Jake's POV :
ជេយ៉ុន រ៉ូលេនដូរ៍[ជេគ]
Jeahyun Rolando[Jake]
16years
______________________
ខ្ញុំជាក្មេងប្រុសម្នាក់ដែលធំធាត់ឡើងនៅក្នុងទីជនបទ ដែលជាខាតប៊ូសាន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ខ្ញុំប្រើជីវិតប្រចាំថ្ងៃដ៏សាមញ្ញរបស់ខ្ញុំមនុស្សម្នាទូទៅ ក្រោកឡើងពីព្រលឹមទៅរៀនតាមធម្មតាព្រោះតែឆ្នាំនេះគឺជាឆ្នាំបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្ញុំ ។
អ្វីៗដំណើរការទៅយ៉ាងរលូន គួបផ្សំជាមួយនឹងបរិបទរស់នៅដ៏សាមញ្ញរបស់ខ្ញុំនិងគ្រួរសារ។
ប៉ុន្តែថ្ងៃមួយអ្វីៗត្រូវបានផ្លាស់ប្ដូរ.........ជីវិតដែលស្ងប់ស្ងាត់របស់ខ្ញុំត្រូវបានជំនួសទៅដោយរឿងជាច្រើន ដែលវាទាមទារឲ្យខ្ញុំត្រូវរកដំណោះស្រាយ.....ដំណោះស្រាយដ៏សែនឈឺក្បាលបំផុត ដោយសារតែវត្តមានមនុស្សម្នាក់នេះ÷
«អ្ហឹម៎~សួស្ដីខ្ញុំស៊ុងហ៊ុន ផ្ទេរមកពីវិទ្យាល័យស៊េអូល ជួយណែនាំផង!»
«គេម្នាក់នេះគឺជាកូនប្រុសសម្ព័ន្ធផាកឃឺរ៍ន្តើរ~»
«ហេតុអីក៏សុខៗប្ដូរមករៀននៅជនបទទៅវិញហ្នឹង?»
«oh my god~~គេពិតជាសង្ហាជាងក្នុងទូរទស្សន៍ទៅទៀត~»
គឺគេនេះ......នាយស៊ុងហ៊ុនម្នាក់នេះ ធ្វើឱ្យជីវិតរបស់ខ្ញុំប្រែក្លាយទៅជារញ៉េរញ៉ៃ ដោយសារតែអាគាត់ម្នាក់នេះតែងតែមកស្និតស្នាលនិងខ្ញុំ រហូតធ្វើឲ្យអ្នកនៅក្នុងសាលាវិទ្យាល័យរបស់ពួកយើងយល់ច្រឡំថាពួកយើងទាក់ទងគ្នា។
«រដូវភ្លៀងធ្លាក់មករៀនមិនចេះយកឆ័ត្រមកជាមួយ!» គេកាន់ឆ័ត្ររបស់គេយកមក
ទទូលជាមួយនឹងខ្ញុំខណៈពេលដែលអាកាសធាតុខាងក្រៅពេលនេះភ្លៀងធ្លាក់ជោគជាំមេឃងងឹតក្មួលខ្មាញ់ រីឯសិស្សៗឯទៀតវិញមានឆ័ត្រម្នាក់មួយម្នាក់ៗសម្រាប់ទទូលដើររៀងៗខ្លួន ចង្រៃអីតែខ្ញុំដែលភ្លេចយកឆ័ត្រមកថ្ងៃនេះ
«......»ខ្ញុំងើយមើលមុខគេទាំងមួយនិយាយអ្វី។ពីព្រោះតែគេទើបតែចូលរៀនថ្ងៃនេះខ្ញុំមិនទាំងដែលស្គាល់គ្នាជាមួយនឹងគេផងគេបែរជាមកយកអាសារនឹងខ្ញុំ
YOU ARE READING
Under the Rain📎 ˚。ក្រោមតំណក់ភ្លៀង⋆୨୧ •|• Sungjakeᡣ𐭩
Romanceគ្រាដំបូងដែលពួកយើងស្ថិតនៅក្រោមឆ័ត្រជាមួយគ្នាក្រោមដំណក់ភ្លៀងកំពុងតែធ្លាក់ចុះមក វាជាពេលដែលអារម្មណ៍ចម្លែកចាប់ផ្ដើមកើតមានឡើងនៅក្នុងចិត្តរបស់ខ្ញុំ។ ក្រោយមកខ្ញុំក៏បានដឹងថា វាគឺជាអារម្មណ៍ស្នេហាដំបូងរបស់ខ្ញុំ នៅពេលដែលខ្ញុំស្ថិតនៅក្នុងវ័យជាសាវវិទ្យាល័យ~~ ⋆...
