុំគាត់ចង់ជួបលោក ខ្ញុំក៏មិនបានដឹងដូចគ្នា »
Suga« ល្អណាស់បើចឹងទៅជាមួយខ្ញុំតែម្តងទៅ តែខ្ញុំចង់រៀបចំ សៀវភៅរបស់ខ្ញុំសិន »
Jimin« ចាំខ្ញុំជួយ! »គេនិយាយទាំងញញឹមហើយក៏ជួយរៀបចំសៀវភៅនិងសម្ភារះផ្សេងទៀតរបស់នាងយកទៅដាក់នៅឡាន របស់គេហើយក៏បើកចេញទៅផ្ទះរបស់នាង រយះពេលក្នុងការជិះទៅដល់ផ្ទះរបស់នាងគឺរៀងយូរដែលតែក៏មិនអីទេព្រោះមានអ្នក និយាយលេងជាមួយតាមផ្លូវបែបនៀកវាមិនអង្សុកតែមួយភ្លេចក៏ ទៅដល់បាត់ទៅហើយ ឡានស៊េរីទំនើបពណ៌ខ្មៅបើកមកឈប់នៅនិងមុខភូមិគ្រឹះរបស់ត្រកូលKim អ្នកដែលនៅក្នុងឡានទាំង2 ចុះមកហើយក៏ដើរចូលទៅខាងក្នុង អ្នកនៅក្នុងផ្ទះរួចជាមួយនិងអ្នកបម្រើនឹកស្មានថាអ្នកដែលជូនមកនេះគឺជាសង្សារបស់Suga ព្រោះមើលទៅគឺដូចជាជិតស្និតគ្នាណាស់
RM« នេះនាំសង្សាមកលេងផ្ទះផងហេ៎? »អ្នកជាបងដែលទើបនិង ចុះពីជាន់ខាងលើនោះក៏និយាយឡើង
Suga« ទុកពាក្យសម្តីអស់ប្រយោជន៍របស់បងទៅនិយាយជាមួយ មិត្តរបស់បងទៅ គេមករកលោកប៉ាទេ! »គេនិយាយព្រមទាំងយក សៀវភៅដែលគេអានយកទៅទុកនៅលើកតុនៅបន្ទប់ទទួល ភ្ញៀវមុននិងឡើងទៅហៅលោកប៉ារបស់គេ
Mrs.Kim« ក្មួយមករកអ្នកណាមែនទេ? »អ្នកស្រីKimដែលទើប និងមកពីខាងក្រៅវិញក៏និយាយពេលឃើញអ្នកកម្លោះឈរនៅក្នុងផ្ទះរបស់គាត់
Jimin« គឺខ្ញុំជាកូនរបស់អ្នកស្រីPark ខ្ញុំមកទីនេះដើម្បីមកជួបលោកអ៊ុំKimនិងភរិយារបស់គាត់បាទ »គេនិយាយព្រមជាមួយនិងស្នាមញញឹម
Mrs.Kim« អរ! នេះកូនរបស់អ្នកស្រីParkទេហេ៎? នេះគឺអ៊ុំប្រពន្ធរបស់លោកKim អញ្ចើញអង្គុយសិនទៅចាំអ៊ុំប្រាប់គេឲ្យយកទឹក មកជូន »គាត់និយាយហើយJiminនិងគាត់ព្រមទាំងកូនច្បងរបស់គាត់ក៏ទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវបន្តិចក្រោយអ្នកបម្រើក៏យកទឹកមកជូនអ្នកជាភ្ញៀវ អ្នកទាំង3អង្គុយនិយាយគ្នាមួយសន្ទុះ លោកKimនិងកូនស្រីពៅរបស់គាត់ក៏ចុះមក
Jimin« ជំរាបសួរបាទ! »គេងើបឡើងពហរមទាំងអោនគំនាបអ្នកជាចាស់ទុំ
Mrr.Kim« អង្គុយចុះវិញទៅក្មួយ »
Jimin« បាទអរគុណ! »ថាហើយគេនិងលោកKimក៏នាំគ្នាអង្គុយចុះមុននិយាយឡើង
Mrr.Kim« ក្មួយមករកអ៊ុំមានការអីដែល? »
Jimin« គឺអ្នកម៉ាក់មានរឿងចង់និយាយជាមួយនិងលោកអ៊ុំនិងអ៊ុំស្រី »
Mrs.Kim« ចុះអ្នកស្រីParkនៅឯណាមិចមិនឃើញ? »
Jimin« អូ! បាទគឺគាត់មិនបានអញ្ចើញមកទេគឺជាប់រវល់រៀបចំកម្មវិធីនៅផ្ទះ ទើបឲ្យខ្ញុំមកអញ្ចើញនេះគឺបាននិយាយរឿងដែលគាត់ចង់និយាយជាមួយនិងអ៊ុំផងនិងមកអញ្ចើញអ៊ុំទៅកម្មវិធីជួបលាងផង »
Mrr.Kim« hmm មិនអីទេចាំអ៊ុំនិងទៅចូលរួមណា »
Jimin« បើចឹងល្អណាស់ខ្ញុំសុំទៅវិញហើយ »គេនិយាយព្រម ទាំងងើបឈរឡើងនិយាយលាទៅកាន់ម្ចាស់ផ្ទះហើយក៏ដើរចេញទៅខាងកហរៅបើកឡានចេញទៅ
RM« ហើយនេះឯងទៅជួបគេនៅឯណាទៅ? »គេសួរអ្នកជាប្អូន
Suga« គឺនៅតាមផ្លូវនិងឯង »
RM« នេះមិនដែលស្គាល់ផងចុះបើគេយកឯងទៅរំលោបនោះតើគិតយ៉ាងមិចទៅ? »
Suga« ម៉ាក់ប៉ាមើលបងប្រុសនិយាយចុះអាក្រក់ស្តាប់ណាស់ »
Mrs.Kim« Joonieមិចក៏កូននិយាយចឹង? »
RM« អៅ!បើមែន មុខអាម្នាក់នេះមិនគួរឲ្យទុកចិត្តសោះ ព្រាននារីច្បាស់ណាស់ »
Suga« ទោះជាគេជាព្រាននារីក៏គេស្អាតជាងបងឯងដែល អេ! »គេលានអណ្តានដាក់អ្នកជាបងរួចក៏ប្រញាប់យកសៀវភៅរត់ ឡើងទៅបន្ទប់របស់គេបាត់ទៅ
RM« នាងប្អូនចង្រៃយ៍! »គេនិយាយទាំងក្តៅចិត្តរីឯប៉ានិងម៉ាក់ របស់ពួកគេក៏សើចនិងចរិកមិនចេះធំរបស់កូនរបស់ពួកគាត់
Writing by Admin_timpisey👨🏻🌾💗✨
Thanks for reading my Novel♥️🤧
YOU ARE READING
ភរិយាបណ្តូលចិត្ត🦋✨
Fanfictionស្នេហាដែលមានជនទី3មកជ្រែកបំបែកស្នេហារបស់ពួកតែនាងតូចដែលជាប្រពន្ធមិនព្រមដកដៃចោរសា្វមីនាងដោយងាយទេនាងបានខំប្រឹងប្រែងដើម្បីយកឈ្នះនាទីម្នាក់នោះទាំងដែលដឹងហើយថាស្វាមីរបស់នាងក៏ដ្រឡាញ់នារីម្នាក់នោះដូចគ្នា តើអាចទេដែលថានាងតូចអាចយកឈ្នះនារីម្នាក់នោះបាន?
ភរិយាបណ្តូលចិត្ត Part1
Start from the beginning
