🥀 អ្នកប្រមាញ់ 🌓

Bắt đầu từ đầu
                                        

«ខ្ញុំមានមោទនភាពណាស់ មិត្តភក្តិសរសើរថាខ្ញុំពូកែរើសដៃគូបណ្ដើរស្រស់ស្អាតគ្មានគូប្រៀបសោះ» លោកសុង«ត្រូវអរគុណដែលលោកទិញកញ្ចប់ម៉ាស្សាស្បែក VIP ឲ្យខ្ញុំ ពិតជាល្អណាស់ ខ្ញុំមានភាពជឿជាក់ជាងមុនច្រើន» ថេយ៉ុង«យើងទៅរាំទៅល្អទេ?» លោកសុងឈោងប្រុងកាន់ដៃតូចឲ្យឡើងទៅរាំ...

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

«ខ្ញុំមានមោទនភាពណាស់ មិត្តភក្តិសរសើរថាខ្ញុំពូកែរើសដៃគូបណ្ដើរស្រស់ស្អាតគ្មានគូប្រៀបសោះ» លោកសុង
«ត្រូវអរគុណដែលលោកទិញកញ្ចប់ម៉ាស្សាស្បែក VIP ឲ្យខ្ញុំ ពិតជាល្អណាស់ ខ្ញុំមានភាពជឿជាក់ជាងមុនច្រើន» ថេយ៉ុង
«យើងទៅរាំទៅល្អទេ?» លោកសុងឈោងប្រុងកាន់ដៃតូចឲ្យឡើងទៅរាំស្លូជាមួយខ្លួន ប៉ុន្តែថេយ៉ុងក៏ធ្វើជាឈឺក្បាល
«អូយ...សុខៗស្រាប់តែឈឺក្បាល ខ្ញុំសុំនៅអង្គុយមើលគេសម្ដែងតន្ត្រីវិញណាលោក» បែបនេះបានមើលហើយមិនចាំបាច់ឲ្យលោកសុងលូកលាន់អោបរឹតបានទៀត ឆឹស! កុំមកចង់ដាក់នុយដូរយកចំនេញធំឲ្យសោះ ថេយ៉ុងមិនចាញ់បោកទេ
«បាទ នៅអង្គុយមើលគេសិនក៏បាន» មាត់ និយាយតែមុខមិនសូវស្រស់ទេ ដៃក៏បក់ហៅអង្គរក្សឲ្យមកជិតហើយខ្សឹបប្រាប់បែបស្ងាត់ៗមួយភ្លេត ឯរាងតូចរវល់តែសប្បាយនឹងភ្លេងដែលខ្លួនចូលចិត្តក៏ភ្លេចខ្លួនដែរ
«នេះបាទភេសជ្ជៈខាងកម្មវិធីសម្រាប់ភ្ញៀវ» អ្នករត់តុលើកកែវស្រាមកជូនថេយ៍ និងលោកសុង
«អរគុណ កំពុងតែស្រេកទឹកផង» ថេយ៍
«នេះមិនមែនទឹកទេ ជាស្រាតម្លៃថ្លៃនិងមានអាយុកាលយូរមកហើយ» លោកសុង
«កាន់តែចូលចិត្តទៀតហើយ សុំក្រេបបន្តិចណា អ្អឹមមម ជាតិខ្លាំងណាស់» 😃 និយាយពីថាឃើញស្រាមិនបានទេម្នាក់នេះ លើកមុនផឹកឡើងមើលមុខអ្នកណាលែងស្គាល់ម្ដងហើយ លើកនេះកុំភ្លេចថាមកជាមួយលោកសុងផង តិចឡូរដាក់ជ្រុល
«បើចូលចិត្តក៏ញ៊ាំឲ្យច្រើនចុះណា កុំបារម្ភ ចាំខ្ញុំជូនថេយ៍ទៅផ្ទះ» លោកញញឹមចុងមាត់ហាក់មានប្រៀបត្រង់ថាក្នុងនេះសុទ្ធគ្នីគ្នារបស់លោកទាំងអស់ ។ ដាច់1កែវហើយថែម1កែវទៀត ថែមៗរហូតដល់មើលក្រុមតន្ត្រីចេញជា 2ក្រុមហើយនេះ មើលមុខ លោកសុងក៏ចេញ 2នាក់ដែរ
«អ្ហូ...ខ្ញុំយល់ថាទីនេះដូចជារញ៉េរញ៉ៃពេកហើយ មានកន្លែងផ្សេងស្ងាត់ជាងនេះទេ?» ថេយ៉ុងស្រវ៉េស្រវ៉ារកផ្លូវងើបចេញ ជាឱកាសសម្រាប់លោកសុងក្នុងការធ្វើជាសុភាពបុរសហើយ
