part29(នាំស្រីចូលផ្ទះ!)

Start from the beginning
                                        

"ខ្ញុំចង់ដឹងថាពេលខ្ញុំមិននៅ លោកនាំស្រីមកទេតែលោកពិតជានាំស្រីមកមែន!" Jeonghanយំផងដៃម្ខាងទៀតវ៉ៃប្ដីមិនឈប់ មិនខ្មាស់អ្នកបំរើឬណាណានោះទេ

តាមពិតjeonghanពិតជាបានទៅដើរលេងជាមួយនឹងលោកប្រុសលោកស្រីyoonពិតមែនតែ jeonghanឈឺពោះមិនអាចនៅបន្តរហូតដល់មួយសប្ដាហ៍ទើបមកផ្ទះមុនទុកអោយប៉ាម៉ាក់នៅតែពីរអ្នក ក្រោយពីដេកសម្រាកjeonghanមានអារម្មណ៍ថាស្រួលជាមុន តែចុះក្រោមឃើញប្ដីដឹកដៃស្រីចូលផ្ទះទៅវិញ!

"ឈប់វ៉ៃhan! នៅមុខពួកគេអូនកុំខ្លាំងដៃពេក" Seungcheolស្រែកអោយប្រពន្ធព្រោះខ្លួនខឹងពេក

"ខ្ញុំគឺជាប្រពន្ធលោក! លោកនាំស្រីមកផ្ទះមិនអោយខ្ញុំវ៉ៃលោក? មិនអោយខ្ញុំខឹងលោក? អញ្ចឹងខ្ញុំយកឋានៈជាប្រពន្ធនេះមកធ្វើអ្វី?" Jeonghanមិនឈប់ នឹងស្រែកអោយseungcheolយ៉ាងខ្លាំង សូម្បីតែអង្គរក្សនឹងអ្នកបំរើក៌ភ្ញាក់ផ្អើរមិនដែលឃើញពួកគេទាំងពីរឈ្លោះគ្នាដល់ថ្នាក់នេះ

"ជាប្រពន្ធបង មានលុយចាយពេញដៃរស់នៅស្រួលបែបនេះហើយ អូនចង់យ៉ាងមិចទៀត?" Seungcheolចាប់ដៃប្រពន្ធទាំងសងខាង jeonghanយំស្ទើរតែទុនជើងទៅហើយ ប្ដីនិយាយយ៉ាងស្រួល នេះឬគេហៅថារស់ស្រួលដែលប្ដីសម្ដៅដល់? ការដែលប្ដីមានស្រីនាំស្រីដែលដល់ផ្ទះនេះឬ?

បាំងៗ ប្រាវ!

Jeonghanយំដកយកកាតខ្មៅដែលជារបស់ប្ដីតាំងពីរដើមមក គឺប្រែវារហូតទោះឈ្លោះគ្នាយ៉ាងណាក៌ប្រើ ពេលនេះនាយជាប្រពន្ធកាច់កាតនោះនឹងបោះវាចោលទៅម្ខាង ជើងទុនយំនៅមុខប្ដីនឹងស្រីស្នេហ៍

"ខ្ញុំមិនត្រូវការ ខ្ញុំមិនត្រូវការអ្វីទាំងអស់ហឹកៗ" jeonghanអង្គុយយំដូចជាកូនក្មេង ប្ដីមើលមុខប្រពន្ធដោយក្ដីធុញធ្រាន ដោយហៀបនឹងដើរចេញ
"ហឹកៗ លោកហ៊ានតែចេញហឹកៗ?"

យំផងនិយាយផង ប្ដីកំពុងដឹកដៃស្រីចេញ នេះjeonghanដូចជាមនុស្សឆ្គួតនៅចំពោះមុខមនុស្សគ្រប់គ្នា មើលប្ដីអោបស្រីបែបនេះ?

"Seokminនាំhanទៅបន្ទប់!" Seungcheolនិយាយរួចក៏ដើរចេញដោយមិនមើលមុខប្រពន្ធ គិតថាមិនឈ្លោះធ្វើបែបនេះខ្លួនជាអ្នកឈ្នះ!

អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)Where stories live. Discover now