🔞រោគចិត្ត🔞

Start from the beginning
                                    

       ផ្ទះវេហា~~~

" នេះជាផ្ទះបង យប់នេះអូនសម្រាកនៅក្នុងបន្ទប់មួយនេះចុះ " ក្រោយដល់ផ្ទះហើយ នាយក៏ប្រាប់ឲ្យអ្នកជាសង្សារគេងបន្ទប់មួយដែលនៅជាន់ទី2 បន្ទប់ចុងផុតជាប់បន្ទប់នាយ!

" ក្បែរនេះជាបន្ទប់បងឬ? " នាងចង្អុលទៅបន្ទប់មួយដែលជាប់នាង

" បាទ! វាជាបន្ទប់បង អូនទៅងូតទឹកហើយសម្រាកសិនទៅ ចាំក្រោកពីគេងញុាំបាយ " នាយនិយាយទាំងលើកដៃអង្អែលក្បាលអាកូថ្នមៗ និយាយប្រាប់នាងមួយៗទាំងស្នាមញញឹម កែវភ្នែកបញ្ជាក់ពីអ្វីគ្រប់យ៉ាង!

" ចា៎បាន! " ឆ្លើយទាំងឱនមុខចុះ

" កុំធ្វើមុខបែរនេះអី ម៉ោះ!ចាំបងជួយ " ក្រោយសង្កេតឃើញទឹកមុខនាង នាយក៏ស្មានដឹងដែរទើបមិនសុាំញុាំច្រើនក៏ជួយនាង

" បងយល់ចិត្តអូនណាស់ ហិហិ! " នាងញញឹមឡើងយ៉ាងស្រស់ស្អាតនិងបានឱបដៃម្ខាងរបស់នាយចូលក្នុងបន្ទប់ ហើយសកម្មភាពនេះថេយ៉ុងក៏បានឃើញដូចគ្នា ទឹកមុខនៅតែពិបាកស្មានដដែល!

" ម្តងហើយ ម្តងទៀត " ថេយ៉ុងដែលឈរមើលពីចម្ងាយនាងបានត្រឹមតែនិយាយតិចៗ តែឯងហៅក៏ដើរទៅបន្ទប់នាងវិញ។

      កាត់មកដួងច័ន្ទនិងជុងហ្គុកវិញម្តង ពេលនេះអ្នកទាំងពីរមើលទៅដូចភ្លើងនិងទឹក ព្រោះពេលនេះដួងច័ន្ទ ដែលតែងតែស្លូតនិងស្រឡាញ់ជុងហ្គុកចាប់ទុកនាយជាidolពេលនេះ លែងជាidol អាយស្អីទៀតហើយ។ បើអាចនាងសឹងតែចាប់ហែកសាច់ជុងហ្គុកស៊ីទេពេលនេះ នាងនេះសែនក្តៅ ក្តៅលើសកម្តៅថ្ងៃនៅខ្មែរទៀត។

" កោតខ្ញុំគោរពស្រឡាញ់លោក សរសើរលោក តែលោកបែរធ្វើចរិកថោកទាបបែបនេះ? " នាងក្រោកឈរគោះតុនិយាយស្តីឲ្យជុងហ្គុក ហាក់លែងក្រែងចិត្តថាជាidolអីទៀតហើយ ពេលនេះប្រឡះឲ្យណាណីចេញម្តង!

" ខ្ញុំដឹង! ដឹងថាខ្ញុំថោកទាប ទើបខ្ញុំសុំឲ្យអ្នកជួយដើម្បីលុបលាងកំហុសរបស់ខ្ញុំ ខ្ញុំចង់ប៉ះពៅសងទៅថេយ៉ុងវិញ សុំអង្វរអ្នកនាង ខ្ញុំពិបាកណាស់ទម្រាំស្វែងរកដឹងថាថេយ៉ុងនៅប្រទេសនេះ ខ្ញុំប្រើពេលអស់រាប់ខែណា សុំជួយខ្ញុំផង " មិននិយាយតែមាត់នាយក៏លើកដៃសំពះអង្វរដួងច័ន្ទផងដែរ ធ្វើដឹងកំហុសយ៉ាងគួរឲ្យអាណិត!

រឿង រោគចិត្ត[ចប់]Where stories live. Discover now