៙ផាំង! ផាំង! សម្លេងរន្ទះបញ្ចេញផ្លាតបន្ទរឆ្វិចៗ បង្អុលភ្លៀងធ្លាក់សន្ធឹកប្រសាចចូលខាងក្នុងផ្ទះតាមរយះដំបូលដែលមានចន្លោះប្រហោងតូចៗ សភាពរបស់ផ្ទះទ្រុតទ្រោមស្ទើរតែអាចរលំតាមកម្លាំងខ្យល់បក់បោកខ្លាំងៗ!ទៅហើយ។ ស្រមោលមនុស្ស បញ្ចាំងទៅលើជញ្ជាំងក្រោមពន្លឺចង្កៀងដែលដាក់នៅលើតុមិនឆ្ងាយប៉ុន្មានពីខ្លួនរបស់គេ មិនអាចលាក់សម្រស់កំលោះតូចដែលបិតបាំងលើផ្ទៃមុខស្រងូតស្រងាត់នេះបានឡើយ សម្បុរគេស្រអាប់ ស្បែកសាច់ក្រហមជាំដូចមនុស្សទើបត្រូវបានគេវាយមកថ្មីៗ នាយតូចមូលដៃអាវឡើងមកត្រឹមគន្លក់ដៃ ខំប្រឹងជូតសម្អាតទឹកចេញរៀបចំកន្លែងគេង។ ភ្លៀងឈប់បង្អុលធ្លាក់ នាយតូចក្រោកឈរដើរទៅក្បែរគ្រែចាប់សៀវភៅដកសន្លឹករូបថត មនុស្សស្រីចេញមកឧ៌ប នាយដាក់ខ្លួនអង្គុយលើគ្រែទឹកមុខស្រងូតស្រងាត់ មិនធ្លាប់រលុបចេញម្តងណាឡើយ។
«អ្នកម៉ែ! លោកពុកផ្លាស់ប្តូរច្រើនខ្លាំងណាស់គាត់ពិតជាមិនធ្លាប់ស្រលាញ់កូនទាល់តែសោះ...»តំណក់ទឹកភ្នែកស្រក់លើរូបថតសន្លឹក នាងញញឹមស្រស់ណាស់ភ្នែកធំមូលក្រឡង់ដូចជាសត្វក្តាន់ ស្រស់ស្អាត ស្រទន់នាយតូចនិងម្តាយពួកគេទាំងពីដូចគ្នាខ្លាំងណាស់។
នាយតូចទម្រេតខ្លួនស្រាល លើគ្រែរួញខ្លួនឧ៌បរូបថតជាប់គេយំរហូតគេងលក់ទាំងទទឹកខ្លួនសើមដោយទឹកភ្លៀង។ លី ហ៊ីស៊ឹងកូនប្រុសច្បងរបស់ត្រកូលលី បើមិននិយាយមានអ្នកណាគេដឹង? បើសព្វថ្ងៃត្រូវកៃយីកូ ម្តាយចុងអប្រិយប្រើមិនគិតព្រឹក ថ្ងៃឬយប់ផងហ្នឹង! ក្រោយម្តាយគេចែកឋានបែរជាត្រូវឪពុកបង្កើតបណ្តេញចេញពីវិឡាដ៏ធំស្កឹមស្កៃដែលម្តាយបន្សល់ឲ្យ មករស់នៅផ្ទះចាស់ធ្លុះធ្លាយតែម្នាក់ឯងទៅវិញ។ ទន់ភ្លន់ពេក ជាហេតុដែលត្រូវឈឺសាច់រាល់ថ្ងៃព្រោះបម្រើមិនត្រូវចិត្តម្តាយកូន កៃយីកូ។
៙កណ្តាលអាត្រាធនៅក្នុងបន្ទប់មួយរបស់វីឡាលី
ប្រាវ! ថូរប្រណិតតាំងលើតុក្បែរក្បាលគ្រែដំណេកត្រូវបានធ្លាក់បែកជាបំណែកខ្ទាតអំបែងរប៉ាត់រប៉ាយក្បែរជើងស្រីក្រមុំឆើសស្រស់ នាងទទ្រ្ទាំងជើងស្រែកលាន់លឺរហឹង ប្រកែកញ៉ាប់មាត់មិនព្រមទទួលយកមង្គលការមួយនេះជាដាច់ខាត!
KAMU SEDANG MEMBACA
BRIDE OF THE YAKUZA (HEEHOON)
Fantasi«មនុស្សជាច្រើននិយាយថា លោកម្ចាស់ត្រកូលក្រហមគួរឲ្យខ្លាច មនុស្សដែលចូលក្បែរតែងតែស្លាប់នោះហើយជាហេតុដែលលោកពុកសម្រេចចិត្តឲ្យខ្ញុំរៀបការជាមួយលោកម្ចាស់ ព្រោះជីវិតខ្ញុំមិនមានតម្លៃ» ប្រលោមលោកបរទេសបែបប្រឌិត សូមអភ័យទោសប្រសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយ។
