"ចាស៎ដោយការរីករាយ"
ក្រោយពីនោះពួកគេក៏បានត្រឡប់ទៅវិញនៅក្នុងរថយន្តឆ្ពោះដំណើរទៅកាន់សណ្ឋាគារដែលជេយ៍បានកក់ទុកមុនព្រោះគេចង់នាំរាងតូចលំហែរកាយនៅទីនេះពីរបីថ្ងៃសិន។ ក្នុងឡានមានសភាពស្ងប់ស្ងាត់បើក្រឡេកមើលទឹកមុខជុងវ៉ុនវិញមិនដឹងថាគេកំពុងតែគិតពីអ្វីនោះទេបើទាយមិនខុសគេកំពុងតែគិតអំពីហ៊ីស៊ឹងហើយមើលទៅ!
"អូនមិនបាច់បារម្ភទេគេច្បាស់ជាមិនអីឡើយ" ដៃម្ខាងកាន់ចង្កូតឡានម្ខាងលើកមកអង្អែលខ្នងដៃរាងតូចលួងលោមគេកុំគិតច្រើន
"អូនមិនទាន់ទាំងបានអរគុណគាត់ឲសមតាមចិត្តផង ស្មើនេះតើគាត់នៅឯណាទៅអូនពិតជាចង់ដឹងខ្លាំងណាស់" ជុងវ៉ុនបង្ហាញទឹកមុខស្អុយប៉ែដាក់រាងក្រាស គេមិនដឹងទេថាការបារម្ភខ្វល់ខ្វាយរបស់គេចំពោះហ៊ីស៊ឹងធ្វើឲបុរសក្បែរខ្លួនកើតកូនចិត្តប្រច័ណ្ឌស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ!
២០នាទីកន្លងផុតទៅពួកគេបានមកដល់ហាងអាហារលំដាប់ផ្កាយប្រាំមួយកន្លែងដើម្បីបរិភោគអាហារពេលល្ងាចជាមួយគ្នាសឹមត្រឡប់ទៅសណ្ឋាគារតាមក្រោយ។
នៅជាន់ខាងលើដំបូលនៃហាងមានតុអាហាររៀបចំយ៉ាងល្អប្រណិតរងចាំទទួលភ្ញៀវលំដាប់VIPរួចជាស្រេច ជេយ៍កាន់ដៃជុងវ៉ុនជាប់ដើរចូលទៅកាន់តុអាហាររបស់ពួកគេមុននឹងអាហារជាច្រើនមុខត្រូវបានបុគ្គលិកក្នុងហាងលើកយកមកតម្រៀបលើតុជាបន្តបន្ទាប់
"អូនញ៉ាំច្រើនៗទៅ" ជេយ៍គិតតែពីដួសអាហារដាក់ក្នុងចានរបស់ជុងវ៉ុន គិតទៅពៅនោះពៅខ្លាចតែគ្នាបាក់កម្លាំង!
"ច្រើនណាស់អូនញ៉ាំម៉េចនឹងអស់ធាត់ស្លាប់ហើយ!" ជុងវ៉ុនចាប់ម្ហូបយកមកញ៉ាំផងរអ៊ូផងនេះប្រុងឲគេញ៉ាំឲអស់ឲកើតជាដំរីទឹកមែនទេ?!?
"ធាត់បន្តិចក៏មិនថ្វីដែរមានសាច់ឲបងដេកអោបឲពេញដៃជាងនេះ" ជុងវ៉ុនគាំងស្ញេញនិយាយលែងចេញហើយគេអៀនខ្លាំងណាស់ប្រុសម្នាក់នេះចូលចិត្តនិយាយអីប្លែកៗ!
"ម៉េចក៏បងនិយាយបែបនេះបើមានគេឮគិតយ៉ាងម៉េច!"
"គេគិតយ៉ាងម៉េចក៏គិតទៅជារឿងរបស់គេ"
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
Part 47✨Last part 💕
Start from the beginning
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)