ផ្តើមរឿង

198 10 5
                                        

Li wei pov

ខ្ញុំ li wei ជាកូនស្រីទី ១ នៃត្រកូល លី ដែលជាឧត្តមសេនីយ៍នៃទីក្រុង xinchun ដែលមានទ្រព្យសម្បត្តិដ៏ច្រើន។ ប៉ុន្តែខ្ញុំគឺមិនបានរាប់បញ្ចូលជាសមាជិកក្នុងគ្រួសារនោះទេ ដោយហេតុថាខ្ញុំគឺជាកូនប្រពន្ធដើមដែលម្តាយរបស់ខ្ញុំបានស្លាប់នៅពេលដែលគាត់បង្កើតខ្ញុំ។

អ្នកគ្រប់គ្នាតែងតែហៅខ្ញុំថា "ក្មេងចង្រៃ" ដែលមិនអាចទុកនៅក្នុងផ្ទះធំបន្តទៀតដែលនាំសយដល់អ្នកគ្រប់គ្នា។ មូលហេតុនេះហើយបានជាខ្ញុំត្រូវមករស់នៅក្នុងព្រៃស្ងាត់ឆ្ងាយដាច់ពីទីប្រជុំជន តាំងតែពីខ្ញុំអាយុ 10 ឆ្នាំមកម្ល៉េះ។

វាមើលទៅដូចជាកម្សត់ប៉ុន្តែវាមិនមែនកម្សត់ណាស់ណាទេ។ ខ្ញុំអាចរស់នៅជាខ្លួនឯងជុំវិញខ្លួនពោរពេញដោយធម្មជាតិមានបាយបីពេល មានគ្រែសម្រាប់គេង និងអ្នកនៅជាមួយផងដែល។ yian គាត់ប្រៀបបានជាបងស្រីរបស់ខ្ញុំអញ្ចឹងដែលតែងតែមើលថែថ្នាក់ថ្នមខ្ញុំ។

"អ្នកនាងដើរឲ្យស្រួលបួលណា" yian ស្រែកប្រាប់ខ្ញុំពីក្នុងផ្ទះ

"ដឹងហើយ" ខ្ញុំឆ្លើយតបវិញរួចក៏កាន់ចង្កៀងភ្លើងដើរទៅស្រះនៅក្រោយផ្ទះដើម្បីទៅលាងសម្អាតកាយមុនពេលចូលគេង

នៅទីនេះពិតជាស្ងាត់ពិតមែន ខ្យល់បក់រសាត់ភាយៗបក់មកប៉ះនិងខ្លួនរបស់ខ្ញុំ។ ខ្ញុំក៏ដាក់ខ្លួនអង្គុយចុះរៀបនិងដងទឹកមកងូតហើយ...ប៉ុន្តែ... ខ្ញុំបែជាក្រឡេកឃើញមនុស្ស!!!

បេះដូងរបស់ខ្ញុំក៏លោទស្ទើរតែផ្ទុះមកក្រៅហើយដែលឃើញមនុស្សដេកស្តូកស្តឹងនៅជិតស្រះនោះ។ ខ្ញុំរៀបនិងរត់ទៅផ្ទះវិញហើយ ក៏ប៉ុន្តែក៏មិនដាច់ចិត្តទុកឲ្យនាយម្នាក់នោះដេកសន្លប់នៅទីនេះបានឡើយ។ ខ្ញុំដើរតិចៗទៅមើលគេនោះ។ អ្ហេះ នាយម្នាក់នេះមានសភាពមិនសូវល្អនោះទេ អាវខ្មៅរបស់គេហាក់បីដូចជាសើមប្រលាក់អីក៏មិនដឹង។ ខ្ញុំក៏យកដៃទៅប៉ះនិងអាវរបស់គេតិច តែអ្វីដែលនឹកស្មានមិនដល់ក៏មកដល់

"ឈា-ម.." ខ្ញុំនិយាយតិចៗដែលអាចដាស់សតិរបស់គេម្នាក់នោះបាន។ គេមិនទាន់នឹងបើកភ្នែកផងប៉ុន្តែមាត់របស់គេនិយាយតិចៗមកកាន់ខ្ញុំដូចជាកូនបក្សីតូចដែលធ្លាក់ចុះមកក្រោម

You've reached the end of published parts.

⏰ Last updated: Aug 29, 2024 ⏰

Add this story to your Library to get notified about new parts!

Wife of the general Stories to obsess over. Discover now