នៅវិទ្យាល័យមួយដែលមានកិត្តយសមិនធម្មតាដែរនៅទីក្រុងសេអ៊ូល សិស្សគ្រប់គ្នានៅទីនោះ តែងតែនិយាយពីក្រុមពីរដែលក្រុមមួយជាក្រុមសិល្បៈចំណែកក្រុមមួយទៀតជាក្រុមបាល់បោះ ពីរក្រុមនេះឲតែនៅជិតគ្នាឬជួបមុខគ្នា សិស្សដែលនៅជិតនោះគេចផ្ដាំម៉ែផ្ដាំឪហើយ។
Kim Taehyung សិស្សថ្នាក់ទី ១២ជាប្រធានក្លឹបសិល្បៈ រាងកាយស្តើងប្រៀបដូចទៅនឹងមនុស្សស្រី ស្បែកសរលោង កែវភ្នែកស្រទន់ស្អាតនរណាឲតែសម្លឹងមើលដឹងតែលង់ហើយមិនថាស្រីឬប្រុសមិនរើសភេទ ប៉ុន្តែចរិតរបស់គេម៉ត់ចត់ និងមានភាពជាអ្នកដឹកនាំខ្ពស់ មិនងាយសាងកំហុសនៅក្នុងកិច្ចការណាមួយ
Jeon Jungkook សិស្សថ្នាក់ទី ១១ ជា ប្រធានក្លឹបបាល់បោះ ខ្ពស់ស្រឡះ រាងកាយមាំ ស្មាទូលាយ ស្នាមញញឹមព្រាននារី ពូកែឌឺដង និងជាតារាប្រចាំសាលា ទៅណាមកណាបើមិនស្រីផ្អើរមិនមែនគេ
នៅដើមឆ្នាំសិក្សាថ្មី សាលាបានកំណត់ថវិកាពិសេសមួយកញ្ចប់ធំសម្រាប់ «ក្លឹបដែលទទួលបានប្រជាប្រិយភាពជាងគេ»។ ទាំង Taehyung និង Jungkook មិនព្រមចុះចាញ់គ្នានោះទេ ព្រោះក្លឹបសិល្បៈត្រូវទិញជក់ និងទឹកថ្នាំថ្លៃៗ ឯក្លឹបបាល់បោះត្រូវទិញបាល់ និងឯកសណ្ឋានថ្មី។
«Jeon Jungkook អាក្មេងឈ្លើយ!!! ក្លឹបបាល់បោះរបស់ឯងរាល់ថ្ងៃហាត់ធម្មតាកុំស្រែទៅវាយ៉ាងមិច ស្រែកឡូឡាគ្មានសណ្ដាប់ធ្នាប់អីទេ! មិនគិតពីក្រុមយើងដែលនៅបន្ទប់ជាប់នេះទេឬ??» Taehyung ឈរច្រត់ចង្កេះស្រែកដាក់ពីមាត់ទ្វារនៃបន្ទប់ហាត់បាល់របស់ជុងហ្គុក
ឯJungkook ដែលកំពុងទះបាល់ ផាំងៗ បានងើបមុខឡើង ញញឹមចុងមាត់ឌឺដង រួចស្រែកតបទៅវិញ
«hyung(បងប្រុស) ចុះក្លឹបសិល្បៈរបស់បងវិញ? អង្គុយតែគូររូបចុកចង្កេះ ចុកជើងហើយថែមទាំងឈឺគូ*ទៀត មិនជួយឲ្យរាងកាយរឹងមាំដូចពួកខ្ញុំផង! ឬមួយ... បងចង់ឲ្យខ្ញុំទៅបង្រៀនបងហាត់ប្រាណដែរ?»Taehyung មុខឡើងក្រហមព្រោះខឹង
« Jeon Jungkook!»ថេហ្យុងស្រែកឡើងផ្អើរអ្នកដើរកាត់នោះមើលមកគេ ហើយអ្នកទាំងនោះក៏ប្រញាប់ដើរចេញបាត់នៅទៀតខ្លាចពិការត្រចៀក
YOU ARE READING
Brushstrokes & Basketballs (END)
Poetry«Jeon Jungkook... ម្ចាស់បេះដូង និងជាម៉ូដែលតែមួយគត់ក្នុងជីវិតរបស់ Kim Taehyung» ______________________ SHORT STORY taehyung & jungkook
