🔞រោគចិត្ត🔞

ابدأ من البداية
                                    

         ក្រោយវេហានិយាយចប់លោកគ្រូពេទ្យក៏ធ្វើការលើអាវថេយ៉ុងឡើង ព្រោះពេលថេយ៉ុងនាងចេញមកពីផ្ទះនាងបានពាក់ខោអាវរលុងៗធំៗ ព្រោះនាងដឹងថាពេលមកពិនិត្យគេនិងលើអាវចេញទើបនាងពាក់មិនពាក់រ៉ូប។ ការពិនិត្យប្រព្រឹត្តទៅយ៉ាងរលូតរហូតដល់គ្រូពេទ្យពិនិត្យដឹងពីភេទកូន។

" វ៉ាវ!! អ្នកនាងមានកូនភ្លោះ ប្រុសមួយស្រីមួយ ពិតជាកម្រមែន " ក្រោយពិនិត្យដឹងភេទទារកហើយ លោកគ្រូពេទ្យក៏លានមាត់សរសើរព្រោះវាកម្រពិតមែនហើយ!(ព្រៀវ) ចំណែកថេយ៉ុងនិងវេហាឮបែបនេះ ម្នាក់ៗរំភើបស្ទើរស្រក់ទឹកភ្នែកហើយ មិនមែនស្ទើរស្រក់ទេគឺថាថេយ៉ុងយំយកម៉ង យំនេះគឺយំដោយក្តីរំភើបនិងត្រេកអរព្រមគ្នា។

    Skip~~

" ដើម្បីអបអរកូនប្រុសស្រីរបស់ពួកយើង បងនាំអូននិងដួងច័ន្ទដើរ shopping ពេញមួយថ្ងៃកុំភ័យរឿងលុយ " នាយនិយាយទាំងញញឹម ភ្នែកមើលទៅផ្លូវចំណែកដៃបញ្ជរចង្កូតឡាន។ រីឯនាងតូចទាំងពីរគ្រាន់តែឮពួកនាងញញឹមបិទមាត់មិនជិតឡើង ព្រោះកម្រដែលវេហានិយាយបែបនេះទេ ដូច្នេះវាជាឪកាសពួកនាងហើយ!!

" ហេ៎ៗ!! លេងហាមយំ " ដួងច័ន្ទ

" ម៉ាត់ណាម៉ាត់និង "

     ផ្សារទំនើប~~~

" ចូលញុាំអីសិនទៅ កូនបងប្រហែលឃ្លានហើយ! " ដើរសុខៗនាយក៏ស្រដីឡើង ដោយយកលេស្តថាកូនឃ្លានទាំងដែលការពិតនាយជាអ្នកឃ្លានសោះ។

" បើថាឃ្លានខ្លួនឯងក៏ថាទៅ ចាំបាច់អីលើករឿងកូនចូលដែរ? " ដួងច័ន្ទ

" មនុស្សមានកូនគឺគិតពីកូនមុនចឹងហើយ មិនដូចអ្នកខ្លះទេគ្មានសូម្បីសង្សារ " វេហា

" បង?? "

" យ៉ាងមិច? បងយាយការពិតតើ "

" ឈប់និយាយរកបងឯងហើយ ឆឺស!! " ថារួចដួងច័ន្ទក៏ដើរចូលហាងបាត់ព្រោះតែខឹងបងប្រុស ធ្លាយរហូតដល់ថេយ៉ុងនៅកណ្តាលឈរស្តាប់បងប្អូនគេឈ្លោះគ្នាឡើងចង់វិលមុខ!

" បានហើយ! បងឃើញទេ ដួងច័ន្ទខឹងបងរត់ទៅមុនហើយ! " ក្រោយឃើញដួងច័ន្ទចូលហាងមុនបាត់ ថេយ៉ុងក៏វាចាចេញមក!

រឿង រោគចិត្ត[ចប់]حيث تعيش القصص. اكتشف الآن