«បើដើរមិនកើតចាំខ្ញុំគ្រាចុះណា មោះ!» លោកដឹងថារាងតូចស្រវឹងហើយ ស្រាមួយនេះមានជាតិអាល់កុលខ្ពស់ មនុស្សធម្មតាៗ ទប់វាមិនជាប់ឡើយ គាត់មិនឲ្យកូនចៅតាម ទៅជាមួយទេ ស្ម័គ្រចិត្តគ្រានាងបិសាចទៅឆីស្ងាត់ៗតែម្នាក់ឯង
«យឺតៗណា៎...»
«អ្អឹមម លែងចង់ទៅហើយ...» ថេយ៉ុងរុញ លោកសុងខ្ទប់ជញ្ជាំងវិញម្ដង ហៃយ៉ា...ចង់យ៉ាងមិចហ្នឹង? នេះស្រាខ្លាំងបញ្ឆេះក្ដៅខ្លាំងទាន់ហន់ដល់ម្លឹងឬ?
«ថេយ៍ហ្អា៎...» លោកសុងលើកដៃក្រសោបចង្កេះរាងតូចហើយអោនមុខបំណងថើបស្រង់ក្លិនគល់ករបស់រាងតូច ហើយនេះក៏ជាឱកាសសម្រាប់បិសាចតូច បានអោនទៅកៀកត្រង់ករបស់លោកវិញដែរ អ្នកណាឆីអ្នកណាឲ្យប្រាកដ??
ថេយ៉ុងភ្នែកឡើងក្រហម ចង្គូមចាប់ផ្ដើមលូតវែងភ្លាមៗ ប៉ុន្តែលោកសុងមិនបានដឹង ទេ ព្រោះកំពុងតែគិតថាថេយ៉ុងចង់ថើបលោកវិញ 🤦‍♀️
«ថេយ៍លេងអីអញ្ចឹងទេ ហ្ហឹសៗ...» កំពុងតែសើចដើមកតិចៗ ឈ្លក់វង្វេងនឹងក្លិនកាយរាងតូច ឯអ្នកម្ខាងហារមាត់បម្រុងនឹងខាំកលោកសុងទៅហើយ
ហ្វឹបបប!!! ស្រមោលខ្មៅតាមមកចាប់ឆក់ ទាញកាយរាងតូចផ្ញាកមកក្រោយមួយទំហឹង ឯលោកសុងវិញខកចិត្តខ្លាំងមិនស្ទើរ តើអ្នកណាហ៊ានមករំខានក្ដីសុខរបស់លោក ទៅវិញ?
«ឯងជាអ្នកណា?»
«យើងជាប្ដីគេ!» សម្លេងមាំកំណាចបន្លឺជាមួយសម្លេងគ្រហឹមរបស់ចចកឡើងមកធ្វើឲ្យលោកសុងចាប់ផ្ដើមព្រឺរក្បាល
សំប៉ោងងាកឆ្វេងងាកស្ដាំរកកូនចៅមកជួយ
«អា..! អាមនុស្សឡប់សតិ ថេយ៍ជាមនុស្សរបស់យើង ឲ្យគេមកវិញ» លោកសុង
«យើងមកជួយឯងច្រើនជាង» ជុងហ្គុកតប ទាំងងាកមើលមុខបិសាចតូចដែលឈរស្ទើរតែមិនជាប់ទៅហើយ
«ជួយស្អីឯង? អង្គរក្ស! ឯណាពួកអង្គរក្ស? អក៎អូយ...» មួយជើងផ្កាប់មុខសន្លប់ស្ដូកពីកម្លាំងជើងរបស់ជុងហ្គុក មិនចាំបាច់ហៅកូនចៅឯណាទេ មិញនេះបើជុងហ្គុកមកមិនទាន់លោកត្រូវថេយ៉ុងខាំបឺតឈា/មបាត់ទៅហើយ គេស្រវឹងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ
មកដល់ខាងក្រៅជុងហ្គុករុញផ្ទប់កាយតូចនឹងជញ្ជាំងលឺសូរតែផឹបបប!!
«នែ! យើងពិតជាហួសចិត្តណាស់ ហ្ហើស! មើលការតែងខ្លួនចុះ» ជុងហ្គុកតាមឃាំងដៃសងខាងនិងមើលលើមើលក្រោមលើការស្លៀកពាក់របស់ថេយ៉ុង ដូចជាកំពុងមកទាក់លោកសុងច្បាស់ៗ យ៉ាងណាក៏ស្អាតរហូតដល់ទាក់ទាំងភ្នែកចចកខ្លះដែរ
