ប្រទេសកូរ៉េខាងត្បូងឆ្នាំ 1995
~Seoul National University~
សម្លេងអ៊ូអរឮឡើងមិនដាច់សូរពីនិស្សិតដែលបានកំពុងធ្វើដំណើរចូលមកក្នុងសាកលវិទ្យាល័យលំដាប់ប្រទេសមួយនេះព្រោះនេះជាថ្ងៃដែលបើកបវេសនកាលរបស់និស្សិតគ្រប់ជំនាន់តែម្ដង។ បើក្រឡេកមើលទៅពួកគេអ្នកខ្លះក៏ដើរជាក្រុម ចំណែកឯអ្នកខ្លះទៀតក៏ដើរម្នាក់ឯងជាពិសេសគឺជានិស្សិតដែលទើបតែចូលសិក្សាឆ្នាំទី១នេះតែម្ដងព្រោះមិនទាន់មានមិត្ត។
« អុះ! សុំទោស.. សុំទោសផង! ចាំខ្ញុំទៅទិញសងវិញណា!» សម្លេងសុំទោសបន្លឺឡើងចេញពីមាត់ក្មេងប្រុសម្នាក់ដែលបានដើរបុកនឹងនរណាម្នាក់មុននេះ
«មិនអីទេ មិនចាំបាច់ទិញសងនោះទេ...» សម្លេងស្រាលស្រទន់ក៏បន្លឺឆ្លើយតបនឹងក្មេងប្រុសម្នាក់នោះវិញទាំងរក្សាទឹកមុខស្មើដដែល
«នេះខ្ញុំពិតជាសុំទោសពិតមែនណា ខ្ញុំធ្វើឲ្យការ៉េមរបស់ឯងជ្រុះបាត់ហើយ...! អឺ អ៊ីចេះចុះណាចាំខ្ញុំទិញសងវិញយ៉ាងម៉េចដែល ដើម្បីលុបលាងការសុំទោសរបស់ខ្ញុំ...» គេម្នាក់នេះនៅតែព្យាយាមសុំទោសទៅកាន់ម្ចាស់ការ៉េមដែលគេបានធ្វើជ្រុះមុននេះទៀតផង
« ខ្ញុំថាមិនបាច់ក៏មិនបាច់ហើយ» បើតាមមើលទៅគេម្នាក់នេះមិនសូវជាចូលចិត្តនិយាយច្រើនប៉ុន្មាននោះទេ «បើអស់អីហើយខ្ញុំសុំលា» និយាយរួចហើយម្ចាស់ការ៉េមនោះក៏បានដើរចេញទៅអាគារសិក្សារបស់គេបាត់ទៅ!
«អេ៎! នេះគេខឹងខ្ញុំទេដឹង...! អេ៎ ឈប់សិននេះខឹងនឹងខ្ញុំមែនទេនឹង?» មិនមានការឆ្លើយតប គេម្នាក់នោះគិតតែពីដើរទៅមុខមិនឈប់។ «ហូ៎ នេះចូលរៀនថ្ងៃដំបូងផងត្រូវមកជួបរឿងស៊យទាំងព្រឹក» រាងតូចម្នាក់នេះចាប់ផ្ដើមរអ៊ូរហើយក៏ឈានជើងដើរចេញពីកន្លែងដែលគេនឹងក្មេងប្រុសម្នាក់ទៀតនោះបានដើរបុកគ្នាមិញនេះ តែថា « អុះ! កាតសម្គាល់និស្សិត? នេះម្នាក់នោះជ្រុះកាតគេហេ៎?» មិនត្រឹមតែនិយាយទេថែមទាំងយកមកមើលឈ្មោះគេទៀត
«Kim Sunwoo. ថ្ងៃខែឆ្នាំកំណើត13,09,1976 ឆ្នាំមូលដ្ឋាន,ថ្នាក់M012 » « គេម្នាក់នោះទើបតែឆ្នាំទី1ដែរទេហេស៎? តែថាអេ៎ ថ្នាក់M012?ជាថ្នាក់ខ្ញុំរៀនដែរតើនៀក..!» រាងតូចដើរបណ្ដើរនិយាយបណ្ដើរហើយថែមទាំងកាន់កាតឈ្មោះនោះជាប់ទៀតផង។
ESTÁS LEYENDO
Forgive My Past-អតីតកាលស្នេហ៍✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Fanfiction«ព្រោះតែជាតិមុនខ្ញុំបានធ្វើខុសដាក់មនុស្សម្នាក់ទើបជាតិនេះខ្ញុំតាមរកមនុស្សម្នាក់នោះវិញដើម្បីសងគ្រប់យ៉ាងដែលខ្ញុំធ្លាប់បានប្រព្រឹត្តទៅលើគេ» Lee Heeseung ~ «ចាប់ខ្ញុំមកបែបនេះមិនខ្លាចខ្ញុំរំលោភទេហេស៎?» «បើឯងហ៊ានមករំលោភខ្ញុំឥឡូវមក» «គិតថាខ្ញុំខ្លាចមែនទេ?» ...
