គេនិយាយថា ទង្វើបង្ហាញច្បាស់ជាងសម្ដី តេីវាពិតជាអញ្ចឹងមែនឬ?
ពីមុនខ្ញុំក៏ធ្លាប់គិតបែបហ្នឹងដូចគ្នា ប៉ុន្តែពេលនេះខ្ញុំបានដឹងហើយ ថែមទាំងដឹងច្បាស់ទៀតផងថាវាមិនមែនដូច្នោះឡេីយសម្រាប់ខ្ញុំ។
នៅថ្ងៃដែលខ្ញុំសម្រេចចិត្តសារភាពអារម្មណ៍ដែលខ្ញុំមានទៅកាន់បុរសម្នាក់នោះ ជាថ្ងៃដែលធ្វើឲ្យខ្ញុំបានភ្លឺភ្នែកថាគ្រប់យ៉ាងគ្រាន់តែជាការស្មាន និងជាការយល់ច្រឡំរបស់ខ្ញុំតែប៉ុណ្ណោះ។
ទង្វើល្អៗដែលគេធ្វេីដាក់ខ្ញុំ អារម្មណ៍រំភើបដែលខ្ញុំធ្លាប់ទទួលបានពីគេ វាគ្រាន់ជាការស្រម៉ៃរបស់ខ្ញុំតែម្នាក់ឯង។ ខ្ញុំគិតថាគេធ្វើបែបនោះព្រោះតែគេស្រឡាញ់ខ្ញុំ ដូចដែលខ្ញុំស្រឡាញ់គេ និងរង់ចាំក្ដីស្រឡាញ់ពីគេអស់រយៈពេលជាយូរ ប៉ុន្តែវាមិនមែនបែបហ្នឹងឡើយ។
កន្លងមក មានតែខ្ញុំទេដែលស្រឡាញ់គេតែម្ខាង។ ទង្វើល្អរបស់គេធ្វើឲ្យខ្ញុំយល់ច្រឡំ។ ខ្ញុំមិនយល់ឡើយថាគេធ្វើល្អបែបហ្នឹងដាក់មនុស្សគ្រប់គ្នាឬយ៉ាងណា? ពេលខ្លះស្រម៉ៃជ្រុលថាខ្លួនឯងពិសេសសម្រាប់គេ តែចុងក្រោយបានត្រឹមខកបំណង។
Flash back
ជុងវ៉ុនដកដង្ហើមធំដេីម្បីដាស់ភាពក្លាហានរបស់ខ្លួនចេញមក។ ថ្ងៃនេះគេត្រូវតែជំនះភាពភ័យខ្លាចឲ្យបានដេីម្បីបញ្ចប់ការសង្ស័យ និងភាពស្រពិចស្រពិលនៃទំនាក់ទំនងរបស់ខ្លួន។
"ស៊ុងហ៊ុន ខ្ញុំស្រឡាញ់បង!"
ម្ចាស់ឈ្មោះស្រឡាំងកាំងបន្តិច។ គេស្ងាត់អស់មួយស្របក់ ក្រសែភ្នែកមុតស្រួចរបស់គេសម្លឹងមុខរបស់ជុងវ៉ុនយ៉ាងយកចិត្តទុកដាក់។
"លេងសេីចជាមួយបងមែនទេ?" គេញញឹមបន្តិចបែបមិនចង់ជឿថាអ្វីដែលជុងវ៉ុននិយាយមុននេះជាការពិត។ គេយល់ថាវាជាការកុហកច្រេីនជាង។
ឮបែបនេះបេះដូងរបស់ជុងវ៉ុនធ្លាក់ដល់ដី។ កែវភ្នែកប្រែជាស្រអាប់ ព្រោះដឹងច្បាស់ហើយថាស៊ុងហ៊ុន គិតបែបណាមកលេីខ្លួន។
YOU ARE READING
Our Secret
Fanfiction«ខ្ញុំគិតថា អ្នកមិនដែលធ្លាប់ស្រឡាញ់ខ្ញុំ ហើយខ្ញុំគិតថាកន្លងមកខ្ញុំស្រឡាញ់អ្នកតែម្នាក់ឯង!» «ក្ដីស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក ខ្ញុំនឹងរក្សាទុកជាអាថ៌កំបាំង» «ព្រោះខ្ញុំដឹងថាវាមិនអាចទៅរួច...»