«អ្អឺមម អាណាមករអ៊ូស្អីវ៉ើយ ថ្លង់ណាស់» ថេយ៉ុងមិនបើកភ្នែកទេតែដៃបក់ដូចបក់រុយបក់មូសដែលរងីវនៅកៀនត្រចៀករបស់ខ្លួន ឈរស្ទើរតែមិនជាប់ផងនៀក
«ហ្ហឿយ...នាងបិសាចកំហូច» ជុងហ្គុកគ្រឺតដល់ថ្នាក់ចាប់ច្បូតចុងច្រមុះថេយ៉ុងខាំធ្មេញដូចចង់លេបខ្លួនគេទាំងរស់ ភ្នែកមិនបើកទេ ប្រុងបណ្ដោយខ្លួនឲ្យអាប៉ិកញ្ចាស់នោះដល់ពេលណា
«អូយយ៉ូយ...អាឆ្គួត!» មាត់ហ្នឹងពូកែជេរម្លឹងៗតិចគេចាប់ថើបហើបមាត់លែងរួច
«យើងមិនយល់ទេ ហេតុអីយើងមកមាន Omega ចរឹកដូចជាឯងទៅវិញ? គ្មានភាពរមទម្យអ្វីបន្តិចទាល់តែសោះ» ជុងហ្គុកចាប់ក្រៀកចង្កេះតូចទាញមកអោបផ្អឹបទ្រូង ពេលនេះមុខថេយ៉ុងឆ្ងុបនឹងទ្រូងនាយចចក តែម្ដង សុខៗស្រាប់តែ...
«អ្អា៎...! អ្អឿយ» ជុងហ្គុកក្ដាប់ដៃណែនស្ទើរតែដាល់មុខក្មេងដែលដុះចង្គូមខាំសាច់ទ្រូងនាយទៅហើយ ឈា/មជាប់បបូរមាត់ តែភ្នែកមិនបើកទេ
«ជាតិម្លេះ? ហ្ហឹសៗ...😋» យីជាតិស្អីគេកូនម្ដាយ ខាំសាច់ទ្រូងគេឡើងចេញឈា/ម ហើយលាន់មាត់ថាជាតិ?
«ចូលចិត្តលេងអញ្ចឹងហ្អេះ? បាន...!» នាយសង្ហាងក់ក្បាលតិចៗ រួចក៏ចាប់ថើបបឺត ខាំបបូរមាត់រាងតូចវិញ ថាជួបលើកណាក៏សង្គ្រាមបបូរមួយគូនេះតែងតែកើតមាន ដែរ គ្រាន់តែថាលើកមុនខាំទៅខាំមក តែលើកនេះអណ្ដាតដែលក្រលោះក្នុងក្រអូមមាត់រាងតូចសកម្មខ្លាំងណាស់ មិនខាំបែបគុំគួនទេ ប៉ុន្តែជាសង្គ្រាមត្រជាក់បឺតជញ្ជក់មិនឲ្យចាញ់គ្នា ដៃរវាមរបស់នាយចចកក៏លើកសើយអាវថេយ៉ុងឡើងបង្ហាញសាច់ទ្រូងមានសាច់តិចៗនិងអោនទៅខាំសាច់ទ្រូងរាងតូចតបវិញដូចគ្នា
«អ្អា៎...សឺត! ឈឺណាស់ អ្ហឹក» 🥺 រាងតូចរលីងរលោងស្វាងស្រាបន្ទាប់ពីឈឺលាយរសើបជាមួយចង្គូមចចកមុតស្រួច ម្ដងម្នាក់តើ យំធ្វើអីទេកូន
«យ៉ាងមិច? យល់អារម្មណ៍ត្រូវគេខាំហើយ មែនទេនាងបិសាចតូច? ហ្ហឹស!» 😏 បើថាឲ្យខាងនាងបិសាចតូចឈ្នះម្ដងប្រហែលដេកមិនលក់ទេមើលទៅបានជាប្រឹងខាំគេវិញនៀកលោកបងចចកចិត្តខ្មៅ គេឡើង ក្មេងតូចឲ្យគេឈ្នះម្ដងទៅ
«អា.ចចកឆ្គួត! អ្ហឹក☹️ ខាំគេវិញ...» ថេយ៍ លើកដៃអង្អែលសាច់ខ្លួនឯងតិចៗ អន់ចិត្តនឹងនាយចចកនេះខ្លាំងណាស់ មានម្ដងណា ដែលថាជួបមិនខាំគ្នាទៅ បើម្នាក់ៗសុទ្ធតែមានចង្គូមដូចគ្នាហ្នឹង 😄

To be continue.....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Nơi câu chuyện tồn tại. Hãy khám phá bây giờ