part53(មនុស្សប្រុសពូកែងរ)

Start from the beginning
                                        

"គាត់ទៅទីនោះជាមួយអ្នកណា?" Wonwooសួរjisooដោយសម្លេងអន់ចិត្តមួយ ពេលនេះកំពុងគិតថាប្ដីទៅជាមួយស្រីណា

"ម្នាក់ឯងទាន" jisooឆ្លើយនឹងបង្ហាញរូបភាពmingyuនៅក្នុងផ្ទះនោះតែម្នាក់ឯង នាយក្រាសដោះអាវ បង្ហាញសាច់ធ្វើអោយwonwooមើលដោយគិតមួយគំនិតផ្សេង។

Wonwooបានស្ងាត់លើលរូបថតនោះហើយក៌ឡើងទៅបន្ទប់ខ្លួនបាត់! មុខក្រហមៗរបស់wonwooមិនដឹងថាព្រោះការខឹងឬយ៉ាងណានោះទេ តែនាយតូចចូលដេកនៅលើគ្រែដើម្បីរំងាប់ចិត្តមិនអោយគិតពីប្ដីរបស់ខ្លួន។

Wonwooស្ថិតក្នុង​សម្លៀកបំពាក់ធ្វើការងារធម្មតា នាយតូចដើរចុះពីលើជណ្ដើរមកជួបនឹងjeonghanកំពុងតែរៀបចំអាហារសម្រាប់seungcheol

"Wonយ៉ាងមិចហើយ?" Jeonghanសួរនឹងទុកថាសអាហារប្ដីមួយកន្លែងសិន ទៅមើលwonwooដែលមុខមិនសូវស្រស់សោះ
Wonwooក្រវីក្បាលហៀបនឹងដើរចេញនាយមិនចង់និយាយអំពីរឿងនេះ!

"លួងគេទៅwon" Jeonghanនិយាយបន្តព្រោះបងប្អូនត្រកូលchoiនេះល្ងង់ក្នុងរឿងស្នេហ៍ដូចគ្នាអញ្ចឹង

"លួងបែបណាបើគាត់គេចពីខ្ញុំនឹង"

"ហ៊ើយយទៅជួបគេ នេះmingyuមិនទៅខឹងអីខ្លាំងទេជឿរបង" Jeonghanញញឹមស្រស់នឹងអង្អែលក្បាលwonwooស្រាលៗ

"មិនដឹងទេ!" Wonwooគេចមុខនឹងដើរចេញទៅបាត់ធ្វើអោយjeonghanក្រវីក្បាលដោយក្ដីអាណិត អ្នកណាដឹងថាប្ដីធ្លាប់តែលួងលោមជាមួយ ពេលនេះមកខឹងអន់ចិត្តបែបនេះអោយប្រពន្ធនោះធ្វើបែបណា។

Wonwooដើរចូលក្នុងឡានដោយដកដង្ហើមយ៉ាងធំ គិតអំពីអ្វីដែលjeonghanនិយាយ
"Jisoo! ពេលនេះបងminនៅឯរណា?" Wonwooសួរទៅjisooដែលអង្គុយនៅខាងមុខ

"គាត់កន្លែងដដែល សកម្មភាពក៏ដដែល" jisooឆ្លើយបើតាមដឹងពីលឹមmingyuគឺនៅក្នុងផ្ទះនឹងបន្តធ្វើទំលាប់ធម្មតាៗរបស់ខ្លួន។

"យើងទៅរកគាត់!" Wonwooនិយាយនឹងឃើញពីមុខប្ដី យ៉ាងណាពេលនោះគឺwonwooខុសមែនព្រោះចិត្តខឹងក៏ដេញប្ដី ពេលនេះមើលទៅត្រូវលួងប្ដីម្ដងហើយ។

Wonwooឃើញmingyuពីចម្ងាយ នេះនាយក្រាសដើរនៅលើឆ្នេរតែម្នាក់ឯងដោយមិនមានកូនចៅម្នាក់ណាដើរតាមឡើយ។

អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)Where stories live. Discover now