រឿងនេះSeason2 ធ្លាប់ផុសម្ដងហ្អី តែក៏លុបវិញ ឥឡូវផុសម្ដងទៀត តែសាច់រឿងមិនដូចកាលធ្លាប់ផុសពីមុនទេ ឈ្មោះតួអង្គអាចនៅដដែល តែសាច់រឿងអាចនឹងដូរ
_________
ប្រទេសបារាំង, ទីក្រុងប៉ារីស
ដំណើរស្លាស្លន់របស់កាយតូចមួយរូប នៅក្នុងទីក្រុងប៉ារីស កែវភ្នែកងាកមើលជុំវិញខ្លួនស្របពេលដើរជាមួយដំណើរស្ទើរតែរត់ ទឹកមុខមិនអំណោយផល មានតែភាពក្រមួក្រម៉ូវ មនុស្សច្រើនកុះករដើរហើរច្រាស់ទិសដៅគ្នាជាមួយគេ រហូតដល់គេដើរទៅប៉ះបុរសម្នាក់ដោយចៃដន្យភ្លាមៗ
"អូយ៎!!" សម្លេងស្រែកភ្ញាក់របស់គេ បានស្រូបទាញយកចំណាប់អារម្មណ៍របស់ម្ចាស់រាងកាយដែលគេបុកមុននេះអោយងាកទៅមើលតាមសម្លេងភ្លេត
"សុំទោស! ខ្ញុំសុំទោសផង! បើយើងអាចជួបគ្នាម្ដងទៀតខ្ញុំ ខ្ញុំនឹងចេញសងថ្លៃខូចខាតជូនលោក លាសិនហើយ!" នួនល្អង មិនសូម្បីតែងើយមុខឡើងមើលថាជាអ្នកណាឡើយ ព្រោះតែប្រញាប់ ដើរបុកជនមិនស្គាល់មុខហើយក៏អោនក្បាលសុំទោសគេញាប់មាត់ស្អេក រួចក៏ដើរចាកចេញទៅបាត់ បន្សល់នៅតែបុរសម្នាក់នោះអោយឈរមើលដំណើរចាកចេញរបស់គេទាំងខ្លួនប្រាណរបស់នាយជោគជាំទៅដោយទឹកកាហ្វេខ្មៅប្រឡាក់អាវសឺមីមានតម្លៃខូចខាតខ្ទិចអស់
"ស្លាប់! អ្នកប្រុស! អ្នកណាធ្វើអីអ្នកប្រុសហ្នឹង?" កូនចៅជំនិតដែលទើបចេញពីណាមកមិនដឹង មកដល់ឃើញអ្នកជាម្ចាស់ប្ដូររូបរាងពីសង្ហាមកដូចជាឆ្មាធ្លាក់ទឹកគេឆ្ងល់ហើយក៏ភ្ញាក់ផ្អើលមិនធម្មតាដែរ
"កូនឆ្កែរត់ប៉ះដោយចៃដន្យ" សម្លេងគ្រល័រធំបន្លឺឡើងទៅកាន់ជំនិតប្រាប់ថាមានកូនឆ្កែដើរបុកទើបនាយក្លាយជាបែបនេះ អ្នកជាជំនិតឮហើយមិនដឹងគួរជឿឬអត់ កម្ពស់គាត់ខ្ពស់ណាស់ កូនឆ្កែមានកម្ពស់ទាបមិនដល់កំភួនជើងគាត់ផង តើវាអាចរត់បុកគាត់រហូតអោយគាត់កំពប់កាហ្វេប្រឡាក់អាវបានយ៉ាងមិច?
នោះទាល់តែករណីឆ្កែមួយក្បាលនោះមានកម្ពស់ស្មើរគាត់
"ត្រឡប់ទៅវិញ!" ចង់វាជឿឬមិនជឿ ស្រេចចិត្ត បកស្រាយប្រាប់ជំនិតហើយ នាយក៏ស្រដីបង្គាប់អោយត្រឡប់ទៅវិញ ហើយនាយក៏ដើរជ្រែងហោប៉ៅចាកចេញទៅមុន បន្សល់នៅជំនិតអោយឈរយកដៃអេះក្បាលទាំងមិនអស់ចិត្ត
YOU ARE READING
TWISTED IN YOU || JAKEHOON || SEASON 2
Fanfictionបងនៅតែជាបង ជាមនុស្សដែលស្រឡាញ់អូន ងប់ងល់និងអូន ចង់បានអូននៅក្បែរមិនចង់បាត់បង់ឃ្លាតឆ្ងាយសូម្បីមួយវិនាទី...
