ជួបហែវ

279 11 3
                                        

សាច់រឿងខ្លីមួយនេះបើកក្បាលដំបូងគឺបង្ហាញនៅតួរអង្គ top ដំបូងគេ គឺកំពុងអង្គុយជក់បារីគងអន្ទាក់ខ្លាយ៉ាងសង្ហារនៅក្នុងក្លឹបមួយកន្លែង គេមានឈ្មោះថា អូលី ព្រោះគេជាកូនកាត់ មិនមែនចិនសុទ្ធនោះទេ។ ដែរជាប្រចាំគឺគេតែងតែមកន្លែងនេះដើម្បីកាត់បន្ថយភាព stress ពីការងារ។ ជាទូទៅមនុស្សគ្រប់រូបតែងតែចង់សាកចង់ដឹងនៅរឿងផ្លែកៗដែរយើងមិនធ្លាប់សាក ហេតុនេះហើយទើបជាតួរ btt របស់យើងដែរមានឈ្មោះថា ស៊ូយាន ក៏បានមកជាន់នៅកន្លែងក្លិបនេះដែរ ហើយថែមទាំងមានមនុស្សប្រុសសង្ហារពីនាក់នៅអង្គុយអបសងខាងទៀតផង..
ទឹកមុខស៊ូយាននៅពេលនេះគឺញញឹមមិនសម ព្រោះខ្លួនមិនធ្លាប់និងសាករសជាតិអីបែបនេះសោះ វាជាលើកទីមួយ ហើយក៏ប្រហែលជាលើកចុងក្រោយទេដឹង គឺមានអារម្មណ៌ថាជើងចេះតែចង់រត់មកផ្ទះវិញ គេឃើញមនុស្សច្រើនហើយចេះតែចង់ប្រតិកម្មភ្លាមៗយ៉ាងមិចមិនដឹងទេ..

«យាន??យ៉ាងមិចហើយ»យូលីន សម្លឹងមើលទៅស៊ូយានជាមួយទឹកមុខឆ្ងល់ព្រោះថា ដំបូងឡើយគេមិនចង់មកទេ តែយានជាអ្នកបង្ខំ មកដល់ឥឡូវបែរជាធ្វើមុខស្អុយប៊ែទៅវិញ

«អឺគឺ..រាងចង់រត់បន្តិច តែមិនអីទេឯងផឹកទៅយើងសុំទៅបន្ទប់ទឹកបន្តិច»ស៊ូយានញញឹមហើយក៏ងើបចេញពីរង្វង់មនុស្សច្រើននោះដើរទៅបន្ទប់ទឹក

«យ៉ាប់មែន ជាអ្នកបបួលឯងមកសោះ»យូលីនក្រវីក្បាលហើយក៏ផឹកជាមួយអ្នកជុំវិញខ្លួនបន្តទៀត មិនបានចាប់ភ្លឹកនិងរកស៊ូយានម្តងទៀតនោះទេ

រីឯស៊ូយាននៅបន្ទប់ទឹកឯណេះវិញគឺថាកំពុងឈរឆ្លុះកញ្ចក់ហើយខំប្រឹងសម្រួលអារម្មណ៌ គេថាចង់មកក្លឹបក្រែងបានសម្រួលអារម្មណ៌កុំអោយ stress តែមានអី stress ជាងមុន 10ដងទៀត គេគិតថាមកដើម្បីផឹកតែ 2នាក់យូលីនតែប៉ុណ្ណោះ តែមិននឹកស្មានថាយូលីនមកនាំគេចូលវង់មនុស្សជាច្រើនយ៉ាងនេះសោះ ហើយមកអបជុំគេជិតទៀត សឹងតែចង់ជ្រែកដីចូលទៅហើយតើស

«ehh..huhhhអ្នកណានិង?»

ស៊ូយ៉ានកំពុងភ្លឹកសុខៗស្រាប់តែមានដៃមួយមកឱបចង្កេះគេពីក្រោយរហូតធ្វើអោយគេត្រូវភាំងវីសនិងស្រែកផ្អើលហើយតើស តែចាំមើលមុខសិនជាអ្នកណា

Short novel Příběhy, které tě pohltí. Začni objevovat