[33].កើតអី?

Start from the beginning
                                        

  «មិននឹងស្មានសោះព្រួញមួយបាញ់បានសត្វពីរហា៎ៗ លទ្ធផលដណ្តើមបងស៊ូប៊ីនពីយើងគឺវាបែបនេះ ប៉ុន្តែស្រាលណាស់យើងគួរតែធ្វើអ្វីថែម ហឹម....!គួរតែចាក់ថ្នាំឯងអោយក្លាយជាមនុស្សរុក្ខជាតិរហូតដែលទេ ហិហិៗគ្រាន់តែគិតក៏សប្បាយដែល ហីយ៉ា!!បងថ្លៃចាំប្អូនថ្លៃម្នាក់នេះជួយមើលថែប្តីរបស់បងអោយបានល្អណា ទៅសិនហើយ បាយៗ»អ្វីដែលនាងនិយាយព្រួញមួយបាញ់បានសត្វពីរនោះគឺ ទីមួយយ៉ុនជុនត្រូវបាក់ជើងមិនអាចធ្វើអ្វីបាន ទីពីរនាងគ្មានទោស ហើយក៏អាចនៅក្បែរស៊ូប៊ីនបានច្រើនដែល បន្ទាប់ពីនិយាយហើយនាងក៏ដើរចេញពីទីនោះ តែនាងមិនដឹងទេថាមានគ្រូពេទ្យស្រីម្នាក់បានស្តាប់លឺអ្វីគ្រប់យ៉ាងដែលនាងនិយាយទាំងអស់។

  «ខ្ញុំគួរតែយករឿងនេះប្រាប់ទៅលោក.សុីម៉េនត្រា»អ្នកគ្រូពេទ្យនោះនិយាយហើយ ដើរចេញពីកន្លៀតទ្វារទាំងញ័រដៃញ័រ ឯភ្នែករំពៃខ្លាចថាជីនអានាងត្រឡប់មកវិញ។

  «ចាក់អេ៎!!!អ្នកគ្រពេទ្យទើបតែមកពីណានឹង?ហឹម?»ជីនអាចេញពីទីងងឹតមកពញ្ញាក់អារម្មណ៍គ្រូពេទ្យស្រី ធ្វើអោយនាងភ័យកាន់តែខ្លាំង ក៏ដួលទៅលើដី ខ្លួនប្រាណកាន់តែញ័រញាក់ថែម។

  «ចង់យករឿងអ្វីទៅប្រាប់បងប្រុសដែល អ្នកគ្រូពេទ្យ»នាងអោនទៅជិត គ្រូពេទ្យស្រីនោះនិយាយទាំងញញឹម មើលនាងពេលនេះចុះបើប្រាប់ថាជាមនុស្សរោគចិត្តគឺមិនខុសទេ។

  «គ...គឺគ្មានរឿងអ្វីទេ»គ្រូពេទ្យស្រីនោះក៏ធ្វើមុខដូចជាធម្មតា ប៉ុន្តែក្នុងចិត្តនាងបន់ព្រះអោយជួយ ញ័រខ្លួនដូចជាគ្រុនបួនដប់ថ្ងៃអ៊ីចឹង។

  «មាត់រឹងល្អម្លេះអ្នកគ្រូពេទ្យ តែបើអ្នកគ្រូពេទ្យមាត់រឹងមិនប្រាប់ខ្ញុំនោះ ចាំខ្ញុំយកអានេះមកជារមាត់អ្នកគ្រូពេទ្យអោយនិយាយ ល្អដែលទេ!?»និយាយសុខៗ ជីនអានាងក៏ដកកាំបិតស្នៀតចេញពីក្រោយខ្នងខ្លួនយកវាមកលឹតទាំងញញឹម(រោគចិត្ត😵)។

  «អ..អត់ទេៗ ខ្ញុំមិនទាន់ចង់ស្លាប់ទេ ហឹកៗទុកជីវិតអោយខ្ញុំផង ខ្ញុំសុំអង្វរខ្ញុំនៅមានម្តាយជរានៅផ្ទះនឹងប្អូនស្រីដែលត្រូវចញ្ចឹមដែល ហឹក..ទុកជីវិតអោយខ្ញុំផង»គ្រូពេទ្យស្រីនោះគ្រាន់តែលឺនិងឃើញបែបនេះភ័យវារទៅអោបជើងជីនអា យំយែកអង្វរប្រាប់ពីទុកសោកខ្លួន។

You've reached the end of published parts.

⏰ Last updated: Jul 29, 2024 ⏰

Add this story to your Library to get notified about new parts!

[ផ្អាក]ស្អប់ប្រែស្រឡាញ់ (ត.ពីអាខោនចាស់)Where stories live. Discover now