Episode 44

472 46 0
                                    

     ប្រហែលកន្លះម៉ោងក្រោយ ជីមីន នៅអង្គុយកន្លែងដដែលគេវែកសក់វែងដែលធ្លាក់បាំងមុខស្រស់សង្ហាររបស់នាយក្រាស់ ។ បើមើលតែសំបកក្រៅយ៉ុនហ្គីជាមនុស្សដែលរឹងមាំ ហ្មត់ចត់ កោងកាច ឃោឃៅគ្មានចិត្តមេត្តា មុខរបស់នាយតែងតែមាំរាបស្មើជានិច្ចរួមផ្សំជាមួយនឹងចិញ្ចើមក្រាស់ខ្មឹករបស់នាយទៀតមើលទៅនាយគឺមានអំណាចពោរពេញដោយថាមពល ។ តែសម្រាប់ជីមីននិងកូននាយជាមនុស្សដែលកក់ក្ដៅ យកចិត្តទុកដាក់ជាមួយប្រពន្ធកូន ជាពិសេសឡេចូលចិត្តញញឹមណាស់មិនមែនមុខមាំរាបស្មើទេព្រោះគេដឹងថាជីមីននឹងមិនចូលចិត្តបើគេធ្វើបែបនេះ ។
« ហឹម? »
« ភ្ញាក់ហើយ? »
« អូន? អង្គុយបែបនេះរហូតឬ? មានចុកជើង ឈឺចង្កេះទេ? បងសុំទោសណា » យ៉ុនហ្គី ក្រោកអង្គុយហើយនិយាយទាំងដឹងកំហុស ព្រោះជីមីននៅមិនទាន់បាត់ឈឺបន្ទាប់ពីធ្វើរឿងនោះហើយកាលពីយប់មិញហើយឥឡូវត្រូវមកអង្គុយឱ្យគេកើយភ្លៅទៀត ។
« សុំទោសអី អូនមិនអីទេ » ជីមីន
« ដើរលេងទេ? » មិនមែនគេមិនអីទេនាយដឹង! ដូច្នេះហើយមានតែធ្វើរឿងផ្សេងដើម្បីសុំទោសគេវិញ ។
« តស់! » ឮថាដើរលេងជីមីនងក់ក្បាលយល់ព្រមភ្លាម ព្រោះគេមិនដែលបានដើរលេងនោះទេតាំងពីមកទីនេះព្រោះតែរវល់ធ្វើការមកវិញក៏យប់ជ្រៅអស់កម្លាំងទៀតជាពិសេសនោះគឺគេនៅម្នាក់ឯង ។

     បន្ទាប់ពីព្រមព្រៀងគ្នាហើយអ្នកទាំងពីរក៏ប្ដូរសម្លៀកបំពាក់បណ្ដើរគ្នាចេញទៅខាងក្រៅ ។ ជាដំបូងយ៉ុនហ្គីជូនរាងតូចទៅផ្សារទំនើបចូលទិញសម្លៀកបំពាក់ កាបូប គ្រឿងអលង្កាផ្សេងៗ បន្ទាប់មកក៏ចូលញ៉ំាការ៉េមតាមបំណងរបស់រាងតូច ។ ចេញពីផ្សារមកពួកគេក៏បន្តដើរលេងរហូតដល់ល្ងាចទើប យ៉ុនហ្គី នាំរាងតូចចូលញ៉ំាអាហារពេលល្ងាចនៅភោជនីយដ្ឋានដែលរាងតូចធ្វើការនោះតែម្ដង ។

     ជីមីនបានសុំទោសដល់មេចុងភៅនិងបានសុំលាឈប់តែម្ដងព្រោះបំណងគេចង់ត្រឡប់ទៅវិញជាមួយយ៉ុនហ្គីតែម្ដង ប៉ុន្តែគេមិនទាន់បានប្រាប់និងនិយាយជាមួយយ៉ុនហ្គីនៅឡើយទេចំពោះរឿងនេះ ។ ញ៉ំាអាហាររួចក៏ត្រឡប់មកផ្ទះវិញ ជីមីនមានគម្រោងថានឹងនាំយ៉ុនហ្គីទៅជួបជីយ៉ុននៅព្រឹកស្អែកព្រោះគេមើលដឹងថានាយនឹកកូនទោះមិននិយាយក៏ដោយ ។ ដូចដែលបានគ្រោងទុកជីមីនក៏នាំយ៉ុនហ្គីទៅជួបកូនដោយឱ្យអ្នកស្រីផាកនាំកូនរបស់គេចេញមកក្រៅ ជីយ៉ុនយំរហាមព្រោះនឹកឪពុកហើយនិងសុំទោសព្រោះគេបានខឹងថែមទាំនិយាយគម្រោះគម្រើយដាក់អ្នកជាឪពុកទៀត ។ តែក្នុងនាមជាឪពុកគេមិនខឹងកូនទេគេដឹងថាកូនរបស់គេនឹកម្ដាយ ព្រោះធ្លាប់តែរស់នៅជាមួយម្ដាយ រស់នៅក្រោមការគ្រប់គ្រងរបស់ម្ដាយ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now