ភាគទី១:មកពីបារាំង

240 18 6
                                        

រីករាយក្នុងការអាន(តួកូរ៉េតែសរសេរបែបខ្មែរម្តង)

ផ្តើមរឿង:

" វូ...វូ...វូ.." សំឡេងនៃខ្យល់បក់ពីទិសខាងជើងបក់នាំយកនូវភាពត្រជាក់ស្រៀបដល់ជុងដៃជុងជើងនឹងខ្លួនប្រាណទាំងមូលឲ្យបាស់រោមឡើងលើព្រឺដល់ឆ្អឹងខ្នងបើសិនជាមិនបានពាក់អាវក្រាស់ៗទេច្បាស់ជារងារស្លាប់ជាមិនខាន ព្រោះខែត្រជាក់ក៏ឈានមកដល់ហើយដែលព្រោះវាជាខែធ្នូ ជិតចូលដល់ខែ មករាទៅហើយ។

ពេលនេះក៏ម៉ោង៤ព្រឹកទៅហើយយើងឃើញមានផ្ទះតូចមួយដែលមានពន្លឺស្ទូងៗដោយសារជុំគៀងណាំស៊ុងមួយដើម្បីបំភ្លឺ យើងក៏ឃើញមានមនុស្សពីរនាក់កំពុងញ៉ាប់ដៃបំពេញនូវការងាររបស់ខ្លួន

អ្នកម៉ែថ្ងៃនេះមានអ្នកកម្មងនំបន្ថែមមែនទេបានជាធ្វើច្រើនខុសពីរាល់ដងចឹង"ជុងវ៉ុន"
នាយតូចសួរទាំងដៃកំពុងរៀបចំផ្កាម្លិះដាក់កន្ត្រកដែលបេះកាលពីល្ងាចនោះដើម្បីយកឲ្យម៉ូយនៅព្រឹកនេះ នឹងក្រងជាកម្រងផ្កាខ្លះដើម្បីយកទៅលក់នៅមុខរាជវាំង ក្រុងភ្នំពេញ ត្រូវហើយក្មេងប្រុសម្នាក់នេះមានឈ្មោះថា យ៉ាង ជុងវ៉ុន មានអាយុ18ឆ្នាំ គេមានសម្រស់ស្រស់ស្អាតណាស់ស្អាតជាស្រីទៅទៀត ហើយគេក៏ទើបតែប្រឡងបាក់ឌុបហើយថ្មីៗនេះផងដែរ

ត្រូវហើយថ្ងៃនេះមានគឺមានភ្ញៀវកម្មងថែមចាំព្រឹកនេះឯងយកទៅឲ្យគេផងទៅណាបន្ទាប់ពីយកផ្កាឲ្យម៉ូយហើយលឺនៅ "អ្នកស្រីយ៉ាង"
គាត់និយាយទាំងដៃកំពុងរៀបចំដាក់ចំហុយនំបន្ថែមដែលមិនទាន់បានចំហុយនៅឡើង (នំត្នោតចំហុយ) នំគោម នំចាក់ក្រវាញ់ជាដើម សព្វថ្ងៃនេះពួកគេរកសុីដោយលក់នំនឹងលក់ផ្កាម្លិះជារៀងរាល់ព្រឹកគាត់តែងតែឲ្យជុងវ៉ុនយកនំនឹងផ្កាទៅឲ្យម៉ូយប្រចាំជួនកាលក៏គាត់ខ្លួនឯងជាអ្នកយកទៅឲ្យភ្ញៀវបើសិនជាជុងវ៉ុនរវល់

ងាកមកមើលនៅឯភូមិគ្រឹះដំធំស្កឹមស្កៃឯណេះវិញកំពុងមានកម្មវិធីមួយដើម្បីរៀបចំទទួលកូនទាំងពីររបស់គាត់ដែលទើបតែត្រឡប់មកពីប្រទេសបារាំងក្រោយពីទៅរៀននៅទីនោះអស់រយ:ពេល15ឆ្នាំពេលនេះក៏ត្រឡប់មកវិញហើយ តែមិនសូវជារៀបចំធំដុំអីទេមានតែសាច់ញាតិនឹងមិនត្តភក្តិ4_5នាក់ប៉ណ្ណោះព្រោះវាជាការសុំរបស់ម្ចាស់កម្មវិធីផ្ទាល់

ក្លិនស្នេហ៍ផ្កាម្លិះ (ផ្អាកសរសេរ)Stories to obsess over. Discover now