មនុស្សប្រុសមាឌធំក្រាសពាក់អាវសាមីពណ៍សរនឹងបើកលេវ2-3គ្រប់ឃើញដើមទ្រូងមាំណែនរបស់ខ្លួន ជាមួយនឹងខោត្រឹមចង្គង់ពណ៍ខ្មៅមួយ។
"Jisooនៅទីនេះហើយ" wonwooប្រាប់នឹងដោះអាវធំធ្វើការរបស់ខ្លួនចេញ ដើរទៅតាមប្ដីដែលកំពុងខឹង លួចរត់មកដើរឆ្នេរសមុទ្រតែម្នាក់ឯង
Mingyuដើរផងគិតផង នាយក្រាសពិតជាអន់ចិត្តណាស់ លួងក៌លួងហើយ សុំទោសក៌សុំហើយប្រពន្ធនៅតែមិនបាត់ នឹងដេញនាយចេញទៀតក្នុងចិត្តនាយពិបាកណាស់។
Mingyuដើរសុខៗក៌មានសម្លេងមួយឆ្លងកាត់ត្រចៀកនាយ!
"លោកមកម្នាក់ឯងទេ?" សម្លេងតូចៗសួរឡើងមកធ្វើអោយmingyuដកដង្ហើមធំ នាយដឹងថាភាពសង្ហារបស់នាយនេះទាក់បានស្រីតាមមាត់ឆ្នេរនេះទៀតហើយ។
"មានប្រពន្ធហើយ!" Mingyuមិនងាកមើលឆ្លើយទាំងហីៗ មើលទៅទឹកសមុទ្រធ្វើមិនដឹង
"តែខ្ញុំឃើញលោកនៅម្នាក់ឯងទេ!" សម្លេងនោះសួរជាថ្មី wonwooឈរនៅពីក្រោយខ្នងក្រាសរបស់mingyuធ្វើជាសម្លេងមនុស្សស្រីសួរទៅកាន់mingyuបន្ត
"ប្រពន្ធនៅផ្ទះ!" Mingyuឆ្លើយទាំងមិនចង់ឆ្លើយ
"អញ្ចឹងល្អហើយ ប្រពន្ធលោកមិននៅផង" wonwooបន្តញញឹមមិនដាច់ពីមាត់ មនុស្សប្រុសស្បែកស្រអែមនេះងរគឺគួរអោយស្រឡាញ់ណាស់ តែwonwooនៅខំប្រឹងធ្វើបាបប្ដីបន្តទៀត
"ប្រពន្ធមិននៅក៌មិនយកនាងដែល" mingyuដើរចេញភ្លាមៗ មិនចង់នៅនិយាយយូរ
"អញ្ចឹងលោកយកនាងម្នាក់ណា!" Wonwooដើរតាមនឹងសួរទៅមុខជានិច្ចធ្វើអោយអ្នកខាងមុខ ខឹងឡើងមក
"មិនចង់បាននាងម្នាក់ណាទាំងអស់ចប់ទេ!?" Mingyuធ្វើមុខជូរ នឹកប្រពន្ធចង់ស្លាប់ទៅហើយគ្មានពេលមកគិតរឿងស្រីអីទៀតទេ
"កំពុងតែរកវិធីលួងប្រពន្ធកុំរំខាន" mingyuនិយាយតិចៗជាថ្មី ទោះចិត្តនេះកំពុងខឹងនឹងប្រពន្ធដេញក៏ដោយ ក៏ត្រូវទៅតាមលួងប្រពន្ធដដែល!
"មិនមើលមុខខ្ញុំសិនទេ ហេងអីខ្ញុំស្អាតជាងប្រពន្ធលោកណា" wonwooនិយាយឡើងធ្វើអោយmingyuកាន់តែខឹង នឹងឈប់ដំណើរភ្លាមៗ ក្នុងចិត្តរិតតែខឹងពេកគេនិយាយថាស្អាតជាងប្រពន្ធខ្លួន ចង់ដឹងណាស់ថាស្រីណាដែលស្អាតជាងប្រពន្ធខ្លួននោះ!
YOU ARE READING
អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)
Romanceព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ Wonwooសម្រេចសុំmingyuលែងលះភ្លាមៗ គិតថាស្ដាយក្រោយតែចុះក្រោយmingyu--- Jeonghanគិតយូរណាស់មុននឹងសុំseungcheolលែងលះព្រោះស្ដាយពេលវេលាដែលស្រឡាញ់គ...
part53(មនុស្សប្រុសពូកែងរ)
Start from the beginning
