pt 1 : ការធ្វើឃាត

Magsimula sa umpisa
                                        

   "*ប្រាវ!!  ចង្រៃ៉យ៍! " មិនត្រឹមតែជេរប្រទិចទេថែមទាំងគប់តេឡេចោលបែកខ្ចាយពេញនិងផងដែរ

   "តើពួកវាដឹងយ៉ាងមិច!ពុទ្ធោអ្ហើយ!"មិនយូរប៉ុន្មានរបស់របរនៅលើតុទទួលភ្ញៀវក៏ត្រូវបានរាយប៉ាយដោយស្នាដៃបុរសវ័យហាបសិបប្លាយនេះ

...

   "ណែ៎ ឯងបិទធ្វើស្អីនិង?មិនទាន់ដឹងរឿងស្អីផង!" អ្នកជាមិត្តមួម៉ៅយ៉ាងខ្លាំងក្រោយពេលដែល ព័ត៌មានត្រូវបានបិទដោយស្នាដៃមិត្តរបស់ខ្លួន

   "គ្មានប្រយោជន៍"

   "ណែ៎ ផាក សុ៊ងហ៊ូន!!"

   "យ៉ាងមិច?"នាយតបទាំងលើកចិញ្ចើមមើលមកកាន់មិត្តរបស់ខ្លួន

  "ហុឺយ  យើងអស់និយាយនឹងឯងពិតមែនហើយ!"

   "មិនខ្វល់"ស៊ុងហ៊ូន ថារួចក៏ងាកខ្លួនចូលទៅបន្ទប់គេយ៉ាងហីៗ

   "អូ៎មែនកុំភ្លេចយកទឹកដោះគោឲ្យយើងមួយកែវផង!" ដើរដល់បន្ទប់ក៏មិនភ្លេចងាក.ក មកប្រើមិត្តឲ្យយកទឹកដោះគោឲ្យខ្លួនដែរ

   "Yahhh យើងក្លាយជាកញ្ជះឯងតាំងពីពេលណា!?"ខឹងអាពេលគេប្រើនិងមែនតើ

*ផាំង
   មិនចាំដល់មិត្តខ្លួននិយាយច្រើនជាងនេះស៊ុងហ៊ូនក៏បិទទ្វាយ៉ាងលឿន

   "ហុឺយ"ដើរមកដល់គ្រែភ្លាមក៏ដាក់ខ្លួនផ្ងារដេកលើពូកនិងដកដង្ហើមធំចោលទាំងធុញទ្រាន់

*ទឹង!!

   បិទភ្នែកសម្ងំមិនបាន5នាទីផងក៏មានសម្លេងសារមួយលោតចូលក្នុងទូរស័ព្ទរបស់គេ ឃើញបែបន ស៊ុងហ៊ូន ក៏យកទូរស័ព្ទមកឆែកមើល

  'ថ្ងៃស្អែកមកជួបយើងនៅកន្លែងដើម'

*ផឹប!
   អានសារមួយខ្សែរនោះហើយគេក៏បោះទូរស័ព្ទទៅលើពូកចោលបន្ទាប់មកក៏ងើបដើរទៅកាន់ទូរទាញយកកន្សែងប្រុងដើរចូលបន្ទប់ទឹក

*តុតុ!!
   សម្លេងគោះទ្វាបន្ទប់បានធ្វើឲ្យស៊ុងហ៊ូនប្តូរទិសដៅទៅបន្ទប់ទឹកបកសំដៅទៅទ្វាវិញ

   "ទឹកដោះគោរបស់ឯង"

   "អរគុណ"ថាហើយក៏ទទួលពីដៃមិត្តយកទៅទុកនៅលើតុ

   "ណែ៎ ឯងកើតអី?មើលធ្វើមុខចុះ"

   "ជេគ"

   "យ៉ាងមិច?"

   "អឺ..ស្អែកយើងប្រហែលមកផ្ទះយឺត"

   "ឯងទៅណា"
 
   "គេហៅយើងទៅជួបប្រហែលជាមានកិច្ចការថ្មីហើយ"មើលមុខរបស់មិត្តបន្តិចក៏តបគេទាំងទឹកមុខមិនសូវស្រស់

   "អឹម ធ្វើអីប្រយ័ត្នខ្លួនផង!"ជេគ និយាយទាំងគោះស្មាស៊ុងហ៊ូនតិចៗ ឃើញពួកគេឧស្សាហ៍ទាស់សម្តីគ្នាមែនតែពួកគេយកចិត្តទុកដាក់នឹងគ្នាណាស់

   "ចឹងយើងទៅដេកហើយ" ជេគ ក៏ប្រែខ្លួនចេញពីបន្ទប់តែដល់ត្រឹមទ្វាក៏ឈប់ភ្លាមៗដោយសារស៊ុងហ៊ូនហៅ

  "ជេគ!!"

   "ថី"

   "បិទភ្លើងផង"ប្រើទៀត! ស៊ុងហ៊ូននិយាយទាំងស្ញេញលិបភ្នែក

   "អត់!" ជេគ ក៏ស្រែកតបមកវិញយ៉ាងខ្លាំងរួចក៏ចេញទៅបាត់

   "ប្រើលេងបានហើយឡូវ!!"ស៊ុងហ៊ូន ស្រែកបន្ទោរពីក្រោយ បន្ទាប់ពីប្រើគេមិនបាន
ស៊ុងហ៊ូន ក៏ដើរមកបិទភ្លើងដោយខ្លួនឯងតែ...

   "1...2...3-" រាប់ដល់បីភ្លាមស៊ុងហ៊ូនក៏បិទភ្លើងយ៉ាងលឿនហើយក៏ប្រញ៉ាប់រត់ទៅលើពូកដេកឃ្លុំភួយយ៉ាងជិតមិនឲ្យសល់ម្រាមជើង *ខ្លាចខ្មោចចាប់ជើងច្បាស់ក'ឡែត bro :(

﹏﹏﹏﹏

   បើយើងក្រឡេកទៅមើលមួយផ្នែកទៀតនៃរឿងវិញ បានបង្ហាញពីតួអង្គប្រុសម្នាក់ដែលមានរាងរៅខ្ពស់ស្រឡះមាឌដំបងមុខមាត់សង្ហារគ្មានទាស់ដែលអាចខាបយកព្រលឹងនារីៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍នាយយ៉ាងឆាប់រហ័ស

  "ពេលនេះវាបានស្លាប់ហើយលោកប្រុស"

  "ពិតជាអាយុខ្លីពិតមែន ហុឹស"នាយនិយាយទាំងលើកកែវកាហ្វេខ្មៅមកក្រេបបន្តិច ភ្នែកមុតស្រួចសម្លឹងទៅក្រៅកញ្ចក់ក្នុង office មានកម្ពស់រាប់សិបជាន់ដែលបានបង្ហាញពីទិដ្ឋភាពទីក្រុងទាំងមូលនាពេលរាត្រី

  "តើនរណាជាអ្នកនៅក្រោយខ្នងរឿងនេះ?" ភ្នែកសម្លឹងចំណែកខួរក្បាលនាយចាប់ផ្តើមគិតអំពីរឿងនៅពីក្រោយហេតុការណ៍នេះ

Byeeeeee

Guys this is my first story so, I hope y'all like it. If you like it pls vote for next part and if it get views and likes I'll drop the next part :))

and thanks you.

By : @ramenzunk1009

 

⊹ឧក្រិដ្ឋ&ស្នេហា⊹  Tahanan ng mga kuwento. Tumuklas ngayon