ហើយវាគ្មាននរណាក្រៅពី ជុងហ្គុក រ៉ូប៊ីត ហាវ៉ាវ៉ូហ្វ នេះទៀត? នាយជាបុរសមុខងាប់មិនងាយបង្ហាញសេចក្ដីទន់ភ្លន់ សម្ដីពិរោះ ការយកចិត្តទុកដាក់ចំពោះនរណាម្នាក់ជាចាំបាច់នោះទេ ។ កាតព្វកិច្ចរបស់នាយត្រូវកម្ទេចពពួកអាល់កៃដា ទើបសូម្បីតែមនុស្សស្រីក៏នាយមិនយកមកជាប់ដៃជាប់ជើងនោះដែរ។
« ជុងហ្គុក មានអ្វីខុសប្រក្រតីទេ? »
" គ្មានទេ! " គេតបទៅវិញជាមួយសម្ដីកំបុតៗតាមនិស្ស័យមនុស្សគ្មានរសនិយម ខណៈសម្លេងក្រុមការងារនៅខាងក្រៅបន្លឺឡើងមកកាន់កាសត្រចៀករបស់គេ។
បេសកម្មគេនៅថ្ងៃនេះត្រូវការពារប្រធានាធិបតីថ្មីមិនឲ្យពពួកអាល់កៃដាមានឱកាសធ្វើឃាតបានម្ដងទៀត ។
កែវភ្នែកមានរស្មីចាំងពីអំណាចខ្ពស់ជាងមេឃា ក៏កំពុងតែតាមស្វែងរកមនុស្សគួរឲ្យសង្ស័យនៅក្នុងវិមានកាពីតូលយ៉ាងប្រុងប្រយ័ត្ន គេមានចេតនាមិនសូវជាចង់រាយការណ៍ប្រាប់ក្រុមការងារព្រោះពួកគេបានតែបញ្ជា មិនអាចសូម្បីតែចាប់នរណាម្នាក់បានក្រៅពីរូបគេ។
« ជុងហ្គុក មានមនុស្សគួរឲ្យសង្ស័យ »
" ខ្ញុំដឹងហើយ មេត្តាកុំឡូឡាពេលខ្ញុំរវល់ " នាយសង្កត់សម្លេងត្រង់ពាក្យថារវល់មុននឹងដោះកាសត្រចៀកចេញធ្វើដំណើរលបៗប្រជ្រៀតមនុស្សរាប់រយអ្នក ដេញតាមបុរសប្លែកមុខមិនឲ្យបាត់មុខសញ្ញា។
នាយសង្ហារឈរផ្អែកខ្នងនិងជញ្ជាំងលួចមើលសកម្មភាពបុរសម្នាក់នោះទាញអ្វីម្យ៉ាងចេញពីអាវរបស់គេ ហើយវាជា...គ្រាប់បែក!
ឌឹប !!
មួយជើងពេញកម្លាំងពីសំណាក់កំលោះសង្ហារទៅលើបុរសម្នាក់នោះឲ្យខ្ទាតទៅម្ខាងយ៉ាងសមចិត្ត ។ ម្នាក់ដែលដួលព្យាយាមងើបឡើងស្ទុះទៅដាល់ជុងហ្គុកវិញប៉ុន្តែនាយគេចទាន់ លូកយកប៊ិកមកចាក់ចំកញ្ចឹងករបុរសម្នាក់នោះឲ្យហូរឈាមឆ្វាច។
ជ្រឹប !!
បើទោះអាម្នាក់នោះត្រូវមួយប៊ិកប៉ុន្តែមាណព្វសង្ហារក៏ត្រូវគេចាក់មួយកាំបិត រយៈចំ.ពោះបន្តិចដែរ។ ពួកគេរក្សាគម្លាតពីគ្នានិងស្ទាបចំមុខរបួសរាងខ្លួន រៀបនិងចូលវ៉ៃគ្នាបន្ត កាំភ្លើងភ្ជាប់ថ្នាំសន្លប់បាញ់ទៅលើរនុកក្នុងឲ្យដេកសន្លប់បាត់ស្មារតីសូន្យឈឹង។ នាយសង្ហារក្ដៅមុខម៉ួម៉ៅ គេងាកក្រោយបែរទៅមើលនារីរូបស្រស់បោះជំហ៊ានដោយភាពជឿជាក់មករកគេ។
YOU ARE READING
Partner in task
Fanfiction" បេះដូងរបស់លោកប្រៀបដូចជាថ្ម " " តែឈ្មោះដែលសរសេរលើថ្ម មិនងាយរលុបនោះទេ "
ផ្ដើមរឿង
Start from the beginning
