" បានហើយ! បើបងនៅតែបែបនេះទៀតអូនមិនព្រមរៀបការជាមួយបងនោះទេ " ទីបំផុតថេយ៉ុងព្រមហៅជុងហ្គុក ថាបងហើយ!
" នេះអូនបានខ្លួនបងហើយក៏ចង់យករួចខ្លួន? នេះនៅចង់គម្រោមបងទៀត! អេ៎...!!ឈប់អូនហៅបងថាយ៉ាងមិច? " ក្រោយឮថេយ៉ុងនិយាយនាយក៏ឈប់ប្រកាច់យំនិងងើបបោសដីតវ៉ាជាមួយថេយ៉ុង តែក៏ត្រូវអាក់ពេលចាំដល់ពាក្យថេយ៉ុងហៅនាយថាបង!នៅមានលើករឿងរៀបការមកនិយាយទៀត។
" ឯណាចិញ្ចៀន?អូនឈរចុកជើងណាស់ហើយកូនបងក៏ធ្ងន់ទៀត! " ពេលឃើញជុងហ្គុកក្រោកឈរហើយ ថេយ៉ុងនាងក៏ព្រមនិយាយស្រួលបួលវិញ!ព្រមទាំងហុចដៃឲ្យនាយបំពាក់ចិញ្ចៀនជាមួយពាក្យសម្តីដែលស្តាប់ហើយស្ទើរតែឲ្យជុងហ្គុកយំជាលើកទី3!
" ហិហិ! នេះចិញ្ចៀន " ក្រោយពេលឃើញបែបនេះហើយនាយក៏យកចិញ្ចៀនបំពាក់ឲ្យថេយ៉ុងព្រមជាមួយទឹកភ្នែករំភើបដែលថេយ៉ុងយល់ព្រមបូកផ្សំជាមួយការរំភើបដែលបានក្លាយជាឪពុកគេ!
គ្រាន់តែជុងហ្គុកបំពាក់ចិញ្ចៀនឲ្យថេយ៉ុងរួចភ្លាមសម្លេងស្រែកហូ៊ររួមជាមួយសម្លេងទះដៃបន្លឺឡើង! បង្កជាបរិយាកាសដ៏សែនមានន័យនិងគួរឲ្យចងចាំ ទោះបីនាយមិនបានរៀបចំពិធីសុំថេយ៉ុងរៀបការធំជានេះក៏វាប្រសើរជាជាងមិនបានជួបថេយ៉ុងនិងកូននោះដែរ។ តាមពិតនាយរៀបគម្រោងចង់សុំថេយ៉ុងរៀបការតាំងពីនៅកូរ៉េតែមានរឿងមុនរហូតធ្លាយមកដល់ខ្មែរទើបគ្មានជម្រើសក៏សម្រេចចិត្តសុំរៀបការនៅខ្មែរតែម្តងទៅទាន់មានឱកាស។
" បងបងអរគុណអូនដែលព្រមទទួលយកបង បងអរគុណអូនដែលមិនយកកូនទៅឆ្ងាយពីបង បងអរគុណអូនដែលផ្តល់ឱកាសឲ្យបងបានមើលថែអូននិងកូន បងអរគុណអូនដែលស៊ូទ្រាំជាមួយទង្វើរបស់បង បងអរគុណអូនគ្រប់យ៉ាងគីម ថេយ៉ុង " នាយឱបថេយ៉ុងបណ្តើរនិយាយអរគុណថេយ៉ុងទាំងទឹកភ្នែកបណ្តើរ!នាយស្ទើរតែបាត់បង់មនុស្សជាទីស្រឡាញ់ព្រមទាំងកូនក៏ព្រោះតែទង្វើពិសោធន៍ឆ្គួតឡប់របស់នាយ!
" អូនក៏អរគុណបង ដែលតាមស្វែងរកអូននិងកូនរហូតមកដល់ខ្មែរ អរគុណបងដែលតាមលួងអូន អរគុណបងដែលបកស្រាយការយល់ច្រឡំឲ្យអូនស្ងប់ចិត្ត " នាងមិនបន្ទោសជុងហ្គុកទេ មកពីនាងខ្លួនឯងដែលយល់ច្រឡំហើយរត់ចេញទាំងមិនបានប្រាប់ដំណឹង។
🔞រោគចិត្ត🔞
Comenzar desde el principio
![រឿង រោគចិត្ត[ចប់]](https://img.wattpad.com/cover/351276083-64-k27102.jpg)